យកផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជាតិនិងជីវភាពរស់នៅសម្បូរធូធារ សុភមង្គលរបស់ប្រជាជនជាចម្បង

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងពិធីបើក សន្និបាតលើកទី១០ នៃគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ នៅទីក្រុងហាណូយ នាព្រឹកថ្ងៃតី ១៨ ខែកញ្ញានេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម បានសង្កត់ធ្ងន់លើក្រុមបញ្ហាយុទ្ធសាស្ត្រចំនួន ២ នៅឯអង្គប្រជុំនេះ។ នោះគឺជាភារកិច្ចដើម្បីពន្លឿនល្បឿន “មកដល់ទី” នៃការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ និងការរៀបចំសម្រាប់មហាសន្និបាតបក្សលើកទី ១៤។ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ គឺអង្គសន្និបាតចាំបាច់ត្រូវវាយតម្លៃលើការបូកសរុបនូវខ្លឹមសារសំខាន់ៗ  ទាក់ទងនឹងទស្សនៈ គំនិតដឹកនាំ និងគោលនយោបាយយុទ្ធសាស្ត្រប្រកប ដោយភាពច្នៃប្រឌិត ដែលមានលក្ខណៈយុទ្ធសាស្ត្រលោតផ្លោះ។

យកផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជាតិនិងជីវភាពរស់នៅសម្បូរធូធារ សុភមង្គលរបស់ប្រជាជនជាចម្បង - ảnh 1គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ បើកសន្និបាតលើកទី១០ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានស្នើឱ្យប្រតិភូផ្តោតការចូលរួមមតិលើបញ្ហាជាក់ស្តែងនិងបញ្ហាមានលក្ខណៈទូទៅ; ខ្លឹមសារសំខាន់ៗ លើទស្សនៈ គំនិតដឹកនាំ និងគោលនយោបាយយុទ្ធសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដែលមានលក្ខណៈសាមញ្ញ និងអាចធ្វើទៅបានខ្ពស់។

ពន្លឿនល្បឿន“មកដល់ទី” ដើម្បីអនុវត្តបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា ការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតបក្សលើក ទី១៣ គឺជាគោលដៅខ្ពស់បំផុតរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងឆ្នាំ ២០២៥; គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំក្រោមការដឹកនាំរបស់បក្ស និងឆ្ពោះទៅកាន់ខួប ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិ។ គោលដៅនេះត្រូវតែអនុវត្តដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុត ការខិតខំប្រឹងប្រែងដ៏ធំបំផុត សកម្មភាពយ៉ាងខ្លាំងក្លាជាមួយនឹងដំណោះស្រាយការអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុត ដោយធានាថា គោលដៅដែលបានកំណត់ត្រូវបានសម្រេច និងខិតខំឱ្យលើសពីគោដៅដែលបានដាក់ចេញ។

“ទាំងនេះជាទំនួលខុសត្រូវរបស់បក្សចំពោះមុខប្រជាជន ចំពោះមុខប្រវត្តិសាស្ត្រដ៏រុងរឿង និងវីរភាពរបស់ប្រទេសជាតិ និងចំពោះមុខមិត្តភក្តិអន្តរជាតិ; គឺជាសក្ខីភាពមួយចំពោះភាពជាអ្នកដឹកនាំ អភិបាលកិច្ច កម្លាំងប្រយុទ្ធរបស់បក្ស ដូច្នេះត្រូវប្រមូលផ្តុំប្រភពធនធាន និងវិធានការទាំងអស់ដើម្បីសម្រេចទាល់តែបាន”។

មហាសន្និបាតបក្សលើកទី ១៤ គូសសញ្ញាសម្គាល់រយៈពេលដែលប្រទេស ឈានចូលយុគសម័យថ្មី

យកផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជាតិនិងជីវភាពរស់នៅសម្បូរធូធារ សុភមង្គលរបស់ប្រជាជនជាចម្បង - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមអញ្ជើញថ្លែងក្នុងអង្គប្រជុំ (រូបថត៖ VOV)

ទាក់ទិននឹងការងារត្រៀមរៀបចំមហាសន្និបាតបក្សលើកទី១៤ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការក្នុងការរៀបចំខ្លឹមសារចំនួន៣ គឺ៖ ឯកសារដាក់ជូនមហាសន្និបាតបក្សលើកទី១៤; ត្រៀមកម្មាភិបាលសម្រាប់មហាសន្និបាតបក្សលើកទី ១៤; ការងារកសាងបក្ស និងការអនុវត្តលក្ខន្តិកៈបក្ស។ ទាក់ទងនឹងឯកសារសម្រាប់ដាក់ ជូនមហាសន្និបាតបក្សលើកទី១៤។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម បានមានប្រសាសន៍ថា៖ “ទាក់ទងនឹងចំណុចទម្លុះទម្លាយយុទ្ធសាស្ត្រសម្រាប់ណត្តិក្រោយ យើងគួរតែផ្តោតខ្ពស់បំផុតលើចំណុចទម្លុះទម្លាយលើរបៀបរបបនិងការអភិវឌ្ឍ; ផ្លាស់ប្តូរថ្មីការងារកម្មាភិបាល កែ លម្អប្រកបដោយសមកាលកម្ម និងការទម្លាយយ៉ាងខ្លាំងក្លាក្នុងការសាង សង់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។ អំពីទិសដៅយុទ្ធសាស្ត្រ និងដំណោះស្រាយ៖ គួរតែផ្តោតលើការសុក្រិតទំនាក់ទំនងផលិតកម្មក្នុងវិស័យសំខាន់ៗចំនួន ៤៖ ទីមួយ សម្រួលយន្តការរៀបចំរបស់អង្គការបក្ស រដ្ឋ រដ្ឋសភា និងអង្គការនយោបាយសង្គម។ ទី២ គឺជំរុញវិមជ្ឈការ និង វិសហមជ្ឈការ  ដោយពាក្យស្លោក “មូលដ្ឋានសម្រេចចិត្ត មូលដ្ឋានអនុវត្តន៍ មូលដ្ឋានទទួលខុសត្រូវ” មជ្ឈិម រដ្ឋាភិបាល និងរដ្ឋសភា ពង្រឹងកាសុក្រិតរបៀបរបប ដើរតួនាទីស្ថាបនានិងពង្រឹងការងារត្រួតពិនិត្យ; ទី៣ គឺជំរុញទឹកចិត្ត និងស្មារតីលះបង់ដើម្បីប្រទេសជាតិ បញ្ចេញធនធានសង្គមទាំងអស់ក្នុងចំណោមប្រជាជន។ ទី៤ គឺជំរុញការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង ហើយទន្ទឹមនឹងនោះ អភិវឌ្ឍន៍ដោយមានគោលដៅ និងឆ្លៀតយកធនធានខាងក្រៅ  រួមផ្សំកម្លាំងជាតិជាមួយកម្លាំងនៃសម័យកាល”។

អំពីការរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្សលើកទី១៤ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ការងារកម្មាភិបាលសម្រាប់មហាសន្និបាតបក្សលើកទី១៤ គឺជាការងារសំខាន់ មានអត្ថន័យសម្រេចចិត្តសម្រាប់អនុវត្តន៍ប្រកបដោយជោគជ័យ គោលនយោបាយរបស់បក្សដើម្បីនាំប្រទេសជាតិឆ្ពោះទៅរកយុគសម័យថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋជឿជាក់ថា គណៈកម្មាធិការមជ្ឈិមនឹងលើកតម្កើងការទទួលខុសត្រូវចំពោះមុខបក្ស ចំពោះមុខប្រជាជន ចំពោះមុខប្រវត្តិសាស្ត្រដ៏រុងរឿងរបស់បក្ស និងទំនៀមទម្លាប់ដូនតាយើងបន្សល់ទុកមក ដើម្បីធ្វើការងារនេះឱ្យបានល្អ ដោយស្មារតីយុត្តិធម៌   វិទ្យាសាស្ត្រ ប្រុងប្រយ័ត្ន ហ្មត់ចត់ យកផលប្រយោជន៍រួម ផលប្រយោជន៍ជាតិ ប្រជាជន និងជីវភាពសម្បូរធូធារនិងសុភមង្គលរបស់ប្រជាជនជាចម្បង។

ទាក់ទងនឹងការកសាងបក្ស និងការអនុវត្តលក្ខន្តិកៈបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យប្រតិភូពិភាក្សា និងផ្តល់យោបល់អំពីលទ្ធផលដែលសម្រេចបាន កំហិតនិងបញ្ហានានា ព្រមទាំងបានលើកទិសដៅការងារ និងដំណោះស្រាយសម្រាប់កសាងបក្សក្នុងអាណត្តិទី១៤។

សូមគូសបញ្ជាក់ថា សន្និបាតលើកទី ១០ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២០ ខែកញ្ញា។ ភាពវៃឆ្លាតសមូហភាពនឹងត្រូវបានលើកកម្ពស់ក្នុងការពិភាក្សាអំពីខ្លឹមសារចំនួន ១០ ចំណុះក្រុមបញ្ហាយុទ្ធសាស្ត្រចំនួន ២ និងបញ្ហាជាក់ស្តែងមួយចំនួន ដើម្បីរួមចំណែកដល់ភាពជោគជ័យនៃសន្និបាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ