លើកកំពស់ផលិតភាពការងារដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីចុងសប្ដាហ៍កន្លងទៅ បានជួប ប្រជុំជាមួយបណ្ដាក្រសួង និងផ្នែក ស្តីពីការលើកកម្ពស់ផលិតភាពការងាររបស់វៀត ណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ការលើកកំពស់ផលិតភាពការងារ បានក្លាយជាបញ្ហាដោយមានលក្ខណៈស្លាប់រស់សម្រាប់ប្រទេសទាំងអស់ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងវៀតណាមផងដែរ។

លើកកំពស់ផលិតភាពការងារដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍ - ảnh 1រូបថតឧទាហរណ៍៖ chinhphu.vn

ផលិតភាពការងារគឺជារង្វាស់ដ៏សំខាន់បំផុតដើម្បីវាយតម្លៃ និងប្រៀបធៀបកម្រិតអភិវឌ្ឍន៍រវាងប្រទេសនានាក៏ដូចជារវាងវិស័យ និងមូលដ្ឋាននៅក្នុងប្រទេស នីមួយៗ។

ផលិតភាពការងាររបស់វៀតណាមមានកំណើនជាវិជ្ជមាននិងបន្តបន្ទាប់

ចាប់ពីឆ្នាំ ២០១១ មក ផលិតភាពការងាររបស់វៀតណាមបានកើនឡើង ២,៧ ដង ពី ៧០ លានដុង (ជិត ៣ ពាន់ដុល្លារអាមេរិក) ក្នុងពលករម្នាក់ ក្នុងឆ្នាំ ២០១១ ដល់ ១៨៨,៧ លានដុង (ជាង ៨ ពាន់ដុល្លារអាមេរិក) ក្នុងពលករម្នាក់ក្នុងឆ្នាំ២០២៣។ នេះគឺជាកម្រិតខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ ហើយកំពុងបង្រួញគម្លាតបន្តិចម្តងៗជាមួយ ប្រទេសដទៃទៀត។

យោងតាមធនាគារពិភពលោក (WB) បើគណនាដោយផ្អែកលើកម្លាំងទិញ ដោយស្មើគ្នា (PPP) ក្នុងដំណាក់កាល ២០២១ - ២០២២ ផលិតភាពការងាររបស់វៀត ណាមបានកើនឡើងជាមធ្យម ៤% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងកម្រិតមធ្យមរបស់ពិភព លោកគឺ ២% និង ជាប់ចំណាត់ថ្នាក់ទី ២ នៅអាស៊ីអាគ្នេយ៍ (បន្ទាប់ពីផលិតភាពការងារ ជាមធ្យមរបស់សិង្ហបុរីគឺ ៥,៨%)។ ការបង្កើនផលិតភាពការងារបានរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ជាពិសេសការបង្កើនប្រាក់ចំណូល និងលើកកំពស់ជីវភាពខាង សម្ភារៈរបស់ប្រជាជន។ ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ប្រាក់ចំណូលជាមធ្យមរបស់ ពលករមានចំនួន ៧,៦ លានដុង (៣២២ ដុល្លារ) កើនឡើង ២៤ ដុល្លារ បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ លទ្ធផលនេះគឺអាចធ្វើទៅបាន ដោយសារវៀតណាមបានកំណត់យ៉ាងច្បាស់ថា ការអភិវឌ្ឍធនធានមនុស្សជារបកគំហើញមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំង៣ (រួមជាមួយនឹងស្ថាប័ន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ)។ ជាពិសេស សេចក្តីសម្រេច ចិត្តនៃមហាសន្និបាតបក្សលើកទី១៣ (២០២១) បានសង្កត់ធ្ងន់លើការអភិវឌ្ឍធនធាន មនុស្ស ដោយផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះគឺជា កត្តាមូលដ្ឋាននិងគន្លឹះដែលបង្កើតមូលដ្ឋានគ្រឹះដើម្បីបង្កើនផលិតភាពការងារយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។

ផ្តោតលើមុខព្រួញដើម្បីបង្កើនផលិតភាពការងារ

ទោះបីជាមានការកែលម្អក៏ដោយ ប៉ុន្តែបើគិតតាមតម្លៃដាច់ខាត ផលិតភាពការងាររបស់វៀតណាមនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងប្រទេសដទៃទៀត នៅក្នុងតំបន់។ ផលិតភាពការងាររបស់វៀតណាមក្នុងឆ្នាំ ២០២២ គឺស្មើនឹង ១១,៤% នៃប្រទេសសិង្ហបុរី ២៤,៧% នៃកូរ៉េខាងត្បូង និង ២៦,៣% នៃប្រទេសជប៉ុន...

គម្លាតនៃផលិតភាពការងារ និងកម្រិតអភិវឌ្ឍន៍រវាងបណ្ដាតំបន់នៅតែមាន ច្រើន។ កត្តាជាមូលដ្ឋានសម្រាប់ការបង្កើនផលិតភាពការងារយ៉ាងរហ័ស និងប្រកប ដោយនិរន្តរភាព មិនទាន់មានរបកគំហើញពិតប្រាកដនៅឡើយ ដូចជា៖ ហេដ្ឋារចនា សម្ព័ន្ធ ការផ្លាស់ប្តូរកម្លាំងពលកម្មពីជនបទមកទីក្រុង ពីវិស័យក្រៅផ្លូវការ ទៅវិស័យផ្លូវ ការ ជាដើម។

ដោយហេតុនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យសហព័ន្ធការងារវៀតណាម សមាជិកសហជីព ពលករ សហជីពគ្រប់លំដាប់ថ្នាក់ សហគមន៍ ធុរកិច្ច រួមជាមួយក្រសួង ផ្នែក និងមូលដ្ឋាន ផ្ដោតសំខាន់លើកិច្ចការមួយចំនួន៖

“ត្រួសត្រាយផ្លូវក្នុងការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ការអភិវឌ្ឍសេដ្ឋ កិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង បណ្ដាផ្នែក វិស័យដែលទើប លេចចេញ បង្កើតកម្លាំងចលករដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ត្រួសត្រាយផ្លូវ ក្នុងសមាហរណកម្មអន្តរជាតិ ឆ្លៀតយកឱ្យបានល្អនូវឱកាសទាំងអស់ ពង្រីកសក្តានុ ពលប្លែកៗ ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែង ដើម្បីលើកកំពស់ប្រសិទ្ធ ភាពផលិតកម្មអាជីវកម្ម; ត្រួសត្រាយផ្លូវក្នុងចលនាប្រឡងប្រណាំងដើម្បីបង្កើនផលិត ភាពការងារ ពង្រីកគំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រង ការរៀបចំផលិតកម្មអាជីវកម្ម ការកែ លម្អបច្ចេកទេស និងជំរុញយ៉ាងខ្លាំងនូវគំនិតផ្តួចផ្តើមដើម្បីបង្កើនផលិតភាពការងារ”។

ប្រមុខរដ្ឋាភិបាលក៏បានសង្កត់ធ្ងន់លើរបកគំហើញក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងការ បណ្តុះបណ្តាលវិជ្ជាជីវៈ; របកគំហើញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជា ពិសេសនៅក្នុងផ្នែកនិងវិស័យដែលទើបលេចចេញ; របកគំហើញខាងបរិយាកាស ការងារ ធានានូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់ពលករ។

ការលើកកម្ពស់ផលិតភាពការងារគឺជាភារកិច្ចដ៏សំខាន់ បន្ទាន់ និងមាន លក្ខណៈយុទ្ធសាស្ត្រ យូរអង្វែងនៃប្រព័ន្ធនយោបាយទាំងមូល។ នេះក៏ជាផ្លូវខ្លីបំផុត សម្រាប់វៀតណាមដើម្បីតាមទាន់ប្រទេសអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ