រួមដៃបន្ធូស្រាលការឈឺចាប់ព័រលឿងទុំ-Dioxin។

រួមដៃបន្ធូស្រាលការឈឺចាប់ព័រលឿងទុំ-Dioxin។ - ảnh 1
រួមដៃបន្ធូការឈឺចាប់ព័រលឿងទុំ-Dioxin។


       VOV-ក្រោយពេលសង្គ្រាមបានបញ្ចប់់ បក្សនិងរដ្ឋវៀតណាមបានយកចិត្ត​ទុកដាក់ដល់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin។ រដ្ឋសភាវៀត
ណាម​បាន​មានក្រិដ្ឋកំណត់ច្បាស់ថា អ្នកចូលរួមសង្គ្រាមដែលត្រូវជាតិគីមីពុល
ព័រលឿងទុំ-Dioxin​ កូនបង្កើតរបស់គេត្រូវបានទទួលរបបអនុគ្រោះរបស់រដ្ឋ។
ចំណាយជួយ​ឧបត្ថម្ភជាប្រចាំសំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿង
ទុំ-Dioxinប្រមាណ​ជាង២លានដុងក្នុងមួយខែក្នុងមនុស្សម្នាក់។​ ក្រៅពីនោះ
រដ្ឋាភិបាលបានមាន​គោលនយោបាយអនុគ្រោះច្រើនសំរាប់កូនចៅរបស់ជន
រងគ្រោះដោយជាតិគីមី​ពុលព័រលឿងទុំ-Dioxinផងដែរ។ ក្រៅពីគោលនយោបាយ
របស់រដ្ឋ អង្គការបុគ្គល​សង្គមជាច្រើនក៏មានសកម្មភាពជាក់ស្ដែងសំដៅបន្ធូការ
ឈឺចាប់ព័រលឿងទុំ-Dioxinផងដែរ។ គិតមកដល់ឥឡូវនេះ សមាគមជនរងគ្រោះ
ដោយជាតិ​គីមីពុលព័រ​លឿងទុំ-Dioxinបានអំពាវនាវការជួយឧបត្ថម្ភជាប្រាក់ ប្រមាណ១៦០ពាន់លានដុង​ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុល
ព័រលឿងទុំ-Dioxin។ អតីត​ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគន ជនរងគ្រោះដោយជាតិ​គីមីពុលព័រលឿងទុំ-Dioxinវៀតណាម បានឲ្យដឹងថា៖

        “ពីឆ្នាំ២០១១មក សមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-
Dioxin​វៀតណាមចលនាបានទឹកប្រាក់រាប់រយពាន់លានដុងពីមជ្ឈឹមដល់
ដំបន់ដើម្បី​កសាងបណ្ដាមជ្ឈមណ្ឌលស្នាក់នៅ ជួសជុលនិងកសាង​ផ្ទះ​នៅ​សំរាប់ជនរងគ្រោះនិងជួយផ្ដល់អាហារូបករណ៍សំរាប់ជនរងគ្រោះគ្មាន
លក្ខណៈទៅរៀនសូត្រ ផ្ដល់ប្រាក់ដើម្បីរកការងារធ្វើនិងព្យាបាលជំងឺឲ្យជន
រងគ្រោះ។”

រួមដៃបន្ធូស្រាលការឈឺចាប់ព័រលឿងទុំ-Dioxin។ - ảnh 2
អតីតឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគនជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxinវៀតណាម

        ទន្ទឹមនឹងរាល់គោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាល ចលនាជួយ​
ឧបត្ថម្ភ​ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxinរបស់បណ្ដាអង្គការ​សង្គមនិងបុគ្គលក្នុងនិងក្រៅប្រទេស ពិសេសគឺអង្គការរបស់ជនវៀតណាម​
នៅ​ឯបរទេសកាន់តែបានជំរុញខ្លាំង។​ប្រធានសមាគមជនរងគ្រោះដោយជាតិ
គីមីពុលព័រ​លឿង​ទុំ-Dioxinវៀតណាម Nguyen Van Rinh បានឲ្យដឹងបន្ថែមទៀត
ថា៖

        “ពីឆ្នាំ២០១១មក សមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-
Dioxin​វៀតណាមទទួលបានប្រាក់និងសម្ភារៈវត្ថុដែលមានតំលៃរាប់សែនលាន
ដុង។ នេះជាការ​រួមចំណែកក៏ធំធេងបើប្រៀបនឹងប៉ុន្មានឆ្នាំកន្លងមក។ ចំនួន
អ្នកគាំទ្រដ៏ខ្ពស់និង​ពិសេសគឺបណ្ដាអង្គការអន្តរជាតិក៏យកចិត្តទុកដាក់ដល់
ការងារនេះដែរ។”

រួមដៃបន្ធូស្រាលការឈឺចាប់ព័រលឿងទុំ-Dioxin។ - ảnh 3
សាធារណមតិអន្តរជាតិបានគាំទ្រយ៉ាងខ្លាំងក្លាការតស៊ូរបស់បណ្ដាជនរងគ្រោះ។

        ក្រៅពីចលនាជួយឧបត្ថម្ភសំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿង
ទុំ-Dioxinនោះ ការគាំទ្រការតស៊ូទាមទារយុត្តិធម៍សំដៅបន្ធូការឈឺចាប់អំពីស្មារតី​សំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxinក៏បានក្លាយទៅជា​ការ​
យក​ចិត្តទុកដាក់ជួរមុខរបស់អង្គការសង្គមជាច្រើន។ សាធារណមតិអន្តរជាតិ​បានគាំទ្រយ៉ាងខ្លាំងក្លាការតស៊ូរបស់បណ្ដាជនរងគ្រោះ។​លោក Nguyen Van
Rinh បានឲ្យដឹងថា៖

        “ការបន្ដឹងតវ៉ារបស់យើងខ្ញុំត្រូវបានសាធារណៈមតិអន្តរជាតិគាំទ្រយ៉ាង
ខ្លាំងក្លា ពិសេសគឺសមាគមន៍អ្នកច្បាប់ប្រជាធិបតេយ្យអន្តរជាតិបានបើក
តុលាការ​ប្រជាជនដើម្បីជំនំជំរះបណ្ដាក្រុមហ៊ុនគីមីអាមរិក។ គេថ្កោលទោស
និងកំណត់​ការ​ទទួលខុសត្រូវបណ្ដាលឡើងផលវិបាករបស់សង្គ្រាមជាតិគីមី
ពុលព័រលឿងទុំ-Dioxinគឺដោយសាររដ្ឋាភិបាលអាមេរិកនិងបណ្ដាក្រុមហ៊ុនគីមី អាមេរិកគឺពួកជាប់ទោសត្រូវសងការខូចខាតឲ្យជនរងគ្រោះដោយជាតិគីមី
ពុលព័រលឿងទុំ-Dioxin ត្រូវសម្អាតអំពីបរិស្ថានក៏ដូចជាជួយជនរងគ្រោះឈាន ឡើងក្នុងជីវភាពរស់នៅ។ ខ្ញុំចាត់ទុកថាបណ្ដាសកម្មភាពនេះមានតំលៃមនុស្ស
សាស្ត្រដ៏ខ្ពស់។”

រួមដៃបន្ធូស្រាលការឈឺចាប់ព័រលឿងទុំ-Dioxin។ - ảnh 4
បណ្ដាអ្នកវិទ្យាសាស្ត្រអាមេរិករួមដៃបន្ធូស្រាលការឈឺចាប់ព័រលឿងទុំ-Dioxin

        រដ្ឋាភិបាលអាមេរិកបានមានសកម្មភាពសហប្រតិបត្តិការជាក់ស្ដែងជា ច្រើនជាងក្នុងការដោះស្រាយផលវិបាកនៃជាតិគីមីពុលព័រលឿងទុំ-Dioxinនៅ
វៀត​ណាមក៏ដូចជាជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-
Dioxin។ រាល់ការជួយឧបត្ថម្ភរបស់សហគមន៍សង្គម អង្គការបុគ្គលក្នុងនិងក្រៅ
ប្រទេស រដ្ឋាភិបាលនិងប្រជាជនបណ្ដាប្រទេសនឹងជួយឧបត្ថម្ភឲ្យជនរងគ្រោះ
ដោយជាតិ​គីមីពុលព័រលឿងទុំ-Dioxinរបស់វៀតណាមបន្ធូការឈឺចាប់ឈាន
ឡើងក្នុង​ជីវភាព​រស់នៅ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ