លើកកម្ពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ

(VOVWORLD) -នាយប់ថ្ងៃទី៧មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចាកចេញពីរដ្ឋធានីហាណូយ ឆ្ពោះទៅកាន់ប្រទេសកាណាដា ដើម្បីចូលរួមសន្និសីទកំពូលក្រុម G7។ ប្រការនេះបានសរឲ្យឃើញថា ការគោរពនិងការយកចិត្តទុកដាក់របស់ប្រទេសម្ចាស់ផ្ទះនិយាយដោយឡែកនិងប្រទេសជាសមាជិកក្រុម G7 និយាយរួមចំពោះតួនាទីរបស់វៀត ណាមក្នុងបណ្តាបញ្ហាតំបន់និងអន្តរជាតិ។ បន្ទាប់ពីព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញអនុវត្តដំណើរទស្សនកិច្ចប្រទេសកាណាដាតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងមានជំហានលោតផ្លោះជាច្រើននិងបើកចេញយថាទស្សន៍ថ្មីសម្រាប់ពេលអនាគត។

លើកកម្ពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទកំពូលក្រុមប្រទេស G7 (រូបថតៈ TTXVN ) 

ដំណើរទស្សនកិច្ចនៅកាណាដារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានប្រព្រឹត្តឡើងក្នុងរយៈពេលពីថ្ងៃទី៨ដល់ថ្ងៃទី១០មិថុនា។ នេះជាលើកទី២ដែលវៀតណាមទទួលបានការអញ្ជើញចូលរួមសន្និសីទកំពូលនៃក្រុមប្រ ទេសមានខឿនឧស្សាហកម្មអភិវឌ្ឍន៍ចំនួន៧រួមមានជប៉ុន អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដានិងអ៊ីតាលី។

សន្និសីទកំពូលក្រុម G7 ឆ្នាំនេះបានប្រារព្ធជាផ្លូវការនាថ្ងៃទី៩មិថុនា ដោយបានផ្តោតការពិភាក្សាលើបញ្ហាសំខាន់ៗចំនួន៣ នោះគឺ កសាងភាពជនទ្រាំ លទ្ធភាពទប់ទល់របស់សហគមន៍តាមឆ្នេរសមុទ្រ ជួយឧបត្ថម្ភអភិវឌ្ឍន៍របរនេសាទប្រកបដោយចីរភាពនិងការពារបរិស្ថានសមុទ្រ រួមទាំងជម្រុញដំណោះស្រាយសម្រាប់ដោះស្រាយ កាកសំណល់ប្លាស្ទិចនៅក្នុងមហាសមុទ្រ។

វៀតណាមមានបំណងរួមជាមួយប្រទេសនានាដោះស្រាយរាល់បញ្ហាប្រឈមសកលលោក។

វៀតណាមមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេស G7 ទាំងអស់ ដោយបានបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចំនួន៥និងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយចំនួន២ប្រទេស ដែលជាសមាជិកក្រុម G7។

លើកកម្ពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ - ảnh 2 នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក្នុងដំំណើរទស្សនកិច្ចនៅវៀតណាម កាលពីខែវិច្ឆិកាឆ្នាំ២០១៧ 

ដំណើរទស្សនកិច្ចនៅកាណាដាលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគូសសញ្ញា នេះជាលើកទី២ដែលវៀតណាមចូលរួមសន្និសីទកំពូលក្រុម G7 ក្នុងនាមជាភ្ញៀវកិត្តិយស។ នៅក្នុងសន្និសីទលើកនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញថ្លែងបទសន្ទរកថា ដោយបានអះអាងលើការខិតខំប្រឹងប្រែងានិងការរួមចំណែកសំខាន់របស់វៀតណាមក្នុងការដោះស្រាយរាល់បញ្ហាប្រឈមសកលលោក ដូចជា ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ការពារបរិស្ថាន ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពប្រភពថាមពលកកើតឡើងវិញជាដើម។

សម្រាប់វៀតណាមវិញ ការចូលរួមសន្និសីទកំពូលក្រុម G7 ជាឱកាសដើម្បីខ្លួនបង្ហាញការទទួលខុសត្រូវនិងរួមចំណែកទៅក្នុងការដោះស្រាយរាល់បញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ចូលរួមសន្និសីទកំពូល G7 ក៏ជាឱកាសដើម្បីវៀតណាមក្នុងការទាក់ទាញវិនិយោគិនមកអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។ ហើយវៀតណាមត្រៀមជាស្រេច សហប្រតិបត្តិការនិងបង្កលក្ខណៈងាយស្រួលសម្រាប់ដៃគូទាំងអស់រួមទាំងជឿជាក់ថា ដោយមានសក្កានុភាពហិរញ្ញវត្ថុ បច្ចេកវិទ្យានិងបទពិសោធន៍ក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញនោះ វិនិយោគិនមកពីប្រទេស G7 នឹងមានឱកាសជាច្រើន ដើម្បីក្លាយទៅជាវិនិយោគិនយុទ្ធសាស្ត្រលើវិស័យថាមពលកកើតឡើងវិញនៅវៀតណាមផងដែរ។

ម្រុញទំនាក់ទំនងជាមួយកាណាដា

ឆ្នាំ២០១៨ជាឆ្នាំពោរពេញទៅដោតអត្ថន័យពិសេសសម្រាប់ប្រទេសទាំងពីរ វៀតណាមនិងកាណាដា  ដោយកត់សម្គាល់ឃើញថា រយៈពេល៤៥ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត។ កាលពីឆ្នាំ២០១៧ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការកំណត់ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ដាក់ចេញទិសដៅ និងវិធានការជម្រុញទំនាក់ទំនងលើគ្រប់វិស័យ។

បច្ចុប្បន្ននេះ វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដាក្នុងតំបន់អាស៊ាន។ កាណាដាកំពុងខិតខំប្រឹងប្រែងបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាមដោយសង្ឃឹមថា ខណៈពេលដែល កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)ត្រូវបានអនុវត្តនោះ ប្រទេសទាំងពីរនឹងមានឱកាសជម្រុញការអភិវឌ្ឍឲ្យបានខ្លាំងក្លាថែមទៀត។ អញ្ជើញថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីកាណាដា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញវាយតម្លៃយ៉ាងដូច្នេះ៖

“ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីទទួលបានកំណើនជាបន្តបន្ទាប់ ពោលគឺក្នុងមួយឆ្នាំទទួលបាន២០ភាគរយ។ នេះជាការវិវឌ្ឍមួយបើធៀបទៅនឹងប្រទេសដទៃលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។ ឈរលើស្មារតីនោះ ខ្ញុំសូមគូសបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីរវាងវៀតណាមជាមួយកាណាដាអំពីទំនាក់ទំនងទ្វេភាគី នឹងបើកចេញទំព័រថ្មី លើគ្រប់គ្រុងជ្រោយទាំងវិស័យសេដ្ឋ កិច្ច វប្បធម៌ សង្គម ទៅដល់ការពារជាតិសន្តិសុខ ក្នុងនាមភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយគ្នាទៅវិញទៅមក”។

វៀតណាមក៏ជាប្រទេសដែលមានចំនួនសិស្សនិស្សិតរៀននៅកាណាដាច្រើនបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឆ្នាំ២០១៧ មានសិស្សានិស្សិតវៀតណាមចំនួន១៤ពាន់នាក់កំពុងសិក្សារៀនសូត្រនៅកាណាដា។ អញ្ជើញថ្លែងមតិក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមកាលពីខែ វិច្ឆិកាឆ្នាំ២០១៧មុននេះ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានឲ្យដឹងថា៖ “កាណាដានិងវៀតណាមមានទំនាក់ទំនងជិតស្និទ្ធហើយយើងត្រូវធានាថា វិស័យអប់រំនៅតែជាវិស័យអាទិភាពចម្បងរបស់ប្រទេសយើងទាំងពីរ។ មតិយោបល់រួមទាំងដំណោះស្រាយរបស់សិស្សទាំងអស់នឹងត្រូវបានសហគមន៍និងពិភពលោកទាំងមូលទទួលស្គាល់ផងដែរ”។

ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូលក្រុម G7 និងធ្វើទស្សនកិច្ចនៅកាណាដា លើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាថ្មីម្តងទៀតបានបង្ហាញនូវបំណងប្រាថ្នារបស់វៀតណាម រួមជាមួយប្រទេសនានាដោះស្រាយរាល់ការប្រឈមសកលលោក និងជាឱកាសដើម្បីវៀតណាមរិតបន្តឹងថែមទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយកាណាដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ