បង្ហើយការងារពិគ្រោះយោបល់ជាសាធារណៈលើវិសោធនកម្មរដ្ឋធម្មនុញ្ញ៖ លទ្ធផលនៃការលើកកម្ពស់ប្រជាធិបតេយ្យ

(VOVWORLD) - ដោយទទួលបានមតិជាង ២៨០លាន ជាមួយនឹងមតិគាំទ្រជាង ៩៩% គឺជាលទ្ធផលដ៏លេចធ្លោបន្ទាប់ពីមួយខែអនុវត្តន៍ការងារយកមតិប្រជាជនសេចក្តីព្រាងសេចក្តីសម្រេចចិត្ត វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ ទាំងនេះគឺជាតួរលេខគួរឲ្យចាប់អារម្មណ៍ ដែលបង្ហាញពីការឯកភាព   ការស្រុះចិត្តគំនិតនិងការទទួលខុសត្រូវរបស់កម្មាភិបាល បក្ខជននិងប្រជាជនចំពោះឯកសារជាមូលដ្ឋានគ្រឹះសម្រាប់អនាគតរបស់ប្រទេសជាតិ។

បង្ហើយការងារពិគ្រោះយោបល់ជាសាធារណៈលើវិសោធនកម្មរដ្ឋធម្មនុញ្ញ៖ លទ្ធផលនៃការលើកកម្ពស់ប្រជាធិបតេយ្យ - ảnh 1សមាជិក សមាជិការសភាដំណើការបោះឆ្នោត (រូបថត៖ quochoi.vn)

ជាងមួយខែមុន (ថ្ងៃទី ៦ ឧសភា) សេចក្តីព្រាងសេចក្តីសម្រេចចិត្ត វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ត្រូវបានប្រកាសនិងពិគ្រោះយោបល់របស់ប្រជាជនយ៉ាងទូលំទូលាយ។

ការអនុវត្តវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ គឺជាជំហានមានចរិតលក្ខណៈស្ថាបនារបៀបរបប ដើម្បីឲ្យសមស្របទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ភាពងាយស្រួលក្នុងការទាក់ទងផ្ទាល់និងការចូលរួមមតិយោបល់

ថ្វីត្បិតតែធ្វើវិសោធនកម្មលើមាត្រាត្រឹមតែ ៨/១២០ នៃរដ្ឋធម្មនុញ្ញក៏ដោយ ប៉ុន្តែការធ្វើ វិសោធនកម្មនិងបំពេញបន្ថែមនេះមានអត្ថន័យសំខាន់។ ប្រសិនបើយើងមើលតែតួលេខនេះគឺជាសមាមាត្រល្មមគួរសម។  ប៉ុន្តែ ខ្លឹមសារនៃវិសោធនកម្មនេះមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅ បើកផ្លូវសម្រាប់កំណែទម្រង់របៀបរបបរដ្ឋបាលដ៏ខ្លាំងក្លា៖ ដោយផ្លាស់ប្តូរទៅជាទម្រង់អាជ្ញាធរមូលដ្ឋាន ២ កម្រិត ចាត់តាំងក្បាលម៉ាស៊ីនដឹកនាំ  រៀបចំឡើងវិញនូវអង្គការនយោបាយ-សង្គម និងជាពិសេសការពង្រឹងស្ថាប័នយ៉ាងខ្លាំងនូវភាពជាម្ចាស់របស់ប្រជាជន។

ការធ្វើវិសោធនកម្មលើកនេះត្រូវបានធ្វើឡើងក្នុងស្មារតីបើកចំហ ដោយស្រូបយកមតិសាធារណៈយ៉ាងទូលំទូលាយ។ ទម្រង់នៃការយកមតិយោបល់ត្រូវបានអនុវត្តន័យ៉ាងសម្បូរបែបដូចជា៖ តាមរយៈវិបផតថលព័ត៌មានអេឡិចត្រូនិករបស់រដ្ឋសភា វិបផតថលព័ត៌មានអេឡិចត្រូនិករបស់រដ្ឋាភិបាល បញ្ជូនឯកសារទៅកាន់ស្ថាប័នទទួលខុសត្រូវ...។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាល ទីភ្នាក់ងារនិងអង្គការនានាទូទាំងប្រទេសបានរៀបចំសន្និសីទជាង ២៨០.០០០ ដើម្បីដាក់ពង្រាយ ផ្សព្វផ្សាយ ព្រមទាំងមានកិច្ចពិភាក្សា សិក្ខាសាលាជាច្រើន ដើម្បីទទួលយកមតិលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត; មូលដ្ឋានជាច្រើនបានបង្កើតអាស័យដ្ឋានជាក់ស្តែង  ដើម្បីទទួលមតិយោបល់របស់ប្រជាជនពីប្រភពផ្សេងៗ។

បង្ហើយការងារពិគ្រោះយោបល់ជាសាធារណៈលើវិសោធនកម្មរដ្ឋធម្មនុញ្ញ៖ លទ្ធផលនៃការលើកកម្ពស់ប្រជាធិបតេយ្យ - ảnh 2សមាជិក សមាជិការសភាដំណើការបោះឆ្នោត (រូបថត៖ quochoi.vn)

មូលដ្ឋានមួយចំនួនបានបង្កើតកម្មវិធីតាមអ៊ីនធឺណិត ហើយប្រជាពលរដ្ឋអាចផ្តល់យោបល់តាមរយៈ Google Form និងអ៊ីមែល ហើយបង្កើតទម្រង់ដើម្បីប្រមូលមតិពីសមាជិកសហជីព សមាជិកនិងប្រជាពលរដ្ឋនៅពេលគេមកទាក់ទងដើម្បីដោះស្រាយបែបបទរដ្ឋបាល នៅកន្លែងទទួល និងផ្តល់លទ្ធផល។

ហើយជាពិសេស ការប្រមូលមតិលើកម្មវិធី VNeID បានបង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាជនឲ្យមានពេលវេលាស្រាវជ្រាវ និងងាយស្រួលក្នុងការផ្តល់យោបល់។ ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ ប្រជាពលរដ្ឋជាង ២០ លាននាក់បានចូលរួមបញ្ចេញមតិដោយផ្ទាល់លើកម្មវិធីនេះ។ ប្រជាជនមួយនាក់នៅខេត្ត Quang Ninh បានចែករំលែកថា៖ "ខ្លឹមសារទាំងអស់ត្រូវបានបង្កើតកម្មវិធីស្រាប់ហើយ ខ្ញុំគ្រាន់តែត្រូវគូសបន្ទាប់ពីបំពេញព័ត៌មានទាំងអស់។ លឿនណាស់និងងាយស្រូលណាស់។ យើងក៏កំណត់ថា នេះជាកិច្ចការនយោបាយដ៏សំខាន់ផងដែរ។ ប្រជាជនភាគច្រើនឥឡូវនេះប្រើប្រាស់ស្មាតហ្វូន ពួកគេមិនចាំបាច់ទៅណាទេ ប៉ុន្តែនៅតែបំពេញខ្លឹមសារដោយផ្ទាល់នៅហ្នឹងកន្លែង”

បង្ហាញពីសាមគ្គីភាពនិងការប្តេជ្ញាចិត្តក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពលក្ខណៈទម្លុះទម្លាយអំពីរបៀបរបប

មតិយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ មិនបានកំណត់ចំពោះក្របខណ្ឌរដ្ឋបាល-ច្បាប់នោះទេ ប៉ុន្តែ ថែមទាំងមានការលាតសន្ធឹងពីការរៀបចំក្បាលម៉ាស៊ីនដឹកនាំ សិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ រហូតដល់របៀបរបបសេដ្ឋកិច្ច គោលនយោបាយការពារបរិស្ថាន ការផ្លាស់ប្តូរឌីជីថល ... ; សុក្រិតជាស្ថារពរនូវទម្រង់អាជ្ញាធរមូលដ្ឋាន ២ កម្រិត ក្នុងទិសដៅជិតស្និទ្ធជាមួយប្រជាជន បម្រើប្រជាជនកាន់តែល្អប្រសើរជាង។ លោក Nguyen Minh Hoa នៅខេត្ត Dak Lak បានសម្តែងអារម្មណ៍ថា៖ “ខ្ញុំ និងប្រជាជនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ លើកនេះ ដោយឈរលើគោលនយោបាយដ៏យូរអង្វែងរបស់បក្ស រដ្ឋ ស្តីពីការរួមបញ្ចូលខេត្ត លុបបំបាត់ថ្នាក់ស្រុក និងរួមបញ្ជូលឃុំ សង្កាត់ សំដៅកាត់បន្ថយការគ្រប់គ្រងរដ្ឋបាល ដែលជាគោលនយោបាយសំខាន់ដែរ។ ខ្ញុំយល់ស្រប និងគាំទ្រយ៉ាងពេញទំហឹង”

មតិយ៉ាងយកចិត្តទុកដាក់ពោរពេញដោយទំនួលខុសត្រូវរបស់ប្រជាជនត្រូវបានប្រមូលទាំងស្រុងជាមូលដ្ឋានសម្រាប់បំពេញសេចក្តីព្រាងសេចក្តីសម្រេចចិត្ត វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ មុននឹងដាក់ជូនរដ្ឋសភាពិនិត្យនិងអនុម័ត។ អនុប្រធានមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Hoang Cong Thuy បានឲ្យដឹងថា៖ “មតិភាគច្រើនបានសម្តែងការឯកភាពខ្ពស់លើភាពចាំបាច់នៃការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ហើយសង្ឃឹមថា ចំណុចថ្មីនៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនឹងបម្រើឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយកសាងអាជ្ញាធរមូលដ្ឋានពីរកម្រិត”។

ការយកមតិយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ពិតជាបានក្លាយទៅជាសកម្មភាពនយោបាយយ៉ាងទូលំទូលាយ បង្កើតមូលដ្ឋានគ្រឹះ និងសន្ទុះដើម្បីបង្ហាញពីសាមគ្គីភាព និងការប្តេជ្ញាចិត្តក្នុងការអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវរបកគំហើញអំពីរបៀបរបប ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ទៅមុខ។

លទ្ធផលនេះបានបញ្ជាក់ជាថ្មីម្តងទៀតនូវគោលនយោបាយនៃការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលឆ្លុះបញ្ចាំងពីការឯកភាពខ្ពស់ និងការស្រុះចិត្តគំនិតរបស់ប្រជាជនគ្រប់វណ្ណៈ គ្រប់វិស័យ គ្រប់កម្រិត និងមូលដ្ឋាន។ ទន្ទឹមនឹងនោះ គឺជាបទពិសោធន៍ដ៏ល្អសម្រាប់វៀតណាមក្នុងការបន្តលើកកម្ពស់ ប្រជាធិបតេយ្យ និងការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងការកសាងគោលនយោបាយ និងច្បាប់នាដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ