រដ្ឋសភាវៀតណាមជាសមាជិកម្ចាស់ការនិងសកម្មរបស់ IPU

(VOVworld)-មហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU-132 នឹងបាន ប្រារព្វឡើងជាផ្លូវការនៅទីក្រុងហាណូយ (វៀតណាម) នាថ្ងៃទី២៨មិនា នឹងអូស បន្លាយក្នុងរយៈពេល៥ថ្ងៃ។ ការដែល រដ្ឋសភាវៀតណាមទទួលរៀបចំព្រឹត្តិការ ណ៍ការទូតសភាសំខាន់កម្រិតពិភពលោកដូចនេះ បានសរឲ្យឃើញនូវ​ទំនុក
ទុកចិត្តរបស់មិត្តភក្តិអន្តរជាតិចំពោះវៀតណាម ព្រមទាំងបញ្ជាក់ពីលទ្ធផល នៃរយៈពេល៣៥ឆ្នាំដែលវៀតណាមជាសមាជិកម្ចាស់ការនិងសកម្មរបស់ IPU។

        នាខែមេសាឆ្នាំ១៩៧៩ រដ្ឋសភាវៀតណាមក្លាយទៅជាសមាជិកសហភាព
សភាពិភពលោក (IPU)។ ចូលរួម IPU វៀតណាមត្រូវបានមិត្តភក្តិ អន្តរជាតិវាយ
តម្លៃខ្ពស់លើគ្រប់វិស័យ។​មិនត្រឹមតែចូលរួមរាល់សកម្មភាពរបស់ IPU ប៉ុណ្ណោះទេ ថែមទាំងរដ្ឋសភាវៀតណាមក៏បាននាំចេញការផ្តើមគំនិតជាច្រើន សម្រាប់ មិត្ត
ភក្តិអន្តរជាតិ និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តបណ្តាគោលដៅ​អភិវ
ឌ្ឍន៍ប្រទេសជាតិទៀតផង។

        ម្ចាស់ការចូលរួមរាល់សកម្មភាពរបស់ IPU

        រដ្ឋសភាវៀតណាមបានកំណត់ថា ការចូលរួមរាល់សកម្មភាពរបស់ IPU ជា ភារកិច្ចសំខាន់ចម្បង ក្នុងចំណោមសកម្មភាពការទូតសភាពហុភាគីរបស់រដ្ឋសភា សំដៅបង្កើននិងការពារផលប្រយោជន៍របស់វៀតណាម បង្ហាញនូវទស្សនរបស់
ជាតិ អំពីបណ្តាការយកចិត្តទុកដាក់រួមលើសកលលោក រួមចំណែកលើកកំពស់ តួនាទីរបស់រដ្ឋសភាវៀតណាមនិយាយដោយឡែក និងវៀតណាមនិយាយរួម
លើឆាកអន្តរជាតិ។

រដ្ឋសភាវៀតណាមជាសមាជិកម្ចាស់ការនិងសកម្មរបស់ IPU - ảnh 1
លោក Ngo Duc Manh ប្រធានអនុគណៈកម្មការផ្សព្វផ្សាយនិង
ឃោសនា IPU-132

        ក្នុងរយៈពេល៣៥ឆ្នាំជាសមាជិករបស់​ IPU រដ្ឋសភាវៀតណាមបានម្ចាស់​ការចូលរួមនិងរួមចំណែកយ៉ាងសកម្មក្នុងបណ្តាកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំ និងសន្និសីទជំនាញមួយចំនួនរបស់ IPU។ រដ្ឋសភាវៀតណាម បានទទួល រៀបចំសន្និសីទជំនាញរបស់ IPU ជាច្រើនលើក ក្នុងនោះ មានសន្និសីទអាស៊ី
-ប៉ាស៊ីហ្វិក ស្តីពីការ “បង្កើនតួនាទីរបស់សភា ក្នុងកិច្ចការពារកុមារ”នាឆ្នាំ២០០៦
និងសន្និសីទស្តីពី “តួនាទីរបស់សភាក្នុងការប្រយុទ្ធប្រឆាំងមេរោគ HIV/AIDS​”
នា ឆ្នាំ២០០៩។ លោក Ngo Duc  Manh អនុប្រធានគណៈកម្មាធិការកិច្ចការបរទេស និងជាប្រធានអនុគណៈកម្មការព័ត៌មាននិងឃោសនា IPU-132 បានឲ្យដឹងថា៖

        “រដ្ឋសភាវៀតណាមបានអះអាងនូវតួនាទីនិងឋានៈរបស់ខ្លួន ក្នុង IPU និងបានសម្តែងតាមរយៈការរៀបចំបណ្តាសម័យប្រជុំជំនាញរបស់ IPU ដូចជា
សន្និសីទជំនាញអំពីសុខភាពនិងសមភាពភេទ។ រួមជាមួយគ្នានោះ រដ្ឋ សភាវៀតណាមក៏សម្តែងបានលក្ខណៈម្ចាស់ការនិងសកម្មក្នុង IPUផងដែរ”។

        ដោយមានការរួមចំណែកយ៉ាងសកម្មរបស់ខ្លួន រដ្ឋសភាវៀតណាមត្រូវបាន តែងតាំងជាប្រធានក្រុមភូមិសាស្រ្តនយោបាយទ្វីបអាស៊ី-ប៉ាស៊ីហ្វិកនាឆ្នាំ២០០៦
។ នាឆ្នាំ២០០៧ នៅមហាសន្និបាត IPU-117 ដំណាងរដ្ឋសភា វៀតណាម ត្រូវបាន ជ្រើសតាំងជាសមាជិកគណៈប្រតិបត្តិអាណត្តិ២០០៧-២០១១ និងជាអនុប្រធាន​
IPU នាឆ្នាំ២០០៩។ តាមនោះ វៀតណាមមានការរួមចំណែកជាក់ស្តែងចូលក្នុង
បណ្តាសកម្មភាពរបស់ IPU។ អតីតអនុប្រធានគណៈកម្មាធិការកិច្ចការបរទេស
នៃរដ្ឋសភា វៀតណាម លោក Ngo Quang Xuan បានឲ្យដឹងថា៖

        “រដ្ឋសភាវៀតណាមបានក្លាយទៅជាសមាជិកសកម្ម មានការទទួលខុសត្រូវ ក្នុងអង្គការពហុភាគីនេះពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុនេះ វៀតណាមមិន ត្រឹមតែចូលរួមយ៉ាងពេញលេញក្នុងបណ្តាសកម្មភាពនៃយន្តការនេះប៉ុណ្ណោះទេ ថែមទាំងផ្តល់យោបល់ជាច្រើន ចែករំលែកបទពិសោធន៍ជាមួយមិត្តភក្តិអន្តរជាតិ។ នេះក៏ជាមូលហេតុដែលវៀតណាមបានជ្រើសតាំងជាសមាជិកនៃបណ្តាស្ថាប័នដឹក
នាំរបស់ IPU”។

រដ្ឋសភាវៀតណាមជាសមាជិកម្ចាស់ការនិងសកម្មរបស់ IPU - ảnh 2
ទិដ្ឋភាពនៃការពិនិត្យលើកចុងក្រោយមុននឹងប្រារព្វមហាសន្និបាត
សហភាពអន្តរសភាពិភពលោក១៣២នៅវិមានរដ្ឋសភាថ្មី

        អង្គការ IPU-132 ចំណុចសំខាន់ក្នុងវិស័យការទូតសភាវៀតណាម

        ការរួមវិភាគទានដ៏ធំធេងរបស់វៀតណាមក្នុង IPU ត្រូវបានស្តែងចេញច្បាស់
ក្រឡែត ខណៈដែល វៀតណាមទទួលរៀបចំមហាសន្និបាតសហភាព អន្តរសភា
ពិភពលោកលើកទី១៣២នាចុងសប្តាហ៍នេះនៅទីក្រុងហាណូយ។ រដ្ឋសភាវៀត
ណាមនឹងរួមជាមួយសមាជិក IPU ពិភាគ្សាលើប្រធានបទ “បណ្តា គោលដៅអភិ
វឌ្ឍន៍ចីរភាព៖ប្រែក្លាយពាក្យពេជន៍ឲ្យក្លាយទៅជាសកម្មភាព” ហើយគ្រោងនឹង
អនុម័តលើពង្រោងសេចក្តីសម្រេចចិត្តមួយចំនួន។ ជាពិសេស គឺមហាសន្និបាត
IPU-132 នឹងចេញសេចក្តីថ្លែងការណ៍ក្រុងហាណូយ ជាឯកសារនយោបាយ ការទូតអំពីបញ្ហាសកលធំៗ។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung
បានអះអាងថា៖

        “យើងចង់ឲ្យរូបភាពទឹកដី មនុស្ស ប្រវត្តិសាស្រ្ត វប្បធម៌ប្រពៃណីរបស់ វៀត
ណាមត្រូវបានគូសសញ្ញាក្នុងមហាសន្និបាតនេះ ហើយនេះក៏ជាពេលវេលា ដើម្បី
បញ្ជាក់ថា វៀតណាមសកម្ម​និងម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ​។ ទី២ គឺ បណ្តាសំណើររបស់វៀតណាមនៅសម័យពិភាគ្សា ត្រូវបង្ហាញច្បាស់ពីគោលជំហរ
ស្រឡាញ់សន្តិភាព របស់ប្រទេសជាតិ និងសម្តែងនូវស្មារតីសហប្រតិបត្តិ​ការ​បើកទូលាយទំនាក់ទំនងជាមួយមិត្តភក្តិអន្តរជាតិ”។

        ការដែលរដ្ឋសភាវៀតណាមទទួលរៀបចំ IPU-132នៅទីក្រុងហាណូយ នឹងជាការគូសសញ្ញាគួរឲ្យចាប់អារម្មណ៍ ក្នុងសកម្មភាពការទូតសភារបស់រដ្ឋ
សភាវៀតណាម រួមចំណែកសម្តែងគោលមាគ៌ាកិច្ចការបរទេសសន្តិភាព មិត្ត
ភាព និងអះអាងនូវការធ្វើសមាហរណកម្មអន្តរជាតិដ៏ជ្រាលជ្រៅរបស់វៀត
ណាមទៀតផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ