រាល់ប្រការបង្កប់នៅខាងក្រោយនៃដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល


រាល់ប្រការបង្កប់នៅខាងក្រោយនៃដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល - ảnh 1
រាល់ប្រការបង្កប់នៅខាងក្រោយនៃដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល (AFP)

        Vovworld-លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅកាន់អាមេរិកចាប់ពីថ្ងៃទី១មិនា
​តាមសេចក្តីអញ្ចើញរបស់ប្រធានសភាជាន់ទាបលោក John Boehner សមាជិក​គណ
បក្សសាធារណៈរដ្ឋ ដោយមិនមែនតាមផ្លូវការទូតជាផ្លូវការពីសេតវិមាន​ឡើយ។ មុន
ពេលចេញដំណើរ លោក Benjamin Netanyahu បានអះអាងថា លោកទៅកាន់វ៉ាស៊ីន
តោនដោយបេសកកម្មប្រវត្តិសាស្ត្រគឺ អំពាវនាវឲ្យរដ្ឋសភា​អាមេរិកយល់ព្រមវិធានការ
ដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់។ គោលដៅនៃដំណើរទស្សនកិច្ចគឺបង្អាក់កុំឲ្យកិច្ចព្រម
ព្រៀងអន្តរជាតិមួយស្ដីពីកម្មវិធីបញ្ហានុយក្លេអ៊ែអ៊ីរ៉ង់អាចកើតជារូបរាងបាន។

សេតវិមានមិនបើកភ្លើងខៀវ

        ប្រការពិតប្រាកដមួយថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតី​អាមេរិក
លោក Barack Obama និងរដ្ឋមន្ត្រីការបរទេសលោក John Kerry សុទ្ធតែ​មិនជួបសន្ទនា
ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលឡើយ។ មូលហេតុដែល​សេតវិមាននាំចេញគឺតាម
ប្រពៃណីប្រធានាធិបតីអាមេរិកមិនជួបសន្ទនាជាមួយថ្នាក់ដឹកនាំបរទេសមុននឹងការ
បោះឆ្នោតនៃប្រទេសសាម៉ីទេ។ មុននោះ​ប្រធានាធិបតី Barack Obama បានរិះគន់ការ
ដែលលោក Netanyahu មកកាន់​អាមេរិកតាមសេចក្តីអញ្ចើញរបស់ប្រធានសភាជាន់
ទាបលោក Boehner ដោយ​មិនឆ្លងតាមរយៈសេតវិមានគឺរំលោភទៅលើគោលការណ៍
សារវន្តក្នុងទំនាក់​ទំនងរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យសេតវិមាន Josh Earnest បាន
ថ្លែងថា ទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអាមេរិកមិនអាចបញ្ចុះកំរិតទំនាក់ទំនងរវាង
​គណបក្ស Likud របស់អ៊ីស្រាអែលនិងគនបក្សសាធារណរដ្ឋរបស់អាមេរិក​ឡើយ-គណ
បក្សទាំងពីរតាមគោលមាគ៌ាអភិរក្ស។

ជំហានចក្កត្រងនយោបាយ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលហាក់ដូចជាព្យាករណ៍បានប្រតិកម្មពីសេតវិមានប៉ុន្តែ
ចំពោះរូបលោកវិញ ការឆ្លៀតសាធារណមតិមុនការបោះឆ្នោតនៅ​អ៊ីស្រាអែល​នាថ្ងៃ
ទី១៧មិនាសំខាន់ជាង។ ស្ថានភាពជាក់ស្ដែងបានសឲ្យឃើញ​ថា ការប្រឈមមុខនឹង
គូបដិបក្ស Isaac Herzog របស់គណបក្សកម្មករ លោក Netanyahu កំពុងចលនាសំរាប់
ខ្លួនដោយការផ្ទេរប្តូរការយកចិត្តទុកដាក់ទៅ​បញ្ហាកិច្ចការបរទេសដើម្បីទប់ទល់នឹង
យីហាវប្រជែងបោះឆ្នោតតម្រង់ទៅលើ​បញ្ហាសេដ្ឋកិច្ចនិងកិច្ចការផ្ទៃក្នុងកំពុងពិបាក
ណាស់សំរាប់លោក។ ហេតុនេះ​ហើយ ការប្រើប្រាស់បញ្ហានុយក្លេអ៊ែអ៊ីរ៉ង់ត្រូវបាន
ចាត់ទុកជាវិធានការល្អបំផុត​ពីព្រោះថា អ៊ីរ៉ង់ពីយូរណាស់មកហើយជាការគំរាម
កំហែងគ្រោះថ្នាក់ផ្ទាល់ ចំពោះ​មុខនិងយូរអង្វែងចំពោះសន្តិសុខនៅអ៊ីស្រាអែល។
មួយថ្ងៃមុននឹងថ្លែង​សន្ទរកថានៅរដ្ឋសភាអាមេរិក ថ្លែងមតិចំពោះមុខគណៈកម្មាធិ
ការបញ្ហារួម​អាមេរិក-​អ៊ីស្រាអែល (AIPAC) ក្រុមចលនារបៀងមួយជិតស្និទ្ធជាមួយ
​អ៊ីស្រាអែល​នៅ​ក្រុង​វ៉ាស៊ីងតោន នាយករដ្ឋមន្ត្រី Benjamin Netanyahu បាន​សម្ដែង​ការ
ព្រួយបារម្ភថា ការខំប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែជា​មួយ​អ៊ីរ៉ង់របស់
ប្រធានាធិបតីអាមេរិក Barack Obama បានគំរាមកំហែងដល់ការ​ស្លាប់រស់របស់
អ៊ីស្រាអែល។

        មូលហេតុទី២ដែលធ្វើឲ្យលោក Netanyahu ថ្លែងមតិចំពោះមុខរដ្ឋសភា​អាមេរីក
​គឺពីព្រោះប្រជាជនអ៊ីស្រាអែលចង់ឃើញនាយករដ្ឋមន្ត្រីរបស់គេបង្ហាញ​ទស្សនៈយ៉ាង
ខ្លាំងក្លាចំពោះសមាជិកសភាអាមេរិក។

        ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីស្រាអែលពីយូរមកបានក្លាយទៅជាបញ្ហា​សំខាន់
លើឆាកនយោបាយនៃប្រទេសទាំងពីរ។ ទោះបីជាលោក Netanyahu ប្រកាសនៅ
សន្និសីទប្រចាំឆ្នាំ AIPAC នាថ្ងៃទី២មិនាថា សម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែលកំពុងជិត
ស្និទ្ធជាងពេលណាទាំងអស់ នឹងបន្តអភិវឌ្ឍន៍និង​សេតវិមាន​បានបដិសេធព័ត៌មាន
នឹងកាត់ផ្ដាច់ជំនួយសំរាប់អ៊ីស្រាអែលក្តី ប៉ុន្តែ​ជាក់ស្ដែងគឺប្រទេសទាំងពីរមានការខ្វែង
គំនិត។ ដំណើរទស្សនកិច្ចនៅអាមេរិក​ដោយពោពេញទៅដោយការគិតគូលើកនេះ
របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងធ្វើឲ្យការខ្វែងគំនិតនេះកាន់តែជ្រាលជ្រៅថែម
ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ