(VOVWORLD) - សហគមន៍អន្តរជាតិកំពុងរត់ប្រណាំងជាមួយពេលវេលាដើម្បីបើកច្រករបៀងសម្រាប់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា ខណៈដែលស្ថានភាពនៅក្នុងតំបន់ នេះកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ហើយមនុស្សរាប់សែននាក់កំពុងប្រឈមនឹង ហានិភ័យនៃគ្រោះទុរ្ភិក្សជាប្រចាំ។
ទំនិញត្រូវបានផ្ទុកនៅលើយន្តហោះដឹកជញ្ជូនរបស់កងទ័ពជើងអាកាសភូម្ទិនកាណាដា មុនពេលទម្លាក់ជំនួយមនុស្សធម៌ប្រហែល ២១.៦០០ ផោនចូលក្នុងតំបន់ ហ្គាហ្សា នាថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥។ (រូបថត៖ Corporal Marc-Andre Leclerc/Canadian Forces/Handout via REUTERS) |
ចាប់ពីចុងខែកក្កដាមក ប្រទេសជាច្រើន រួមមាន៖ បារាំង អេមីរ៉ាតអារ៉ាប់រួម (UAE) បែលហ្ស៊ិក អេហ្ស៊ីប អាល្លឺម៉ង់ ហ្ស៊កដានី កាណាដា ជាដើម បានអនុវត្តន៍យុទ្ធនាការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីទម្លាក់គ្រឿងឧបភោគបរិភោគ និងជំនួយ វេជ្ជសាស្រ្ត ចូលទៅកាន់តំបន់ហ្គាហ្សា ក្នុងបរិបទដែលច្រករបៀងមនុស្សធម៌ផ្សេង ទៀតនៅតែប្រឈមនឹងឧបសគ្គជាច្រើន។
ផ្ទាំងគំនូរមនុស្សធម៌ដ៏អាប់អួរ
យោងតាមតួរលេខដែលបានចេញផ្សាយដោយប្រទេសនានា ចាប់ពីថ្ងៃទី ២៦ ខែកក្កដា នៅពេលដែលអ៊ីស្រាអែលប្រកាស "ការផ្អាកជាយុទ្ធវិធី" និងការបន្ធូរបន្ថយសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ រហូតដល់ថ្ងៃទី ៤ ខែសីហា បណ្ដាប្រទេសដែល ចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះតាមផ្លូវអាកាស បានទម្លាក់កញ្ចប់គ្រឿងឧបភោគ បរិភោគ និងថ្នាំឱសថប្រហែល ៦៧៥ កញ្ចប់ ស្មើនឹងបរិមាណទំនិញជិត ៧០០ តោន ចុះចូលទៅកាន់តំបន់ហ្គាហ្សា។
មុននោះ ក្រសួងការពារជាតិអ៊ីស្រាអែលក៏បាន ប្រកាសនាថ្ងៃទី ៣ ខែសីហាថា ឡានដឹកទំនិញជាង ១២០០ គ្រឿងដែលផ្ទុកជំនួយ មនុស្សធម៌ ២៣ ពាន់តោន ក៏ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈ ពេលជាង១សប្ដាហ៍កន្លងមកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារ ព័ត៌មាន ហ្គាហ្សា បានឲ្យដឹងថា ចំនួនឡានដឹកទំនិញមានត្រឹមតែ ៦៧៤ គ្រឿងប៉ុណ្ណោះ ហើយបើយោងតាមការវាយតម្លៃទូទៅរបស់ប្រទេសនិងអង្គការអន្តរជាតិនានា សូម្បីតែ ជាមួយនឹងឡានដឹកទំនិញចំនួន ១២០០ គ្រឿងក៏ដោយ ក៏បរិមាណទំនិញសង្គ្រោះ ដែលត្រូវបានបញ្ជូនទៅកាន់ហ្គាហ្សាក្នុងប៉ុន្មានថ្ងៃកន្លងមក នៅមានកម្រិតតិចតួច ណាស់ បើធៀបនឹងតម្រូវការបន្ទាន់នាពេលបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា ដោយមាន ចំនួនប្រជាជនជាង ២,៣ លាននាក់ដែលពឹងផ្អែកទាំងស្រុងលើជំនួយ សង្គ្រោះពីខាងក្រៅ។
ការពិតនេះបណ្ដាលឱ្យគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សាកាន់តែធ្ងន់ធ្ងរឡើង ព្រោះបន្ទាប់ពីជម្លោះជិត ២ ឆ្នាំកន្លងមក តួរលេខរបស់អង្គការសហប្រជាជាតិនៅ ចុងខែកក្កដា បានបង្ហាញថាប្រហែល ៨០% នៃចំនួនប្រជាជនសរុប ២,៣ លាននាក់ នៅហ្គាហ្សា កំពុងស្ថិតក្នុងស្ថានភាពអត់ឃ្លាន ហើយប្រហែល ៨០ ម៉ឺននាក់ ភាគច្រើន ជាមនុស្សចាស់ និងកុមារស្ថិតក្នុងស្ថានភាព "អត់ឃ្លានលើសលុប"។ ទិន្នន័យពីប្រព័ន្ធ ចាត់ចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងអាហារ (IPC) ដែលសំយោគដោយទីភ្នាក់ងារ អង្គការសហប្រជាជាតិ បង្ហាញថា ប្រជាជននៅតំបន់ហ្គាហ្សាកំពុងស្ថិតក្នុង "គ្រោះ មហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន" ហើយ "ស្ថិតនៅលើមាត់ ជ្រោះនៃគ្រោះទុរ្ភិក្ស"។ លោក Ross Smith នាយកផ្នែកសង្គ្រោះបន្ទាន់នៃកម្មវិធីស្បៀង អាហារពិភពលោក (WFP) បាននិយាយថា៖
"នេះគឺជាគ្រោះមហន្តរាយដែលកំពុងកើតឡើងនៅចំពោះមុខយើងផ្ទាល់។ នេះមិន គ្រាន់តែជាការព្រមានមួយប៉ុណ្ណោះទេ ប៉ុន្តែជាការអំពាវនាវឱ្យធ្វើសកម្មភាពទៀតផង។ អ្វីដែលកំពុងកើតឡើងនៅហ្គាហ្សាគឺមិនស្រដៀងទៅនឹងអ្វីណាមួយដែលយើងបានឃើញក្នុងសតវត្សន៍នេះទេ។ វានឹកឃើញដល់គ្រោះមហន្តរាយពីមុនៗ នៅប្រទេសអេត្យូពី ឬ ប៊ីអាហ្វ្រា (នីហ្សេរីយ៉ា) ក្នុងសតវត្សមុន។ ច្បាស់ណាស់ថា យើងត្រូវចាត់វិធានការជា បន្ទាន់ភ្លាមមួយរំពិច"។
ជំនួយមនុស្សធម៌ត្រូវបានទម្លាក់ចូលទៅក្នុង ហ្គាហ្សា ពីយន្តហោះរបស់បែលហ្ស៊ិក នាថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៥។ (រូបថត៖ ក្រសួងការពារជាតិបែលហ្ស៊ិក/ចែកចាយតាមរយៈ REUTERS) |
សម្ពាធអន្តរជាតិ
នៅចំពោះមុខស្ថានការណ៍មនុស្សធម៌បន្ទាន់នៅតំបន់ហ្គាហ្សា ប្រទេស និងអង្គការអន្តរជាតិនានាកំពុងរត់ប្រណាំងនឹងពេលវេលាដើម្បីការពារគ្រោះមហន្តរាយកុំឲ្យវាអាក្រក់ទៅៗ។ យោងតាមអ្នកសង្កេតការណ៍ គន្លឹះនៃវិបត្តិបច្ចុប្បន្ននៅតំបន់ហ្គាហ្សា គឺការបង្កើត និងរក្សាច្រករបៀងមនុស្សធម៌ប្រកបដោយចីរភាព។ ការដែលប្រទេសជា ច្រើនអនុវត្តន៍ប្រតិបត្តិការទម្លាក់ជំនួយសង្គ្រោះ ត្រូវបានចាត់ទុកថា ត្រឹមតែជាដំណោះ ស្រាយបណ្តោះអាសន្នប៉ុណ្ណោះ។ យោងតាមលោកស្រី Olga Cherevko មកពីការិ យាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ការផ្តល់ជំនួយបែបនេះទៅកាន់តំបន់ហ្គាហ្សា មានតម្លៃថ្លៃពេក និងគ្មានប្រសិទ្ធ ភាពទេ ដោយសារឡានដឹកទំនិញតែ ១ ដល់ ២ គ្រឿង អាចផ្ទុកគ្រប់គ្រាន់ទំនិញ ៤០ តោន ដែលប្រទេសនានាត្រូវទម្លាក់ចូលទៅក្នុងហ្គាហ្សាតាមជើងហោះហើរចំនួន៤។ លោក Ross Smith នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WFP ក៏បានវាយតម្លៃថា ការ ទម្លាក់ជំនួយសង្គ្រោះចូលទៅក្នុងតំបន់លំនៅដ្ឋានឬជំរុំជនភៀសខ្លួនដែលមានមនុស្សច្រើននៅតំបន់ហ្គាហ្សា អាចនាំឲ្យមានហានិភ័យរងរបួសដល់មនុស្សនៅលើដី ហើយ ជំនួយសង្គ្រោះមិនត្រូវបានចែកចាយឲ្យបានសមស្របនោះឡើយ នៅពេលដែល ប្រជាជនប្រជែងគ្នាដណ្ដើមទំនិញក្នុងភាពវឹកវរ។
ដូច្នេះ OCHA និងអង្គការជាច្រើនទៀតចាត់ទុកថា ដើម្បីឱ្យការជួយសង្គ្រោះតំបន់ហ្គាហ្សាត្រូវបានអនុវត្តន៍ដោយរលូន សហគមន៍អន្តរជាតិចាំបាច់ត្រូវដាក់ សម្ពាធឱ្យបានគ្រប់គ្រាន់លើរដ្ឋាភិបាល និងកងទ័ពអ៊ីស្រាអែល ដើម្បីបន្ធូរបន្ថយការរឹត ត្បិត។ យោងតាមអ្នកជំនាញ Bronwen Maddox នាយកប្រតិបត្តិនៃមូលនិធិស្រាវជ្រាវ Chatham House (អង់គ្លេស) ការដែលប្រទេសលោកខាងលិចជាច្រើនដែលជាសម្ព័ន្ធ មិត្តរបស់អ៊ីស្រាអែលដូចជាបារាំង អង់គ្លេស កាណាដា... ថ្មីៗនេះបានប្រកាសថា ពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញាខាងមុខនៅទីក្រុងញូវយ៉ក បានបង្ហាញថា សូម្បីតែសម្ព័ន្ធមិត្តប្រពៃណីរបស់ អ៊ីស្រាអែលក៏កាន់តែពិបាកទទួលយកវិបត្តិមនុស្សធម៌នៅហ្គាហ្សាបានឡើយ ទោះបីជា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅពេលនេះ ទំនងជាមានតែលក្ខណៈនិមិត្តរូប ប៉ុណ្ណោះ។
"ខ្ញុំគិតថា ទិដ្ឋភាពនៃអ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា ពិតជាគួរឱ្យរន្ធត់ណាស់សូម្បីតែសម្រាប់ប្រទេសដែលជាមិត្តរបស់អ៊ីស្រាអែលផងដែរ ដូច្នេះពួកគេកំពុងធ្វើ ឱ្យសកម្មភាពដោយមានលក្ខណៈនិមិត្តរូបនេះ កាន់តែខ្លាំងក្លាជាង អតីតកាល"។
មុននោះ នៅក្នុងសេចក្តីជូនដំណឹងអំពីការផ្អាកបណ្ដោះអាសន្ន កាលពីថ្ងៃទី ២៧ ខែកក្កដា នោះ កងទ័ពអ៊ីស្រាអែលបានប្រកាសថា គេនឹងបញ្ឈប់ជាបណ្ដោះអាសន្ន ប្រតិបត្តិការយោធាប្រចាំថ្ងៃចាប់ពីម៉ោង ១០ ដល់ម៉ោង ២០ (ម៉ោងក្នុងតំបន់) នៅតំបន់ Al-Mawasi, Deir al-Balah និងផ្នែកមួយនៃទីក្រុងហ្គាហ្សា ជាកន្លែងដែលមិនមាន ប្រតិបត្តិការជើងគោកចាប់តាំងពីខែមីនាមក។ កងកម្លាំងនេះក៏ប្រកាសថា គេនឹងបង្កើត ផ្លូវសុវត្ថិភាពជាអចិន្ត្រៃយ៍សម្រាប់ប្រតិបត្តិការដឹកជញ្ជូនជំនួយសង្គ្រោះចាប់ពី ម៉ោង ៦ ដល់ម៉ោង ២៣ ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Olga Cherevko បាននិយាយថា ការត្រួតពិនិត្យនៅប៉ុស្តិ៍សន្តិសុខរបស់អ៊ីស្រាអែលនៅតែ ចំណាយពេលយូរពេក ដោយមានរយៈពេលចន្លោះ ២-៣ ម៉ោង ដូច្នេះក្បួនរថយន្តជា ច្រើនមិនអាចគោរពតាមកាលវិភាគសម្រាប់ការចែកចាយជំនួយដូចភាគីអ៊ីស្រាអែល កំណត់បានឡើយ៕