យថាទស្សន៍នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងវៀតណាម និងដៃគូនានា

(VOVWORLD) -ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក សមាជិករដ្ឋាភិបាលវៀតណាមមួយចំនួនបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារជាមួយដៃគូជាច្រើននៅទ្វិបអឺរ៉ុប និងទ្វិបអាហ្វ្រិក ។ ចំណុចលេចធ្លោនៅក្នុងដំណើរទស្សនកិច្ចទាំងនេះ គឺមិនត្រឹមតែបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយប៉ុណ្ណោះទេ ថែមទាំងជំរុញការជួបប្រាស្រ័យលើវិស័យពាណិជ្ជកម្មរវាងវៀតណាម និងដៃគូនានា និងបើកចេញនូវយថាទស្សន៍អភិវឌ្ឍន៍ថ្មីៗសម្រាប់ភាគីទាក់ទិននានាទៀតផង។
យថាទស្សន៍នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងវៀតណាម និងដៃគូនានា - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក  Vuong Dinh Hue ជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសលោក John Sullivan ។ (រូបថត VGP / Thanh Chung)

នាប៉ុន្មាថ្ងៃដើមខែកក្កដា បានប្រព្រឹត្តិទៅដំណើរទស្សនកិច្ចជាផ្លូវការនៅ ក្រិក និងប៊ុលហ្គារីរបស់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។ ទន្ទឹមនឹងនេះ គឺដំណើរទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល(ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែកក្កដា) និងនៅសហរដ្ឋអាមេរិក (ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៧ មិថុនា) របស់ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណកម្មាធិការទទួលបន្ទុកការធ្វើសមាហរណកម្មអន្តរជាតិខាងសេដ្ឋកិច្ចវៀតណាម លោក Vuong Dinh Hue។ មុននេះ គឺដំណើរទស្សនកិច្ចការងារជាមួយឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្ម EU របស់ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh។

វៀតណាមអំពាវនាវ ទ្វិបអាមេរិក ឲ្យបង្កើនការវិនិយោគ

លក្ខណៈរួមក្នុងដំណើរទស្សនកិច្ចនៅប្រទេសទាំងពីនៅទ្វិបអាមេរិករបស់ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue គឺជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឲ្យខ្លាំងក្លាថែមទៀត។ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក ដែលជាដៃគូលើគ្រប់ជ្រុងជ្រោយរបស់វៀតណាមនោះ លោក Vuong Dinh Hue បានស្នើឲ្យអាមេរិកបង្កើតកាណាល់សន្ទនា ផ្លាស់ប្ដូរមតិជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីទទួលបានព័ត៌មានពោរពេញក្នុងការវាយតម្លៃអំពីទំនាក់ទំនងពាណិជ្ជកម្ម និងគោលនយោបាយអត្រាប្តូរប្រាក់របស់វៀតណាម   ជំរុញ អាមេរិកឲ្យសម្រេចរួចរាល់នូវបែបបទផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការជៀសវាងការយកពន្ធទ្វេដង និងផ្ដល់ប្រាក់កម្ចី ODA និងប្រាក់កម្ចីអនុគ្រោះឲ្យប្រទេសវៀតណាមតទៅទៀត ដើម្បីអនុវត្តន៍រាល់គម្រោងការណ៍មនុស្សធម៌ និងជួយអភិវឌ្ឍន៍ផងដែរ។

        នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីលនោះ ក្រៅពីកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខានៅរដ្ឋធានី Brasilia លើវិស័យអាកាសចរណ៍ កសិកម្ម និងកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្ម-ឧស្សាហកម្មនៃភាគីទាំងពីនេះ វៀតណាមនិងប្រេស៊ីលកំពុងសម្រេចកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្មការពារជាតិ និងពិភាក្សាអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារវិនិយោគ និងកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដង។ ជាមួយនឹងលទ្ធផលទាំងនេះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរនឹងល្អប្រលើរថែមទៀតនាពេលខាងមុខ។

យថាទស្សន៍នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងវៀតណាម និងដៃគូនានា - ảnh 2 រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និងឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្ម EU លោកស្រី Cecilia Malmström (រូបថតៈ Kim Chung / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

វៀតណាមសម្រេចរួចរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗជាច្រើនជាមួយអឺរ៉ុប

បញ្ហាមួយក្នុងចំណោមបញ្ហាដែលកំពុងលេចឡើងក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិង EU នាពេលកន្លងមក គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA)។ នាចុងខែមិថុនាកន្លងទៅ នៅក្នុងដំណើរទស្សនកិច្ចការងាររបស់ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ជាមួយឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្ម EU លោកស្រី Cecilia Malmströmនៅទីក្រុងព្រុចប្រទេសបែលហ្សិកនោះ កិច្ចព្រមព្រៀងសំខាន់ៗពោលខាងលើត្រូវបានភាគីទាំងពីសម្រេចខាងគតិយុត្តដើម្បីឈានទៅដល់ការចុះហត្ថលេខាលើ និងផ្ដល់សច្ចាប័ន។ លោក Tran Tuan Anh បានឲ្យដឹងថា៖

“ក្រោយពីដំណើរទស្សនកិច្ចរបស់ប្រធានគណកម្មធិការសេដ្ឋកិច្ចមជ្ឈឹមវៀត ណាម លោក Nguyen Van Binh នៅ អឺរ៉ុប (ចុងខែឧសភា)នោះ យើង ខ្ញុំបានធ្វើការជាមួយឧត្តមស្នងការ EU។ លទ្ធផលគឺយើងខ្ញុំសម្រេចបានការពិនិត្យខាងគតិយុត្ត ហើយត្រៀមរៀបចំនីតិវិធីសម្រាប់ការចុះហត្ថលេខាលើ EVFTA ។ តាមផែនការកិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានាចុងឆ្នាំ ហើយក្រោយមកគឺការផ្ដល់សេច្ចាប័ននាដើមឆ្នាំ ២០១៩។ ប្រសិនបើយើងធ្វើបាននោះ នឹងបង្កលក្ខណៈងាយស្រួលក្នុងការនាំចេញទំនិញនាប៉ុន្មានឆ្នាំខាងមុខ។ ភារកិច្ចនេះពិតជាសំខាន់ណាស់”។

ស្ដីពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី វៀតណាម និងក្រិកបានឯកភាពជំរុញការផ្លាស់ប្ដូរ និងជួញដូរមុខទំនិញដែលមានប្រៀបខ្លាំង។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍វៀតណាម - ក្រិក ព្រមទាំងជំរុញខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលនិងបុរាណវិទ្យា និងផ្លាស់ប្តូរវប្បធម៌។

ចំពោះប្រទេសប៊ុលហ្គារី គឺភាគីទាំង ២ បានឯកភាពអនុវត្តន៍សាកពិសោធន៍នូវរូបសណ្ឋានសាជីវវកម្មផលិតកម្ម និងនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារអឺរ៉ុប និងប្រទេស តំបន់ដែនដីនានានៅលើពិភពលោក រៀបចំសម័យប្រជុំលើកទី ២៤ នៃគណកម្មការអន្តររដ្ឋាភិបាល ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ណិងពាណិជ្ជកម្មយ៉ាងឆាប់ៗ។

រួមជាមួយទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាកម្លាំងចលករនៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងដៃគូនានា។ ការដែលវៀតណាមជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម នឹងជំរុញការធ្វើសមាហរណកម្មអន្តរជាតិឲ្យបានស៊ីជម្រៅ ហើយពង្រឹងឋានៈរបស់វៀតណាមក្នុងសហគមន៍តំបន់ និងអន្តរជាតិថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ