ពង្រាងរដ្ឋធម្មនុញ្ញថ្មី៖ ស៊ីរីស្វែងរកសន្តិភាព ស្ថិរភាព

(VOVWORLD) - រដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងទើបតែបានឯកភាពជាផ្លូវការលើការចាប់ផ្ដើមដំណើរការពង្រាងខ្លឹមសារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយមានការចូលរួមរបស់អង្គការ សហប្រជាជាតិ។ វង់ចរចានៃគណៈកម្ម ការរដ្ឋធម្មនុញ្ញស៊ីរី (SCC) លើកនេះគ្រោងនឹង អូសបន្លាយក្នុងរយៈពេល១សប្ដាហ៍នៅទីក្រុងហ្សឺណែវ ដោយមានបំណងសម្រេចបាន មូលដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយ យូរអង្វែង ដែលជំនះពុះពារលើភាពខុសប្លែកគ្នា រវាងភាគីនានានៅស៊ីរី ហើយបើកទ្វារសម្រាប់ដំណើរការនយោបាយដ៏ធំជាង។

ពង្រាងរដ្ឋធម្មនុញ្ញថ្មី៖ ស៊ីរីស្វែងរកសន្តិភាព ស្ថិរភាព - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំមួយរបស់គណៈកម្មការរដ្ឋធម្មនុញ្ញស៊ីរីនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។ (រូបថត៖ Xinhua/TTXVN)
គណៈកម្មការរដ្ឋធម្មនុញ្ញស៊ីរី មានសមាជិកចំនួន១៥០នាក់ ក្នុងនោះ៥០នាក់ ចំណុះរដ្ឋាភិបាលស៊ីរី ៥០នាក់តំណាងឲ្យភាគីប្រឆាំង ហើយ៥០នាក់មកពីអង្គការ ស៊ីវិលនានា ដែលបានតែងតាំងដោយអង្គការសហប្រជាជាតិ។
គណៈកម្មការរដ្ឋធម្មនុញ្ញស៊ីរីជួយកសាងជំនឿជឿជាក់
គណៈកម្មការរដ្ឋធម្មនុញ្ញស៊ីរី ត្រូវបានបង្កើតឡើងកាលពីខែតុលាឆ្នាំ២០១៩ បន្ទាប់ពីកិច្ចប្រជុំសន្តិភាពស៊ីរី ក្រោមអធិបតីភាពរបស់រុស្ស៊ី។ នេះជាកិច្ចព្រមព្រៀង នយោបាយជាក់ស្ដែងដើមដំបូងរវាងរដ្ឋាភិបាលនិងភាគីប្រឆាំង ដើម្បីចាប់ផ្ដើមអនុវត្តន៍ ខ្លឹមសារសំខាន់មួយក្នុងសេចក្ដីសម្រេចចិត្តលេខ២២៥៤ (ចេញផ្សាយនៅឆ្នាំ២០១៥) របស់ក្រុមប្រឹក្សាសន្តិសុខនោះ គឺបង្កើតកាលបរិច្ឆេទនិងបែបផែនដើម្បីកសាងរដ្ឋធម្មនុញ្ញថ្មី។
ក្នុងរយៈពេល២ឆ្នាំកន្លងមក គណៈកម្មការនេះបានជួបប្រជុំ ៥ លើក ប៉ុន្តែមិននាំ មកនូវលទ្ធផលគួរឲ្យកត់សម្គាល់ឡើយ ដោយសារតែការខ្វែងគំនិតគ្នារវាងភាគីប្រឆាំង និងរដ្ឋាភិបាលស៊ីរី ដោយមិនអើពើដល់ការដែលប្រជាជនរាប់លាននាក់នៃប្រទេស មជ្ឈឹមបូព៌ាមួយនេះ កំពុងរង់ចាំយ៉ាង នឿយហត់នូវការបោះឆ្នោតសកលមួយ ដែលត្រឹមតែ បានធ្វើឡើងបន្ទាប់ពីមានរដ្ឋធម្មនុញ្ញថ្មីប៉ុណ្ណោះ។ ហេតុដូច្នេះ មជ្ឈដ្ឋានអ្នកសង្កេត ការណ៍សង្ឃឹមថា វង់ចរចាលើកនេះអាចជួយស៊ីរីមានរដ្ឋធម្មនុញ្ញថ្មី ដែលភាគីទាំងអស់អាចទទួលយក។
ពង្រាងរដ្ឋធម្មនុញ្ញថ្មី៖ ស៊ីរីស្វែងរកសន្តិភាព ស្ថិរភាព - ảnh 2ទាហានស៊ិរីនៅទីក្រុងភាគនិរតី Daraa។ (រូបថត៖ AFP/VNA)
សន្តិភាពសម្រាប់ស៊ីរីនៅតែជាចំណោទពិបាក
អស់រយៈពេលជាង១០ឆ្នាំចាប់ពីការផ្ទុះជម្លោះនៅស៊ីរី ជាមួយនឹងការខ្វែងគំនិតដ៏ ជ្រាលជ្រៅរវាងម្ខាងគឺក្រុមប្រទេសលោកខាងលិច និងក្រុមប្រទេសអារ៉ាប់ ជាមួយម្ខាង ទៀតគឺរុស្ស៊ី ចិននិងអ៊ីរ៉ង់ដែលជាក្រុមប្រទេសការពាររដ្ឋាភិបាលស៊ីរី បានបណ្ដាលឲ្យ មនុស្សចំនួនជិត៤សែននាក់ត្រូវស្លាប់ ហើយមនុស្សរាប់លាននាក់ទៀតត្រូវជម្លៀស ចេញពីស្រុកកំណើត ដែលរហូតមកទល់ពេលនេះ នៅតែមិនអាចវិលត្រឡប់មកវិញ បានឡើយ។ គិតត្រឹមពេលនេះ រដ្ឋាភិបាលស៊ីរីបានដណ្ដើមយកវិញការគ្រប់គ្រងដែនដី សឹងតែទាំងស្រុងទៅហើយ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទទួលរងការបំផ្លិចបំផ្លាញយ៉ាង ធ្ងន់ធ្ងរ ដែលត្រូវចំណាយរយៈពេលរាប់សិបឬរាប់រយឆ្នាំទៀត ទើបស្ដារឡើងវិញបាន។ ម្យ៉ាងទៀត ការបែកបាក់ជនជាតិដ៏ជ្រាលជ្រៅដែលនៅតែមាន ក៏បានបណ្ដាលឲ្យប្រទេស នេះជួបការលំបាកយ៉ាងខ្លាំងក្នុងការស្ដារឡើងវិញ។ ក្រៅពីនោះការឆ្លងរីករាលដាលនៃ ជម្ងឺកូវីដ-១៩ ក៏ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែលំបាកផងដែរ។ អង្គការ សហប្រជាជាតិបានព្រមានថា ប្រសិនបើគ្មានការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ នោះ គឺប្រជាជនស៊ីរីចំនួន៦០% មានហានិភ័យប្រឈមនឹងគ្រោះអត់ឃ្លានក្នុងឆ្នាំនេះ ជាពិសេសគឺប្រជាជននៅតាមតំបន់ព្រំដែននិងតំបន់ជម្លោះ។
គួរឲ្យព្រួយបារម្ភថា កុមារគឺជាជនរងគ្រោះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតក្នុង ជម្លោះរាំរ៉ៃនៅស៊ីរី។ យោងតាមរបាយការណ៍នៃមូលនិធិកុមារអង្គការសហប្រជាជាតិ ក្នុងរយៈពេល១០ឆ្នាំកន្លងមក កុមារចំនួន១លាននាក់ត្រូវបានចាប់កំណើតនៅតាម ជំរុំភៀសខ្លួននៅខាងក្រៅស៊ីរី កុមារជាង៣,៥លាននាក់មិនចេះអក្សរ ខណៈដែលកុមារ ចំនួន៩០%នៅស៊ីរី កំពុងត្រូវការជំនួយឧបត្ថម្ភទាំងខាងសម្ភារៈនិងផ្លូវចិត្ត។
នាបច្ចុប្បន្ន ប្រជាជនស៊ីរីរាប់លាននាក់កំពុងរង់ចាំយ៉ាងនឿយហត់នូវការបោះឆ្នោត សេរីថ្មីមួយ ដែលត្រឹមតែបានធ្វើឡើងបន្ទាប់ពីមានរដ្ឋធម្មនុញ្ញថ្មី។ ដូច្នេះ ការបង្កើត ឡើងរដ្ឋធម្មនុញ្ញក្រោយសង្គ្រាមក្នុងពេលឆាប់ៗ គឺជាប្រការគួរឲ្យរង់ចាំនៅស៊ីរី។ ការ ចាប់ផ្ដើមការចរចាឡើងវិញ នៅក្នុងក្របខ័ណ្ឌគណៈកម្មការរដ្ឋធម្មនុញ្ញលើកនេះ ជាបុព្វបទដ៏សំខាន់ សំដៅជួយស៊ីរីធានាស្ថិរភាពសន្តិសុខ ព្រម ទាំងជំនះពុះពារលើវិបត្តិសេដ្ឋកិច្ចសង្គមនិងមនុស្សធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ