បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយម៉ាឡេស៊ីនិងសឹង្ហបុរី

បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយម៉ាឡេស៊ីនិងសឹង្ហបុរី - ảnh 1
បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយម៉ាឡេស៊ីនិងសឹង្ហបុរី (VGP)

        Vovworld-ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung ទៅកាន់ម៉ាឡេស៊ីនិងសឹង្ហបុរីជាព្រឹត្តិការណ៍នយោបាយសំខាន់​អះអាង​
នូវ​គោលនយោបាយរបស់បក្សរដ្ឋវៀតណាមជានិច្ចកាលគោរពនិងលៃទុក​អាទិ
ភាពសំរាប់​ទំនាក់ទំនងជាមួយប្រទេសជិតខាងដំបន់ ពិសេសគឺក្នុងកាលៈ​ទេសៈ​
វៀតណាម​ម៉ាឡេស៊ី​និងសឹង្ហបុរីរួមជាមួយសមាជិកទាំងអស់ក្នុងសមាគមបណ្ដា​
ប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)កំពុងខំប្រឹងប្រែងកសាហសហកមន៍អាស៊ាន​
នាចុងឆ្នាំនេះ។

វៀតណាម-ម៉ាឡេស៊ីឆ្ពោះទៅការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត

ជាគោលដៅមួយក្នុងចំណោមគោលដៅសំខាន់នៃដំណើរទស្សន កិច្ចជាផ្លូវការនៅម៉ាឡេស៊ីលើកនេះរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នោះ គឺការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី។ នេះក៏ជាការយក ចិត្តទុកដាក់រួមនិងគោលបំណងលើកកំពស់ទំនាក់ទំនងទ្វេភាគី។ ដោយសារ រហូតមកដល់ពេលនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយ​ម៉ាឡេស៊ីកំពុងមានការអភិវឌ្ឍន័យ៉ាងសកម្ម។​សេចក្តីថ្លែងការណ៍រួមក្នុងក្រប​ខ័ណ្ឌ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងសតវត្សទី២១​បាននិងកំពុងនាំមកផល ប្រយោជន៍សម្រាប់ប្រទេសទាំងពីរ វៀតណាមនិងម៉ាឡេស៊ី។

        ដោយឈរលើមូលដ្ឋានទំនាក់ទំនងនយោបាយល្អប្រសើរនិងទំនុកទុកចិត្ត រវាងវៀតណាមជាមួយម៉ាឡស៊ីកំពុងបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈបណ្តាដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ នាបច្ចុប្បន្ន
ម៉ាឡេស៊ីជា ដៃគូមួយក្នុងចំណោមដៃគូណាណិជ្ជកម្មធំបំផុតចំនួន១០នៅវៀត
ណាម។ ប្រការគួរឲ្យកត់សម្គាល់គឺ ក្នុងបរិយាកាសសេដ្ឋកិច្ចសកលលោកមាន ការធ្លាក់ចុះយ៉ាងណាក្តី ប៉ុន្តែកំណើនពាណិជ្ជកម្មរវាងវៀតណាមជាមួយម៉ាឡេស៊ី
នៅកើនឡើងជាលំដាប់។ ជាក់ស្តែង គឺតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបានកើនដល់
៨ពាន់លាន ដុល្លារក្នុងឆ្នាំ២០១៤។ម៉ាឡេស៊ីជាទីផ្សារនាំចូលមុខទំនិញជាប្រៀប
ខ្លាំងរបស់វៀត ណាម ដូចជា ប្រេងឆៅ អង្ករ កាហ្វេ ក្នុងនោះអង្កររបស់វៀតណាម
ស្រូបយក សមាមាត្រជាង៥០%នៃចំនួនអង្ករនាំចូលប្រចាំឆ្នាំរបស់ម៉ាឡេស៊ី។
លើវិស័យ វិនិយោគ ដោយគំរោងការជាង៥០០នឹងទុនវិនិយោគជិត ១១ពាន់លាន
ដុល្លារ អាមេរិក ម៉ាឡេស៊ីកំពុងឈរលំដាប់ទី៨ក្នុងចំណោមប្រទេសនិងតំបន់ដែន
ដី ១០០ ដែលកំពុងវិនិយោគនៅវៀតណាម។

        រួមជាមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិស័យសហប្រតិបត្តិការអប់រំ
កីឡា ទេសចរណ៍ ការពារជាតិ និងវិស័យមួយចំនួនទៀតរវាងវៀតណាមជាមួយម៉ាឡេ ស៊ីក៏បានបើកទូលាយដោយឥតឈប់ឈរដែរ។

        រួមជាមួយទំនាក់ទំនងនយោបាយមានទំនុកទុកចិត្ត ដែលបានពូនជ្រុំតាម រយៈពេលជាង៤០ឆ្នាំកន្លងទៅដំណើរទស្សនកិច្ចនៅម៉ាឡេស៊ីលើកនេះរបស់នា
យករដ្ឋមន្ត្រី​ Nguyen Tan Dungជាពេលវេលាដើម្បីវៀតណាមនិងម៉ាឡេស៊ីបង្កើត
ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រដោយកំរិតអាទិភាពខ្ពស់ជាងទៀត។

រឹតបន្តឹងជំនឿជាក់នយោបាយជាមួយសឹង្ហបុរី

ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម
និងសឹង្ហបុរីបានអភិវឌ្ឍន៍យ៉ាងលឿននិងខ្លាំងក្លា។ ភាគីទាំងពីរគោរពជំរុញ​ទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រទ្វេភាគីដែលបានបង្កើតនាខែកញ្ញាឆ្នាំ២០១៣តាម​ទិសដៅ
ជាក់ស្ដែងនិងទំនុកទុកចិត្តគ្នាទៅវិញទៅមក។ សឹង្ហបុរីជាមិត្តទំនិញធំទី៣​របស់វៀត
ណាមក្នុងអាស៊ាននិងទី៨លើពិភពលោក ដោយមានតំលៃពាណិជ្ជកម្ម​ទ្វេភាគីក្នុង
ឆ្នាំ២០១៤ទទួលបាន៩លាន៨សែនដុល្លារអាមេរិក។ អំពីវិនិយោគ សឹង្ហបុរីឈរ
លំដាប់ថ្នាក់ទី៣ក្នុងចំណោមប្រទេសនិងដំបន់ដែនដីវិនិយោគចូល​មកវៀតណាម
រួមមានគំរោងការណ៍ចំនួន១៤០០គំរោងដោយចំនួនទុនចុះបញ្ជី​ទទួលបានជាង៣៣
លានដុល្លារអាមេរិក។

        ដោយមានទំនាក់ទំនងដ៏ល្អប្រសើរនាពេលកន្លងទៅ វត្តមានរបស់​នាយករដ្ឋមន្ត្រី
Nguyen Tan Dung និងលោក ជំទាវនៅពិធីរំលឹកខួបលើកទី​៥០​នៃ​ទិវាបុណ្យជាតិសឹង្ហបុរី
នាថ្ងៃទី៩សីហាខាងមុខនេះនឹងរួមចំណែករឹតបន្តឹងជំនឿ​ជាក់នយោបាយជាមួយថ្នាក់
ដឹកនាំសឹង្ហបុរី ពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ
ជាក់ស្ដែងនិងប្រសិទ្ធិភាពពិសេសគឺលើ​វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ