ប្រទេសជាតិនឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី

(VOVWORLD) -  ឆ្លងផុតរាល់ការលំបាកនិងបញ្ហាប្រឈមជាច្រើន ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាល ទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ប្រារព្ធធ្វើឡើងនាថ្ងៃទី ២៣ ឧសភា បានបញ្ចប់ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ជោគជ័យនៃការបោះឆ្នោតនេះ នឹងរួមចំណែកដល់ការនាំប្រទេសជាតិ ឈានចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ឆ្លើយតបនឹងតម្រូវការក៏ដូចជាសេចក្តីប្រាថ្នារបស់ម្ចាស់ឆ្នោតនិងប្រជាជនទូទាំងប្រទេស។

នេះជាលើកទី ១៥ ដែលប្រព្រឹត្តទៅការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាវៀត ណាម ក្រោយរយៈពេល ៧៥ ឆ្នាំនៃការបោះឆ្នោតសកលលើកដំបូង និងរយៈពេល ៣៥ ឆ្នាំនៃដំណើរការផ្លាស់ប្តូរថ្មី។

ប្រទេសជាតិនឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមណ្ឌលបោះឆ្នោតលេខ ៤ សង្កាត់ Nguyen Du ខ័ណ្ឌ Hai Ba Trung (រូបថត៖ TTXVN)

ការស្រុះចិត្តគ្នាបង្កើតឡើងកម្លាំងមហាសាមគ្គីជនជាតិទាំងមូល

យោងតាមតួរលេខស្ថិតិពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតរហូតដល់ម៉ោងសូន្យ ព្រឹកថ្ងៃទី ២៤ ឧសភាបានបង្ហាញថា អត្រាអ្នកទៅបោះឆ្នោតបានឈានដល់ជិត ៩៨,៤៣%។ នេះគឺជាសក្ខីភាពជាក់ស្តែងបញ្ជាក់ពីភាពជោគជ័យនៃការបោះឆ្នោត ក៏ដូចជាបញ្ជាក់ពីការធានានូវលទ្ធិប្រជាធិបតេយ្យ សមភាព ត្រឹមត្រូវតាមបទប្បញ្ញត្តិនិងច្បាប់។ ក្នុងបរិបទរងផលប៉ះពាល់អវិជ្ជមាននៃការឆ្លងរាលដាលជំងឺរាតត្បាត កូវីដ ១៩ ប៉ុន្តែតំបន់និងអង្គភាពនានាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការឃោសនាឲ្យម្ចាស់ឆ្នោតចូលរួមការបោះឆ្នោត ដោយធានាលក្ខណៈត្រឹមត្រូវតាមកាលបរិច្ឆេទ។ មានតំបន់ជាច្រើនដូចជា Cao Bang, Bac Kan, Dien Bien, Ha Giang, Dak Nong, Binh Dinh, An Giang, Ba Ria-Vung Tau, Bac Lieu, Ben Tre ។ល។ មានអត្រាម្ចាស់ឆ្នោតទៅបោះឆ្នោតជាង ៩៩%។ ទន្ទឹមជាមួយគ្នានោះ នៅតាមបណ្តាខេត្តព្រៃភ្នំ ដូចជា Lang Son និង Lao Cai ម្ចាស់ឆ្នោតចំនួន ៩៩,៩៨% បានទៅបោះឆ្នោតផងដែរ។

ជាងនេះទៅទៀត ក្នុងថ្ងៃបោះឆ្នោត មូលដ្ឋាននានាបានរៀបចំយ៉ាងល្អនូវការងារសម្របសម្រួលនិងបែងចែកឲ្យម្ចាស់ឆ្នោតទៅបោះឆ្នោតតាមម៉ោង ដោយអនុវត្តន៍តាមគោលការណ៍ ៥ ប្រការរបស់ក្រសួងសុខាភិបាល សម្រាប់បង្ការទប់ស្កាត់ជំងឺ កូវីដ១៩ ពោលគឺ ធានាសុវត្ថិភាពដល់ម្ចាស់ឆ្នោតក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។

ជាពិសេស ក្នុងតំបន់ដែលមានការឆ្លងរាលដាលជំងឺកូវីដ ១៩ ប៉ុន្តែអាត្រាម្ចាស់ឆ្នោតទៅបោះឆ្នោតនៅខ្ពស់បង្គួរ។  ប្រការនេះបង្ហាញពីជំនឿទុកចិត្តរបស់ប្រជាជនលើបក្សនិងរដ្ឋក្នុងការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម។ អញ្ជើញវាយតម្លៃអំពីបរិយាកាសបោះឆ្នោត ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា៖ “តាមរយៈការបោះឆ្នោតក្នុងអំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតនេះ យើងកាន់តែមើលឃើញច្បាស់កម្លាំងពលំរបស់ប្រជាជននិងកាន់តែមើលឃើញពីភាពខ្លាំងមាំមួនរបស់ផែនមហាសាមគ្គីជនជាតិទាំងមូល។  ដោយសារតែកម្លាំងពលំនោះ ក្រោមការដឹកនាំរបស់បក្ស ដែលនាំបដិវត្តន៍វៀតណាមដើរពីជ័យជម្នះមួយទៅជ័យជំនះមួយទៀត។ អស់រយៈពេល ៧៥ ឆ្នាំកន្លងមក រដ្ឋសភាវៀតណាមបានបំពេញការទទួលខុសត្រូវរបស់ខ្លួនចំពោះមុខប្រជាជននិងប្រទេសជាតិ។ ហើយក្នុងអាណត្តិរដ្ឋសភា ទី ១៥ នេះ រដ្ឋសភានឹងកាន់តែសក្តិសមជាស្ថាប័នតំណាងប្រជាជន ជាស្ថាប័នអំណាចខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម”

ប្រទេសជាតិនឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី - ảnh 2លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមួយអ្នកតំណាង នៅមណ្ឌលបោះឆ្នោតលេខ ៤ សង្កាត់ Nguyen Du ខ័ណ្ឌ Hai Ba Trung (រូបថត៖ TTXVN)

ជំនឿជាក់យ៉ាងខ្លាំងពីសន្លឹកឆ្នោត

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២១-២០២៦ គឺជាការបោះឆ្នោតដ៏មានសារ សំខាន់សម្រាប់ប្រជាជនវៀតណាម។ ប្រជាជនវៀតណាមភាគច្រើនពេញចិត្តចំពោះប្រព័ន្ធនយោបាយបច្ចុប្បន្នដែលនាំមកជូនប្រជាជននូវស្ថេរភាព។ ដើរទន្ទឹមជាមួយគ្នានោះ គឺជាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថេរភាពដែលវៀតណាមសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នោះហើយជាមូលហេតុដែលប្រជាជនវៀត ណាមបន្តគាំទ្រនិងជឿជាក់ទៅលើការបោះឆ្នោត ដែលនឹងជ្រើសរើសបានបុគ្គលមានកិត្យានុភាព ដើម្បីបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ម្ចាស់ឆ្នោត លោក Cam Xuan E អាយុ ៧៥ ឆ្នាំ នៅទីក្រុង Son La បានសំណេះសំណាលថា៖ “ឆ្លងកាត់ការបោះឆ្នោតនីមួយៗ យើងមើលឃើញនូវនួលខុសត្រូវរបស់ខ្លួនកាន់តែធំៗ និងមានក្ដីសប្បាយជាងដោយឃើញថា ប្រទេសជាតិកាន់តែអភិវឌ្ឍន៍។ ក្នុងនាមជាពលរដ្ឋម្នាក់ យើងខ្ញុំត្រូវតែមានការទទួលខុសត្រូវខ្ពស់ជាងទៀត ដើម្បីសក្តិសមជាពលរដ្ឋនៃប្រទេសវៀតណាម”

ចំណែកឯលោក Huynh Van Nua ម្ចាស់ឆ្នោតស្រុក Phung Hiep (ខេត្ត Hau Giang) បានចែករំលែកថា៖ “នៅតាមមូលដ្ឋាន យើងខ្ញុំបាននាំគ្នាទៅបោះឆ្នោត ដើម្បីជ្រើសរើសបុគ្គលដែលមានគុណធម៌និងទេពកោសល្យ ដែលអាចចូលរួមក្នុងការជួយសង្គមនិងជួយដល់ប្រទេសជាតិ។ ខ្ញុំសង្ឃឹមថា នាពេលអនាគតមុខមាត់តំបន់ជន បទនឹងត្រូវមានការផ្លាស់ប្តូរថ្មី សេដ្ឋកិច្ចនិងសង្គមនឹងកាន់តែប្រសើរឡើងជាពុំខាន”

ឆ្លងកាត់ការបោះឆ្នោតរដ្ឋសភាចំនួន ១៥ លើក ការដែលម្ចាស់ឆ្នោតទៅបោះឆ្នោត នៅវៀតណាមតែងតែឈានដល់អត្រាខ្ពស់ មិនត្រឹមតែបង្ហាញពីការយល់ដឹងពេញ លេញអំពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋម្នាក់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនុកចិត្តរបស់ម្ចាស់ឆ្នោតចំពោះស្ថាប័នតំណាងរបស់ប្រជាជន ការជឿជាក់របស់ម្ចាស់ឆ្នោតទៅលើគោលនយោបាយរបស់បក្សនិងរដ្ឋ ក្នុងការរៀបចំគោលនយោ បាយអភិវឌ្ឍន៍សម្រាប់តំបន់នីមួយៗ ក៏ដូចជាទូទាំងប្រទេស នាំប្រទេសជាតិឈាមចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ