បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍រីករាលដាលហួសព្រំដែនសហរដ្ឋអាមេរិក

(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ សាធារណមតិកំពុងផ្តោតការយកចិត្តទុកដាក់លើសហរដ្ឋអាមេរិក ដែលជាកន្លែងកំពុងប្រព្រឹត្តិទៅបាតុកម្មហឹង្សាដ៏ធ្ងន់ធ្ងរ ដោយផ្ដើមចេញពីករណីប៉ូលីសស្បែកសចំនួន ៤ នាក់ បានធ្វើការបង្ក្រាបរហូតដល់ស្លាប់បុរសស្បែកខ្មៅម្នាក់នៅរដ្ឋ Minnesora។ ក៏ប៉ុន្តែ ប្រការគួរឲ្យនិយាយានោះ ការធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ បានចាប់ផ្ដើមរីករាលដាលហួសពីព្រំដែនសហរដ្ឋអាមេរិកទៅហើយ។
បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍រីករាលដាលហួសព្រំដែនសហរដ្ឋអាមេរិក  - ảnh 1 ប្រជាជនចូលរួមក្នុងការដើរក្បួនដើម្បីប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅ Auckland ប្រទេស New Zealand (រូបថត៖ THX / TTXVN)

បុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd ដែលរស់នៅទីក្រុង Minneapolis រដ្ឋ Minnesota ត្រូវស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីប៉ូលីសស្បែកសឈ្មោះ  Derek Chauvin បានសង្កត់ជង្គង់ ទៅលើកញ្ចឹងកអស់រយៈពេលជាង ៩ នាទី ដើម្បីចាប់ខ្លួនបុរសស្បែកខ្មៅ ពីបទប្រើប្រាស់លុយក្លែងក្លាយកាលពីថ្ងៃទី ២៥ ខែឧសភា។ បើទោះបីជា កម្លាំងប៉ូលីសទីក្រុង Minneapolis បានបណ្តេញលោក Chauvin និងប៉ូលីសចំនួន ៣ នាក់ ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីចាប់ខ្លួននេះ ក៏ដោយ ប៉ុន្តែ បាតុកម្មថ្កោលទោសករណីនេះនៅតែផ្ទុះឡើង រីករាលដាល ហើយកាន់តែពិបាកគ្រប់គ្រងពីមួយថ្ងៃទៅមួយថ្ងៃ។

បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍បានផ្ទុះឡើងនៅទូទាំង
សហរដ្ឋអាមេរិក

រហូតមកដល់បច្ចុប្បន្ននេះ ទីក្រុងជាង ៤០ នៅសហរដ្ឋអាមេរិកបានដាក់បម្រាមគោចរ ក្នុងចំណោមទីក្រុងសរុបចំនួន ១៤០ នៅទូទាំងសហរដ្ឋអាមេរិក ដែល កើតមានឡើងបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ហើយក្លាយទៅជាអំពើហឹង្សា។ មានយោធាឆ្មាំជាតិប្រមាណ ៥ ពាន់នាក់ត្រូវបានដាក់ពង្រាយនៅតាមទីក្រុងវ៉ាស៊ីនតោន និងរដ្ឋចំនួន ១៥ ដើម្បីធានាសន្តិសុខ ហើយមានយោធាចំនួន ២ ពាន់នាក់ត្រូវបានដាក់ក្នុងស្ថានភាពប្រយុទ្ធ ហើយត្រៀមខ្លួនជាស្រេចធ្វើអន្តរាគមន៍។ នេះគឺជាលើកទីមួយហើយ ចាបតាំងពីឆ្នាំ១៩៦៨ ខណៈដែលគ្រូគង្វាលអាមេរិក ដើមកំណើតអាហ្រ្វិក លោក Martin Luther King ត្រូវបានគេធ្វើឃាតនោះ បំរាមគោចរត្រូវបានដាក់នៅតាមទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិកដូច្នេះ។

ចំពោះស្ថានភាពនេះ កាលពីថ្ងៃទី ១ ខែមិថុនា អតីតប្រធានាធិបតីអាមេរិកលោក Barak Obama បានឡើងសម្លេង។ ក្នុងអត្ថបទសរសេរ ដែលបានចុះផ្សាយនៅលើបណ្ដាញសង្គម Medium លោក Barak Obama បានថ្កោលទោសចំពោះអំពើហឹង្សាក្នុងការធ្វើបាតុកម្ម។ លោកបានសង្កត់ធ្ងន់ថា ការធ្វើបាតុកម្មទាំងនេះ ត្រឹមតែមានប្រសិទ្ធភាព លុះត្រាតែការដាក់ញត្តិរបស់ពួកគេបានក្លាយទៅជាគោលនយោបាយ ដែលជួយទប់ស្កាត់ករណីស្លាប់ដូចជាលោក Floyd។ នាថ្ងៃដដែល អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres បានអំពាវនាវដល់ប្រជាពលរដ្ឋអាមេរិក ធ្វើបាតុកម្មដោយសន្តិវិធី ព្រមទាំងស្នើឲ្យថ្នាក់ដឹកនាំអាមេរិកអត់ធ្មត់ និងផ្ទៀងស្កាប់មតិរបស់ប្រជាជន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ និងសាក្សីជាច្រើនបានឲ្យដឹងថា នាបច្ចុប្បន្ននេះ ស្ថានភាពបាតុកម្មហឹង្សាគឺអាក្រក់ណាស់ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ មិតមួយចំនួនបានព្រមានថា ប្រការដែលអាក្រក់បំផុតអាចកើតមានឡើងដ៏ស្មុគស្មាញ ដែលមិនអាចគិតទុកជាមុននាពេលខាងមុខ។ គួរកត់សម្គាល់ថា នាបច្ចុប្បន្ននេះ បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍បានរីយរាលដាលហួតពីព្រំដែនសហរដ្ឋអាមេរិក ទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក។

បាតុកម្មរីករាលដាលដល់ប្រទេសជាច្រើន

កាលពីថ្ងៃទី ១ ខែមិថុនា នៅទីក្រុង Auckland នៃប្រទេសនូវែលសេឡង់ មនុស្សប្រមាណ ២០០០ នាក់បានដើរដង្ហែរនៅមុខស្ថានកុងស៊ុលសហរដ្ឋអាមេរិក ដែលស្រែកពាក្យស្លោកថា“ គ្មានយុត្តិធម៌ គ្មានសន្តិភាព” ហើយអំពាវនាវឱ្យមានការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់មនុស្សស្បែកខ្មៅ។ មានមនុស្សប្រមាណ ៥០០ នាក់ក៏បានដើរដង្ហែរតាមដងវិថីនៅទីក្រុង Christchurch នៃប្រទេសនូវែលហ្សេឡង់។ នៅអង់គ្លេសវិញ មានមនុស្សរាប់រយនាក់បាន ប្រមូលផ្តុំគ្នានៅទីលាន Trafalgar  នៅទីក្រុងឡុងដ៏ ហើយស្រែកពាក្យស្លោកថា គាំទ្រសមភាព និងសន្តិភាព មុនពេលបន្តការដើរដង្ហែរឆ្លងវិមានរដ្ឋសភា និងខាងមុខស្ថានទូតអាមេរិក។

ជាពិសេស នៅកាណាដា នារសៀលថ្ងៃទី ៣១ ខែឧសភា  (ម៉ោងក្នុងស្រុក)បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងមុខទីស្នាក់ការប៉ូលីសទីក្រុង Montreal ដើម្បីធ្វើបាតុកម្ម ប្រឆាំងអំពើហឹង្សាជាតិសាសន៍។ ក្រុមបាតុករបានឲ្យដឹងថា៖ គោលដៅនៃសកម្មភាពនេះ គឺសំដៅបង្ហាញសាមគ្គីភាព ជាមួយចលនាប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក។

ក្នុងពេលនោះ ការអំពាវនាវធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ជាច្រើន ក៏ត្រូវបានរីករាលដាលនៅតាមប្រទេសនៅទ្វីបអឺរ៉ុប ទ្វីពអាមេរិក និងទ្វីបអាស៊ី ដើម្បី បង្ហាញសាមគ្គីភាពជាមួយនឹងបាតុកម្មប្រឆាំងនឹងការ រើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក។ ប្រភពព័ត៌មានមួយចំនួនបានព្យាករណ៍ថាការធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ដែលផ្ដើមចេញពីបាតុកម្មនៅសហរដ្ឋអាមេរិក នឹងបន្តរីករាលដាលទៅកាន់តំបន់ និងប្រទេសជាច្រើននៅលើពិភពលោកនាពេលខាងមុខ។

យោងតាមមជ្ឈដ្ឋានអ្នកវិភាគបានឲ្យដឹងថា៖ ឥទ្ធិពលរីករាលដាលនៃបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក ទៅកាន់ប្រទេសដទៃទៀតបានសរឲ្យឃើញថា បញ្ហារើសអើងជាតិសាសន៍តែងតែជាប្រធានបទដ៏រសើប ហើយជាចំណាប់អារម្មណ៍ដ៏ធំធេងរបស់សធារណជន និងសាធារណមតិអន្តរជាតិ។ បើទោះបីជាមានបញ្ហាជាច្រើន ដែលត្រូវវិភាគដូចជា អំពើហឹង្សា កុបកម្ម ក៏ដោយ ប៉ុន្តែបំណងប្រាថ្នាតស៊ូដើម្បីសន្តិភាព សមភាព និងយុត្តិធម៌នៅតែកើតមានឡើងនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ