ពី DOC មកដល់ COC យថាទស្សន៍សន្តិភាពសំរាប់តំបន់សមុទ្រខាងកើត

  (VOV World)_សមុទ្រខាងកើតមានធនធានធម្មជាតិជាច្រើន ​មាន​ទីតាំងសំខាន់
ដែល ជាសរសៃឈាមផ្លូវក្នុងផ្លូវស្នូលលើសមុទ្រពិភពលោក។ ប៉ុន្តែនេះក៏​ជា​តំបន់ បង្កប់នូវការជំលោះដ៏ស្មុគ្រស្មាញជាច្រើនមិនទាន់បានដោះស្រាយ។ ការ​បង្កើតសេច
ក្ដីប្រកាសអំពី សេចក្ដីថ្លែងការណ៍ ស្ដីអំពី​ប្រតិបត្តិ​សម្រាប់ភាគី​នានានៅសមុទ្រខាង
កើត (DOC) និងឈានទៅដល់ការកសាងក្រមប្រតិបត្តិ​សំរាប់ភាគីនានា នៅលើសមុទ្រ (COC)នោះគឺជាដំណោះស្រាយដើម្បីរក្សារ​សន្តិភាព ស្ថិរភាព និងមិត្តភាពក្នុងតំបន់នេះ។ ​

ពី DOC មកដល់ COC យថាទស្សន៍សន្តិភាពសំរាប់តំបន់សមុទ្រខាងកើត - ảnh 1
សមុទ្រខាងកើត (internet)

          សេចក្ដីថ្លែងការណ៍ ស្ដីអំពី​ប្រតិបត្តិ​សម្រាប់ភាគីនានានៅសមុទ្រខាង​កើត (DOC) ត្រូវបានបណ្ដាប្រទេសអាស៊ាន និងចិនចុះហត្ថលេខា នាថ្ងៃទី ៤ ​វិច្ឆិកា ឆ្នាំ២០០២  នៅរាជធានីភ្នំពេញ កម្ពុជា ​ជាឯកសារនយោបាយ​ដើមដំបូងដែលអាស៊ាន និងចិន ទទួលបាន ដែលទាក់ទិនដល់បញ្ហាសមុទ្រ​ខាងកើត។ នេះត្រូវបានចាត់ទុកជា​ជំហានលោតផ្លោះ ក្នុងទំនាក់​ទំនងអាស៊ាននិងចិនស្ដីពីបញ្ហាសមុទ្រខាងកើត។

          បណ្ដា​ជំហានអនុវត្តDOC នាំមកសម្លេងរួម

          ​ក្នុងដំណើការ DOC នាថ្ងៃទី២១កក្កដានៅបាលី ឥណ្ឌូនេស៊ី អាស៊ាន និងចិន សម្រេចគោលការណ៍ណែនាំការអនុវត្តន៌ក្រោយរយៈពេល៩ឆ្នាំ ដំណើការចរចារ។ សេចក្តីប្រកាសសម្រាប់ភាគីនានានៅសមុទ្រខាងកើត និងក្រមប្រតិបត្តិណែនាំភាគី
នានាអនុវត្តន៌ DOC ​ជា​គ្រឹះស្ថាន ​ដើម្បីប្រទេសអាស៊ាននានាចរចារជាមួយចិន ​ដោះ
ស្រាយរាល់​ជំលោះលើ សមុទ្រខាងកើត។ សាររបស់អគ្គលេខាធិការអាស៊ានលោក
Le Luong Minh បញ្ចូនទៅកាន់សិក្ខាសាលាវិទ្យាសាស្រ្តអន្តរជាតិអំពីសមុទ្រ​ខាងកើត
លើកទី៥​ទើបនឹងប្រព្រឹត្តទៅនៅហាណូយ ត្រូវបានអគ្គលេខាធិ​ការអាស៊ានរង Nyan
 Lynn ផ្សព្វផ្សាយនិងអះអាងថាៈ

          “DOC បានដាក់ចេញគោលការជាសារវ័នមួយចំនួន នោះគឺសន្តិភាព ស្ថិរភាព និងសន្តិសុខលើសមុទ្រនៃតំបន់សមុទ្រខាងកើត។ ហើយក៏បាន​ដាក់​ចេញរាល់ គោល ការប្រតិបត្តិសម្រាប់ប្រទេសនានាទាក់ទិនដល់ជំលោះលើ សមុទ្រខាងកើត ក្នុងនោះ អំពាវនាវភាគីនានាអត់ធ្មត់ ដោះស្រាយជំលោះតាម សន្តិវិធី ដោយមិនជះឥទ្ធិពលដល់
សន្តិភាព និងស្ថិរភាពក្នុងតំបន់។”

ក្នុងរយះពេលជាង១ទសវត្សកន្លងមក DOC  បានក្លាយទៅជាសរសរ ១ក្នុងសកម្ម ភាពនៃបណ្តាប្រទេសអាស៊ាននិងចិនដែលពាក់ ព័ន្ឋដល់ ជំលោះលើសមុទ្រខាងកើត។
ប៉ុន្តែ DOCមិនមែនជាគោលដៅចុងក្រោយ ក្នុងការដោះស្រាយជំលោះនានាលើសមុទ្រ
ទេ។អគ្គលេខាធិការរងអាស៊ានលោក Nyan Lynnបានលើកឡើងសាររបស់អគ្គលេខាធិ
ការអាស៊ាន ដោយបញ្ជាក់ច្បាស់ថា៖

“COC  នៅត្រូវតែនាំចេញអោយបាននូវគោលការណ៍ជាក់ ស្តែងនិងត្រូវបាន
កសាង ដោយឈរលើការចរចារជាមួយភាគីទាក់ទិននានា។ក្នុងអនាគត​ COCត្រូវ
តែជា ឧបករណ៍កតិយុត្តចំពោះបណ្តាប្រទេសអាសាននិងចិន ពីនោះបង្កើតបរិយា
កាស ១សន្តិភាពស្ថិរភាពរាំងមាំសំដៅដោះស្រាយរាល់ជំលោះលើសមុទ្រខាងកើត។ “

ការចាប់បដិសន្ឋិនៃCOCទាមទារអោយមានឯកភាពអំពីខ្លឹមសារមាត្រានានា
រប​ស់ភាគីនានា។នេះជាប្រការមិនងាយស្រួលឡើយ។

        ក្រសែមើលអោយគ្រប់ជ្រុងជ្រោយពី DOC ដល់ COC

ក្នុងកាលះទេសះដែលសភាពការណ៍លើសកលលោកនិងនៅក្នុងតំបន់មានការប្រែ
ប្រួល ព្រមទាំងបង្កប់នូវហានិភ័យនៃ​ជំលោះ ជាច្រើននោះបញ្ហាសមុទ្រខាងកើតត្រូវ បានចាត់ទុកជាបញ្ហាអាទិភាព១ក្នុងចំណោមបញ្ហាអាទិភាពរបស់អាស៊ាននិងចិន។ក្នុងឆ្នាំនេះភាគីទាំង២បានមានកាយវិការ សកម្មដើម្បីជំរុញខ្លាំងល្បឿនកសាងCOC។ ប្រការនេះត្រូវបានសម្ដែងច្បាស់តា​មរយះសេចក្ដីថ្លែងការណ៍រួម រវាងភាគីទាំងពីរនៅ សន្និសីទអាស៊ាន-ចិន ​លើកទី១៦ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍រយះពេល១០ឆ្នាំ
អនុវត្ត DOC ការពិគ្រោះយោបល់រវាងអាស៊ាននិងចិន នាខែកញ្ញាឆ្នាំ ២០១៣។ បណ្ដា ភាគីសុទ្ធតែបានឯកភាពថា៖ ភាគីទាក់ទិននានានៅប្រឈមមុខនឹងការលំបាក​សាក ល្បងជាច្រើន ប៉ុន្តែប្រការសំខាន់គឺអាស៊ាននិងចិនត្រូវបន្តចែករំលែក​ផលប្រយោជន៍ នានា មានការទទួលខុសត្រូវរួម និងគំនិតនយោបាយក្នុងការកសាង COC មួយប្រកប ដោយប្រសិទ្ធិភាព។

          ធានាការរក្សារសន្តិភាព ស្ថិរភាពនៅក្នុងតំបន់

ប៉ុន្តែ​បណ្តា​បញ្ហានេះប្រសិន​មិនបានដោះស្រាយ​អោយបានសមស្របនោះទេ​​និងនាំមកនូវជំលោះរវាងភាគី នីមួយៗ លោកស្រី Li Jianwei នាយកមជ្ឈមណ្ឌល ស្រាវជ្រាវសេដ្ឋកិច្ចសមុទ្រ នៃវិទ្យាស្ថានជាតិអំពីសមុទ្រខាងកើត ចិន បានចាត់ទុក
ថា៖

          “ សន្តិភាពនិងស្ថិរភាពមានសារៈសំខាន់ចំពោះប្រទេសទាំងឡាយ មិនត្រឹម តែបណ្តាប្រទេសអាស៊ាន និងចិនប៉ុណ្ណោះទេ ។ ការប្តិបត្តិតាមច្បាប់ដើរតួនាទី សំ
ខាន់ចំពោះ សន្តិភាពនិងស្ថិរភាព។ បណ្តាវិធានការជាក់ស្តែង ត្រូវ បាន ដំណើការ
ដើម្បីអាច ជម្រុញកិច្ចព្រមព្រៀងអនុវត្តន៌ពី DOC ដល់ COC។”

          ការចូលរួមរបស់ចិនជាមួយអាស៊ានអំពីបញ្ហាសមុទ្រខាងកើតនិងជួយ
បង្កើនតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានលើបណ្តាបញ្ហាសន្តិសុខនៅអាស៊ី
អាគ្នេយ៌។ ចិននិងអាស៊ានដំណើការរាល់កម្មវិធីសហប្រតិបត្តិការឈរលើមូល​
ដ្ឋានDOC ប្រការនេះបើកចេញឳកាសកសាងជំនឿជឿជាក់ និងពីនោះបង្កើត បរិយាកាសងាយស្រួលសម្រាប់បណ្តាពិភាក្សា​អំពី COC។ ប្ដាសញ្ញាសកម្មនេះគឺជា ពន្លឺនៃសេក្ដីសង្ឃឹមអំពីកិច្ចសហប្រតិបត្តិការ១ប្រកបដោយមានប្រសិទ្ធិភាព រួម
ចំណែករក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ