មានការលំបាកក្នុងការស្វែងរកចំណុចលោតផ្លោះក្នុងការកែលំអរទំនាក់ទំនងអាមេរិក - ចិន

(VOVWORLD) -  នៅថ្ងៃទី ១៨ ខែមីនា មន្ត្រីការទូតជាន់ខ្ពស់អាមេរិកនិងចិនបានជួបប្រជុំទ្វេភាគីលើកដំបូង ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden។ ទោះបីជាភាគីទាំងពីរបង្ហាញពីសុច្ឆន្ទៈក៏ដោយ ប៉ុន្តែ ការខ្វែងគំនិតនៅមានច្រើនណាស់។ ដូច្នេះមានការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកចំណុចលោតផ្លោះ ក្នុងទំនាក់ទំនងរវាងមហាអំណាចទាំងពីរនៅក្នុងកិច្ចប្រជុំលើកនេះ។

មានការលំបាកក្នុងការស្វែងរកចំណុចលោតផ្លោះក្នុងការកែលំអរទំនាក់ទំនងអាមេរិក - ចិន - ảnh 1ពីឆ្វេងទៅស្តាំ ជួរខាងលើ៖ លោក Antony Blinken និងលោក Yang Jiechi ; ជួរខាងក្រោម៖ លោក Jake Sullivan និងលោក Wang Yi (រូបថតៈ Reuters)

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅថ្ងៃទី ១៨ ខែមីនា បានជួបជាមួយអ្នកការទូតចិន Yang Jiechi និងរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នៅរដ្ឋ Alasca។  ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងអាមេរិកនិងចិន នៅតែបន្តស្ថិតក្នុងស្ថានភាពតានតឹងក្នុងទិដ្ឋភាពជាច្រើន ចាប់ពីបញ្ហារសើប ដូចជាបញ្ហា Xinjiang បញ្ហា ហុងកុង (ចិន) រហូតដល់សន្តិសុខសមុទ្រ និងគោលនយោបាយសេដ្ឋកិច្ចផងដែរ។

ជាការសន្ទនាយុទ្ធសាស្ត្រមួយឬគ្រាន់តែជាការជួបជុំដំបូង?

មុនបង្អស់ យើងចាំមើលថា តើភាគីទាំងពីរពិពណ៌នាយ៉ាងដូចម្តេចអំពីជំនួបនេះ។ ខណៈពេលដែលមន្រ្តី ចិនចាត់ទុកថា កិច្ចពិភាក្សានៅ Alaska នេះថាជា “ការសន្ទនាយុទ្ធសាស្ត្រមួយ” ប៉ុន្តែ ពីសំណាក់សហរដ្ឋអាមេរិកបានចាត់ទុកថា នេះគ្រាន់តែជាជាការជួបប្រាស្រ័យដំបូងតែប៉ុណ្ណោះ ដោយចាប់យកក្តីកង្វល់ ចេតនានិងអាទិភាពរបស់ភាគីទាំងពីរ ព្រមទាំងបានបញ្ជាក់ថា ភាគីទាំងពីរនឹងមិននាំចេញសេចក្តីថ្លែងការណ៍រួមណាមួយទាល់តែសោះ បន្ទាប់ពីកិច្ចប្រជុំនេះ។

“វាពិបាកក្នុងការស្វែងរកវិធីសម្រាប់សហរដ្ឋអាមេរិកនិងចិន ចាប់ផ្តើមទំនាក់ទំនងឡើងវិញដោយជោគ ជ័យ” នេះជាការវាយតម្លៃរបស់អ្នកសង្កេតការណ៍ ពីព្រោះ ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ហើយលទ្ធភាពរកឃើញកិច្ចព្រមព្រៀងមួយដើម្បីឈានដល់ការផ្លាស់ប្តូរស្ថានភាពស្ទើរតែគ្មានដែរ។

បន្ទាប់មកទៀត សញ្ញាអំពី “ខ្សែបន្ទាត់ក្រហម” ពោលគឺការមិនអាចយោយល់គ្នា  ដែលត្រូវបានភាគីទាំងពីរបញ្ចេញមុនពេលកិច្ចប្រជុំបានបង្ហាញថា មិនអាចរំពឹងច្រើនពេកពីកិច្ចប្រជុំនេះឡើយ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ក្រសួងការបរទេសចិន នៅមុនថ្ងៃនៃកិច្ចប្រជុំ នេះរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានលើកឡើងពី “ខ្សែបន្ទាត់ក្រហម” ទាំងនេះ ដែលក្នុងនោះមានបញ្ហា តៃវ៉ាន់ សមុទ្រខាងកើត Xinjiang និងហុងកុង។ មជ្ឈដ្ឋានមន្រ្តីសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេនឹងចូលរួមក្នុងកិច្ចចរចាជាមួយនឹងអាកប្បកិតិយាកាន់តែតឹងរឹងមួដែរ។ លើសពីនេះ រដ្ឋអំណាចលោក Biden ក៏កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ដើម្បីដាក់កំហិតឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

មានការលំបាកក្នុងការស្វែងរកចំណុចលោតផ្លោះក្នុងការកែលំអរទំនាក់ទំនងអាមេរិក - ចិន - ảnh 2តំណាងអាមេរិកនិងចិនក្នុងកិច្ចចរចាកម្រិតខ្ពស់ដោយផ្ទាល់លើកដំបូងក្រោមរដ្ឋបាលប្រធានាធិបតី Joe Biden នៅថ្ងៃទី ១៩ ខែមីនា (រូបថតៈ Reuters)

នៅមុនជំនួបនេះមួយថ្ងៃ លោករដ្ឋមន្រ្តីការបរទេស Blinken បានប្រកាសថា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីចិនចំនួន ២៤ រូប ដែលពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅដើមខែនេះនៅ ហុងកុង។ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានបំផ្លាញប្រព័ន្ធបោះឆ្នោតរបស់ទីក្រុង ហុងកុងជាឯកតោភាគី។ ច្បាស់ណាស់ នេះគឺជាសញ្ញាមួយនៅក្នុងផែនការបង្កសម្ពាធទៅលើចិនរបស់អំណាចថ្មីអាមេរិក ចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំងដែលទីក្រុងវ៉ាស៊ីនតោនយល់ថាជាការរំលោភលើ បទប្បញ្ញត្តិនិងបទដ្ឋានអន្តរជាតិ។ រីឯខ្លួនវិញ ទីក្រុងប៉េកាំងអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

យោងតាមអ្នកសង្កេតការណ៍ បញ្ហាមួយក្នុងចំណោមបញ្ហាទូទៅដែលភាគីទាំងពីរអាចលើកយកមកពិភាក្សាគ្នានៅក្នុងជំនួបនេះគឺការប្រែប្រួលអាកាសធាតុតែប៉ុណ្ណោះ។

សញ្ញាមិនសូវមានសុទិដ្ឋិនិយមទៀតសោត

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ភាពតានតឹងកាន់តែកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ ទាក់ទងនឹងពាណិជ្ជកម្ម ចារកម្មនិងជំងឺរាត ត្បាត។

នៅក្នុងវេទិការ Lanting ដែលប្រារព្ធធ្វើនៅទីក្រុងប៉េកាំងនៅខែកុម្ភៈឆ្នាំ ២០២១ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ធ្លាប់បានស្នើនូវអនុសាសន៍ចំនួន ៤ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរវិលត្រឡប់ទៅរកសភាពដើមវិញ។ ថ្វីត្បិតដូច្នេះក៏ដោយ ភាគីអាមេរិកនៅតែបង្ហាញអាកប្បកិរិយាតឹងរឹងចំពោះចិនផងដែរ។

ទោះបីជាជំនួបទ្វេភាគីកំពុងប្រព្រឹត្តទៅក៏ដោយ ប៉ុន្តែការឡើងសំឡេងរិះគន់គោលនយោបាយរបស់គូប្រ ជែងនៅក្នុងសម័យបើកកិច្ចប្រជុំ គឺជាការបង្ហាញជាសាធារណៈអំពីទំនាក់ទំនងដ៏តានតឹងរវាងភាគីទាំងពីរ។ កិច្ចសន្ទនារវាងអាមេរិកនិងចិនលើកនេះ ជាមួយនឹងការចាប់ផ្តើមមិនរលូន អាចគ្រាន់តែជាចំណុចចាប់ផ្តើមនៃការចរចាទ្វេភាគីនាពេលអនាគតប៉ុណ្ណោះ ប៉ុន្តែគ្មានលទ្ធភាពផ្តល់នូវដំណោះស្រាយជាក់ស្តែងណាមួយចំពោះភាពតានតឹងរវាងបច្ចុប្បន្ននេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ