ប្រកាន់ខ្ជាប់ខ្ជួនលិទ្ធិម៉ាក្ស - លេនីននិងសតិអារម្មណ៍របស់លោកប្រធានហូជីមីញ គឺជាជម្រើសរបស់បក្សនិងរបស់ប្រជាជន

(VOVWORLD) -  សេចក្តីព្រាងរបាយការណ៍នយោបាយដែលបានដាក់ជូន មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានសង្កត់ធ្ងន់ថា៖ ឧត្តមគតិដឹកនាំរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូលនាដំណាក់កាលខាងមុខ គឺ “ការប្រកាន់ខ្ជាប់ខ្ជួន ការប្រើប្រាស់និងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនូវលិទ្ធិម៉ាក្ស - លេនីន សតិអារម្មណ៍របស់លោកប្រធានហូជីមិញ; ប្រកាន់ខ្ជាប់ខ្ជួននូវ គោលដៅឯករាជ្យភាពជាតិនិងលទ្ធិសង្គមនិយម; ប្រកាន់ខ្ជាប់ខ្ជួនគោលមាគ៌ាផ្លាស់ប្តូរថ្មីរបស់បក្សដើម្បីកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម”។ នេះជាបញ្ហាមានលក្ខណៈជាគោលការណ៍ ដែលបានបញ្ជាក់បំពេញបន្ថែម និងអភិវឌ្ឍន៍តាមរយៈបណ្តាមហាសន្និ បាតនិងក្នុងដំណើរការ ឆ្ពោះទៅគោលដៅដើម្បីប្រទេសវៀតណាមមួយខ្លាំង មាំមួន សម្បូរធូធារ ប្រជាជនអ្នកមាន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយ្យធម៌។
ប្រកាន់ខ្ជាប់ខ្ជួនលិទ្ធិម៉ាក្ស - លេនីននិងសតិអារម្មណ៍របស់លោកប្រធានហូជីមីញ  គឺជាជម្រើសរបស់បក្សនិងរបស់ប្រជាជន - ảnh 1ផ្ទាំងគំនូរនេះបង្ហាញពីលោកប្រធានហូជីមិញកំពុងជាអធិបតីក្នុងមហាសន្និបាតទូទាំងប្រទេស នៅសាលា Tan Trao នាថ្ងៃទី ១៦ ខែសីហាឆ្នាំ ១៩៤៥ (រូបថត៖ binhthanh.hochiminhcity.gov.vn)

មុននឹងមានបក្សដឹកនាំ មានកុបកម្មនិងចលនារបស់ឥស្សរជនស្នេហាជាតិជាច្រើនដែលបានប្រមូលផ្តុំប្រជាជនប្រឆាំងនឹងអាណានិគមនិយមបារាំងនោះ សុទ្ធតែត្រូវបានបង្ក្រាប ហើយផ្លូវរំដោះប្រទេសជាតិទំនងជាពុំមានច្រកចេញឡើយ។ រហូតដល់ពេលដែលមានអគ្គមគ្គុទេស Nguyen Ai Quoc  ដែលបានឆ្លងកាត់ពេលជាច្រើនឆ្នាំនៅក្រៅប្រទេស ហើយអភិក្រមនឹងលិទ្ធិម៉ាក្ស- លេនីន  ទើបវិធីសង្គ្រោះប្រទេសជាតិ បង្កើតឡើងចំណុចលោតផ្លោះថ្មី។ ពោលគឺ ចាប់តាំងពីការបង្កើតឡើង ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ ក្រោមការដឹកនាំរបស់បក្សនិងពន្លឺនៃលទ្ធិម៉ាក្ស-លេនីន ប្រទេសជាតិ មានឯករាជ្យ សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ ជាពិសេសក្នុងរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី (ពីឆ្នាំ ១៩៨៦ រហូតមកដល់បច្ចុប្បន្ននេះ ) ដោយសារតែប្រកាន់ខ្ជាប់ខ្ជួននូវលិទ្ធិម៉ាក្ស - លេនីន សតិអារម្មណ៍របស់លោកប្រធានហូជីមិញ ក្នុងបរិបទស្មុគស្មាញនៃស្ថានភាពអន្តរជាតិនោះ កិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាមទទួលបានសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យ។ យោងតាមលោក Duong Quang Phai អតីតប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបានឱ្យដឹងថា៖ “បច្ចុប្បន្ននេះគ្មានលិទ្ធិណាដែលមានវឌ្ឍន៍ភាពជាង ហើយក៏មិនគួរអាស្រ័យលើចំណុច១ចំនួនដូចជា “ លែងសមនឹងលិទ្ធិម៉ាក្ស- លេនីនទៀតឡើយ” ដើម្បីបដិសេដ្ឋសមិទ្ធិផលទាំងអស់នោះទាល់តែសោះ ហើយប្រការនេះមិនអាចទទួលយកបានទេ។ លិទ្ធិម៉ាក្ស- លេនីនបង្រៀនយើងអំពីទស្សនៈមូលដ្ឋាន វិធានការសំភារៈនិយមដើម្បីសិក្សានិងវាយតម្លៃលើក្រិតក្រមអភិវឌ្ឍន៍របស់សង្គម”។

មុនមហាសន្និបាតបក្សលើកទី ៧ ឯកសារនៃមហាសន្និបាតនិងលក្ខន្តិកៈរបស់បក្សទាំងអស់បានបញ្ជាក់ថា៖ “បក្សកុម្មុយនិស្តវៀតណាមបានយកលិទ្ធិម៉ាក្ស - លេនី ជាគ្រឹះនិងជាត្រីវិស័យណែនាំសម្រាប់សកម្មភាព”។ ប៉ុន្តែ ពីដំណើរការស្រាវជ្រាវទ្រឹស្តីនិងបូកសរុបស្ថានភាពជាក់ស្តែង បក្សកុម្មុយនិស្តវៀតណាមកាន់តែមានការយល់ដឹងកាន់តែច្បាស់ពីតួនាទីនៃសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ក្នុងការអភិវឌ្ឍដំណើរការបដិវត្តវៀតណាម និងបានបន្ថែមទៅមូលដ្ឋានគ្រឹះនៃសតិអារម្មណ៍របស់ខ្លួន។  ការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស ជាមួយត្រីវិស័យ គឺលទ្ធិម៉ាក្ស - លេនីន និងសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ការរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនារវាងកម្លាំងជាតិនិងកម្លាំងសម័យកាល គឺជាមូលដ្ឋានសម្រាប់វៀតណាមសម្រេចបានសមិទ្ធិផលលេចធ្លោនៅក្នុងវិស័យសំណង់និងការអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Pham Van Hop នៅវិថី Tran Quang Dieu ទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖ “លទ្ធិម៉ាក្ស - លេនីន អាចត្រូវបានចាត់ទុកថាជាលក្ខខ័ណ្ឌចម្បង បង្កើតឡើងជ័យជំនះរបស់ប្រជាជនវៀតណាមយ៉ាងពិតប្រាកដ។ សមិទ្ធិផលជាក់ស្តែងបំផុតពីការដឹកនាំរបស់បក្ស គឺជាសមិទ្ធិផលសេដ្ឋកិច្ចសង្គមបច្ចុប្បន្នរបស់យើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩”។

រហូតមកដល់ពេលនេះ ពលករ ចលនាសង្គម សកម្មជនសង្គម មនុស្សជាតិរីកចម្រើននៅលើពិភពលោក សុទ្ធតែមើលឃើញថា គ្មានលទ្ធិណាមួយផ្សេងទៀតដែលអាចជំនួសបានលទ្ធិម៉ាក្ស - លេនីន ក្នុងការតស៊ូដោះស្រាយរាល់បញ្ហាសង្គមដោយខិតខំរកឧត្តមភាពនៃវឌ្ឍនភាពសង្គមនិងការរំដោះមនុស្ស។ ហើយច្បាស់លាស់ថា មតិរបស់បណ្ឌិត Ha Son Thao សាស្រ្តាចារ្យនៅបណ្ឌិត្យសភានយោបាយក្រសួងការពារប្រទេសបានបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមប្រកាន់ខ្ជាប់នូវមាគ៌ាដែលបានជ្រើសរើស ពិតជាត្រឹមត្រូវនិងជាជម្រើសនៃប្រវត្តិសាស្ត្រនិងប្រជាជន៖ “យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចនៅអាស៊ីឆ្នាំ ១៩៩៧ អ្នកសេដ្ឋកិច្ច អ្នកនយោបាយនិងអ្នកជំនួញជាច្រើន បានព្យាយាមស្វែងរកដើម្បីអានឡើងវិញនិងកោតសរសើរចំពោះ ឈុតមូលធននិយមរបស់ម៉ាក្ស។ ភាពជាក់ស្តែងនៃបដិវត្តវៀតណាមនិយាយដោយឡែក និងពិភពលោកនិយាយរួម ជាពិសេសបដិវត្តខែតុលារុស្ស៊ីឆ្នាំ ១៩១៧ និងបដិវត្តខែសីហាឆ្នាំ ១៩៤៥ នៅវៀតណាម រួមជាមួយសមិទ្ធិផលនៃផ្លាស់ប្តូរថ្មីរយៈពេល ៣០ ឆ្នាំកន្លងមក។ នោះគឺជាភ័ស្តុតាងដ៏មានឥទ្ធិពលនៃជម្រើសរបស់បក្សនិងរបស់លោកប្រធានហូជីមិញ ពោលគឺ  បក្សបានយកលទ្ធិម៉ាក្ស - លេនីននិងសតិអារម្មណ៍របស់លោកហូជីមិញ ជាត្រីវិស័យសម្រាប់រាល់សកម្មភាពរបស់ខ្លួន”

វៀតណាមកំពុងជំរុញលើគ្រប់វិស័យនៃបុព្វហេតុផ្លាស់ប្តូរថ្មីនិងសមាហរណកម្មអន្តរជាតិនៅក្នុងបរិបទដែលស្ថានភាពក្នុងតំបន់និងពិភពលោកមានបម្រែប្រួលមិនអាចទាយទុកជាមុនបាន។ ទោះបីមានបញ្ហាលំបាកជាច្រើននៅខាងមុខក៏ដោយ ប៉ុន្តែឋានៈនិងកិត្យានុភាពដែលវៀតណាមសម្រេចបានក្នុងរយៈពេល ៩០ ឆ្នាំកន្លងមក ចាប់តាំងពីមានបក្សដឹកនាំ បាននាំមកជូនប្រជាជនឱ្យមានក្តីជឿជាក់ ប្រកាន់ខ្ជាប់ខ្ជួនលទ្ធិម៉ាក្ស - លេនីនិងសតិអារម្មណ៍របស់លោកប្រធានហូជីមិញ។ គោលមាគ៌ាបដិវត្តន៍ត្រឹមត្រូវ វិទ្យាសាស្ត្រ និងកម្លាំងសម័យកាលជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីបក្សកុម្មុយនិស្តវៀតណាម ដឹកនាំប្រទេសជាតិទាំងមូល អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ៖ ឯករាជ្យជាតិផ្សាភ្ជាប់ជាមួយលទ្ធិសង្គមនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ