បច្ចេកវិទ្យា៖ ស្ពានដ៏សំខាន់សម្រាប់តភ្ជាប់វប្បធម៌វៀតណាមជាមួយពិភពលោក

(VOVWORLD) - សេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ   បច្ចេកវិទ្យា នវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថលជាតិ មិនត្រឹមតែជាត្រីវិស័យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបើកឱកាសដើម្បីរួមបញ្ចូលវប្បធម៌វៀតណាមជាមួយវប្បធម៌ពិភព លោក តាមរយៈបរិយាកាសឌីជីថលផងដែរ។

បច្ចេកវិទ្យា៖ ស្ពានដ៏សំខាន់សម្រាប់តភ្ជាប់វប្បធម៌វៀតណាមជាមួយពិភពលោក - ảnh 1មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌបរមរាជវាំង Hue អនុវត្តបច្ចេកវិទ្យាដើម្បីបម្រើភ្ញៀវទេសចរណ៍នៅទីតាំងបេតិកភណ្ឌ (រូបថត៖ Le Hieu/VOV)

វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានបំណងប្រាថ្នាចង់ស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លា បញ្ជាក់ពីឋានៈរបស់ខ្លួនលើឆាកអន្តរជាតិ។ ក្នុងនោះ វប្បធម៌បាននឹងកំពុងអះអាងនូវតួនាទីសំខាន់របស់ខ្លួន ទាំងជាប្រភពកម្លាំងពលំសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់ប្រទេសជាតិ និងជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងមិត្តភក្តិអន្តរជាតិ ក្នុងបរិបទនៃសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែស៊ីជម្រៅ ដូចបច្ចុប្បន្ននេះ។

គន្លឹះក្នុងការផ្សព្វផ្សាយវប្បធម៌វៀតណាម

យោងតាមសាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា ការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែជាឧបករណ៍អភិរក្សប៉ុណ្ណោះទេ ថែមទាំងជាគន្លឹះក្នុងការផ្សព្វផ្សាយវប្បធម៌កាន់តែទូលំទូលាយ និងស៊ីជម្រៅទៀតផង។  ក្បូរក្បាច់រចនារាប់រយឆ្នាំ នៅលើក្រណាត់ចរបាប់ ត្រូវបានបង្កើតឡើងវិញយ៉ាងរស់រវើកនៅលើលំហរការពិតនិម្មិត ឬតាមរយៈចង្វាក់ចម្រៀងប្រពៃណី cheo និងតន្ត្រីបរមរាជវាំង អាចត្រូវបានបង្ហោះនៅលើវេទិកាអនឡាញ ដោយគ្រាន់តែចុចស្តាប់តែប៉ុណ្ណោះ…។  នោះហើយជាពេលដែលបេតិកភណ្ឌលែងស្ថិតនៅលើលំហភូមិសាស្រ្តទៀតហើយ ប៉ុន្តែអាចទៅដល់ទីឆ្ងាយ និងធំទូលាយ ប៉ះចំបេះដូងមនុស្សរាប់លាននាក់ ដោយមិនគិតពីព្រំដែនឡើយ។

ជាមួយគ្នានោះ ពិធីបុណ្យប្រពៃណីមិនត្រូវបានកំណត់ចំពោះកន្លែងថេរទៀតទេ ប៉ុន្តែអាចត្រូវបានបង្កើតឡើងវិញដោយប្រើបច្ចេកវិទ្យា 3D ឬការពិតនិម្មិត ដោយនាំយកបទពិសោធន៍ដ៏រស់រវើកដល់សាធារណជននៅគ្រប់ទិសទី។

ដូច្នេះ ការផ្លាស់ប្តូរឌីជីថលក្នុងការផលិត និងចែកចាយខ្លឹមសារវប្បធម៌ មិនត្រឹមតែជានិន្នាការប៉ុណ្ណោះទេ ថែមទាំងជារឿងជៀសមិនរួចក្នុងដំណើរនៃការរួមបញ្ចូលវប្បធម៌វៀតណាមជាមួយពិភពលោក។ សាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son បានឲ្យដឹងថា៖ “ក្នុងយុគសម័យបច្ចុប្បន្ននេះ នៅពេលដែលពិភពលោកមានការផ្សារភ្ជាប់គ្នាកាន់តែជិតស្និទ្ធជាមួយបច្ចេកវិទ្យា ព័ត៌មាន និងលំហូរឆ្លងព្រំដែននៃចំណេះដឹង សិល្បៈ និងមនុស្សនោះ  វប្បធម៌មិនមែនជារឿងផ្ទៃក្នុងរបស់ប្រទេសណាមួយទៀតទេ ប៉ុន្តែបានក្លាយជាភាសាសារួម ទម្រង់ការទូតថ្មី និងជាកម្លាំងទន់ដ៏សំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព។ ការអនុវត្តយុទ្ធសាស្ត្រអន្តរជាតិភាវូបនីយកម្មវប្បធម៌វៀតណាមនិងវៀតណាមភាវូបនីយកម្មវប្បធម៌អន្តរជាតិគឺជាផ្នត់គំនិតជឿនលឿនខ្លាំង ដែលបង្ហាញឱ្យឃើញនូវទស្សនៈវិស័យវប្បធម៌ទូលំទូលាយ និងរួមបញ្ចូលគ្នា”។

បច្ចេកវិទ្យា៖ ស្ពានដ៏សំខាន់សម្រាប់តភ្ជាប់វប្បធម៌វៀតណាមជាមួយពិភពលោក - ảnh 2សាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son ប្រតិភូរដ្ឋសភា XV សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា (រូបថត៖ Ha Phuong/VOV)

សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថលជាតិបានកំណត់ពីតម្រូវ លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មកម្សាន្ត កសាងនិងអភិវឌ្ឍផលិតផលវប្បធម៌ឌីជីថលដែលមានគុណភាពខ្ពស់ និងលើកកម្ពស់ការសាងសង់មូលដ្ឋានទិន្នន័យស្តីពីវប្បធម៌ និងបេតិកភណ្ឌវប្បធម៌។ នៅសន្និសីទទូទាំងប្រទេសជ្រួតជ្រាបសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នរវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថលជាតិ ដែលប្រារព្ធឡើងនាព្រឹកថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា៖ “ជំរុញការផ្លាស់ប្តូរឌីជីថលដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មកម្សាន្ត។ ការកសាងនិងអភិវឌ្ឍផលិតផលវប្បធម៌ឌីជីថលដែលមានគុណភាពខ្ពស់។ ជំរុញការកសាងមូលដ្ឋានទិន្នន័យស្តីពីវប្បធម៌ និងបេតិកភណ្ឌវប្បធម៌។ អន្តរជាតិភាវូបនីយកម្មអត្តសញ្ញាណវប្បធម៌វៀតណាម; វៀតណាមភាវូបនីយកម្មនៃវប្បធម៌ពិភពលោក”។

សាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son បានចាត់ទុកថា៖ “អន្តរជាតិភាវូបនីយកម្មវប្បធម៌មិនគ្រាន់តែសំដៅលើការផ្សព្វផ្សាយរូបភាពប្រទេសជាតិ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរការអះអាងឡើងវិញឋានៈរបស់ប្រទេសជាតិនៅលើផែនទីពិភពលោក តាមរយៈជម្រៅនៃប្រវត្តិសាស្ត្រ ប្រពៃណី និងអត្តសញ្ញាណជាតិផងដែរ។ នៅពេលដែលប្រជាជាតិមួយអាចនិយាយទៅកាន់ពិភពលោកក្នុងន័យវប្បធម៌ជំនួសឱ្យគ្រាន់តែក្នុងន័យសេដ្ឋកិច្ច ឬនយោបាយ នោះគឺជាពេលដែល ប្រជាជាតិនោះមានភាពរឹងប៉ឹង និងមានកម្លាំងពលំមាំមួន”។

វៀតណាមមានមូលដ្ឋានវប្បធម៌ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ មានជនជាតិភាតរៈចំនួន ៥៤ និងបេតិកភណ្ឌដ៏សម្បូរបែប។ វៀតណាមក៏មានយុវជនជំនាន់ក្រោយដែលមានភាពស្វាហាប់ មានគំនិតច្នៃប្រឌិត និងគំនិតជាសកល ដោយដឹងពីរបៀបជ្រើសរើសនូវលក្ខណៈប្រណិត និងជឿនលឿនបំផុត ដើម្បីបម្រើដល់ការអភិវឌ្ឍក្នុងប្រទេស។ អាស្រ័យហេតុនេះ វៀតណាមអាចរក្សាអត្តសញ្ញាណរបស់ខ្លួន ពង្រីកលំហវប្បធម៍និងបញ្ញា បង្កើនធនធានប្រកបដោយភាពច្នៃប្រឌិត។  

“ការទទួលយកលក្ខណៈប្រណិតនៃវប្បធម៌ពិភពលោកដោយមានជម្រើស នឹងជួយឲ្យជីវភាពវប្បធម៌ក្នុងប្រទេសកាន់តែសម្បូរបែប ជួយឲ្យជំនាន់ យុវវ័យបើកទូលាយវិធីសាស្ត្រអភិក្រមស្តង់ដារពិភពលោក ដោយមិនបាត់បង់មូលដ្ឋានគ្រឹះប្រពៃណី។ ខ្ញុំគិតថា នោះជារបៀបដែលយើងកសាងសង្គមដែលចេះសន្ទនា ចេះស្តាប់ និងចេះចុះសម្រុងចំពោះភាពចម្រុះ”។

ការធ្វើអន្តរជាតិភាវូបនីយកម្មវប្បធម៍វៀតណាម និងវៀតណាមភាវូបនីយកម្មវប្បធម៌អន្តរជាតិនឹងនាំពិភពលោកកាន់តែជិតស្និទ្ធជាមួយវៀត ណាម ហើយនាំវៀតណាមចេញទៅកាន់ពិភពលោកកាន់តែខ្លាំងក្លាជាង។ ប្រការនេះត្រូវបានគាំទ្រយ៉ាងខ្លាំងដោយសារបច្ចេកវិទ្យា និងឌីជីថលនីយកម្ម ដែលក្នុងនោះសេចក្តីសម្រេចចិត្តលេខ ៥៧ ដើរតួនាទីយ៉ាងសំខាន់ណា់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ