យុវជនធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល

(VOVWORLD) - ក្នុងជំនួបសំណេះសំណាល និងសន្ទនាជាមួយយុវជន ក្នុងឱកាសរំលឹកខួបលើកទី៩៣ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនា ១៩៣១ - ២៦ មីនា ២០២៤) ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៦ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថាបវិវត្តកម្មឌីជីថលគឺជាតម្រូវការសត្យានុម័ត ជានិន្នាការជៀសមិនរួច ហើយជាជម្រើសយុទ្ធសាស្ត្រ អាទិភាពជួរមុខ។ ក្នុងនោះ យុវជនត្រូវជាកម្លាំងត្រួសត្រាយ ស្នូល ស្ម័គ្រចិត្តនាំមុខ និងធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល។
យុវជនធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល - ảnh 1ជំនួបសំណេះសំណាល និងសន្ទនាជាមួយយុវជន ក្នុងឱកាសរំលឹកខួបលើកទី៩៣ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនា ១៩៣១ - ២៦ មីនា ២០២៤)។ រូបថត VGP/Nhat Bac

យុវជនធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល

បច្ចុប្បន្នយុវជនបានស្រូបយក ១/៥ នៃចំនួនប្រជាជនវៀតណាម (២០,៧ លាននាក់)។ ជាមួយនឹងការអភិវឌ្ឍដ៏ខ្លាំងក្លានៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា រួមជាមួយសមត្ថភាពសមាហរណកម្ម កម្លាំងពលំវ័យក្មេង យុវជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាម្ចាស់បច្ចេកវិទ្យាខ្ពស់ អនុវត្តន៍ការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលរបស់ប្រទេសជាតិ។

ក្នុងនាមជាអង្គការប្រមូលផ្តុំយុវជន សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានកំណត់ភារកិច្ច ១ ក្នុងចំណោមភារកិច្ចទម្លុះទម្លាយទាំង ៣ នៃអាណត្តិ ២០២២-២០២៧ គឺលើកកម្ពស់សមត្ថភាពឌីជីថល សំដៅជួយឧបត្ថម្ភយុវជនឱ្យមានការយល់ដឹង អាកប្បកិរិយាត្រឹមត្រូវអំពីបវិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនោះ  បំពាក់នូវចំណេះដឹង និងជំនាញបម្រើទំនាក់ទំនងសង្គម ការសិក្សា ការស្រាវជ្រាវ ការកម្សាន្ត ការងារ ការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិត ក្នុងបរិបទបវិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា ព្រមទាំង រួមចំណែកលើកកម្ពស់គុណភាពធនធានមនុស្សវ័យក្មេងនាពេលអនាគត បង្កើនផលិតភាពការងារ និងសមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។ ចាប់ពីឆ្នាំ ២០២៣ មក ដើរជួរមុខបវិវត្តកម្មឌីជីថលគឺជាភារកិច្ចថ្មី ដែលទើបនឹងត្រូវបានអង្គការសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់អនុវត្តន៍យ៉ាងសកម្ម។ អ្នកស្រី Le Thanh Hang លេខាសម្ព័ន្ធយុវជនក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍ហាណូយ (VNPT) និងលោក Pham Quang Phong លេខារងសម្ព័ន្ធយុវជនស្រុក Gia Lam ទីក្រុងហាណូយ បានឲ្យដឹងថា៖ “សមាជិកសម្ព័ន្ធយុវជន VNPT ត្រួសត្រាយផ្លូវ និងឈានមុខក្នុងបវិវត្តកម្មឌីជីថលដោយផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ដែល VNPT កំពុងអនុវត្តន៍ដើម្បីជួយឧបត្ថម្ភរដ្ឋាភិបាល និងអង្គភាពនានារបស់ខេត្ត ក្រុងទាំង ៦៣ ផងដែរ”។ “យើងខ្ញុំបានកៀរគរសមាជិកសម្ព័ន្ធយុវជនជួយសម្រួល និងផ្សព្វផ្សាយការដំឡើងកម្មវិធីសម្គាល់អត្តសញ្ញាណអេឡិចត្រូនិក និងអនុវត្តន៍ភារកិច្ចដំឡើងកម្មវិធីកូនសៀវភៅដៃបក្ខជនផងដែរ”។

វាយតំលៃអំពីស្មារតីដើរជួរមុខដ៏ក្លៀវក្លា ភាពប៉ិនប្រសប់ក្នុងការត្រិះរិះ  និងភាពច្នៃប្រឌិតក្នុងការអនុវត្តន៍បវិវត្តកម្មឌីជីថលរបស់យុវជនប្រកបដោយមានប្រសិទ្ធភាព លោក Nguyen Tuong Lam លេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានមានប្រសាសន៍ថា៖ “សមាជិក សម្ព័ន្ធយុវជនគឺជាមនុស្សដែលមានលទ្ធភាពចូលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័សបំផុត ហើយស្រឡាញ់ចូលចិត្តការប្រើប្រាស់បច្ចេកវិទ្យា។ ឈានមុខគឺជាលក្ខណៈដ៏វិសេសវិសាលរបស់យុវជន។ ភារកិច្ចសំខាន់មួយនៃបវិវត្តកម្មឌីជីថលគឺលើកកម្ពស់ការយល់ដឹងដ៏ត្រឹមត្រូវអំពីបវិវត្តកម្មឌីជីថល ទើបអាចចូលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយទៅជាពលរដ្ឋឌីជីថលបាន។ ចំពោះអង្គការសម្ព័ន្ធយុវជន ការប្រើប្រាស់ឌីជីថលដើម្បីផ្លាស់ប្ដូរការត្រិះរិះ របៀបប្រតិបត្តិរបស់អង្គការ។ ប្រសិនបើត្រូវបានប្រើប្រាស់សមស្រប កម្លាំងពលំនៃបច្ចេកវិទ្យាឌីជិថលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពការងារយ៉ាងខ្លាំងក្លាផងដែរ៊”

យុវជនធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ រូបថត៖ VGP/Nhat Bac

ចំណុចស្នូលសំខាន់ៗនៃតួនាទីត្រួសត្រាយរបស់យុវជន

នៅវៀតណាម រដ្ឋាភិបាលបានចេញកម្មវិធីបវិវត្តកម្មឌីជីថលជាតិដល់ឆ្នាំ ២០២៥ តម្រង់ទិសដល់ឆ្នាំ ២០៣០ ដោយកំណត់គោលដៅថា ដល់ឆ្នាំ ២០៣០  សេដ្ឋកិច្ចឌីជីថលស្រូបយក ៣០% នៃ GDP ។ ក្នុងជំនួបសំណេះសំណាល និងសន្ទនាជាមួយយុវជន នាថ្ងៃទី ២៦ ខែមីនា យោងតាមលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា មានតម្រូវការចំនួន ៥ អំពីបវិវត្តកម្មឌីជីថលចំពោះខឿនសេដ្ឋកិច្ច។ នោះគឺ៖ កសាងយុទ្ធសាស្ត្រប្រកបដោយរបៀបរាបរយ  និងទូលំទូលាយជាមួយនឹងផែនការសមស្រប; ផ្លាស់ប្ដូរបែបផែនគ្រប់គ្រង ដំណើរការ និងអភិបាលកិច្ចសង្គមតាមទិសដៅទំនើប និងឌីជីថល; ពង្រីកលក្ខណៈម្ចាស់ការ ច្នៃប្រឌិត ទម្លុះទម្លាយរបស់ម្ចាស់កម្មវត្ថុ ជាពិសេសគឺយុវជនវ័យក្មេង; ប្រមូលផ្តុំ និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាព និងការចូលរួមរបស់ប្រព័ន្ធនយោបាយ ប្រជាជន និងអាជីវកម្មទាំងមូល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យសម្ព័ន្ធយុវជន និងយុវជនវៀតណាមទាំងអស់ពង្រីកស្មារតី  “ ត្រួសត្រាយ ទាំង ៥ ចំណូច” ក្នុងការអនុវត្តបវិវត្តកម្មឌីជីថលជាតិ៖ “ទីមួយគឺត្រួសត្រាយផ្លូវក្នុងដំណើរការលើកកម្ពស់ការយល់ដឹង និងតួនាទីនៃបវិវត្តកម្មឌីជីថលក្នុងការអភិវឌ្ឍន៍របស់ប្រទេស។ ទីពីរ ត្រួសត្រាយផ្លូវក្នុងការកសាង និងសុក្រិតរបៀបរបបក្នុងការអភីវឌ្ឍន៍របស់ប្រទេសជាតិ។ ទីបីគឺត្រួសត្រាយផ្លូវក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ទីបួនគឺត្រួសត្រាយផ្លូវក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស មិនអាចខ្វះធនធានមនុស្សបានឡើយ ។ ទី ៥ គឺ ត្រួសត្រាយផ្លូវនវានុវត្តន៍ បង្កើតអាជីវកម្ម ចាប់ផ្ដើមអាជីវកម្ម និងវប្បធម៌ឌីជីថល”។

ការរួមដំណើ និងការបង្កលក្ខណៈរបស់បក្ស រដ្ឋ ស្ថាប័នគ្រាប់ជាន់ថ្នាក់ និងតំបន់នានាផ្សារភ្ជាប់ជាមួយស្នារតីត្រួសត្រាយផ្លូវរបស់យុវជន វៀតណាមនឹងក្លាយទៅជាប្រទេសឌីជីថលតាមគោលដៅដែលបានដាក់ចេញយ៉ាងឆាប់ៗខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ