បុណ្យតេតវៀតណាម៖បុណ្យតេតនៃការជួបជុំ។

Vovworld-បណ្តាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសវៀតណាមក៍ជាបណ្តាជនដែល
បានឈានជើងដល់ប្រទេសជាច្រើនលើសកលលោកនិងទទួលពិធីបុណ្យចូល
ឆ្នាំថ្មីនៅតំបន់ដីដ៍ទៃលើសកលលោកផងដែរ។ប៉ុន្តែចំពោះគេបុណ្យចូលឆ្នាំថ្មី
ប្រពៃណីរបស់ប្រជាជនវៀតណាម(បុណ្យតេត)មានចំណុចពិសេសគួរឲ្យច​ង់ចាំ
ជានិច្ច។

បុណ្យចូលឆ្នាំថ្មីប្រពៃណីពោរពេញទៅដោយអត្តសញ្ញាណជាតិវៀតណាម
ឆ្នាំនេះជាឆ្នាំទី១៤ហើយដែលឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Saadi Salamaទទួល
បុណ្យតេតជាមួយមិត្តភក្តិវៀតណាមនានា។៣៣ឆ្នាំមុននេះ លោកបានទទួល បុណ្យ
តេតដំបូងនៅប្រទេសវៀតណាម។ចំណាប់អារម្មណ៍ខ្លាំងអំពីបុណ្យតេតនៅដក់ជាប់
ក្នុងចំណាប់អារម្មណ៍របស់លោកដដែល។ប្រទេសវៀតណាមកំពុងអភិវឌ្ឍន៍  របៀប
ទទួលបុណ្យតេតបាន​មានការផ្លាស់ប្តូរថ្មីប៉ុន្តែចំពោះលោក Saadi Salamaគឺអត្តសញ្ញាណ
បុណ្យតេតមិនផ្លាស់ប្តូរទេ។
ចំណុចវប្បធម៌របស់ប្រជាជនវៀតណាមនៅបានថែរក្សាក្នុងប៉ុន្មានថ្ងៃតេតក្នុងនោះ
មានទំនៀមទំលាប់ចំរើនជន្មាយុជនចាស់ជរានិងកូនក្មេង។ លោក ឯកអគ្គរដ្ឋទូត
ប៉ាឡេស្ទីនសន្និដ្ឋានថា៖បុណ្យតេតវៀតណាមគឺជាបុណ្យតេតនៃការជួបជុំសាមគ្គីភាព
សម្បុរសធម៌និងសណ្តោសប្រណី  ។លោក SaadiSalamaអធិប្បាយថា៖“ ក្នុងប៉ុន្មានថ្ងៃ
តេតជនវៀតណាមជានិច្ចកាលជួបជុំគ្នា  ។ទោះបី រស់នៅទីណាក៍ខំមកជួបជុំគ្រួសារ។និងជនជាតិទាំងឡាយនៅទូទាំងប្រទេសវៀតណាមរួមគ្នរៀបចំទិវាសប្បាយទទួលឆ្នាំ
ថ្មី១។សហគមន៍វៀតណាមក៍ជាសហគមន៍សម្បុរសធម៌១ដែរ។ ពេលបុណ្យតេតមក​ម្តងៗជនវៀតណាមគ្រប់រូបគ្នាទៅជូនពរឆ្នាំថ្មីទៅសាកសួរសុខទុក្ខចំរើននិងជូនពរគ្នា
ទទួលបានឆ្នាំថ្មី១ល្អប្រសើរមានសន្តិសួរស្តីជ័យមង្គល់ជួបតែសេចក្តីសុខ។   “
នេះជាលើកដំបូងហើយដែលលោកស្រី​ Kgomstso  Ruth  Magauឯកអគ្គរដ្ឋទូតអាហ្រ្វិក
ខាងត្បូងទទួលបុណ្យតេតនៅប្រទេសវៀតណាម។​ចំពោះលោកស្រីបុណ្យចូលឆ្នាំថ្មី
ប្រពៃណីរបស់ប្រជាជនវៀតណាមមានប្រការថ្មីថ្មោងចំឡែកជាច្រើន។លោកស្រីចូលចិត្ត
កំសាន្តទំនុកនិងបទចម្រៀងដែលបានលាន់រន្ទឺក្នុងពិធីជប់លៀងទទួលអំណរនិទាឃរ
ដូវជួបមុខជាមួយបណ្តាឯកអគ្គរដ្ឋទូតប្រចាំវៀតណាមដែលសម្ព័ន្ឋបណ្តាអង្គការ
មិត្តភាពវៀតណាមរៀបចំឡើង។លោកស្រី​ Kgomstso  Ruth  Magauសំណេះ សំណាល
ដោយក្តីសប្បាយរីករថា៖​​​​​​“  ខ្ញុំបានសង្កេតឃើញជនគ្រប់រូបត្រៀមរៀបចំឲ្យទិវាបុណ្យទាន
ធំៗនានា។ក្នុងឱកាសបុណ្យតេតវិថីនានាត្រូ​វបានតុបតែងដ៍ល្អមើលណាស់។គ្រប់ៗគ្នា
រង់ចាំបុណ្យតេត។     “


​​​​​​​​​​​​​​            

 បុណ្យតេតវៀតណាម៖បុណ្យតេតនៃការជួបជុំ។ - ảnh 1
យលោកMazi MatthiaOjih Okaforឯកអគ្គរដ្ឋទូត នីហ្សេរីយ៉ាប្រចាំនៅវៀតណាម(ខាងស្តាំ)

ជនគ្រប់ៗខិតមិជិតគ្នា-​និទាឃរដូវជួបជុំគ្នា
ក្នុងបុណ្យតេតបរិយាកាសសប្បាយរីករាយដោយសំលេងសំណេះសំណាលសំណើច
ក្អាក់ក្អាយគ្រប​ដណ្តប់គ្រួសារទាំងឡាយនៅប្រទេសវៀតណាម។ជនគ្រប់រូបគ្នាជួបជុំ
ជំវិញស្ពកបាយរៀបរាប់រឿងនិទាននានា។លោក Mayerfasឯកអគ្គរដ្ឋទូតនៃសាធារណ
រដ្ឋឥណ្ឌូនេស៊ីប្រចាំនៅអោយដឹងថា៖“ ប្រការសប្បាយយ៉ាងក្រលែងរបស់ខ្ញុំគឺអញ្ជើញ
មិក្តភក្តិមកគ្រួសារហូបបាយ។នេះជាបរិយាកាស១ដ៍សុខដុមរមនា។នេះជាប្រការដែល
ខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងបំផុតក្នុងបណ្តាថ្ងៃតេតរបស់វៀតណាម។លោក​មាន
ប្រសាសន៍ថា៖ “ទទួលបុណ្យតេតប្រហែលជាប្រការគួរឲ្យទាក់ទាញសំរាប់បណ្តាឯកអគ្គ
រដ្ឋទូតនិងមិត្តភក្តិអន្តរជាតិពេលមកដល់វៀតណាម។ទឹកមុខញញឹមសំណើចដ៍ស្និទ
ស្នាលបានធ្វើឲ្យលោកMazi MatthiaOjih Okaforឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅវៀត
ណាមឃើញសប្បាយ។ក្នុងប៉ុន្មានថ្ងៃតេតលោកចូលចិត្តជូនអំណោយតិចអៀជូនមិត្តភក្តិ
និងសាច់ញាតិតាមទំនៀមទំលាប់របស់ប្រជាជនវៀតណាម។លោកចែករំលែកថា៖“ បុណ្យ
តេតជាឱកាសល្អអស្ចារ្យសំរាប់ជនគ្រប់រូបបង្ហាញពីការយកចិត្តទុកដាក់ដល់សាច់ញាតិ
យ៉ាងច្រើន។នៅក្នុងប៉ុន្មានថ្ងៃនេះខ្ញុំក៍ទៅសាកសួរសុខទុក្ខបណ្តាមិត្តនិងដើរពេញវិថី
ទទួលបរិយាកាសបុណ្យតេត ។រួមជាមួយគ្នានោះយើងខ្ញុំជិះកង់ទៅកាន់វិហារកាតូលិក ទៀតតផង ។  “

បំណង​ប្រាថ្នានៅនិទាឃរដូវថ្មី

ជ័យជំនះនានាដែល​ផ្នែកការទូតវៀតណាមទទួលបាននាឆ្នាំកន្លងទៅក្រៅពីការខំប្រឹង
ប្រែងរបស់គ្រប់ក្រសួងស្ថាប័នក្នុងប្រទេសគឺមិនខ្វះការគាំទ្រការជួយឧបត្ថម្ភខ្នះខ្នែងពី
បណ្តាឯកអគ្គរដ្ឋទូតបានឡើយ។ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Saadi Salamaសំដែង
បំណងប្រាថ្នាថា៖“ ក្នុងឱកាសបុណតេតជាប្រពៃណីខ្ញុំសូមប្រសិទ្ឋិពរប្រជាជនវៀតណាម
បន្តទទួលជោគជ័យលើផ្លូវកសាងប្រទេសវៀតណាម១ខ្លាំងមាំមួនសូមប្រសិទ្ឋិពរទំនាក់
ទំនងមិត្តភាពលើគ្រប់វិស័យរវាងប្រជាជនយើងទាំង២វៀតណាម​ប៉ាឡេស្ទីន ត្រូវបាន
ពង្រឹងនិងពង្រីកពី១ថ្ងៃទៅ១ថ្ងៃ។សូមប្រសិទ្ឋិពរទំនាក់ទំនងរវាងប្រទេសវៀតណាម​ជា
មួយប្រទេសនានាអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតដើម្បីផលប្រយោជន៍រួមនិងសន្តិភាព
រួម។“ចែករំលែកសប្បាយរីករាយជាមួយជោគជ័យដែលវៀតណាមទទួលបានក្នុង១ឆ្នាំ
២០១៣កន្លងទៅឯកអគ្គរដ្ឋទូតនៃសាធារណះរដ្ឋប្រជាធិ​បតេយ្យប្រជាមានិតកូរ៉េលោក
 Kim Chang Ilប្រសីទ្ឋិពរថា៖“សូមប្រសិទ្ឋិពរជូនរដ្ឋាភិបាលនិងប្រជាវៀតណាម មានឆ្នាំថ្មី១
ទទួល​ជោគជ័យសម្រេចគោលដៅឧស្សាហូបនីយកម្មប្រទេសជាតិនាឆ្នាំ២០២០។សូម
ប្រសិទ្ឋិពរ ជនគ្រប់រូបគ្នាមានសុភមង្គល និងទំនាក់ទំនងរវាងប្រទេសយើងទាំង២នឹង
អភិវឌ្ឃន៍ឲ្យខ្លាំងក្លាជា​ងទៀតក្នុងឆ្នាំថ្មី។    “
និទាឃរដូវអ៊ូអរបុណ្យតេតពោរពេញទៅដោយមនោសញ្ចេតនាជាហេតុផល១ក្នុងចំណោម
ហេតុផលទទួលបានការយកចិត្តទុកដាក់ពីមិត្តភ​ក្តិអន្តរជាតិ។ដូចគ្រួសារវៀតណាមទាំង
ឡាយបណ្តាឯកអគ្គរដ្ឋទូតក៍ទិញមែកផ្កាម៉ាកខៃដើមក្រូចឃ្វិចមានផ្លែជាច្រើនក្នុងបំណង
មានឆ្នាំថ្មីមមីឆស័កពោរពេញដោយកំលាងរស់និងជួបតែសេចក្តីសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ