បណ្តាគោលនយោបាយអាទិភាពថ្មីសម្រាប់ការច្នៃប្រឌិតវិទ្យាសាស្ត្រ

(VOVworld)-ជាលើកដំបូង ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម បានបំផុស
ចលនាផ្លាស់ប្តូរថ្មីការច្នៃប្រឌិត តាមរយៈសកម្មភាពស្រាវជ្រាវវិទ្យា សាស្រ្តនិងបច្ចេក
វិទ្យា។ តាមនោះ មូលនិធិជួយឧបត្ថម្ភសកម្មភាពផ្លាស់ប្តូរថ្មីការ ច្នៃប្រឌិតដោយឡែក
ត្រូវបានបង្កើតឡើងដោយមានប្រភពទុនឡើងដល់២លានលានដុង។ ប្រការនេះ ត្រុវបានរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម លោកNguyen Quan អះ
អាងក្នុងកម្មវិធី “ប្រជាជនសួរ រដ្ឋមន្រ្តីឆ្លើយ”នាចុងសប្តាហ៍​មុន។

បណ្តាគោលនយោបាយអាទិភាពថ្មីសម្រាប់ការច្នៃប្រឌិតវិទ្យាសាស្ត្រ - ảnh 1
រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តបច្ចេកវិទ្យា Nguyen Quan

        តាំងពីមុនមក វៀតណាមបានផ្តល់អាទិភាពសម្រាប់បណ្តាអង្គភាពអាជីវកម្ម  លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា តាមរយៈគោលនយោបាយលើកលែងនិងកាត់ បន្ថយពន្ធចំណូលអង្គភាពអាជីវកម្ម។ ប៉ុន្តែប្រការនេះជួយជម្រុញការនាំចូលបច្ចេក
វិទ្យាប៉ុណ្ណោះមិនទាន់ជម្រុញការច្នៃប្រឌិតបច្ចេកវិទ្យានៅឡើយ។ ម្យ៉ាងវិញទៀត
បណ្តាការផ្តល់ អាទិភាពអំពីពន្ធត្រឹមតែអនុវត្តន៍ពេលដែលអង្គភាពអាជីវកម្មមាន
ចំណូល ប្រសិន បើ អង្គភាពអាជីវកម្មរកស៊ីខាតបង់គឺមិនអាចអនុវត្តន៍បានអាទិ
ភាពនេះ។ បណ្តាអង្គភាពអាជីវកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា បានទទួលអាទិភាព
ផ្សេងៗទៀត ដូចជាបានជួលដីក្នុងតម្លៃទាបបំផុតតាមក្របខ័ណ្ឌដែលរដ្ឋកំណត់
និងត្រូវបាន ខ្ចីប្រភពទុននិងប្រភពហិរញ្ញវត្ថុនានាជាដើម។

មានបន្ថែមគោលនយោបាយសម្រាប់អង្គភាពអាជីវកម្មបច្ចេកវិទ្យាខ្ពស់

         តាមលោករដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម លោក Nguyen
Quan ថា អង្គភាពអាជីវកម្មដែលផលិតនូវផលិតផលបច្ចេកវិទ្យាខ្ពស់ បច្ចេកវទ្យាថ្មី និងបច្ចេកវិទ្យាមានតម្លៃខ្ពស់ សុទ្ធតែទទួលបានការជួយឧបត្ថម្ភពីមូលនិធិជួយឧប
ត្ថម្ភ សកម្មភាពផ្លាស់ប្តូរថ្មីការច្នៃប្រឌិតវិទ្យាសាស្រ្ត បច្ចេកវិទ្យា ដោយមិនប្រកាន់ថា អង្គភាពអាជីវកម្មនោះស្ថិតក្នុងមណ្ឌលបច្ចេកវិទ្យាខ្ពស់ដែរឬទេ។ រដ្ឋមិនត្រឹមតែ វិនិយោគទៅលើវិស័យបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ថែមទាំងវិនិយោគទៅលើអង្គ ភាពអាជីវកម្មមិនស្ថិតក្នុងមណ្ឌលបច្ចេកវិទ្យាខ្ពស់ផងដែរ ប៉ុន្តែអង្គភាពអាជីវកម្ម នោះជាអង្គភាពប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ លោក​Nguyen Quan ឲ្យដឹងថែមទៀត
ថា៖ “ទោះបីជាវិនិយោគទៅលើបណ្តាមណ្ឌលឧស្សាហកម្ម ពុំនោះសោធ ស្ថិតនៅ
ជាឯករាជក្តី ប៉ុន្តែនៅទីណាមានបច្ចេកវិទ្យាខ្ពស់គឺនៅនោះរដ្ឋត្រូវជួយឧបត្ថម្ភ ។ហើយនៅទីណាផលិតចេញផលិតផលបច្ចេកវិទ្យាខ្ពស់ ថ្មីដែលបានអនុវត្តន៍ជា លើកដំបូងនៅវៀតណាម គឺទីនោះត្រូវមានការជួយឧបត្ថម្ភ។ ម្យ៉ាងវិញទៀត យើងគួរតែដំណើការអនុវត្តន៍នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ ដោយសារមណ្ឌល​ទាំង
នោះដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការពង្រីកបច្ចេកវិទ្យាខ្ពស់"។

គោលនយោបាយសម្រាប់ឧស្សាហកម្មច្នៃប្រឌិត

          តាមរដ្ឋមន្រ្តី Nguyen Quan ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ បញ្ហានេះ
ហើយឆ្នាំ២០០៧ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្តី សម្រេចចិត្តលេខ
៨០ ស្តីអំពីវិទ្យាសាស្រ្តបច្ចេកវិទ្យា ជាដុំអិដ្ឋដំបូងរៀបជាគ្រឹះសម្រាប់វិស័យឧស្សាហ
កម្មច្នៃប្រឌិត។ ក្នុងរយៈពេល៨ឆ្នាំកន្លងទៅ វៀតណាមបាន កសាងប្រព័ន្ធអង្គភាព
អាជីវកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យាមួយចំនួន ទោះបីជាមានតិចតួចក្តីតែវាជាជំហាន
ចាប់ផ្តើមដើម្បីមានប្រព័ន្ធអង្គភាពអាជីវកម្មច្នៃប្រឌិត។​ជាពិសេសគឺក្រុមហ៊ុន នីហ
រ័ណ អហរ័ណ Hai Phong ក្រុមហ៊ុនដោះស្រាយទឹកBa Ria Vung Tau ជាដើម។ រដ្ឋមន្រ្
Nguyen Quan អះអាងថា៖“ថ្មីៗនេះ ធនាគាពិភពលោកទើបនឹងផ្តល់ជំនួយសម្រាប់
គំរោង ជម្រុញការអភិវឌ្ឍន៍វិទ្យាសាស្រ្តច្នៃប្រឌិតដោយមានតម្លៃ១រយលានដុល្លារ
អាមេរិក។​​​​​​​រដ្ឋាភិបាល ហូឡង់ក៏បានបន្តផ្តល់ជំនួយឲ្យគំរោងផ្លាស់ប្តូរថ្មីការច្នៃប្រឌិត សម្រាប់អង្គភាពអាជីវកម្មមានតម្លៃ១០លានអឺរ៉ូ។ យើងខ្ញុំសង្ឃឹមថាដល់ឆ្នាំ២០២០ នឹងមានអង្គភាពអាជីវកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យាជាង៥ពាន់អង្គភាព ដូចជាយុទ្ធ សាស្រ្តអភិវឌ្ឍន៍វិទ្យាសាស្រ្តបច្ចេកវិទ្យាដែលនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម ទើបនឹងបានអនុម័ត”។

       រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តបច្ចេកវិទ្យា Nguyen Quan បានឲ្យដឹងថែមទៀត
ថា បណ្តាក្រសួងផ្នែកនានា បានមានគំរោងស្រាវជ្រាវអំពីបរិស្ថានដោយមានការ​ជួយឧបត្ថម្ភពីប្រភពទុនចំនួន២លានលានដុង។ មុននោះ ក្រសួងក៏បានជួយ ឧបត្ថម្ភសកលវិទ្យាល័យជាតិហាណូយអនុវត្តន៍គំរោងស្រាវជ្រាវអំពី Asen ក្នុង ប្រភពទឹកក្រោមដីនៅទីក្រុងហាណូយជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ