ផ្តល់សិទ្ធិដល់មូលដ្ឋានដើម្បីជ្រើសរើសមនុស្សដែលមានសីលធម៌និងទេពកោសល្យ

(VOVWORLD) -  នៅលើបណ្តាញអ៊ីនធឺរណែតនាពេលបច្ចុប្បន្ននេះបានលេចឡើងនូវព័ត៌មានមិនត្រឹមត្រូវ ដោយបំផ្លើសការពិត និងលើកយកហេតុផលដោយចេតនា អំពីការត្រៀមរៀបចំកម្មាភិបាលរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម អាណត្តិ ២០២១-២០២៦។ យោងតាមភាពជាក់ស្តែងនិងលទ្ធផលនៃការត្រៀមរៀបចំកម្មាភិបាលយុទ្ធសាស្រ្តរបស់បក្សកុម្មុយនិស្តវៀត ណាមចំពោះមុខមហាសន្និបាតលើកទី ១៣ របស់បក្ស បានបង្ហាញឲ្យឃើញថា ព័ត៌មានដែលមូលបង្កាច់ទាំងនេះ ត្រឹមតែជាកលល្បិចនិងជាឧបាយកលដ៏ថោកទាប ហើយមិនអាចបន្ទាបកិត្យានុភាពរបស់បក្សកុម្មុយនិស្តវៀតណាមបានជាដាច់ខាត។

សន្និបាតលើកទី ១២ នៃគណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១២ នាពេលថ្មីៗនេះ បានបើកចំហជាសាធារណៈនូវគោលការណ៍ស្តីពីការត្រៀមរៀបចំកម្មាភិបាល សម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្ស។ ហេតុដូច្នេះ ការណែនាំនូវកម្មាភិបាលយុទ្ធសាស្ត្រ ត្រូវបានមជ្ឈឹមបក្សនិងការិយាល័យនយោបាយនីតិកាលទី ១២  មានការស្រុះចិត្តគ្នា តាមពាក្យស្លោក “ធ្វើមួយជំហានម្តងៗ ធ្វើដល់ណាប្រាកដថាល្អដល់នោះ” និងអនុវត្តតាមនីតិវិធី៖ ត្រៀមរៀបចំកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈឹមមុន បន្ទាប់មកទើបត្រៀមរៀបចំកម្មាភិ បាលសម្រាប់ការិយាល័យនយោបាយ គណៈលេខាធិការ និងចុងក្រោយជាការត្រៀមរៀបចំកម្មាភិបាលសម្រាប់មុខតំណែងសំខាន់ៗរួមមាន៖ អគ្គលេខាបក្ស ប្រធានរដ្ឋ ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។

ប្រគល់ឲ្យមូលដ្ឋាននូវសិទ្ធិជ្រើសរើសកម្មាភិបាល

ការឧទ្ទេសនាមនិងការជ្រើសរើសកម្មាភិបាលយុទ្ធសាស្រ្តសម្រាប់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម មានលក្ខណៈថ្មីៗ បើប្រៀបធៀបទៅនឹងអាណត្តិលើកមុន។ នោះគឺ គោលការណ៍ណែនាំសំខាន់ៗស្តីពីការងារត្រៀមរៀបចំកម្មាភិបាលត្រូវបានប្រកាសនិងដឹកនាំផ្ទាល់ដោយមជ្ឈឹម ប៉ុន្តែការជ្រើស រើស “មនុស្សដែលមានសីលធម៌និងទេពកោសល្យ” ត្រូវបានដំណើរការធ្វើសមកាលកម្មនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ឈរលើមូលដ្ឋាននៃរកឃើញ ការឧទ្ទេសនាមរបស់គណៈកម្មាធិការបក្ស និងអង្គការបក្ស ចាប់ពីថ្នាក់តូចបំផុតរហូតដល់គណៈកម្មាធិការមជ្ឈិមបក្សតែម្តង។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់ក្រឡែត នៅក្នុងអត្ថបទសរសេរស្តីពីការតម្រង់ទិសសម្រាប់ការងារត្រៀមរៀបចំនិងការរៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ និងក្នុងសុន្ទរកថាបើកនិងបិទសន្និបាតមជ្ឈឹមលើកទី ១២ នីតិកាលទី ១២ផងដែរ។ នៅ ពេលនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  លើកសំណើរដោយស្មោះត្រង់ថា ត្រូវជ្រើស រើសឲ្យបាននូវកម្មាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់មជ្ឈឹម ហើយការងារនេះជាទំនួលខុសត្រូវរបស់បក្សទាំងមូល ប្រព័ន្ធនយោបាយទាំងមូលនិងសង្គមទាំងមូល។ ជាមួយគ្នានោះ  សន្និបាតមជ្ឈិមលើក ទី ១២ នីតិកាលទី ១២ ក៏បានបញ្ជាក់ពីស្មារតីម៉ឺងម៉ាត់ពេញមួយអណត្តិ ដោយផ្តោតលើបញ្ហានិងដំណោះស្រាយចំនួន ២ ដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការជ្រើសរើស ការរកឃើញនិងការឧទ្ទេសនាមកម្មាភិបាលជូនគណៈកម្មាធិការមជ្ឈឹម។ នោះគឺ៖ ផ្តល់សិទ្ធិក្នុងការជ្រើសរើសនិងការឧទ្ទេសនាមកម្មាភិបាលសម្រាប់ថ្នាក់មូលដ្ឋាននិងបក្សភាគក្រោមឧវាទ។  ទន្ទឹមនឹងនេះ ត្រូវលើកកម្ពស់ការទទួលខុសត្រូវនិងប្រគល់ការទទួលខុសត្រូវសម្រាប់អ្នកដែលឧទ្ទេសនាមកម្មាភិបាល។

ភ្ជាប់ការទទួលខុសត្រូវចំពោះអ្នកឧទ្ទេសនាមកម្មាភិបាល

ស្មារតីនៃការប្រគល់សិទ្ធិនិងការជឿទុកចិត្តចំពោះបក្សភាគចំណុះមជ្ឈឹម នៃគណៈកម្មាធិការមជ្ឈឹម ពិតជាបានបើកចេញនូវយន្តការនិងល័ក្ខខ័ណ្ឌអំណោយផលបំផុតសម្រាប់គណៈកម្មាធិការបក្សនិងអង្គការបក្សទាំងអស់ចូលរួមក្នុងស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តយ៉ាងម៉ត់ចត់នូវដំណើរការស្វែងរកនិងឧទ្ទេសនាមកម្មាភិបាលនៅតាមមូលដ្ឋាន ស្ថាប័ននិងអង្គភាព ហើយដំណើរការនៃការពិនិត្យមើល ផ្ទៀងផ្ទាត់និងអនុម័តដោយមជ្ឈឹម។ នាពេលកន្លងទៅ នៅតាមស្ថាប័ន អង្គភាព តំបន់ បណ្តាកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងសន្និសីទរបស់កម្មាភិបាលសំខាន់ៗនៃខេត្តនិងក្រុងទាំងអស់ សុទ្ធតែបានបោះឆ្នោតណែនាំកម្មភិបាលចូលរួម គណៈកម្មាធិការមជ្ឈឹមនីតិកាលទី១៣។ លទ្ធផលនៃការបោះឆ្នោតត្រូវបានធ្វើឡើងក្នុងដំណើរការត្រឹមត្រូវ ធានាគោលការណ៍ដោយផ្តោតការយកចិត្តទុកដាក់លើស្តង់ដារសម្រាប់ឧទ្ទេសនាម ដោយយកចិត្តទុកដាក់លើគុណភាព។

គោលនយោបាយផ្តល់សិទ្ធិអំណាចនិងផ្សារភ្ជាប់ការទទួលខុសត្រូវចំពោះអ្នកឧទ្ទេសនាម បានជួយកម្មាភិ បាលសំខាន់ៗនៅក្នុងស្ថាប័ននិងអង្គភាពជាច្រើន លើកកំពស់ការទទួលខុសត្រូវរបស់ខ្លួន និងធ្វើជាគំរូល្អផងដែរ។ ដំណើរការដ៏តឹងរឹង លទ្ធផលនៃការណែនាំកម្មភិបាលរបស់គណៈកម្មាធិការមជ្ឈឹមបក្ស រហូតមក ដល់បច្ចុប្បន្ននេះបានជួយជ្រើសរើសកម្មាភិបាលដែលមានសីលធម៌និងទេពកោសល្យ ដែលរួមបញ្ចូលឈ្មោះទៅក្នុងបញ្ជីត្រៀមកម្មាភិបាល សម្រាប់ដាក់ជូនគណៈកម្មាធិការមជ្ឈឹមពិនិត្យ ដើម្បីក្លាយទៅជាមូលដ្ឋានសំខាន់មួយសម្រាប់គណៈកម្មាធិការ មជ្ឈិមពិចារណានិងសម្រេចចិត្តនៅឯកិច្ចប្រជុំជាបន្តរបស់គណៈ កម្មាធិការមជ្ឈឹមនីតិកាលទី ១២។

ស្ថានភាពជាក់ស្តែងនិងលទ្ធផលនៃការត្រៀមរៀបចំកម្មាភិបាលថ្នាក់យុទ្ធសាស្ត្ររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនាពេលកន្លងមកនេះ បានបង្ហាញថា ការប្រឌិតព័ត៌មានអំពីការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្ស ត្រឹមតែជាល្បិចកលដែលត្រូវបានចាត់ទុកថាជាមោឃ៖របស់កម្លាំងអរិភាពដើម្បីប្រយុទ្ធប្រឆាំងនឹងបក្សកុម្មុយនីស្តវៀតណាមប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ