រួមគ្នាធ្វើសកម្មភាពដើម្បីគោលដៅអភិវឌ្ឍន៍ចីរភាព

(VOVWORLD)-ខ្លឹមសារសំខាន់បំផុតក្នុងសន្និសីទជំនាញស្ដីអំពីអន្តរសភា ពិភពលោក (IPU) តំបន់អាស៊ី-ប៉ាស៊ីហ្វីក ស្ដីអំពី” ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ-សកម្មភាពរបស់អ្នកតាក់តែងច្បាប់សំដៅសម្រេចគោលដៅ អភិវឌ្ឍន៍ចីរភាព”ប្រព្រឹត្តទៅនាថ្ងៃទី១១-ទី១២ឧសភានៅទីក្រុង ហូជី មិញ 

(VOV)_ខ្លឹមសារសំខាន់បំផុតក្នុងសន្និសីទជំនាញស្ដីអំពីអន្តរសភាពិភពលោក (IPU) តំបន់អាស៊ី-ប៉ាស៊ីហ្វីក ស្ដីអំពី” ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ -សកម្មភាពរបស់អ្នកតាក់តែងច្បាប់ សំដៅសម្រេចគោលដៅអភិវឌ្ឍន៍ចីរភាព” ប្រព្រឹត្តទៅនាថ្ងៃទី១១-ទី១២ ឧសភានៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។គឺពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍ចីរភាពនិងតួនាទីរបស់សភាក្នុងបញ្ហានេះ។ 

រួមគ្នាធ្វើសកម្មភាពដើម្បីគោលដៅអភិវឌ្ឍន៍ចីរភាព - ảnh 1

រួមគ្នាធ្វើសកម្មភាពដើម្បីគោលដៅអភិវឌ្ឍន៍ចីរភាព

នាថ្ងៃទី១១ឧសភាឆ្នាំ២០១៧ សន្និសីទជំនាញស្ដីអំពីអន្តរសភាពិភពលោក (IPU) តំបន់អាស៊ី-ប៉ាស៊ីហ្វីក ស្ដីអំពី” ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ -សកម្មភាពរបស់អ្នកតាក់តែងច្បាប់ សំដៅសម្រេចគោលដៅអភិវឌ្ឍន៍ចីរភាព” ដោយរដ្ឋសភាវៀតណាម រួមសហការជាមួយIPU រៀបចំឡើង បានដំណើការចរចារ ស្ដីអំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ និងប្រកាសបទដ្ឋានវាយតំលៃដោយស្វ័យប្រវត្តិ ចំពោះការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាពសំរាប់សភា។ នាថ្ងៃទី១២ ឧសភា ឆ្នាំ២០១៧ បណ្ដាតំណាងចូលរួមសន្និសីទឃ្លាំមើលទីប្រជុំជន Cau Dan Xay ជាតំបន់រងឥទ្ធិពលដោយទឹកសមុទ្រឡើង អនុវត្តពិធីដាំដើមឈើ និងទៅទស្សនាព្រៃកោងកាង Can Gio ស្រុក Can Gio ទីក្រុងហូជីមិញ។

          រដ្ឋសភាជំរុញការតភ្ជាប់ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍

        ស្ដីអំពីទំនាក់ទំនងរវាងរដ្ឋសភាជាមួយការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព (SDGs) ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោកMahn Win Khaing Than បានចាត់ទុកថា៖បណ្ដាអ្នកតាក់តែងច្បាប់ដើរតួនាទីដ៏សែនសំខាន់ ក្នុងការកសាងគោលដៅអភិវឌ្ឍន៍ចីរភាព ធានារឌ្ឍនភាពនៅលើវិស័យជាច្រើន និងទាក់ទាញភាគីនានាចូលរួម។ រដ្ឋសភាមីយ៉ាន់ម៉ាសន្យាអនុវត្តបណ្ដាកម្មវិធីចីរភាព និងអនុវត្តគោលដៅអភិវឌ្ឍន៍នានា។ រួមជាមួយនោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ រដ្ឋសភាឯកភាពយ៉ាងខ្ពស់ ជាមួយ IPU អំពីខ្លឹមសាររបៀបវារះ នៃសន្និសីទជំនាញលើកនេះ។ វៀតណាមបានអនុវត្តកសាងផែនការធ្វើសកម្មភាពជាតិ អនុវត្តកម្មវិធីរបៀបវារះ ២០៣០ ជាមូលដ្ឋានគតិយុត្តិដើម្បីវៀតណាមអនុវត្តកិច្ចសន្យានានាចំពោះសហគមន៍អន្តរ ជាតិ រួមចំណែកក្នុងការរួមវិភាគទានរួមរបស់ពិភពលោក អំពីការអភិវឌ្ឍន៍ចីរភាព។ ផែនការធ្វើសកម្មភាពជាតិរបស់វៀតណាម ត្រូវបានកសាងឡើងដោយទស្សនះ៖ មនុស្សជាមជ្ឈមណ្ឌលរបស់ការអភិវឌ្ឍន៍ចីរភាព។ 

          សកម្មភាពខ្លាំងក្លាដើម្បីការពារបរិស្ថាន

        ស្ដីអំពីឧបសគ្គ ឱកាស និងសកម្មភាបទប់ទល់ របស់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ចំពោះបំរ៉ែបំរួលអាកាសធាតុ សន្និសីទបានឯកភាពថា៖បំរ៉ែបំរួលអាកាសធាតុ កំពុងបង្កផលវិបាកចំពោះជីវភាពរស់នៅប្រចាំរបស់ប្រជាជន និងអាចបណ្ដាលអោយ GDP សកលថយចុះពី៥ដល់១០%។តំបន់អាស៊ី-ប៉ាស៊ីហ្វីកជាតំបន់មួយក្នុងចំណោមតំបន់រងឥទ្ធិពលច្រើនបំផុតពីបំរ៉ែបំរួលអាកាសធាតុ ។ ប៉ុន្តែ បំរ៉ែបំរួលអាកាសធាតុ ក៏ជាឱកាសមួយដើម្បីបណ្ដាប្រទេសរួមគ្នាសហការ កាត់បន្ថយការរងឥទ្ធិពលពីបំរ៉ែបំរួលអាកាសធាតុផងដែរ។ តាមលោកស្រី Anna Schreyoegg ទីប្រឹក្សាគោលនយោបាយ និងកាត់បន្ថយការរងឥទ្ធិពលពីបំរ៉ែបំរួលអាកាសធាតុ អង្គការសហប្រតិបត្តិការអភិវឌ្ឍន៍អាលឺម៉ង់ (GIZ) ថា៖ បណ្ដាប្រទេសចូលរួមកិច្ចព្រមព្រៀង Paris ស្តីអំពីការបន្សាំ និងកាត់បន្ថយការរងឥទ្ធិពលពីបំរ៉ែបំរួលអាកាសធាតុសកល គប្បីអនុវត្តគោលដៅកាត់បន្ថយសីតុណ្ហភាពចំនួន ២0C កសាងផែនការបន្សាំថ្នាក់ជាតិ។ រីឯ លោក Phan Xuan Dung ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានវៀតណាម បានអោយដឹងថា៖ វៀតណាមបានសកម្មចូលរួមអនុវត្តកម្មវិធីអន្តរជាតិស្ដីអំពីបំរ៉ែបំរួលអាកាសធាតុនិងសម្រេចប្រព័ន្ធច្បាប់ស្ដីអំពីការងារបន្សាំ  ទប់ ទល់នឹងបំរ៉ែបំរួលអាកាសធាតុ និងបង្កើនការអនុវត្តបច្ចេកវិទ្យាស្អាត។

          សមាជិកាសភា Fiji លោកស្រី Namosimalua Veniana បានសង្កត់ធ្ងន់ថា៖ បណ្ដាសមាជិកសភាត្រូវមានសកម្មភាពខ្លាំងក្លា ដើម្បីកាត់បន្ថយការរងឥទ្ធិពលដោយបំរ៉ែបំរួលអាកាសធាតុ លើកទឹកចិត្តប្រជាជនចូលរួមសកម្មភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ។ បណ្ដាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ត្រូវសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា សន្យាអោយបានច្បាស់ក្នុងសកម្មភាពកាត់បន្ថយការរង់ឥទ្ធិពលដោយបំរ៉ែបំរូលអាកាសធាតុ និងជំរុញខ្លាំងសកម្មភាពសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងវិស័យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ