មតកសាសន៍របស់លោកប្រធានហូជីមិញជាពន្លឺនៃបញ្ញានិងជំនឿជឿជាក់

(VOVworld)-ក្នុងមតកសាសន៍នេះ លោកប្រធានហូជីមិញបានអះអាងថា ទោះបីជា
ការតស៊ូប្រឆាំង​ចក្រពត្តិអាមេរិក សង្គ្រោះជាតិរបស់ប្រជាជនវៀតណាម​ ត្រូវឆ្លងកាត់
លើការកាកោកយ៉ាកលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែពិតជាទទួលបានជ័យជំនះទាំង
ស្រុង។ ដោយកំណត់ថា សាមគ្គីភាពជាប្រពៃណីដ៏ថ្លៃថ្លារបស់បក្សកុម្មុយនិស្តវៀត
ណាម លោកប្រធានបានផ្តែផ្តាំបក្ខជនទាំងអស់ ត្រូវរក្សាសាមគ្គីភាពការឯកភាពគ្នា របស់បក្សដូចជារក្សាកែវភ្នែករបស់ខ្លួនផងដែរ។ លោកប្រធានហូជីមិញ​ក៏បានបន្សល់
ទុកនូវពាក្យទូន្មានដ៏មានតម្លៃសម្រាប់បណ្តាសមាជិកសម្ព័ន្ធយុវជនប្រជាជនពលករ
និង ប្រជាជនវៀតណាមទាំងមូលទៀតផង។

        បញ្ហាកសាងបក្សមានចរិតលក្ខណៈទ្រឹស្តីដ៏ជ្រាលជ្រៅ

        ហួសពីរូបភាពនៃក្រមមតកសាសន៍ធម្មតា មតកសាសន៍របស់លោកប្រធាន
ហូជីមិញ មិនត្រឹមតែជាត្រីវិស័យធ្វើសកម្មភាពដើម្បីបក្សកុម្មុយនិស្តវៀតណាម
ដឹក នាំប្រជាជនឈានដល់គោលដៅជ័យជំនះ ក្នុងការតស៊ូបប្រឆាំងចក្រពត្តិអា
មេរិក ប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញវិទ្យាសាស្រ្ត សម្រាប់ការងារកសាងនិង
រៀបចំ បក្សឡើងវិញ។ លោកបានលើកត្រដែតនូវតម្លៃដែលបក្សកុម្មុយនិស្តត្រូវ
យកចិត្តទុកដាក់ ក្នុងការទិតៀននិងស្វ័យទិតៀន។ ការណែនាំទាំងនេះរបស់
លោក គឺមានអត្ថន័យ និងតម្លៃជាក់ស្តែងក្នុងការងារកសាងនិងរៀបចំបក្សឡើង
វិញនាពេលកន្លងទៅ ជាពិសេស ក្នុងខណៈដែល បក្សកុម្មុយនិស្តវៀតណាម
កំពុងលាតត្រដាង​អនុវត្ត សេចក្តីសម្រេចចិត្តមជ្ឈឹមបក្សលើកទី៤ ស្តីពីបញ្ហាចាំ
បាច់មួយចំនួនក្នុងការកសាងបក្ស នាសព្វថ្ងៃ។ សាស្រ្តាចារ្យ បណ្ឌិត Hoang Chi
Bao សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម បានឲ្យដឹថា៖

        “បក្សត្រូវចាត់ទុកការទិតៀននិងស្វ័យទិតៀនដើម្បីជួយគ្នាមានការរីកចំរើន។ លោកប្រធានហូជីមិញចាត់ទុកនេះជាវិធីល្អបំផុតសម្រាប់ការកសាង និងអភិវឌ្ឍ
ន៍បក្ស។ជនម្នាក់ៗ គួរតែយកចិត្តទុកដាក់ជាពិសេសដល់ការស្វ័យទិតៀន បន្ទាប់
មកគឺការ ទិតៀនសមមិតរបស់ខ្លួន។ដោយឈរលើស្មារតីសមមិត្តស្រឡញ់រាប់
អានគ្នា។ ខ្ញុំចាត់ទុកថា ប្រការនេះគួរតែធ្វើតាម”។

មតកសាសន៍របស់លោកប្រធានហូជីមិញជាពន្លឺនៃបញ្ញានិងជំនឿជឿជាក់ - ảnh 1
មតកសាសន៍របស់លោកប្រធានហូជីមិញ


        ក្នុង មតកសាសន៍ លោកប្រធានហូជីមិញបានរំលឹកទៅដល់៤ដង ពាក្យ
“ពិត”  ក្នុងការងារកសាងនិងរៀបចំបក្សឡើងវិញ។ ប្រការនេះ មានអត្ថន័យដ៏
ជ្រាលជ្រៅ អំពីបញ្ហាប្រយុទ្ធប្រឆំាងលិទ្ធិបុគ្គលនិយម។ លោកបានអះ អាងដើម្បី សក្តិសមជាមួយប្រទេសជាតិ និងប្រជាជន គឺបក្ខជនម្នាក់ៗត្រូវជាគំរូ អំពីសីលធម៌
បដិវត្តន៍និងសាមគ្គីភាព។ ស្តីពីបញ្ហាសាមគ្គីភាពនិងឯកភាពក្នុងបក្ស​លោកបាន
សរសេរថា“សាមគ្គីភាពជាប្រពៃណីដ៏ថ្នៃថ្នូរបស់បក្សនិងប្រជាជនវៀតណាម។ សមមិត្តពីមជ្ឈឹមដល់សាខាបក្សទាំងមូលត្រូវរក្សាឲ្យបានសាមគ្គីភាពនិងកា

ឯកភាព​ក្នុងបក្សដូចជារក្សាកែវភ្នែករបស់ខ្លួន”។ បណ្ឌិត Nguyen Bach Khoa លេខា គណៈកម្មាធិការបក្សស្រុក Long Ho ខេត្ត Vinh Long ភាគខាងត្បូងវៀតណាមបាន
លើកមតិថា៖

        “ពាក្យទូន្មានរបស់លោកប្រធានហូជីមិញកាន់តែមានសារៈសំខាន់ពីមួយថ្ងៃ
ទៅមួយថ្ងៃ ជាពិសេសគឺក្នុងបញ្ហាសមុទ្រខាងកើតកន្លងទៅ។ បញ្ហាចោទឡើងគឺ ធ្វើយ៉ាងម៉េចដើម្បីបង្កើតឡើងសាមគ្គីភាព ឯកភាពក្នុងបក្ស និងក្នុងប្រជាជន។
ដោយហេតុនេះ សាមគ្គីភាពគឺត្រូវបានបង្កើតឡើងជាទ្វេដង តាមសតិអារម្មណ៍
របស់លោកប្រធាន​ ហូជីមិញនាយគ្កសម័យសព្វ”។

        លក្ខណៈវិទ្យាសាស្រ្ត​ មនុស្សសាស្រ្តនិងកំណត់ទិស

        មតកសាសន៍របស់លោកប្រធានហូជីមិញ ដូចជាកម្មវិធីនយោបាយ១
​ ប៉ុន្តែ លោកប្រធានគ្រាន់តែហៅនេះជាសំបុត្រ១។ ក្នុងមតកសាសន៍នេះ លោកប្រធានហូជីមិញបានដាក់ផលប្រយោជន៍របស់ប្រជាលើអ្វីៗទាំងអស់ និងផលប្រយោជន៍ជាតិជាសិទ្ធិកំពូល។ បណ្តាំចុងក្រោយរបស់លោក គឺចង់ឲ្យ
បក្សទាំងមូល​ ប្រជាជនទាំងមូល សាមគ្គីកសាងប្រទេសវៀតណាម សន្តិ ភាព
ឯករាជ្យ និងសម្បូរុងរឿង។ សាស្រ្តាចារ្យរង បណ្ឌិត Vu Tinh ជាអតីតនាយក មជ្ឈមណ្ឌលទ្រឹស្តីនយោបាយនៃសកលវិទ្យល័យជាតិ​ ទីក្រុងហូជីមិញបាន
ចាត់ទុក ថា៖

        “ក្នុងមតកសាសន៍ លោកប្រធានហូជីមិញបានបង្ហាញច្បាស់នូវមនោ
សញ្ចេត នាបញ្ញា ចរិតលក្ខណៈស្វិតស្វាញ់អំពីបដិវត្តន៍វៀតណាមនិងការដឹកនាំ
របស់បក្ស។ លោកប្រធានហូជីមិញ ក៏បានបង្ហាញច្បាស់នូវស្មារតីផ្លាស់ប្តូរថ្មី។
មតកសាសន៍​ទាំង អស់នេះ ក៏បានបង្ហាញនូវលក្ខណៈវិទ្យាសាស្ត្រ មនុស្ស
សាស្ត្រ និងពេញទៅដោយ ការកំណត់ទិសសម្រាប់បដិវត្តន៍វៀតណាមក្នុង
គ្រប់សម័យកាល”។

        រាល់ពាក្យផ្តែផ្តាំរបស់លោកប្រធានហូជីមិញក្នុងច្បាប់មតកសាសន៍ ជា
និច្ចកាលជាការណែនាំដ៏ថ្នៃថ្នូរ​​ នឹងក្លាយទៅជាចលករស្មារតី ជួយឲ្យប្រជាជន វៀតណាមឆ្លងផុតការលំបាក សាកល្បង​ និងឆ្លៀតយកឱកាស ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិចីរភាពតាមទិសទំនើប។​ប្រជាជនមាន ប្រទេសជាតិខ្លាំងមាំមួន
ជាតិ ឯករាជ្យ ម្ចាស់ការ ទាំងអស់នេះ ជាប្រកាដែលលោកប្រធានហូជីមិញ
បានចំណាយ ពេលអស់មួយជីវិតខំប្រឹងប្រែងអនុវត្តសម្រាប់ប្រជាជាតិវៀត
ណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ