របៀបថ្មីដើម្បីជំរុញដំណើរការសន្តិភាពនៅមជ្ឈឹមបុព៌ា

របៀបថ្មីដើម្បីជំរុញដំណើរការសន្តិភាពនៅមជ្ឈឹមបុព៌ា - ảnh 1
របៀបថ្មីដើម្បីជំរុញដំណើរការសន្តិភាពនៅមជ្ឈឹមបុព៌ា (AFP)


        Vovworld-ដោយមានសម្លេងគាំទ្រចំនួន៣៣៩ សម្លេងប្រឆាំងចំនួន​១៥១​និង
បដិវាទចំនួន១៦សំឡេង រដ្ឋសភាបារាំងនាថ្ងៃទី២ធ្នូបានអនុម័តលើសេចក្តី​សំរេច
ចិត្តដោយស្នើររដ្ឋាភិបាលបារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនសំដៅទទួលបាន​
ដំណោះស្រាយចុងក្រោយសំរាប់ជំលោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលអូស
បន្លាយក្នុងច្រើនទសវត្សកន្លងមក។

សហគមន៍អន្តរជាតិរួមដៃធ្វើសកម្មភាពដើម្បីខឿនសន្តិភាព

        មុននឹងការបោះឆ្នោត រដ្ឋមន្ត្រីការបរទេសបារាំងលោក Laurent Fabius បាន​
សង្កត់ធ្ងន់ថា ស្ថានភាពនាបច្ចុប្បន្ននៅដំបន់ហ្គាហ្សាមិនទាន់ឆ្ពោះទៅ​ដំណើរការ
​សន្តិភាព ហេតុនេះហើយបារាំងចង់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​ឯករាជ្យ​មួយដោយ
មិនចាំបាច់ចរចារ។​ មុននោះ ដំណាងជាន់ខ្ពស់​ទទួល​បន្ទុកអំពីគោលនយោបាយ
សន្តិសុខនិងសន្ទនារបស់សហភាពអឺរ៉ុប (EU) លោក​ស្រី Federica Mogherini ក្នុង
ដំណើរទស្សនកិច្ចនៅដំបន់ហ្គាហ្សាបានបង្ហាញ​ទស្សនៈថា មិនត្រឹមតែប្រជាជន
ហ្គាហ្សាប៉ុណ្ណោះទេ ថែមទាំងពិភពលោក​ទាំង​មូលចង់បញ្ចប់សង្គ្រាមនៅដំបន់
នេះទៀតផង។ ក្នុងពេលនោះ ការដែលអគ្គលេខាធិការ​​អង្គការសហប្រជាជាតិ
លោក Ban Ki Moon ទទួលស្គាល់​ការទទួលបរាជ័យក្នុងការជំរុញដំណោះស្រាយ
នយោបាយសំរាប់ជំលោះរវាង​អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានធ្វើឲ្យរដ្ឋាភិបាល
និងរដ្ឋសភានៃប្រទេសនានាធ្វើសកម្មភាពដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

        តាំងពីកិច្ចព្រមព្រៀង Oslo ដែលបានចុះហត្ថលេខាមុននេះ២០ឆ្នាំ ដល់​ឥឡូវ
នេះ រាល់ការខំប្រឹងប្រែងសន្តិភាពក្នុងដំបន់សុទ្ធតែបញ្ចប់ដោយមិន​ទទួល​បាន
លទ្ធផលណាមួយឡើយ។ ស្ថានភាបសន្ទនាឯកតោបានបង្ហាញជាវិធានការ​គ្មាន
ប្រសិទ្ធភាពនិងពិភពលោកមានកាតព្វកិច្ចធ្វើសកម្មភាព។

របៀបទាក់ទងថ្មីជំរុញដំណោះស្រាយរដ្ឋពីរ

        ពីមុនមក រដ្ឋអំណាចប៉ាឡេស្ទីនជានិច្ចកាលខំប្រឹងប្រែងស្វែងរកតួនាទី​រដ្ឋ​
ចំពោះដំបន់ត្រើយខាងលិចនិងដំបន់ហ្គាហ្សា ទន្ទឹមនឹងនោះចង់ដាក់រដ្ឋធានីនៅ
Jerusalem ខាងកើត។ នាឆ្នាំ២០១២​មហាសន្និបាតអង្គការសហប្រជាជាតិបាន​
ទទួលស្គាល់តួនាទីរដ្ឋសង្កេតការក្រៅសមាជិករបស់ប៉ាឡេស្ទីន។​ រហូតពីឆ្នាំ
​២០១២មក​ ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ស្ទើរតែទាំងអស់បានទទួល​ស្គាល់​
រដ្ឋប៉ាឡេស្ទីននោះ បណ្ដាប្រទេសអឺរ៉ុបខាងលិច ដែលគាំទ្រអាមរិក​បាន​ចាត់ទុកថា
រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបានកសាងដោយផ្អែកលើការចរចារ​សន្តិភាពជា
មួយអ៊ីស្រាអែល។​​​ ប៉ុន្តែបន្ទាប់ពីការខំព្រឹងប្រែងនាពេលថ្មីៗនេះ​របស់​អាមេរិកដោយ
ទទួលបានបរាជ័យ បណ្ដាប្រទេសអឺរ៉ុបកំពុងបង្ហាញបាត់ការ​អត់ធ្មត់ជាមួយគោល
នយោបាយរបស់អ៊ីស្រាអែល។ រួមជាមួយប្រតេស EU ចំនួន៧នៅអឺរ៉ុបខាងកើត
ការដែលប្រទេសអឺរ៉ុបខាងលិចចំនួន៥បានផ្លាស់ប្តូរ​ទស្សនៈគាំទ្រការបង្កើតរដ្ឋ
ប៉ាឡេស្ទីនបានបង្ហាញការធុញចិត្តចំពោះបរាជ័យនៃដំណើរការសន្តិភាព។

នាបច្ចុប្បន្នបារាំងកំពុងពិនិតស្នើរក្រុមប្រឹក្សាអង្គការសហប្រជាជាតិអនុម័តលើ
សេចក្តីសំរេចចិត្តមួយបើកផ្លូវឲ្យការដោះស្រាយជំលោះរវាងអ៊ីស្រាអែលនិង
ប៉ាឡេស្ទីនក្នុងអំឡុង២ឆ្នាំ។​ ជាក់ស្ដែងគឺប្រទេសនេះនឹងស្នើររៀបចំសន្និសីត​
អន្តរជាតិមួយស្ដីពីសន្តិភាពមជ្ឈឹមបុព៌ា ចលនាប្រទេសសមាជិកក្រុមប្រឹក្សា​សន្តិ
សុខអង្គការសហប្រជាជាតិ ប្រទេស EU ក៏ដូចជាប្រទេសនៃសម្ព័ន្ធ​ភាព​អារ៉ាប់ចូល
រួម។

        ជាច្បាស់ណាស់ថា បញ្ជីឈ្មោះបណ្ដាប្រទេសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​កំពុង
បានបន្តបាននាំមកនូវសញ្ញាគួរឲ្យសប្បាយសំរាប់បញ្ហានៅសេសសល់ក្នុងអំឡុង
ច្រើនឆ្នាំមកក្នុងជីវភាពនយោបាយសន្តិសុខអន្តរជាតិ។ ជំលោះអូស​បន្លាយដ៏វែង
នៅដំបន់មជ្ឈឹមបូព៌ាមិនត្រឹមតែធ្វើឲ្យប្រជាជននៅទីនេះក្លាយទៅជាវេតនាបំផុតលើ
ពិភពលោកថែមទាំងជះឥទ្ធិពលដល់សន្តិសុខរបស់ដំបន់ទាំង​មូល។ អាមេរិកជា
សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែលពិតប្រាកដនឹងត្រូវ​ស្វែង​រកការទាក់ទង
ផ្សេងៗសំរាប់បញ្ហាជំលោះរវាង Jerusalem-Ramallah។ ការ​គាំទ្ររដ្ឋប៉ាឡេស្ទីនរបស់
ប្រទេសអឺរ៉ុបជាជំហានដំបូងត្រឹមតែមានចរិតលក្ខណៈ​និមិត្តរូបតែប៉ុណ្ណោះទេ ប៉ុន្តែ
វាមានអត្ថន័យដ៏សែនសំខាន់។​ វាសឲ្យឃើញថា​កំលាំងសម្ពាធរបស់សហគមន៍
ទាំងមូលជាវិធានការសគ្តិសិទ្ធិដើម្បីដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាឈានទៅ
ទីដៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ