រួមកំលាំងដើម្បីអនុវត្តរាល់គោលដៅអភិវឌ្ឍន៍។

រួមកំលាំងដើម្បីអនុវត្តរាល់គោលដៅអភិវឌ្ឍន៍។ - ảnh 1
នាឆ្នា២០១២ វៀតណាមដាក់គោលដៅត្រូវកាត់បន្ថយការចំណាយថវិការរដ្ធហួសកំរិតចុះក្រោម៤,៨%នៃ GDP។


VOVWORLD-គោលដៅអាទិភាពរបស់វៀតណាមក្នុងឆ្នាំ២០១២នេះគឺ បន្តរាំងស្កាត់
អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ធកិច្ច។ ដើម្បីធ្វើបានការងារនេះ មុនបង្អស់ត្រូវ
អនុវត្ត ប្រកប ដោយ មានប្រសិទ្ធភាពរាល់ដំណោះស្រាយក្នុងកញ្ជប់គោល
នយោបាយរូបីយវត្ថុ មិនឲ្យបាត់តុល្យភាពអំពីការផ្គត់ផ្គង់និងដម្រូវការទំនិញ យកចិត្តទុកដាក់ស្ថិរភាព ដំលៃជាដើម។ ជាផ្នែកសំខាន់ក្នុងការអនុវត្តភារកិច្ច
ខាងលើ តាំងពីដើម ឆ្នាំមក ផ្នែកឧស្សាហ-ពាណិជ្ជកម្មបានអះអាងនូវការ ប្តេជ្ញាចិត្តខំប្រឹងប្រែងទទួលបាន គោលដៅដំលៃប្រាក់ផលិតកម្មឧស្សាហកម្ម ឆ្នាំ២០១២កើន១៣%បើប្រៀបនឹងឆ្នាំ២០១១ទទួលបានដំលៃប្រាក់ពាណិជ្ជកម្ម ប្រមាណ១០៩ពាន់លាន ដុល្លារ អាមេរិក។ ក៏ក្នុងវិស័យសេដ្ធកិច្ច តាមរដ្ធមន្ត្រី
ក្រសួងហិរញ្ញវត្ថុ Vuong Dinh Hue ថា ក្នុងកាលៈទេសៈសេដ្ធកិច្ចជួបការលំបាក
ជាច្រើន នាឆ្នា២០១២ វៀតណាមដាក់ គោលដៅត្រូវកាត់បន្ថយការចំណាយ
ថវិការរដ្ធហួសកំរិតចុះក្រោម៤,៨%នៃ GDP។

រួមកំលាំងដើម្បីអនុវត្តរាល់គោលដៅអភិវឌ្ឍន៍។ - ảnh 2
រដ្ធមន្ត្រី ក្រសួងហិរញ្ញវត្ថុវៀតណាម Vuong Dinh Hue


អំពីវិធានការណ៍សំខាន់ៗ រដ្ធមន្ត្រី Vuong Dinh Hue បានឲ្យដឹងថា មុនបង្អស់
ត្រូវ ប្រមូល ផ្ដុំគ្រប់កំលាំង ដើម្បីជួយឧបត្ថម្ភផលិតកម្មអាជីវកម្ម ទន្ទឹមនឹង នោះប្រឆាំងនឹងការហូតពន្ធតិច។ “ក្រសួងហិរញ្ញវត្ថុកំពុងប្រមូលផ្ដុំរាល់ការខំប្រឹងប្រែងដើម្បីបង្កើនពី៥ដល់៨%នៃ
គំរោងហូតពន្ធដែលរដ្ធសភាបានសំរេច ក្នុងនោះយកចិត្តទុកដាក់ដល់ ការ ប្រឆាំងនឹងការហូតពន្ធតិច។ អំពីការកាត់បន្ថយចំណាយនោះ ក្នុងឆ្នាំនេះ ក្រសួង ស្ថាប័នដំបន់នានាត្រូវកាត់បន្ថយ១០%នៃ GDP ដូចជាឆ្នាំមុនៗ។ វៀតណាម ត្រូវយកចិត្តទុកដាក់ជាពិសេសក្នុងការលើកកំពស់ប្រសិទ្ធភាពវិនិយោគ
សាធារណៈ និងកត្តាបង្កើនទិន្នផលពលកម្មសង្គមក្នុងកំណើន GDP។”
ដើម្បីអភិវឌ្ឍន៍ចីរភាព ទន្ទឹមនឹងការអនុវត្តរាល់ភារកិច្ចសេដ្ធកិច្ចនោះ បណ្ដា
ក្រសួង ផ្នែកក៏យកចិត្តទុកដាក់ជាពិសេសដល់បញ្ហាសុខុមាលភាពសង្គម ក្នុង
នោះ មានភារកិច្ចសំខាន់ៗជាច្រើនដូចជា លើកកំពស់គុណភាពប្រភពធនធាន
មនុស្ស បង្កើនការងារធ្វើជាដើម។ រដ្ធមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គម
កិច្ច Pham Thi Hai Chuyen បានឲ្យដឹងថា៖
 “យើងខ្ញុំក៏បញ្ជាក់ថាឆ្នាំ២០១២នេះត្រូវខំប្រឹងប្រែងយ៉ាងសកម្ម ដូច្នេះតាំងពី
ដើមឆ្នាំ បានបង្កើនការកសាងរូបសណ្ធាន បណ្ដុះបណ្ដាលវិជ្ជាជីវៈមួយចំនួន។
ទន្ទឹមនឹងការ បណ្ដុះ បណ្ដាលវិជ្ជាជីវៈនៅនឹងកន្លែងនោះ ក្រសួងក៏បាន ប្រគល់
ឲ្យមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវទាក់ទងជាមួយអង្គភាពអាជីវកម្ម
ដើម្បីដឹងថា គេត្រូវ ការ អ្វីដើម្បីបណ្ដុះបណ្ដាល។”
 រួមជាមួយការបង្កើតការងារធ្វើ ការប្រមូលផ្ដុំប្រភពកំលាំងសំរាប់ការកាត់បន្ថយ
ភាព ក្រីក្រឆ្នាំ២០១២ ក្រសួងស្ថាប័នដំបន់នានាក៏នឹងប្រមូលផ្ដុំអភិវឌ្ឍន៍ផ្ទះស្នាក់
នៅ សង្គម ផ្ទះស្នាក់សំរាប់ជនមានចំណូលទាបទៀតផង។ រដ្ធមន្ត្រីក្រសួងសំណង់
Trinh Dinh Dung បានថ្លែងថា៖ “ក្រសួងសំណង់កំពុងស្រាវជ្រាវគោលនយោបាយជាក់ស្ដែងដើម្បីសមស្របនឹង
លទ្ធភាពអភិវឌ្ឍន៍នៃកុ្រមមុខសញ្ញានីមួយៗអំពីផ្ទះស្នាក់នៅ។ ក្រសួងនឹងធ្វើអស់
ពីកំលាំងកាយចិត្ត ប៉ុន្តែក៏ចង់ឲ្យដំបន់នានាចូលរួមដើម្បីកសាងផ្ទះស្នាក់នៅជា ច្រើនថែមទៀតក្នុងរយៈពេលខាងមុខ។”
ឆ្នាំ២០១២ ទោះបីត្រូវប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើនក៏ដោយ ប៉ុន្តែ ជាមួយការរួមកំលាំងនៃក្រសួងស្ថាប័ននានា វៀតណាមកំពុងធ្វើជាក់ស្ដែងបនីយកម្ម រាល់គោលដៅអភិវឌ្ឍន៍សេដ្ធកិច្ចសង្គមដែលបានដាក់ចេញជាជំហ៊ានៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ