បណ្ដាដំណោះស្រាយការទូតសំដៅបន្ធូរបន្ថយភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្យ

(VOVWORLD)-បណ្ដាការខំប្រឹងប្រែងសម្របសម្រួលរបស់ភាគីនានាបានអនុវត្តយ៉ាងសកម្មសំដៅកាត់បន្ថយភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ រវាងកាតានិងប្រទេសអារ៉ាប់នានា ដែលបានអូសបន្លាយក្នុងរយពេលជាងមួយខែកន្លងទៅ។ វិបត្តិនេះនឹងបានដោះស្រាយដោយជំនួបសន្ទនាសន្តិភាព ជៀសវាងបង្កការ ខូច ខាតធ្ងន់ធ្ងរចំពោះប្រទេសណាមួយនៅក្នុងតំបន់។ នោះគឺគោលដៅសំរាប់ភាគីទាំង ឡាយកំពុងឆ្ពោះទៅ។

បណ្ដាការខំប្រឹងប្រែងសម្របសម្រួលរបស់ភាគីនានាបានអនុវត្តយ៉ាងសកម្មសំដៅកាត់បន្ថយភាពតាន តឹង ការទូតនៅតំបន់ឈូងសមុទ្រពែក្យ រវាងកាតានិងប្រទេសអារ៉ាប់នានា ដែលបានអូសបន្លាយក្នុងរយពេលជាងមួយខែកន្លងទៅ។ វិបត្តិនេះនឹងបានដោះស្រាយដោយជំនួបសន្ទនាសន្តិភាព ជៀសវាងបង្កការខូចខាតធ្ងន់ធ្ងរចំពោះប្រទេសណាមួយនៅក្នុងតំបន់។ នោះគឺគោលដៅសំរាប់ភាគីទាំងឡាយកំពុងឆ្ពោះទៅ។

 បណ្ដាដំណោះស្រាយការទូតសំដៅបន្ធូរបន្ថយភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្យ - ảnh 1

បណ្ដាដំណោះស្រាយការទូតសំដៅបន្ធូរបន្ថយភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្យ

វិបត្តិបានកើតមានឡើងនាដើមខែមិថុនាកន្លងទៅ បន្ទាប់ពីពេលដែលបណ្ដាប្រទេសអារ៉ាប់ចោទប្រកាន់កាតាមានទំនាក់ទំនងជាមួយក្រុមភេរវកម្មផ្សេងៗ។ ពីនោះមក ជំលោះនេះគ្មានសញ្ញាបន្ធូស្រាល ដោយសារភាគីទាំងឡាយសុទ្ធតែបង្ហាញកាយវិការតឹងរឹង ដោយពុំធ្វើសម្បទានឡើយ។

          កាយវិការតឹងរឹងរបស់ភាគីទាំងឡាយ

        រហូតមកដល់ពេលនេះ រួមជាមួយគោលនយោបាយហ៊ុំព័ទ្ធការទូតនោះ បណ្ដាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រពែក្យ ដោយអារ៉ាប៊ីសាអូឌីតដឹកនាំនៅបន្តអនុវត្តវិធានការណ៍ឯកោអំពី៖សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ គមនាគមន៍(ផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស) សំដៅបង្ខំកាតាត្រូវផ្លាស់ប្តូរគោលនយោបាយដែលទាក់ទិនដល់តំបន់។ 

ក្នុងពេលដែលបណ្ដាប្រទេសអារ៉ាប់គំរាមកំហែងអនុវត្តបទដាក់ទណ្ឌកម្មចំពោះកាតានោះ Doha បានប្រកាសថាមានគ្រប់ទ្រព្យសម្បត្តិនិងកម្លាំងដើម្បីទប់ទល់នឹងឧបសគ្គនានា។ Doha ក៏បានចាត់ទុកថា៖កាយវិការនេះមិនមែនមានគោលដៅដោះស្រាយបញ្ហាភេរវកម្មទេ នោះគឺការរំលោភទៅលើអធិបតេយ្យភាព និងធ្វើអោយ Doha ចុះខ្សោយតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ កាតាក៏បានដាក់ចេញ”លក្ខខ័ណ្ឌផ្ទុយទៅវិញ” ហើយគំរាមកំហែងដកចេញពីក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្យ (GCC)ទៀតផង។ ក្នុងព្រឹត្តិការណ៍ថ្មីបំផុត នាថ្ងៃទី១១ កក្កដា កាតាបានដាក់កាលកំណត់គឺ៣ថ្ងៃដើម្បីបណ្ដាប្រទេសតំបន់ឈូងសមុទ្រពែក្យលុប ចោល ការហ៊ុំព័ទ្ធចំពោះកាតា និងសងការខូចខាតទាំងខាងនយោបាយ និងសេដ្ឋកិច្ចដែលកាតារងឥទ្ធិពល។ 

ការខំប្រឹងប្រែងដោះស្រាយភាពតានតឹង

        សង្គ្រាមនិងជំលោះជាប្រការមួយដែលគ្មានភាគីណាមួយសង្ឃឹមទេ ពីព្រោះវានឹងនាំមកនូវការខូចខាតជាច្រើនសំរាប់ភាគីទាំងឡាយ។ ដូច្នេះ ការខំប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិនៅតំបន់ឈូងសមុទ្រពែក្យនេះ កំពុងបានជំរុញយ៉ាងខ្លាំង។ ឈានទៅមុខគឺគុយវ៉ែត ដែលបានប្រកាសថាប្រទេសនេះអាចដើរតួនាទីជាអាជ្ញាកណ្ដាលសម្របសម្រួលអោយវិបត្តិនេះ។ នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក  លោក Rex Tillerson ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចំនួន៤ក្នុងតំបន់ឈូងសមុទ្រពែក្យ ព្រះមហាក្សត្រគុយវ៉ែត Sheikh Sabah Al – Ahmed Al- Sabah បានសម្ដែងគោលបំណងថា៖នឹងបើកវង់ចរចារនានារវាងភាគីទាក់ទិនទាំងឡាយ។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីទួរគីបានប្រកាសថាត្រៀមខ្លួនជាស្រេចអនុវត្តដំណើរទស្សនកិច្ចការទូតទៅកាន់បណ្ដាប្រទេសឈូងសមុទ្រពែក្យ ចាប់ពីថ្ងៃទី១៥កក្កដាខាងមុខនេះ សំដៅរួមចំណែកកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។ 

អាចនិយាយបានថា៖បំរ៉ែបំរួលវិបត្តិការទូតនៅតំបន់ឈូងសមុទ្រពែក្យគឺពិបាកព្យាករណ៍បានណាស់  ប៉ុន្តែ សេណារីយ៉ូ”ជំលោះសព្វាវុធលើគ្រប់ជ្រុងជ្រោយ”រវាងកាតានិងបណ្ដាប្រទេសអារ៉ាប់ គឺកម្រកើតមានឡើងឡើយ។ដោយមានការខំប្រឹងប្រែងសម្របសម្រួលរបស់ព្រះមហាក្សត្រគុយវ៉ែត Sheikh Sabah Al – Ahmed Al- Sabah និងការគាំទ្រខ្លាំងក្លាពីសហគមន៍អន្តរជាតិ សំដៅដោះស្រាយវិបត្តិដោយជំនួបសន្ទនាសន្តិភាព សង្ឃឹមថាស្ថាន ភាពនឹងប្រែប្រួលតាមទិសវិជ្ជមាន ភាគីទាក់ទិននឹងស្វែងរកបានដំណោះស្រាយសមស្រប ធានាអត្ថប្រយោជន៍ត្រឹមត្រូវរបស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព សន្តិសុខ និងនិរន្តរភាពនៅក្នុងតំបន់ឈូងសមុទ្រពែក្យ និងមជ្ឈឹមបូពា៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ