បដិវត្តន៍ Bolivar បោះជំហាន

Vovworld-តាមលទ្ឋផលដែលក្រុមប្រឹក្សារៀបចំការបោះឆ្នោតវេណេស៊ុយអេឡា
CNE ​ប្រកាសនាយប់ថ្ងៃទី​១៤មេសាថា៖ប្រធានាធិបតីស្តីទីលោក Nicolas ​Maduro
បេក្ខជន មកពី​គណបក្ស​កាន់​អំណាច​​ ទទួល​​បានជោគជ័យ ជាមួយ​សម្លេង​​ គាំទ្រ
៥០,៦៦ ភាគរយ​ ទល់​នឹង​​៤៩,០៧ភាគរយ​​របស់​ បេក្ខជន មកបី​គណបក្សប្រឆាំង
លោក Capriles​ ទទួលបាន​។ដូចច្នេះក្រោយរយះពេល៦ខែបន្ទាប់ពីជ័យជំនះរបស់
អតីតប្រធានាធិបតី Hugo Chavezប្រជាជនវេណេស៊ុយអេឡាបានអះអាងនូវការ
គាំទ្ររបស់ខ្លួនចំពោះដំណើការបដិវ​ត្តន៍រBolivarតាមសំលេងគាំទ្រសំរាប់ លោក
Nicolas ​Maduro បេក្ខជន មកពី​គណបក្ស​កាន់​អំណាច។ម៉្យាងទៀតជ័យជំនះរបស់
លោក Nicolas ​Maduroនៅទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសជាច្រើននៅ
ដំបន់អាមេរិកខាងត្បូងទៀតផង។
ប្រធានរដ្ឋគុយបាលោក​ RaulCastro ចាត់ទុកថា៖ជ័យជំនះនេះជាការបញ្ជាក់ពីកំលាំង
ពលំនៃសតិអារម្មណ៍និងសមិទ្ឋិដែលអតីតប្រធានាធិបតីHugo Chavezបានបង្កើតឡើង
។ប្រធានាធិបតី បូលីវី Evo Morales បានប្រកាសជាសាធារណះថា÷ ជ័យជំនះ របស់
លោក Maduro ជាជ័យជំនះទាំងរបស់ ​អាមេរិក ឡាទិន​ផងដែរទន្ទឹមនឹងនោះ លោកក៏
បានចាត់ទុកថា÷លទ្ធផលនេះ នឹងជួយបង្កើនផែនមហាសាមគ្គីភាព ក្នុងបណ្ដាអង្គការ
តំបន់ ដែលអតីតថ្នាក់ដឹកនាំឆ្វែងនិយម Chaves បង្កើតឡើង​ ដូចជា÷​សម្ព័ន្ធភាពបណ្ដា
ប្រទេសអាមេរិកខាងត្បូង ( Unasur) សហគមន៍បណ្ដាប្រទេសអាមេរិកឡាទិន និង
Caribe( CELAC)…ជាដើម។

​                       

បដិវត្តន៍ Bolivar បោះជំហាន - ảnh 1
លោក Maduro ប្រកាសទទួឡជ័យជំនះ(រូបថត​Internet)

ឆ្លើយតបវិញនឹងទំនុកទុកចិត្តរបស់បណ្ដាអ្នកគាំទ្រ ក្នុងបទថ្លែងមតិបន្ទាប់ពីជាប់ឆ្នោត
 លោក Maduro បានអះអាងថា÷​នឹងស្មោះត្រង់បន្ត​ឧត្តម​គតិ​របស់អតីតប្រធានាធិបតី 
Chavez  បន្តអនុវត្តនិងធ្វើស៊ីជំរៅថែមទៀត ​បណ្ដាគំរោងការសង្គមនិយម សតវត្សន៍ទី
២លោកក៏បានសង្កត់ធ្ងន់ថានឹងជំរុញខ្លាំងជាងទៀត បណ្ដាការកែទម្រង់អំពីនយោបាយ 
និងសេដ្ឋកិច្ចជាដើម។
  អាចនិយាយបានថា÷ភារកិច្ចដឹកនាំប្រទេសរបស់លោក Maduro មាន​ភាពងាយស្រួល
ជាច្រើន ពេលដែលសមត្ថផលជាច្រើន អំពីសង្គមកិច្ច ដែលអតីតថ្នាក់ដឹកនាំ Chavezបាន
បង្កើតឡើង ដូចជា÷​អាត្រាគ្រួសារក្រីក្រនៅវីណេស៊ុយអេឡាត្រូវបានថយចុះ ២៤% អត្រា
បាត់អាជិពថយចុះ ​៥,៩% នា​ខែ​ធ្នូ ឆ្នាំ ២០១២ ជាកំរិតទាបបំផុតពីមុនមក។ ពីឆ្នាំ ២០០៣
មក ​បានមាន​កម្មវិធីដោយឈ្មោះ Misiones Bolivarianas ចំនួន៣០ ត្រូវបានអនុវត្តលើ
វិស័យអប់រំសុខាភិបាល​និងផ្ទះសម្បែង។ល។

អណត្តិ​ប្រធានាធិបតីរបស់លោក Maduroនឹងអូសបន្លាយរយះពេល៦ឆ្នាំ​  ទោះបីជានៅ
មានការសាកល្បូងនៅចំពោះមុខក្តីប៉ុន្តែប្រជាជន វេណេស៊ុយអេឡា​ ​សង្ឃឹមថា៖ក្រោម
កាតដឹកនាំរបស់លោក Maduroប្រទេសនេះនឹងអភិវឌ្ឍន៍រឹងមាំតាមផ្លូវបដិវ​ត្តន៍Bolivar
ជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ