ប្រទេសអង់គ្លេសស្វែងរកឱកាសនៅទិសខាងកើត

ប្រទេសអង់គ្លេសស្វែងរកឱកាសនៅទិសខាងកើត - ảnh 1
ប្រទេសអង់គ្លេសស្វែងរកឱកាសនៅទិសខាងកើត (VOV)


        Vovworld-ពិនិត្យអំពីរាល់សន្ទស្សន៍នោះ អាស៊ី-អាគ្នេយ៍នាបច្ចុប្បន្នជាដៃគូ​
ពាណិជ្ជកម្មនិងវិនិយោគសំខាន់និងមានសក្ដានុភាពជាច្រើនបំផុតលើពិភពលោក។
​នាពេលកន្លងមកប្រទេសធំៗសុទ្ធតែមានគោលនយោបាយយុទ្ធសាស្ត្រដ៏​ច្បាស់
លាស់បង្វែទិសទៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងនោះយកចិត្តទុកដាក់ជាពិសេស​ដល់
​តួនាទីនៃដំបន់អាស៊ី-អាគ្នេយ៍។ ហេតុនេះហើយរដ្ឋាភិបាលនៃ​នាយករដ្ឋមន្ត្រី​​អង់គ្លេស៍
David Cameron មិនចង់យឺតយាវក្នុងការប្រណាំងស្វែងរកឱកាស​សហប្រតិបត្តិការនៅ
ទីផ្សារមួយពោពេញទៅដោយសក្ដានុភាពនេះឡើយ។

គោលដៅសេដ្ឋកិច្ចគឺសំខាន់បំផុត

        នាបច្ចុប្បន្ន ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងអង់គ្លេសនិងប្រទេសនានានៅ​ដំបន់​អាស៊ី
-អាគ្នេយ៍ត្រឹមតែនោកំរិតល្មម។ ការនាំចេញរបស់អង់គ្លេសទៅដំបន់នេះត្រឹម​តែ​នៅកំរិត១៥ពាន់លានដុល្លាអាមេរិកប៉ុណ្ណោះទេ។ ដំណើរទៅបំពេញទស្សនកិច្ច​នៅ​ប្រទេស
អាស៊ី-អាគ្នេយ៍ចំនួន៤របស់លោក Cameron បាននាំមកសារមួយដ៏​ច្បាស់លាស់ថា
អង់គ្លេសនឹងពហុបែបបនីយកម្មទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន​និង​ត្រៀមខ្លួនជាស្រេច
ផ្លាស់ប្តូរ។ ការបើកទូលាយសកម្មភាពពាណិជ្ជកម្ម​ទៅ​អាស៊ី-អាគ្នេយ៍បានជួយអង់គ្លេស
អនុវត្តសុប៉ិនបង្កើនតំលៃនាំចេញរបស់អង់គ្លេស​ឡើងកំរិត១លានលានផោន(ប្រមាណ
១៥លានលានដុល្លារអាមេរិក)ដល់ឆ្នាំ​២០២០។

        នៅឥណ្ឌូនេស៊ី​កន្លែងបង្អង់ដំណើរដើមដំបូង លោក Cameron សន្យាផ្គត់ផ្គង់​ខ្ទង់កម្ចី
ឡើងដល់១,៥ពាន់លានដុល្លារអាមេរិកសំរាប់គំរោងការហេដ្ឋានរចនា​សម្ព័ន្ធនៅ
ឥណ្ឌូនេស៊ី។ ទន្ទឹមនឹងនោះប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀងនានា
លើវិស័យនាវាចរណ៍ស្រាវជ្រាវនិងផ្នែកអាវកាសស៊ីវិល។

        បន្ទាប់ពីឥណ្ឌូនេស៊ី ទៅកាន់វៀតណាម នាយករដ្ឋមន្ត្រី David Cameron មិន​ត្រឹមតែ
ចូលរួមសកម្មភាពនៅក្រុងហាណូយប៉ុណ្ណោះទេ ថែមទាំងលៃទុកពេល​វេលាជាច្រើន
ជួបប្រាស្រ័យជាមួយសហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់វៀតណាម។​ អង់គ្លេស​កំពុង​ឈរ​លំដាប់ថ្នាក់ទី៣ក្នុង
ចំណោមប្រទេស​ EU វិនិយោគចូលមកវៀតណាម ដោយមានចំនួនគំរោងការណ៍ចំនួន
២០៤មានចំនួនទុនវិនិយោគសរុបជិត៣ពាន់២រយលានដុល្លារអាមេរិក។ ចាត់តុកវៀត
ណាមជាដៃគូសំខាន់ក្នុងដំបន់ នាយករដ្ឋមន្ត្រី Cameron រួមជាមួយសមភាគីវៀតណាម
ប្រមូលផ្ដុំពិភាគ្សាលើការ​ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង
អាស៊ាននិង EU។ ប្រសិនបើ FTA អាចបានចុះហត្ថលេខានោះ អាចនាំមកឲ្យអង់គ្លេស
ចំនួនប្រាក់​៤ពាន់​៥រយលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំដោយការនាំចេញ។

ចូលរួមជាច្រើនជាងទៅលើបញ្ហាសន្តិសុខដំបន់និងសកល

        គិតតាំងពីជាប់ឆ្នោតឡើងវិញនាខែឧសភាឆ្នាំ២០១៥នោះ នាយករដ្ឋមន្ត្រី Cameron
ជានិច្ចកាលអះអាងនូវគោលជំហរអាទិភាពរបស់ខ្លួនក្នុងសង្គ្រាម​ប្រឆាំង​អង្គការរដ្ឋ
ឥស្លាមស្វ័យប្រកាស​(IS)។​ដើម្បីទប់ទល់នឹងការគំរាមកំហែងធំ​បំផុតលើពិភពលោក
នោះត្រឹមតែការសាមគ្គីភាពសហការលើក្របខ័ណ្ឌ​សកល​លោក​ទាំងមូល។ ហេតុនេះ
ហើយក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាស៊ី-អាគ្នេយ៍​ចំនួន៤នេះ​ប្រធានបទ
សហប្រតិបត្តិការប្រឆាំង IS មិនអាចមិនបាន​លោក Cameron រំលឹកដល់នៅប្រទេស
ចំនួន២មានចំនួនប្រជាជនឥស្លាមច្រើន​បំផុត​លើ​ពិភពលោកគឺឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី។
លោក Cameron សន្យានឹង​បង្កើន​ការជួយឧបត្ថម្ភទាំងខាងហិរញ្ញវត្ថុនិងបច្ចេកវិទ្យាសំរាប់
រដ្ឋាភិបាលបណ្ដា​ប្រទេសនេះសំដៅទប់ស្កាត់ការជ្រើសរើសសមាជិកជ្រុលនិយមលើ
បណ្ដាញ​អិនធឺណែត។

        ចំពោះរាល់ឯកសារក្តៅគគុករបស់ដំបន់គឺបញ្ហាសមុទ្រខាងកើត ក្នុងដំណើរ​ទស្សន
កិច្ចលើកនេះ នាយករដ្ឋមន្ត្រី Cameron ជាថ្មីម្ដងទៀតអះអាងគោលជំហរ​របស់​រដ្ឋាភិបាលក្រុងឡុងថា រាល់ភាពតានតឹងនៅសមុទ្រខាងកើតត្រូវបាន​ដោះស្រាយ​លើមូលដ្ឋានច្បាប់
អន្តរជាតិនិងរាល់អំពើឯកតោភាគីបង្ករឿងហេតុ​ណា​ក៏អាចគំរាមកំហែងទៅលើស្ថិរភាព
ក្នុងដំបន់ក៏ដូចជាភាពសម្បូររុងរឿង​សកល។

        កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៥និង២០១៦របស់ដំបន់អាស៊ានតាមការ​ព្យាករណ៍​
របស់ធនាគារអភិវឌ្ឍន៍អាស៊ីគឺ៤,៦%និង៥,១%។ អាស៊ាននឹងក្លាយ​ទៅ​ជាទីផ្សាររួមធំទី​៤​
លើពិភពលោកនាឆ្នាំ២០៣០។​ជាពិសេសសហគមន៍សេដ្ឋកិច្ច​អាស៊ានតាមផែនការ​នឹង​
បានបង្កើតនាចុងឆ្នាំនេះនឹងក្លាយទៅជាទោផ្សារ​ចំណាយដ៏ធំធេងដោយមានចំនួន​ប្រជាជនជិត៥៦០លាននាក់។ ខណៈពេល​នោះ ដោយមានកំណើន២,៨%នាឆ្នាំ​២០១៤ អង់គ្លេស
បានហួសពីបារាំងដើម្បី​ក្លាយទៅជាខឿនសេដ្ឋកិច្ចធំៗនៅអឺរ៉ុប​បន្ទាប់​ពីអាល្លឺម៉ង់។ ដោយ
ដំណើរទស្សន​កិច្ច​លើកនេះ​អង់គ្លេសមានបំណងចងសម្ព័ន្ធជិតស្និទ្ធ​ជាងជាមួយបណ្ដា
ទីផ្សារ​មាន​កំណើនខ្ពស់នៅដំបន់ ដើម្បីការពិតបនីយកម្មសុប៉ិនក្លាយ​ទៅ​ជាខឿន​សេដ្ឋកិច្ច​
ធំបំផុតនៅលោកខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ