ភាពចលាចលលើឆាកនយោបាយរបស់កូរ៉េខាងត្បូង

(VOVworld)-ឆាកនយោបាយកូរ៉េខាងត្បូងកំពុងបង្ហាញសញ្ញាមានវិបត្តិខណៈដែល
 គណៈបក្សកាន់អំណាចត្រូវបែកបាក់ហើយប្រធានាធិបតីលោកស្រី Park Geun Hye
កំពុងព្យាយាមផ្លាស់ប្តូរស្ថានភាពនេះដោយការធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រី។រឿង
អាស្រូវពាក់ព័ន្ធនឹងមនុស្សជិតស្និទ្ធជាមួយលោកស្រី Park Geun Hye ត្រូវបានចោទ
ប្រកាន់ថាឆ្លៀតយកទំនាក់ទំនងនេះដើម្បីធ្វើអន្តរាគមទៅលើបញ្ហាសំខាន់ៗ ជះឥទ្ធិ
ពល អសកម្មមិនត្រឹមតែទៅលើកិត្យានុភាពរបស់ថ្នាក់ដឹកនាំរូបនេះប៉ុណ្ណោះទេ ថែម
ទាំង បង្កឲ្យមានផលវិបាកមិនអាចប៉ាន់ស្មានបានផងដែរ។

ភាពចលាចលលើឆាកនយោបាយរបស់កូរ៉េខាងត្បូង - ảnh 1
ប្រជាជនកូរ៉េខាងត្បួងចុះផ្លូវធ្វើបាតុកម្មទាមទារលោកស្រី Pack Geun -hye លាលែងពីដំណែង (រូបថតៈ Reuters)


        រឿងអាស្រូវបានជម្រុញឲ្យជនកូរ៉េខាងត្បូងរាប់ម៉ឺននាក់ចុះផ្លូវធ្វើបាតុកម្មនៅ
 ក្រុងសេអ៊ូលនាប៉ុន្មានថ្ងៃកន្លងទៅដែលទាមទារឲ្យលោកស្រី Park Geun Hye លា
លែងពីដំណែងឬទទួលការផ្តន្ទាទោស។ចំពោះមុខសម្ពាធនៃសាធារណមតិនិងជា
ពិសេសគឺផ្ទៃ ក្នុងនៃគណៈបក្សកាន់អំណាច Sarnuri រួមទាំងគណៈបក្សប្រឆាំងនោះ
ប្រធានាធិបតី លោកស្រី Park Geun Hye បានប្រកាសធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រី។

        ប៉ុន្តែ សេចក្តីសម្រេចចិត្តនេះរបស់លោកស្រីទទួលរងការប្រឆាំងជំទាស់របស់
គណៈ បក្សប្រឆាំងនានានៅកូរ៉េខាងត្បូង ដោយសារគ្មានការពិគ្រោះយោបល់។​មុន
នោះ ឧប ការីជាន់ខ្ពស់របស់លោកស្រី Park Geun Hye ចំនួន៨រូបសុំលាលែងពីដំ
ណែងបន្ទាប់ពី កើតមានរឿងអាស្រូវនេះ។

        គ្រោះអាសន្នលាលែងពីដំណែងឬរងការផ្តន្ទាទោស

        ក្នុងបម្រែបម្រួលថ្មីបំផុត លោកស្រី Choi-Soon-sil ដែលជាចំណុចស្នុលនៃរឿង
 អាស្រូវនយោបាយនិងដែលជាមិត្តភក្តិជិតស្និទ្ធរបស់លោកស្រី Park Geun Hye ជាអ្នក
 កំពុងរងការចោទប្រកាន់ប្រើប្រាស់ទំនាក់ទំនងនេះដើម្បីធ្វើអន្តរាគមចូលក្នុងកិច្ចការ
ផ្ទៃ ក្នុង ហើយត្រូវចាប់ខ្លួនបន្ទាប់ពីលោកស្រីរូបនេះមកដល់កន្លែងធ្វើការ។ មុននោះ
មន្ត្រី មួយរូបនៃស្ថាប័នរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋអាជ្ញាទាំងអស់កំពុង
ស៊ើបអង្កេតចំពោះការចោទប្រកាន់ថា លោកស្រី Choi-Soon-sil បានប្រើប្រាស់ទំនាក់
ទំនង ជាមួយលោកស្រី​ Park Geun Hye​ដើម្បីធ្វើអន្តរាគមចូលក្នុងបញ្ហាជាតិមួយចំនួន
 ដោយការទាក់ទងផ្ទាល់នឹងព័ត៌មានសម្ងាត់និងទាញយកអត្ថប្រយោជន៍ពីបណ្តា
មូលនីធិមិនរកកម្រៃ។

        បន្ទាប់ពីលេចចេញរឿងអាស្រូវនេះ អាត្រាសម្លេងគាំទ្រលោកស្រី Park Geun
Hye មានការថយចុះយ៉ាងខ្លាំង។ ប៉ុន្តែ តាមមតិរបស់អ្នកប្រាជ្ញជាច្រើនថា លទ្ធភាព
លោកស្រី Park Geun Hye រងការផ្តល្ទាទោសគឺមិនងាយស្រួលទេ។​ដោយសារ ការ
ផ្តន្ទាទោស ត្រូវមានការអនុម័តរបស់តុលាការកំពូល។ ជាងនេះទៅទៀត តាមរដ្ឋ
ធម្ម​នុញ្ញរបស់កូរ៉េខាងត្បូង ប្រធានាធិបតីទទួលបានការលើកលែងការកាត់ទោស
ព្រហ្មទណ្ឌ។

        ជះឥទ្ធិពលទៅលើគោលនយោបាយកិច្ចការបរទេស

        ប្រធានាធិបតី Park Geun Hye កំពុងកាន់ដំណែងក្នុងឆ្នាំទី៤សម្រាប់អាណត្តិ
 ៥​ឆ្នាំ។ វិបត្តិនយោបាយពោលខាងលើ នឹងធ្វើឲ្យដំណើរការរៀបចំគោលនយោ
បាយចុង អាណត្តិកាន់តែស្មុគស្មាញទៅៗ។មិនតឹ្រមតែជះឥទ្ធិពលអសកម្មទៅ
លើបញ្ហាជាតិ ប៉ុណ្ណោះទេ រឿងរ៉ាវនេះអាចជះឥទ្ធិពលគួរឲ្យកត់សម្គាល់ទៅលើ
គោលនយោបាយកិច្ចការ​បរទេសរបស់ប្រទេសនេះ។ អ្នកវិភាគមួយចំនួននៅមាន
ការព្រួយបារម្មថា រឿងអាស្រូវ នេះ នឹងជះឥទ្ធិពលទៅលើគោលនយោបាយតឹង
រឹងចំពោះកូរ៉េខាងជើងដែលកូរ៉េខាង ត្បូងកំពុងតាមដានជាប់តាំងពីយូរមកហើយ។
 ជាពិសេស ក្នុងកាលៈទេសៈរសើបដូច បច្ចុប្បន្ន ខណៈដែលកូរ៉េខាងត្បួងទើបនឹង
អនុញ្ញាតឲ្យអាមេរិកដាក់ពង្រាយប្រព័ន្ធការ ពារកម្រិតខ្ពស់ដំណាក់កាលចុងក្រោយ
 THAAD លើទឹកដីរបស់ខ្លួននោះ។

        កូរ៉េខាងត្បូងជាប្រទេសធ្លាប់កើតមានឡើងរឿងអាស្រូវពាក់ព័ន្ធនឹងឆាកន
យោ​បាយហើយរឿងរ៉ាវលើកនេះកើតមានឡើងគឺមិនចំលែកទេ។ រឿងអាស្រូវនេះ
នៅកំពុង បានស៊ើបអង្កេតហើយមិនទាន់មានការសន្និដ្ឋានចុងក្រោយ។ ប៉ុន្តែ
ជាមួយនឹងការធ្វើ កំណែទម្រង់គណៈរដ្ឋមន្ត្រី លោកស្រី Park Geun Hyeកំពុងពង្រឹង
កិត្យនុភាពរបស់ ខ្លួន។​ហើយជាការពិតណាស់ថា ឆាកនយោបាយកូរ៉េខាងត្បូង
នឹងមានបម្រែបម្រួលនាប៉ុន្មានថ្ងៃខាង មុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ