ផ្លាស់ប្តូរវិធីការទូតបំរើការអភិវឌ្ឍន៍ប្រទេសជាតិក្នុងសភាពការណ៍ថ្មី

(VOV)_សន្និសីទកិច្ចការបរទេស លើកទី២៩ ព្រឹត្តិការណ៍សំខាន់មួយរបស់ផ្នែកការ
ទូតវៀតណាម​ត្រូវបានបើកនៅទីក្រុងហាណូយ នាថ្ងៃទី២២សីហា។ ​ប្រព្រឹត្តទៅបន្ទាប់
ពីមហាសន្និបាទបក្សកម្មុយនីស្តវៀតណាម លើកទី១២ ក្នុងសភាព​ការណ៍ជាតិនិង
អន្តរជាតិមានបំរ៉ែបំរួលជាច្រើន និងការលំបាកសាកល្បងនានា សន្និសីទលើកនេះ
ត្រូវបានចាត់ទុកជាមហាសន្និបាតមួយ ស្ដីអំពីការផ្លាស់ប្តូរថ្មីការត្រិះរិះ វិធីនិងកំណត់
គោលមាគា៍កិច្ចការបរទេសថ្មី នាំប្រទេសជាតិឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី 
ពិសេសគឺរក្សារឹងមាំអធិបតេយ្យភាព និងបូរណភាពដែនដី។

ផ្លាស់ប្តូរវិធីការទូតបំរើការអភិវឌ្ឍន៍ប្រទេសជាតិក្នុងសភាពការណ៍ថ្មី - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

ប្រធានបទនៃសន្និសីទកិច្ចការបរទេសលើកទី២៩ នេះគឺ៖ លើកកំពស់​ប្រសិទ្ធិភាព
កិច្ចការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិ -អនុវត្តជោគជ័យ​គោលមាគា៍កិច្ច
ការបរទេស របស់មហាសន្និបាតបក្សលើកទី១២។ សន្និសីទក៏បានវាយតំលៃអំពីដំណើ
ការអនុវត្តគោលមាគា៍កិច្ចការបរទេស ក្នុងរយៈពេលកន្លងទៅ ពិសេសគឺក្នុងដំណាក់
កាល៥ឆ្នាំកន្លងទៅ និងកំណត់អំពីភារកិច្ចស្នូលរបស់ផ្នែកការទូត ក្នុងរយៈពេលខាង
មុខនេះ ផ្លាស់ប្តូរថ្មីមនសិកាលើគ្រប់វិស័យ ក្នុង​សកម្មភាពកិច្ចការបរទេស។

          កិច្ចការបរទេសរួមចំណែកយ៉ាងសកម្មចំពោះការអនុវត្តគោលដៅអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គមកិច្ច

        ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ជាពិសេសគឺក្នុងអាណត្តិ មហាសន្និបាតបក្ស  លើកទី១១ (២០១១-២០១៥) អាចអះអាងថា៖ មិនដែលមានពេលណាដែល ​ទំនាក់ទំ
នងកិច្ចការបរទេសរបស់វៀតណាមត្រូវបានបើកទូលាយដូចនាបច្ចុប្បន្នទេ។ ទន្ទឹម
នឹងការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយមិត្តភក្តិប្រពៃណី ផ្នែកកិច្ចការ​បទេស
វៀតណាម ក៏បានសម្រេចការងារកសាងក្របខ័ណ្ឌទំនាក់ទំនងដៃគូជា​មួយប្រទេស
ធំៗ ក្នុងតំបន់ និងអន្តរជាតិ  នាំមកនូវផលប្រយោជន៍ជាច្រើនអំពី​សេដ្ឋកិច្ច  ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ និងវប្បធម៌។ គិតមកដល់ពេលនេះ 
វៀតណាមបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយ​ប្រទេសនិងតំបន់
ដែនដីចំនួន២២៤។ ក្នុងដំណាក់កាល៥ឆ្នាំ ពីឆ្នាំ ២០១១ដល់ឆ្នាំ២០១៥ តំលៃប្រាក់ពា
ណិជ្ជកម្មរបស់ទំនិញនិងសេវាកម្មសរុប ទទួលបាន១៤០០ពាន់លានដុល្លារអាមេរិក 
កើនជាង៣៣% បើប្រៀបនឹងដំណាក់កាល ២០០៦-២០១០។ ទុនវិនិយោគផ្ទាល់ពី
បរទេស (FDI)ទទួលបានជិត៦០ពាន់លានដុល្លារអាមេរិក កើនជាង៣៣% បើ
ប្រៀបនឹងរយៈពេល៥ឆ្នាំ ពីឆ្នាំ ២០០៦ដល់ឆ្នាំ២០១០។ ឧបនាយករដ្ឋមន្ត្រី និងជា
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអោយដឹងថា៖

          “ ក្នុងរយៈពេលកន្លងទៅ វៀតណាមបានធ្វើសមាហរណកម្ម និងធ្វើសមាហរណ
កម្មកាន់តែសកម្មពីមួយថ្ងៃទៅមួយថ្ងៃ។ ពីគោលការណ៍ធ្វើសមាហរណកម្ម​អំពីសេដ្ឋ
កិច្ចនាគ្រាដើមដំបូងនោះ ៥ឆ្នាំកន្លងទៅ យើងបានធ្វើសមាហរណកម្មលើគ្រប់ជ្រុង
ជ្រោយ និងគ្រប់វិស័យ។ មិនគ្រាន់តែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរី (FTA) ប៉ុណ្ណោះទេ ថែមទាំង ចូលរួមក្នុងវិស័យសហ​ប្រតិ​បត្តិការការពារជាតិ
 សន្តិសុខ ទៀតផង។ ក្រៅពីនោះ វៀតណាមក៏ដើរតួនាទី​សំខាន់ ក្នុងអង្តការអន្តរ
ជាតិនានា ដូចជា៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិនិងអាស៊ានផង
ដែរ។”

          ទន្ទឹមនឹងនោះ កិច្ចការបរទេសក៏រួមចំណែកសំខាន់ ក្នុងកិច្ចការពារ រក្សារឹង
មាំអធិបតេយ្យភាពដែនដី កោះសមុទ្រ ការពារសន្តិសុខជាតិ។ ចំពោះបំរ៉ែបំរួល​ដ៏
ស្មុគ្រស្មាញនៅសមុទ្រខាងកើត ផ្នែកការទូតវៀតណាមបានប្រើប្រាស់វិធានការណ៍
នានាអំពីនយោបាយ កិច្ចការបទេស កាណាល់ជួបប្រាស្រ័យ ពិភាក្សា ប្តេជ្ញា​ចិត្ត​
ការពារអធិបតេយ្យភាព បូរណភាពដែនដី និងជំរុញកិច្ចសហប្រតិបត្តិការមិត្តភាព។

        ដើម្បីផលប្រយោជន៍កំពូលរបស់ប្រទេសជាតិ

        បណ្ដាសមិទ្ធិផលរបស់ផ្នែកការទូតនេះ ជាបុព្វបទសំខាន់ ដើម្បីជំរុញ​ប្រទេស
ជាតិឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ប៉ុន្តែ រួមជាមួយអត្ថ​ប្រយោជន៍ជាច្រើន
 ដំណើរធ្វើសមាហរណកម្មអន្តរជាតិនេះ ក៏នាំមកនូវបញ្ហា​ស្មុគ្រស្មាញជាច្រើន អំពី
វប្បធម៌ សង្គម និងបរិស្ថានជាច្រើនចំពោះប្រទេសជាតិដែរ។ ដូច្នេះ សន្និសីទលើក
នេះ ត្រូវពង្រីកបញ្ញា និងបទពិសោធន៍របស់ផ្នែកការ​ទូតទាំងឡាយ ដើម្បីបង្កើន
ផលប្រយោជន៍សន្តិសុខ និងអភិវឌ្ឍន៍ លើកកំពស់​តួនាទីរបស់ប្រទេសជាតិលើ
ឆាកអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេសវៀតណាម លោក 
Pham Binh Minh បានសង្កត់ធ្ងន់ថា៖

          “ សន្និសីទលើកនេះត្រូវប្រមូលផ្តុំពិភាក្សាអំពីដំណោះស្រាយនានា ដើម្បី​
សម្រេចគោលដៅខ្ពស់បំផុតរបស់ប្រទេសជាតិ ក្នុងដំណាក់កាលថ្មី។ នោះគឺរក្សា
បរិយាកាសសន្តិភាព ជំរុញទំនាក់ទំនងជាមួយប្រទេសនានា ដើម្បីនាំមកនូវ​ផល
ប្រយោជន៍សំរាប់ប្រទេសជាតិ។ គោលដៅទីពីរគឺបង្កើនធ្វើសមាហរណកម្ម និងធ្វើ
សមាហរណកម្មអន្តរជាតិប្រកបដោយម្ចាស់ការនិងសកម្ម។ ”

          ទន្ទឹមនឹងនោះ ផ្នែកការទូតវៀតណាម ក៏បានបង្កើនកិច្ចសហប្រតិបត្តិការ
ជាមួយផ្នែកការពារជាតិ សន្តិសុខ ដើម្បីការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព 
និង​បូរណភាពដែនដី រក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍។ ដោយស្មារ
តីផ្លាស់ប្តូរថ្មី និងស្មារតីទទួលខុសត្រូវខ្ពស់ អង្គសន្និសីទលើកនេះបានប្តេជ្ញាចិត្ត​​រួម
វិភាគទានយ៉ាងសកម្មចំពោះបុព្វហេតុកសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ