រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំសម្រេចគោលដៅឆ្នាំ២០១៦នៅកំរិតខ្ពស់បំផុត

          (VOV)_ឆ្នាំ២០១៦ វៀតណាមខំប្រឹងប្រែងទទួលអោយបានល្បឿនកំណើន GDP ពី៦,៣% ដល់ ៦,៥%។ដើម្បីទទួលអោយបានគោលដៅនេះ គឺក្នុងរយៈ​ពេល​​ប៉ុន្មាន​ខែ​
ចុងឆ្នាំនេះត្រូវខំប្រឹងប្រែងទទួលអោយបានកំរិត GDP ក្នុងត្រីមាស​ទី៤ពី៧,១-៧,៣%។
​នេះជាភារកិច្ចមិនងាយស្រួលទេ ប៉ុន្តែ ថ្នាក់ដឹកនាំរបស់​ក្រសួង ​ស្ថាប័នមួយចំនួន​បាន
​អោយដឹងថា៖នឹងខំប្រឹងប្រែងធ្វើអស់ពីកម្លាំង​កាយចិត្ត ដើម្បីសម្រេចអោយ​បាន​
គោលដៅដែលបានដាក់ចេញ។ 

រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំសម្រេចគោលដៅឆ្នាំ២០១៦នៅកំរិតខ្ពស់បំផុត - ảnh 1
រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំសម្រេចគោលដៅឆ្នាំ២០១៦នៅកំរិតខ្ពស់បំផុត

សំណូមពរសម្រេចគោលដៅ និងភារកិច្ចក្នុងឆ្នាំ ២០១៦នេះ នៅកំរិតខ្ពស់​បំផុត​
ត្រូវបាននាំចេញ ក្នុងកាលះទេសះតុល្យភាពម៉ាក្រូ មិនទាន់បានធានា ដូចជា៖ តំលៃ
​ដុល្លារអាមេរិក បញ្ហាអតិផរណា។ក្នុងកិច្ចប្រជុំសាមញ្ញ នាថ្ងៃទី២៩វិច្ឆិកា របស់រដ្ឋាភិ​បាល 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើ​អោយ​បណ្ដាសមាជិក​រដ្ឋាភិបាល 
គ្រប់ក្រសួង ស្ថាប័ន ត្រូវប្តេជ្ញាធ្វើសកម្មភាព នាំចេញភារកិច្ច និងដំណោះស្រាយជាក់
ស្ដែង ប្រមូលផ្តុំដោះស្រាយឧបសគ្គ ជំរុញការអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម ខំប្រឹង
ប្រែងទទួលអោយបានលទ្ធផលខ្ពស់បំផុត ចំពោះគោលដៅ ភារកិច្ចដែលបានដាក់
ចេញចំពោះឆ្នាំ២០១៦។

          ប្រមូលផ្តុំជំរុញផលិតកម្ម អាជីវកម្ម ទប់ស្កាត់អតិផរណា

        ការជំរុញផលិតកម្ម អាជីវកម្ម ត្រូវបានគ្រប់ក្រសួង និងស្ថាប័នប្រមូលផ្តុំអនុវត្ត។ 
តាមនោះ បណ្ដាក្រសួង ស្ថាប័ន និងតំបន់ បន្តអនុវត្តដំណោះស្រាយព្រមៗគ្នា ដោះ
ស្រាយការជំពាក់ជំពិន និងដោះស្រាយការលើកសំណើររបស់សហគ្រាស ក្នុងខែធ្នូ ជំ
រុញការនាំចេញ​ចំពោះវិស័យនិងមុខទំនិញនិមួយៗ ដើម្បីទទួលបានកំរិតនាំចេញ
ខ្ពស់ជាង៨%។ រដ្ឋ​មន្ត្រី និងជាប្រធានការិយាល័យរដ្ឋាភិបាល លោក Mai Tien Dung
 បានអោយដឹងថា៖

          “ ខែធ្នូជាខែ ជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី ដូច្នេះ បណ្ដាក្រសួង ស្ថាប័នត្រូវ​
ក្តាប់ជាប់សភាពការណ៍ រួមសហការជាមួយគ្នា បញ្ជាណែនាំរក្សាម៉ាក្រូសេដ្ឋកិច្ច ទប់
ស្កាត់អតិផរណាក្រោមកំរិត៥%។ ទន្ទឹមនឹងនោះក៏ត្រូវក្តាប់ជាប់បំរ៉ែបំរួលតំលៃរបស់
មុខទំនិញសំខាន់ៗ ដើម្បីនាំចេញដំណោះស្រាយត្រឹមត្រូវ អនុវត្តកម្មវិធីរក្សាតំលៃស្ថិរ
ភាពចំពោះទំនិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។​”

          ក៏ក្នុងខែចុងឆ្នាំនេះ បញ្ហាបំណុលសាធារណះបានបន្តដោះស្រាយដែរ។ តាម
នោះក្រសួងហិរញ្ញាវត្ថុ បូកសរុបបំណុលសាធារណះរួម ហើយនាំចេញផែនការ ដោះ
ស្រាយតាមដំណាក់កាលនិងត្រូវជូនដំណឹងចំពោះនាយករដ្ឋមន្ត្រី ក្នុងខែធ្នូ ឆ្នាំ២០១៦។

          ចំពោះបញ្ហាបំណុលខូច ធនាគារជាតិត្រូវនាំចេញដំណោះស្រាយ និងសុក្រិត​ក្របខ័ណ្ឌគតិយុត្តិ ដើម្បីដោះស្រាយបញ្ហាបំណុលខូច ក្នុងនោះមានបញ្ហាទ្រព្យ​សម្បត្តិធានា
 ដំណោះស្រាយជាក់ស្ដែងចំពោះទីផ្សារជួញដូរបំណុល។

          ជំរុញខ្លាំងដំណើប្រមូលថវិកា បង្កើនកំណើនឥណទាន

        អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Huynh Quang Hai បានអោយដឹងថា៖ ​តាមតួរ
លេខថ្មីៗបំផុត របស់ក្រសួងហិរញ្ញវត្ថុគឺ៖ ដំណើការប្រមូលថវិការដ្ឋ ក្នុងរយៈ​ពេល១១ខែ
កន្លងទៅទទួលបាន ៨៩,៩% តាមផែនការ កើន ៦,៣% បើប្រៀបនឹងរយៈពេលដូច
គ្នា នាឆ្នាំ២០១៥។ ដើម្បីសម្រេចភារកិច្ចក្នុងខែចុងឆ្នាំនេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ 
លោក Huynh Quang Hai បានអោយដឹងថា៖

          “ ក្រសួងហិរញ្ញវត្ថុ នឹងរួមសហការជិតស្និទ្ធិជាមួយគ្រប់ក្រសួង ស្ថាប័ន និងតំ
បន់ ដើម្បីបន្តដោះស្រាយការលំបាកផង និងជំរុញផលិតកម្មអភិវឌ្ឍន៍ ដើម្បីប្រមូល
ថវិកា​ផង។ ទីពីរ ក្រសួងនឹងបង្កើនការងារសេនាធិការ ត្រួតពិនិត្យ ដើម្បីកាត់បន្ថ
យការខាត​បងថវិកា ការបន្លំ និងការរត់ពន្ធ។ទីបីគឺបន្តជំរុញដំណើការរំដោះថវិកា 
ទុនវិនិយោគ​កសាងមូលដ្ឋាន និងភារកិច្ចនានាដែលរដ្ឋសភាបានដាក់ចេញ។”

          ទេសាភិបាលរងធនាគារជាតិ លោក Dao Minh Tu បានអះអាងថា៖​ កំណើន
​ឥណទានជាង១៤% នាបច្ចុប្បន្ន គឺអាចបំពេញបានតម្រូវការអំពីកំណើនរបស់ខឿន
​សេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងមិនបង្កើនបន្ថែមបំណុលខូច។ ក្នុងខែធ្នូឆ្នាំ២០១៦
នេះ ធនាគារជាតិបានមានដំណោះស្រាយជាក់ស្ដែង ដើម្បីធានាកំរិតកំណើន​ឥណ
ទានតាមការកំណត់ពីដើមឆ្នាំ​។

          លទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងរយៈបេល១១ខែបានកត់សម្គាល់នូវកា
រ​ខំប្រឹងប្រែងដ៏ធំធេងរបស់រដ្ឋាភិបាលសហគមន៍អង្គភាពអាជីវកម្ម និងប្រជាជន
គ្រប់រូប ក្នុងសភាពការណ៍ដែលប្រទេសជាតិកំពុងជួបការលំបាកជាច្រើន។ គោល
ដៅកំណើន GDPពី៦,៣%ដល់៦,៥% ក្នុងឆ្នាំ២០១៦នេះ ជាគោលដៅមិនងាយស្រួល​
ទទួលបាន​ទេ​ប៉ុន្តែដោយមានការខំប្រឹងប្រែង ឯកភាពជាធ្លុងមួយ របស់គ្រប់ក្រសួ
ងស្ថាប័ន និងតំបន់ វៀតណាមពិតជាទទួលបានគោលដៅដែលបានដាក់ចេញអំពី
សេដ្ឋកិច្ច សង្គមកិច្ចក្នុងឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ