ផ្តល់អាទិភាពផ្សព្វផ្សាយបណ្តាច្បាប់ស្តីពីសិទ្ធិមនុស្ស

(VOVworld)-សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋជាវិស័យ១ក្នុងចំណោមវិស័យសំខាន់ទាំងពីរ
ដើម្បីរដ្ឋសភាវៀតណាមផ្សាយបណ្តាច្បាប់នាំរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ចូលក្នុងជីវភាព
រស់នៅ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាមលោក Ha Hung
Cuong ក្នុងកម្មវិធី “ប្រជាជនសួរ-រដ្ឋមន្រ្តី​ឆ្លើយ” នាថ្ងៃទី៩មិនា។អ្នកយកព័ត៌មាននៃវិទ្យុ
សម្លេងវៀតណាមសូមដកស្រង់ខ្លឹមសារសំខាន់ៗនៃកម្មវិធីនេះ តាមរយៈអត្ថបទ
សរសេមានចំណងជើងថា “ លាតត្រដាងអនុវត្តន៍រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ផ្តល់អាទិ
ភាពចេញផ្សាយបណ្តា ច្បាប់ស្តីពីសិទ្ធិមនុស្ស”។   

ផ្តល់អាទិភាពផ្សព្វផ្សាយបណ្តាច្បាប់ស្តីពីសិទ្ធិមនុស្ស - ảnh 1
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម លោក Ha Hung Cuong
(រូបថតៈvienkhpl.ac.vn)

           ការដែលរដ្ឋសភាវៀតណាមអនុម័តលើរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ នាថ្ងៃទី២៨
វិច្ឆិការឆ្នាំ២០១៣ ជាការបោះជំហានធំ១ក្នុងការយល់ដឹងនិងការត្រិះរិះទ្រឹស្តីរបស់​វៀតណាមអំពីតួនាទីរបស់រដ្ឋធម្មនុញ្ញក្នុងការទទួលស្គាល់ គោរព ការពារនិធានា
ការអនុវត្តន៍សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ។ ប្រកាសនេះគឺសមស្របទាំងស្រុងទៅនឹង
តម្លៃរួម របស់មនុស្សជាតិព្រមទាំងសមស្របនឹងនិន្នាការរួមរបស់សម័យ។

         ការផ្សាយច្បាប់ៈ ផ្តល់អាទិភាពដល់សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ     
             បន្ទាប់ពីការអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ រដ្ឋសភាបានអនុម័តលើសេច
ក្តី សម្រេចចិត្តស្តីពីការប្រតិបត្តិរដ្ឋធម្មនុញ្ញ។​តាមនោះគណៈកម្មាធិការអចិន្រ្តៃយ៍
រដ្ឋសភាវៀតណាមបានកសាងផែនការអនុវត្តន៍រដ្ឋធម្មនុញ្ញ ហើយរដ្ឋាភិបាល
ក៏បានចេញផ្សាយផែនការដើម្បីអនុវត្តន៍សេចក្តី សម្រេចចិត្តរបស់រដ្ឋសភា
ដោយការកំណត់ពេលវេលាជាក់ស្តែង សម្រាប់ដំណើការរៀបចំអនុវត្តន៍នា
ពេលខាងមុខ។ ជាពិសេស ការកំណត់សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋជាវិស័យអា
ទិភាពទាំងពីរដើម្បីរដ្ឋសភាយកចិត្ត ទុកដាក់ចេញផ្សាយច្បាប់។ រដ្ឋមន្រ្តីក្រសួង
យុត្តិធម៌វៀតណាមលោក Ha Hung Cuong ឲ្យ ដឹងថា៖

        “តាមកម្មវិធីរបស់គណៈកម្មាធិការអចិន្តៃ្រយ៍រដ្ឋសភា ផែនការរបស់រដ្ឋាភិ
បាល គឺនាពេលខាងមុខមានក្រមច្បាប់ជាច្រើនត្រូវបានធ្វើវិសោធនកម្ម បំពេញ
បន្ថែម និងផ្សព្វផ្សាយថ្មី ដើម្បីជាក់ស្តែងបនីយកម្មរាល់ការកំណត់របស់រដ្ឋធម្ម
នុញ្ញស្តីពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ។ ក្នុងនោះមានបណ្តា​ឯកសារជាលាយ
ល័ក្ខអក្សរចំណុះវិស័យសិទ្ធិវប្បវេណីនយោបាយ សិទ្ធិសេដ្ឋកិច្ច វប្បធម៌សង្គម
របស់ប្រជាជន។ ឯកសារលាយល័ក្ខអក្សរទាំងនោះ កំពុងបានរដ្ឋាភិបាល
ដាក់ជូនជូនគណៈកម្មាធិកាអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យមើល”។

        ទន្ទឹមនឹងការដំណើការផ្សព្វផ្សាយច្បាប់ គុណភាពនៃការចងក្រងច្បាប់ គតិយុត្តទាក់ទិនដល់សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋក៏ត្រូវបានយកចិត្តទុកដាក់។ លោក
Ha Hung Cuong ឲ្យដឹងថែមទៀតថា៖

        “នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ស្នើរក្រសួងយុត្តិធម៌ត្រួតពិនិត្យកិច្ចការទាំងអស់ ពោលខាងលើនិងដាស់តឿន ការអនុវត្តន៍ច្បាប់អំពីសិទ្ធិមនុស្ស សិទ្ធិនិងការតព្វ
កិច្ចរបស់ពលរដ្ឋ។ ពុំនោះសោធ នាយករដ្ឋមន្ត្រីបានសំណូមពរ ត្រូវបង្កើតក្រុម
ប្រឹក្សាពិគ្រោះយោបល់១ ដើម្បីពិនិត្យមើល បណ្តាច្បាប់ដែលផ្សព្វផ្សាយ​ដោយ
ឈរលើស្មារតី ខ្លឹមសារនៃរដ្ឋធម្មនុញ្ញ”។

ផ្តល់អាទិភាពផ្សព្វផ្សាយបណ្តាច្បាប់ស្តីពីសិទ្ធិមនុស្ស - ảnh 2
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម លោក Ha Hung Cuong ក្នុងកម្មវិធី
“ប្រជាជនសួរ-រដ្ឋមន្រ្តីឆ្លើយ” (រូបថតៈ vov.vn)

        ធានាសិទ្ធិការពារ សិទ្ធិការពារខ្លួនរបស់ប្រជាជនក្នុងដំណើការប្តឹងតវ៉ា

        ក៏តាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Ha Hung Cuong ដែរថា ធានាសិទ្ធិការពារ សិទ្ធិការពារខ្លួនរបស់ប្រជាជនក្នុងដំណើការប្តឹងតវ៉ា ក៏ជាចំណុចសំខាន់១ដែល បានធ្វើវិសោធនកម្មបំពេញបន្ថែម អំពីការធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋក្នុងរដ្ឋ
ធម្មនុញ្ញឆ្នាំ២០១៣។ លោក​ឲ្យដឹងថែមទៀតថា៖

        “ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ បានអះអាងជាលើកដំបូងថា តុលាការជំនុំជំរះ ត្រូវធានាគោលការណ៍វិវាទ មានន័យថា ត្រូវមានអ្នកការពារក្តី មានមេធាវី។​ទី
២គឺបើកទូលាយ ក្របខ័ណ្ឌមុខសញ្ញាមានសិទ្ធិបានអញ្ជើញមេធាវីមកការពារ
ខ្លួន"។

        ចំណុចសំខាន់១ទៀតដែលបានរដ្ឋសភាយកចិត្តទុកដាក់និងសំណូមពរ
របស់ ជនជាប់ចោទត្រូវឲ្យតុលាការជំនុំជំរះទៅតាមនិតិវិធីនិងត្រឹមត្រូវតាមការ
កំណត់របស់ច្បាប់។ កិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៣បាន
អនុម័តលើរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ បានបើក ចេញបរិយាកាស១ក្នុងការធានា
សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ។ ការធ្វើឲ្យជាក់ស្តែងក្នុងរដ្ឋធម្មនុញ្ញនេះ បានរួម
ចំណែកសំខាន់ ដើម្បីពង្រីកជាងទៀតលក្ខណៈប្រជាធិបតេយ្យក្នុងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ