ពិភពលោកខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅស៊ូដង់

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពិភពលោកតែងតែតាមដានយ៉ាងដិតដល់នូវរាល់ការវិវឌ្ឍផ្នែកនយោបាយ និងសន្តិសុខនៅស៊ូដង់ ដែលជាទីតាំងកំពុងប្រព្រឹត្តិទៅការប៉ះទង្គិចគ្នារវាងកងទ័ព និងអង្គកាពាក់កណ្ដាលយោធា នៃកងកម្លាំងប្រតិបត្តិរហ័ស (RSF)។ គិតត្រឹមបច្ចុប្បន្ននេះ មានមនុស្សប្រមាណ ១០០ នាក់ត្រូវស្លាប់ ក្នុងនោះមានទាំងបុគ្គលិកអង្គការសហប្រជាជាតិទៀតផង។ រាល់ការខិតខំប្រឹងប្រែងការទូតកំពុងត្រូវបានអនុវត្តន៍ សំដៅ អំពាវនាវឱ្យភាគីពាក់ព័ន្ធអត់ធ្មត់ និងបង្កើតឱកាសសម្រាប់ការសន្ទនាដើម្បីរក្សាស្ថិរភាពស្ថានការណ៍។
ពិភពលោកខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅស៊ូដង់ - ảnh 1ផ្សែងហុយនៅកន្លែងសមរភូមិក្នុងប្រទេសស៊ូដង់នៅថ្ងៃទី ១៥ ខែមេសា។ រូបថត៖ រ៉យទ័រ

ប្រភពដើមនៃសង្គ្រាមស៊ីវិលស៊ូដង់

រាល់ការប៉ះទង្គិចនាបច្ចុប្បន្នគឺមានឫសគល់ពីការខ្វែងគំនិតគ្នារវាងបក្សពួកកាន់អំណាចនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ ធ្លាប់ជាសម្ព័ន្ធមិត្ត រួមគ្នាធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅឆ្នាំ ២០១៩ នាបច្ចុប្បន្ន កងទ័ពស៊ូដង់ និង RSF នៅស៊ូដង់បានបាញ់គាំភ្លើងលើគ្នាទៅវិញទៅមក ដើម្បីដណ្ដើមឥទ្ធិពល។

កងទ័ពស៊ូដង់ស្មោះត្រង់នឹងលោកឧត្តមសេនីយ៍ Abdel Fattah al-Burhan ខណៈដែលកងកម្លាំង RSF ដឹកនាំដោយលោកឧត្តមសេនីយ៍ Hemetti។ ក្នុងរដ្ឋអំណាចយោធា ដែលត្រូវបានបង្កើតឡើងក្រោយរដ្ឋប្រហារ លោកឧត្តមសេនីយ៍ Al-Burhan បានកាន់តំណែងជាអ្នកដឹកនាំ ចំណែកឯ លោកឧត្តមសេនីយ៍ Hemetti មានតំណែងជាមេដឹកនាំរង។ ទោះជាយ៉ាងណាក៏ដោយការខ្វែងគំនិតគ្នារវាងភាគីទាំងពីរបានកើតមានឡើងនាពេលកន្លងទៅ ទាក់ទងនឹងផែនការដាក់បញ្ជូល RSF ទៅក្នុងកងទ័ពផ្លូវការ។

RSF ចង់ឱ្យដំណើរការនេះអូសបន្លាយក្នុងរយៈពេល ១០ ឆ្នាំ ខណៈកងទ័ពចង់អនុវត្តន៍ក្នុងរយៈពេល ២ ឆ្នាំតែប៉ុណ្ណោះ។ កងកម្លាំង RSF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Al-Bashir (ដំបូងឡើយជាកងជីវពល)។ នាឆ្នាំ ២០១៧  លោក Al-Bashir បានដាក់ RSF ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា ប៉ុន្តែបានអនុញ្ញាតឱ្យកងកម្លាំងនេះរក្សាស្វ័យភាពជាមួយនឹងប្រព័ន្ធបញ្ជាការដ្ឋានដាច់ដោយឡែក។

នាពេលថ្មីៗនេះ ការខ្វែងគំនិតថ្មីក៏បានកើតមានឡើងរវាងភាគីទាំងពីរ ពាក់ព័ន្ធនឹងការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំចំពោះកងកម្លាំងប្រដាប់អាវុធរួមរបស់ស៊ូដង់ ក្នុងអំឡុងពេលរួមបញ្ចូលគ្នា។ ភាគីកងទ័ពមានបំណងថា ស្ថាប័នដឹកនាំរួមមានសមាជិកនៃកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែ RSF ទាមទារថា ស្ថាប័នដឹកនាំត្រូវស្ថិតក្រោមសិទ្ធិរបស់ប្រធានាធិបតីស៊ីវិលមួយរូប។ ការខ្វែងគំនិតគ្នាអំពីទស្សនៈរវាងកងកម្លាំងប្រដាប់អាវុធទាំងពីរនៅស៊ូដង់បានបណ្ដាលឲ្យភាគីពាក់ព័ន្ធចូលរួម
ដំណើរការនយោបាយផ្អាកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយដែលត្រូវបានអន្តរជាតិគាំទ្រ (ដែលគ្រោងទុកប្រព្រឹ្តត្តិទៅនាថ្ងៃទី ៦ ខែមេសាកន្លងទៅ) កំណត់អំពីដំណើរផ្លាស់ប្ដូរទៅរបបប្រជាធិបតេយ្យនៅស៊ូដង់។

ពិភពលោកខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅស៊ូដង់ - ảnh 2ផ្សែងខ្មៅបន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃទី១៥ ខែមេសា។ រូបថត៖ AP

សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងបញ្ឈប់ជម្លោះ

នាបច្ចុប្បន្នវ ស្ថានការណ៍នៅស៊ូដង់បានបង្កក្តីបារម្ភក្នុងតំបន់ក៏ដូចជាសហគមន៍អន្តរជាតិ។ ប្រទេសជិតខាងអេហ្ស៊ីប និងសាធារណរដ្ឋឆាដបានបិទព្រំដែនជាមួយស៊ូដង់ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងកាតាបានផ្អាកជើងហោះហើរទៅកាន់ស៊ូដង់។ សហភាពអាហ្រ្វិក (AU) សម្ព័ន្ធអារ៉ាប់ (AL) ទីភ្នាក់ងារអន្តររដ្ឋាភិបាលស្ដីពីការអភិវឌ្ឍ (IGAD) ក្នុងនោះស៊ូដង់ជាសមាជិក និងសហគមន៍អន្តរជាតិបានឡើងសម្លេងរិះគន់អំពើហិង្សា និងអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់សន្ទនា សំដៅស្វែងរកដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្ន។

ក្នុងព្រឹត្តិការណ៍ថ្មីៗបំផុត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំនាថ្ងៃទី ១៧ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីស្ថានភាពនៅស៊ូដង់។ កិច្ចប្រជុំបន្ទាន់ជាច្រើនត្រូវបានប្រារព្ធឡើង ដោយអំពាវនាវឱ្យភាគីចូលរួមប្រយុទ្ធវិលប្រឡប់មកតុចរចា ដើម្បីបង្រួញការខ្វែងគំនិតគ្នា ជាពិសេសគឺការរួមបញ្ជូលភាគីចូលរួមប្រយុទ្ធទាំងពីរនៅសូដង់បានឯកភាពគ្នាលើសំណើរបស់អង្គការសហប្រជាជាតិ ស្ដីពីការបើកច្រករបៀងមនុស្សធម៌សម្រាប់គ្រាអាសន្ន ក្នុងរយៈពេល ៣ ម៉ោងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះនៅមានភាពផុយស្រួយ នៅពេលដែលភាគីទាំងពីរសុទ្ធតែបានរក្សាទុកសិទ្ធិតបតវិញប្រសិនបើភាគីម្ខាងទៀតបានរំលោភបំពាន។

នៅអេត្យូពី នាថ្ងៃទី ១៦ មេសា ក្រុមប្រឹក្សាសន្តិសុខ និងសន្តិភាពនៃសហភាពអាហ្រ្វិក (AU) បានបើកកិច្ចប្រជុំបន្ទាន់ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅស៊ូដង់ អត់ធ្មត់ ហើយវិលត្រឡប់មកតុសន្ទនាវិញ។ ប្រទេសមួយចំនួនបានបង្ហាញពីបំណងប្រាថ្នាចង់ធ្វើជាអាជ្ញាកណ្ដាលសម្រុះសម្រួល ប៉ុន្តែមិនមានសញ្ញាណាមួយដែលបង្ហាញថាជម្លោះនឹងបញ្ចប់នៅពេលឆាប់ៗឡើយ។ រឿងហេតុលើកនេះត្រូវបានប៉ាន់ប្រមាណថា ធ្វើឲ្យផ្ទាំងគំនូរនយោបាយនៅស៊ូដង់ ដែលតែងតែអស្ថិរភាព ជាពិសេសគឺក្រោយរដ្ឋប្រហារនៅឆ្នាំ ២០១៩ គឺកាន់តែមានភាពច្របូកច្របល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ