រយៈពេល៦០ឆ្នាំនៃសន្ធិសញ្ញា Roma-និមិត្តរូបនៃសាមគ្គិភាពក្នុងពហុបែប

(VOVworld)-ក្នុងខែមិនានេះ ប្រទេសអឺរ៉ុបនានានឹងរៀបចំពិធីរំលឹកខួបលើកទី៦០
នៃទិវាចុះហត្ថលេខាលើបណ្តាសន្ធិសញ្ញា Roma ដែលជាគ្រឹះសម្រាប់សហភាព
អឺរ៉ុប (EU) បច្ចុប្បន្ន។ រយៈពេល៦០ឆ្នាំកន្លងទៅ ទោះបីជាឆ្លងកាត់ដំណាក់កាល
ម្តងឡើងម្តងចុះជាច្រើនក៏ដោយ ប៉ុន្តែប្រទេសអឺរ៉ុបទាំងអស់នេះបាននាំគ្នាឆ្ពោះ
ទៅរកដំ ណើរវិវឌ្ឍន៍។ រំលឹកខួបលើកទី៦០នៃសន្ធិសញ្ញា Roma ជាឱកាស
សម្រាប់បណ្តាប្រ ទេសអឺរ៉ុបវិលត្រឡប់មកវិញជាមួយគោលការណ៍និងតម្លៃរបស់
ខ្លួនដែលកំពុងរងការ គំរាមកំហែងដោយការប្រឈមមុខជាច្រើននោះ។

រយៈពេល៦០ឆ្នាំនៃសន្ធិសញ្ញា Roma-និមិត្តរូបនៃសាមគ្គិភាពក្នុងពហុបែប - ảnh 1
កិច្ចប្រជុំមួយរបស់ថ្នាក់ដឹកនាំអឺរ៉ុបនៅ Rome នាឆ្នាំ ១៩៥៧ (រូបថតៈ សភាអឺរ៉ូប)


        ដោយមានប្រទេសសមាជិកភាពចំនួន២៨ សហភាពអឺរ៉ុប (EU) នាបច្ចុប្បន្ន
គ្មានពេលណាដែលបោះបង់ក្តីសង្ឃឹម គោលគំនិតនិងបំណងប្រាថ្នាឆ្ពោះទៅមុខ
នោះឡើយ។ ប៉ុន្តែ រាល់ការសាកល្បងលើឆាកអន្តរជាតិ ជាពិសេសគឺរាល់គោល
នយោបាយថ្មីរបស់ប្រធានា ធិបតីថ្មីរបស់អាមេរិកនោះ បានដាក់ចេញការសាក
ល្បងដ៏ធំធេងសម្រាប់ទ្វីបអឺរ៉ុបផងដែរ។

        ការបោះជំហានយូរអង្វែងនាដំណើរវិវឌ្ឍន៍

        ក្រឡែកមើលឡើងវិញរយៈពេល៦០ឆ្នាំរបស់ EU ដែលពោរពេញទៅដោយ
 មេរៀនសំខាន់ៗ។ សង្គ្រាមលោកលើកទី២បញ្ចប់នោះបានបន្សល់ទុកឲ្យប្រទេស
 អឺរ៉ុបនូវមុខមាត់នយោបាយថ្មី។​ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ អឺរ៉ុបមិននៅតែជា
 មជ្ឈមណ្ឌលអំណាចធំបំផុតរបស់ពិភពលោកទៀតឡើយ។ ក្នុងបរិបទនោះ គោល
 គំនិត្តមួយមានចរិតលក្ខណៈបដិវត្តន៍បាននាំមកនូវភាពរស់រានមានជីវិតឡើងវិញ
សម្រាប់ទ្វីបនេះ។ សន្ធិសញ្ញា Roma បានចាប់បដិសន្ធិនោះមានប្រភពពីសេចក្តី
ប្រកាសគោលគំនិតសម្រុះសម្រួលរវាងបារាំងនិងអាល្លឺម៉ង់ ដោយ រដ្ឋមន្ត្រីការបរ
 ទេសបារាំងលោក Robert Schumann នាំចេញនាថ្ងៃទី៩ឧសភា តាមនោះបញ្ចប់
ការគំគួនរវាងប្រទេសជិតខាងទាំងពីរ​តាមរយៈការបង្កើតយន្តការរួមគ្រប់គ្រងការ
ផលិត និងប្រើប្រាស់ធ្យូងនិងដែកថែប។ យន្តការសហប្រតិបត្តិការនេះក៏បើកទ្វារ
សម្រាប់ ការចូលរួមរបស់ប្រទេសអឺរ៉ុបដទៃផងដែរ។

        ហេតុអ្វីបានជាគោលគំនិតនេះមានចរិតលក្ខណៈបដិវត្តន៍ គឺដោយសារ នៅ
 ពេលនោះមិនទាន់មានរូបសណ្ឋានសហប្រតិបត្តិការណាមួយដែលផ្អែកលើកិច្ច
 សហប្រតិបត្តិការរវាងប្រទេសសមាជិកភាពនានាលើវិស័យជាក់ស្តែងណាមួយ
ឡើយ ។ នាថ្ងៃទី២៥មិនាឆ្នាំ១៩៥៧ សន្ធិសញ្ញា Roma បង្កើតសហគមន៍អឺរ៉ុបបាន
ចុះហត្ថ លេខាជាផ្លូវការ ចាក់គ្រឹះសម្រាប់សហភាពអឺរ៉ុប EU បច្ចុប្បន្ន។ ផ្តើមឡើង
ពី៦ ប្រទេស សហគមន៍បានបើកទូលាយទៅ៩ប្រទេសរហូតទៅដល់១២ប្រទេស។
 សង្គ្រាមត្រជាក់ត្រូវបានបញ្ចប់ សហគមន៍អឺរ៉ុបបានក្លាយទៅជាសហភាពអឺរ៉ុបនិង
ទទួលបានសមាជិកថ្មីបន្ថែមទៀត។ ពីសមាជិក១២នោះ រហូតទៅដល់ចុងក្រោយ
គឺមាន សមាជិកចំនួន២៨។

        រាល់ការសាកល្បងលើកំណាត់ផ្លួវឆ្ពោះទៅដំណើរវិវឌ្ឍន៍

        ដោយមហិច្ឆតារបស់ស្ថាបនិកបង្កើតសន្ធិសញ្ញា Roma នេះ EU ត្រូវនាំមក
នូវតម្លៃជាសារវ័ន្តដោយសសរទ្រូងចំនួន៣គឺ សន្តិសុខ នយោបាយនិងសេដ្ឋកិច្ច។
ប៉ុន្តែពួកគេក៏មិនជៀសផុតពីការស្ទាក់ស្ទើរ និងទុទិដ្ឋិនិយមអំពីអនាគតរបស់ខ្លួន
ខណៈ ដែលនាពេលថ្មីៗនេះ សំនួរច្រើនត្រូវបានចោទឡើង ប៉ុន្តែពុំទទួលបាន
ចម្លើយនៅឡើយ។

        ដំបូងបង្អស់គឺវិបត្តិសេដ្ឋកិច្ច ហើយបំណុលសាធារណៈនាំឲ្យប្រទេសសមាជិក
 ភាពនានាធ្លាក់ក្នុងភាពវឹកវ។ ក្នុងពេលដែល EU មិនទាន់បានងើបឡើងវិញពីវិបត្តិ
នេះ គឺបញ្ហា Brexit កើតមានឡើងបន្តធ្វើឲ្យ EU កាន់តែធ្លាក់ក្នុងភាពដុនដាប។ មិន
ត្រឹមតែប៉ុណ្ណោះ រលកជនចំណាកស្រុកហូរមកអឺរ៉ុបនោះ​បណ្តាលឲ្យគេមានការ
មន្ទិលសង្ស័យអំពីអត្តសញ្ញាណរបស់អឺរ៉ុប។ ហើយការដែល ប្រធានគណៈកម្មាធិ
ការអឺរ៉ុប  Jean Claude Juncker ដែលថ្មីៗនេះបានប្រកាសថា មិនចុះឈ្មោះប្រកួតប្រ
ជែង អាណត្តិបន្តជាសញ្ញាសរឲ្យឃើញថា ថ្នាក់ដឹកនាំ EU ហាក់ដូចជាកំពុងនឿយ
ណាយ អំពីអនាគតរបស់ខ្លួន។

        រងការជួបប្រទះនឹងវិបត្តិផ្ទួនៗគ្នានោះជារាល់ការសាកល្បងដែល EU ត្រូវប្រឈម
 មុខ។ តើ ការរំលឹកខួបលើកទី៦០នៃការចុះហត្ថលេខាលើសន្ធិសញ្ញា Roma ជាឱកាស
សម្រាប់ EU សង្កត់ធ្ងន់ឡើងវិញរាល់គោលការណ៍និងតម្លៃជាគ្រឹះរបស់ខ្លួនដែរឬទេ។
ចម្លើយគឺកំពុងបានសាធារណមតិទន្ទឹងរងចាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ