បន្តផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុយជ្រោយ ព្រមៗគ្នាដើម្បីបង្កើតតួនាទីនិងកម្លាំងថ្មីសំរាប់ប្រទេសជាតិ

(VOV)_ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត នារយៈពេលជាង៨៦ឆ្នាំ​កន្លងទៅ
 វៀតណាមដណ្ដើមបានសមិទ្ធិផលជាច្រើន លើផ្លូវកសាងនិងការពារ​មាតុប្រទេស។
 ក្នុងសមិទ្ធិផលទាំងនោះ មានសមិទ្ធិផលនៃបុព្វហេតុ ៣០ឆ្នាំផ្លាស់ប្តូរថ្មី (១៩៨៦-
២០១៦)។ បន្តសមិទ្ធិផលនេះ ក្នុងឆ្នាំ ២០១៦ និងបណ្ដាឆ្នាំជាបន្ត បក្ស​កម្មុយនីស្ត
វៀតណាមបន្តដឹកនាំប្រទេសជាតិតាមមាគា៍ផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយ និង
ព្រមៗគ្នាជាង ដើម្បីបង្កើតឡើងថានះនិងកម្លាំងថ្មីសំរាប់ប្រទេសវៀតណាម។ 

បន្តផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុយជ្រោយ ព្រមៗគ្នាដើម្បីបង្កើតតួនាទីនិងកម្លាំងថ្មីសំរាប់ប្រទេសជាតិ - ảnh 1
បន្តផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុយជ្រោយ ព្រមៗគ្នាដើម្បីបង្កើតតួនាទីនិងកម្លាំងថ្មីសំរាប់ប្រទេសជាតិ

៣០ឆ្នាំ ផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិផលធំធេងជាច្រើន មាន​អត្ថន័យប្រវត្តិសាស្ត្រ នៅលើមាគា៍កសាងសង្គមនិយម និងការពារមាតុប្រទេស។ សមិទ្ធិផល
៣០ឆ្នាំផ្លាស់ប្តូរថ្មី បានអះអាងនូវគោលមាគា៍ផ្លាស់ប្តូរថ្មីរបស់បក្សកម្មុយនីស្តវៀត
ណាម គឺត្រឹមត្រូវ ផ្លូវឈានទៅឡើងលិទ្ធិសង្គមនិយម របស់វៀត​ណាមគឺត្រឹមត្រូវ 
សមស្រប ជាមួយស្ថានភាពជាក់ស្ដែងរបស់ប្រទេសជាតិ និង​និន្នការអភិវឌ្ឍន៍របស់
ប្រវត្តិសាស្ត្រ។

          ស្ថានភាពជាក់ស្ដែង ដំណើការផ្លាស់ប្តូរថ្មី នៅមានកំហិតនៅឡើយ មិនទាន់
ព្រមៗគ្នា និងលើគ្រប់វិស័យ។ បទដ្ឋាននិងគោលដៅជាច្រើន ដើម្បីដល់ឆ្នាំ ២០២០
 វៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបមិនទាន់ទទួលបាន។

          ផ្លាស់ប្តូរថ្មីលើក្រប់ជ្រុយជ្រោយនិងព្រមៗគ្នា

        តាមការព្យាករណ៍អំពីស្ថានភាពពិភពលោក តំបន់ ក្នុងរយពេលប៉ុន្មានឆ្នាំ​ខាង
មុខនេះ នៅមានបំរ៉ែបំរួលស្មុគ្រស្មាញជាច្រើន ជះឥទ្ធិពលផ្ទាល់ដល់វៀតណាម។ 
បក្សកម្មុយនីស្តវៀតណាមបានដឹកនាំប្រទេសជាតិអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ 
ព្រមៗគ្នាជាង។ សាស្ត្រចារ្យរង បណ្ឌិត Nguyen Viet Thong អគ្គលេខា ​ក្រុមប្រឹក្សា
ទ្រឹស្ដីមជ្ឈឹមបានវិភាគថា៖​

          “ លើគ្រប់វិស័យពីនយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គម សន្តិសុខជាតិ កិច្ច​
ការ​បរទេស។ ព្រមៗគ្នានៅទីនេះគឺក្នុងគ្រប់វិស័យ ត្រូវផ្លាស់ប្តូរថ្មីពីខាងលើចុះ ​ពី
មជ្ឈឹមដល់មូលដ្ឋាន នៅគ្រប់ជាន់ថ្នាក់និងស្ថាប័ន។ ឧទាហរណ៍អំពីសេដ្ឋកិច្ច 
សង្កត់ធ្ងន់ទៅលើការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន រៀបចំរចនាសម្ព័ន្ធខឿន​សេដ្ឋ
កិច្ចឡើងវិញ សុក្រិតខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ជំរុញខ្លាំងឧស្សា
ហូបនីយកម្ម ទំនើបភាវូបនីយកម្ម ក្នុងសភាពការណ៍នាបច្ចុប្បន្ន។”

          ឆ្លៀតយកឱកាស ឆ្លងកាត់រាល់ការលំបាកសាកល្បង

        អំពីសេដ្ឋកិច្ច ជោគវាសនាថ្មីកំពុងបើកចេញឱកាសថ្មីជាច្រើន ចាប់ពីពេល
វៀតណាមចូលរួមសហគមន៍អាស៊ាន តំបន់អភិវឌ្ឍន៍សកម្ម ចូលរួមបណ្ដាកិច្ច​ព្រម
ព្រៀងពាណិជ្ជកម្មសេរី(FTA) ជំនាន់ថ្មី…លៗ ប៉ុន្តែនៅមានការលំបាក​សាក​ល្បង
​ជាច្រើន។ វាយតំលៃបូកសរុប ៣០ឆ្នាំ ផ្លាស់ប្តូរថ្មី បក្សកម្មុយនីស្តវៀតណាម​បាន
អះអាងថា៖​គ្រោះអាសន្តអំពីការដើរក្រោយគេកាន់តែឆ្ងាយអំពី​វិស័យសេដ្ឋកិច្ច 
ជាមួយប្រទេសនានាក្នុងតំបន់ និងលើពិភពលោក។ ដើម្បីប្រទេសអភិវឌ្ឍន៍លឿន
 ឬសគល់គឺសេដ្ឋកិច្ច។ ប៉ុន្តែ ទ្រង់ទ្រាយសេដ្ឋកិច្ចនៅ​តូចតាច​ គុណភាពនិងប្រ
សិទ្ធិភាពទាប។ ដូច្នេះ បក្សកម្មុយនីស្តវៀតណាមបានកំណត់ការផ្លាស់ប្តូរថ្មីរូប
សណ្ឋានកំណើន និងរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចថ្មីអោយសមស្របជាមួយ
ស្ថានភាពថ្មី។​អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖​

“ បន្តផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតថ្មីក្នុងការដឹកនាំ គ្រប់គ្រង។ ប្រមូលផ្តុំសុក្រិត​បែប
ផែនសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយម អនុវត្តគ្រប់គ្រាន់ ព្រមៗគ្នានិង​ប្រសិទ្ធិ
ភាពតាមក្រិតក្រមសេដ្ឋកិច្ចទីផ្សារ។ ធានាការអភិវឌ្ឍលឿន និរន្តរភាព ដោយ
ផ្អែកទៅលើគ្រឹះដ្ឋានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លើកកំពស់គុណភាព ទិន្នផល ប្រ
សិទ្ធិភាព និងកម្លាំងប្រកួតប្រជែងជានិច្ច។”

រួមជាមួយការបន្តផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន រៀបចំរចនាសម្ព័ន្ធខឿន​សេដ្ឋ
កិច្ចឡើងវិញ ជំរុញខ្លាំង​ឧស្សាហូបនីយកម្ម ទំនើបភាវូនបីយកម្ម បក្សកម្មុយ​នីស្ត
​វៀតណាមក៏យកចិត្តទុកដាក់ជាច្រើនដល់ការផ្សាភ្ជាប់ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជា
មួយវិស័យផ្សេងៗទៀតផង៖​

“ ដោះស្រាយអោយសមស្របរវាងគោលដៅខាងមុខ និងយូរអង្វែង រវាង​ការអ
ភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយការធានាការពារជាតិ សន្តិសុខ រវាងកំណើនសេដ្ឋ​កិច្ច
និងការអភិវឌ្ឍវប្បធម៌ អនុវត្តភាពជឿនលឿននិងយុត្តិធម៌សង្គម ការពារ​បរិស្ថាន
 លើកកំពស់ជីវភាពរស់នៅទាំងខាងសម្ភារះនិងស្មារតីសំរាប់ប្រជាជន ​កសាង
ខឿនកសិកម្មតាមទិសផលិតកម្មទំនិញធំ អនុវត្តបច្ចេកវិទ្យាខ្ពស់ លើក​កំពស់
គុណភាពផលិតផល ប្រមូលផ្តុំអភិវឌ្ឍន៍វិស័យសេវាកម្មមួយចំនួនមាន​ឧត្តមភាព។”

បក្សកម្មុយនីស្តវៀតណាមកំណត់បន្តផ្លាស់ប្តូរថ្មីខ្លាំងក្លា ព្រមៗគ្នាបណ្ដាកក្តាសំ
ខាន់ៗរបស់វិស័យអប់រំ បណ្ដុះបណ្ដាលតាមទិសយកចិត្តទុកដាក់ដល់ការ​អភិវឌ្ឍ
អត្តចរិត សមិទ្ធិផលរបស់អ្នករៀន ជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេក​វិទ្យា 
ដើម្បីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាកម្លាំងចលករសំខាន់បំផុតរបស់កម្លាំង​អភិវឌ្ឍន៍
ផលិតកម្មទំនើប។​

“ អភិវឌ្ឍន៍ ការអនុវត្តវទ្យាសាស្ត្រ បច្ចេកវិទ្យាត្រូវបានផ្តល់អាទិភាពវិនិយោគ​មុន
មួយជំហាន ក្នុងសកម្មភាពរបស់បណ្ដាស្ថាប័ន អង្គការ។ បន្តផ្លាស់ប្តូរថ្មីខ្លាំងក្លា 
ព្រមៗគ្នាយន្តការគ្រប់គ្រង រៀបចំ សកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុង​សកម្ម
ភាពជាក់ស្ដែង។ ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ វិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់វៀត
ណាមទទួលអោយបានកំរិតអភិវឌ្ឍន៍របស់ក្រុមបណ្ដាប្រទេសឈានទៅមុខអា
ស៊ាន ដល់ឆ្នាំ ២០៣០ មានវិស័យមួយចំនួនទទួលបានបទដ្ឋានអភិវឌ្ឍន៍លើ​ពិ
ភពលោក។”

ដើម្បីដំណើការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ និងព្រៗគ្នាប្រកបដោយជោគជ័យ បក្សកម្មុយនីស្តវៀតណាម បានសង្កត់ធ្ងន់ទៅលើការបង្កើនផែនមហាសាមគ្គីជាតិ។
 តាមនោះ បក្សនឹងយកចិត្តទុកដាក់កសាង ពង្រីកតួនាទីរបស់វណ្ណកម្មករ ​កសិករ
 ជួរបញ្ញាវ័ន្ត និងអាជីវករ ដើម្បីបំពេញតម្រូវការរបស់ប្រទេសជាតិអំពីការអភិវឌ្ឍន៍
ប្រទេសជាតិ ក្នុងដំណាក់កាលថ្មី អនុវត្តល្អច្បាប់ គោលនយោបាយជនជាតិ 
សាសនា គោលនយោបាយចំពោះជនរួមជាតិនៅឯបរទេស។

ផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នា ជាមាគា៍សំខាន់ ដើម្បីវៀតណាម
អភិវឌ្ឍន៍និរន្តរភាព។ ចំពោះការប្តេជ្ញាចិត្ត ស្រុះចិត្តគំនិតរបស់ប្រជាជនក្នុងដំ​
ណាក់កាលផ្លាស់ប្តូរថ្មី និទាឃរដូវ ឆ្នាំ វកអដ្ឋស័កនេះ គោលដៅនាំវៀតណាម
ក្លាយទៅជាប្រទេសឧស្សាហកម្ម តាមទិសទំនើបបាននិងកំពុងក្លាយទៅ​ជាការពិត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ