លោកប្រធានហូជីមិញ៖ ប្រភពនៃការបំផុសគំនិតដ៏គ្មានទីបញ្ចប់អំពីបដិវត្តន៍ និងវប្បធម៌របស់មនុស្សលោក

(VOVWORLD) - លោកប្រធានហូជីមិញ៖ ប្រភពនៃការបំផុសគំនិតដ៏គ្មានទីបញ្ចប់អំពី បដិវត្តន៍និងវប្បធម៌របស់មនុស្សលោក” ជាចំណងជើងនៃអត្ថបទសរសេរ របស់លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសម្លេង វៀតណាម ប្រធានក្រុមប្រឹក្សាទ្រឹស្ដីតិទៀនអក្សរសាស្ត្រសិល្បៈមជ្ឈឹម ក្នុង ឱកាសរំលឹកខួបលើកទី១៣០ទិវាកំណើតរបស់លោកប្រធានហូជីមិញ អគ្គ មគ្គុទេសដ៏មហិមាររបស់បក្ស រដ្ឋនិងប្រជាជនវៀត ណាម។
លោកប្រធានហូជីមិញ៖ ប្រភពនៃការបំផុសគំនិតដ៏គ្មានទីបញ្ចប់អំពីបដិវត្តន៍ និងវប្បធម៌របស់មនុស្សលោក - ảnh 1លោកប្រធានហូជីមិញអញ្ជើញអានសេចក្ដីប្រកាសឯករាជ្យកាលពីព្រឹកថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ នៅទីលាន Ba Dinh រដ្ឋធានីហាណូយ។ (រូបថតឯកសារ) 

លោកប្រធានហូជីមិញជាវីរជនរំដោះជាតិវៀតណាម ជាអ្នកវប្បធម៌ មានទេពកោសល្យលើសលុបរបស់វៀតណាមនិងពិភពលោក។ លោក ប្រធានមានការប្រមូលផ្ដុំ ការគួបផ្សំនិងការពង្រីករហូតដល់កម្រិតខ្ពស់បំផុត និងល្អឥតខ្ចោះរវាងវប្បធម៌ប្រពៃណីនិងទាន់សម័យ លោកខាងកើតនិង លោកខាងលិច បុរាណនិងទំនើប ក្លាហាននិងមនុស្សសាស្ត្រ មហិមារនិង សាមញ្ញ។ លោកប្រធានហូជីមិញជាប្រភពនៃការបំផុសគំនិតដ៏គ្មានទីបញ្ចប់ សម្រាប់ការតស៊ូរំដោះជាតិ រំដោះសង្គម រំដោះវណ្ណៈ រំដោះមនុស្ស ព្រមទាំង ក៏ជាប្រភពនៃការបំផុសគំនិតសម្រាប់អ្នកអក្សរសាស្ត្រ កវី អ្នកកាសែត និង សិល្បៈករគ្រប់ប្រភេទទៀតផង។

ប្រភពនៃការបំផុសគំនិតដ៏គ្មានទីបញ្ចប់អំពីបដិវត្តន៍និងការតស៊ូរំដោះ ជាតិ រំដោះសង្គម រំដោះវណ្ណៈ រំដោះមនុស្ស

លោកសាស្ត្រាចារ្យបណ្ឌិត Nguyen The Ky បានអះអាងថា សតិ អារម្មណ៍ស្ដីពីមហាសាមគ្គី សប្បុរសធម៌ អធ្យាស្រ័យ និងមនុស្សសាស្ត្ររបស់ ហូជីមិញបានធ្វើឲ្យរំភើបបេះដូងនៅតាមប្រទេស ជនជាតិ វណ្ណៈនិង សាសនាជាច្រើន។ លោកប្រធានរដ្ឋគុយបា Fidel Castro បានលើកសរ សើរលោកប្រធាន ហូជីមិញយ៉ាងដូច្នេះថា៖ “ភាពភ្លឺស្វាងជារៀងរហូតគឺទៅ ដល់លោកប្រធានហូជីមិញ។ អ្នកបដិវត្តន៍ដ៏មហិមារដែលកាន់តែត្រូវបាន គោរព លើកសរសើរនិងស្រឡាញ់រាប់អានមិនត្រឹមតែចំពោះប្រជាជន វៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះប្រជាជាតិផ្សេងៗលើពិភពលោកទៀតផង”។ លោកប្រធានាធិបតីឥណ្ឌា Ramaswamy Venkataraman បានលើក ច្បាស់ថា៖ “ហូជីមិញមិនត្រឹមតែជាមនុស្សម្នាក់ដ៏លេចធ្លោក្នុងចលនាតស៊ូ រំដោះជាតិប៉ុណ្ណោះទេ។ ដោយឫទ្ធានុភាពនិងទេពកោសល្យ លោកបានដឹក នាំជនរួមជាតិរំដោះខ្លួនឯងឲ្យរួចផុតពីនឹមត្រួតត្រារបស់ពួកចក្រពត្តិ បង្កើត ឡើងរូបភាពជាអមតៈនៅក្នុងបេះដូងនិងដួងចិត្តរបស់អ្នកស្នេហាជាតិវៀត ណាម។ លោកថែមទាំងជាមនុស្សម្នាក់ដែលមានស្មារតីអន្តរជាតិដ៏អស្ចារ្យ ដែលលះបង់អស់ពីកម្លាំងកាយចិត្តដើម្បីជំនឿជាក់ទៅលើជីវភាពរបស់ប្រជាជាតិជាបងប្អូនផ្សេងៗ ដើម្បីគោលដៅដ៏ខ្ពង់ខ្ពស់របស់មនុស្សលោកនៅ ទ្វីបទាំង៥។ លោកជាប្រភពនៃការបំផុសគំនិតនិងបំណងប្រាថ្នាសម្រាប់អ្នក ស្រឡាញ់សន្តិភាពទាំងអស់នៅក្នុងគ្រប់សម័យកាល”។ ព្រះបរមកោដិនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ បានសរសេរថា៖ “លោក ប្រធានហូជីមិញបានឈានចូលក្នុងប្រវត្តិសាស្ត្ររបស់បណ្ដាប្រជាជាតិនៅ ឥណ្ឌូចិន នៅទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ក្នុងឋានៈជានិមិត្តរូបនៃ ការតស៊ូស្នេហាជាតិដណ្ដើមឯករាជ្យ”។

ចំណែកឯលោកបណ្ឌិត Modagat Ahmed នាយកតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការ UNESCO ធ្លាប់បានអះអាងថា៖ “កម្រមានឥស្សរៈ ជនណាក្នុងប្រវត្តិសាស្ត្របានក្លាយទៅជារឿងព្រេងកាលពីពេលនៅរស់ ហើយច្បាស់លាស់ណាស់ថា លោកប្រធានហូជីមិញជាឥស្សរៈជនមួយរូបក្នុង ចំណោមឥស្សរៈជនដ៏តិចតួចនោះ”។

ប្រភពនៃការបំផុសគំនិតដ៏គ្មានទីបញ្ចប់សម្រាប់អ្នកអក្សរសាស្ត្រ កវី អ្នកកាសែតនិងសិល្បៈករ

បន្ទាប់ពីជ័យជំនះ Dien Bien Phu ដ៏ “ល្បីល្បាញទូទាំងពិភពលោក រញ្ជួយភពផែនដី” របស់វៀតណាម  តន្ត្រីករជនជាតិអង់គ្លេស Ewan Maccoll បាននិពន្ធបទចម្រៀងដោយចំណងជើងថា “The ballad of Ho Chi Minh” (បទចម្រៀងហូជីមិញ)។ វណ្ណៈកម្មតន្ត្រីនេះត្រូវបានបកប្រែជាភាសាខ្លះៗ ទៀតហើយត្រូវបានមហាជនស្គាល់ដល់យ៉ាងច្រើន។ សៀវភៅកំណាព្យ “កំណត់ត្រាក្នុងពន្ធនាគារ” របស់លោកប្រធានហូជីមិញត្រូវបានបកប្រែជា ភាសាចំនួន៣៥ ក្នុងនោះមានប្រទេសខ្លះៗដែលបានបកប្រែនិងបោះពុម្ភ ផ្សាយច្រើនលើក។ លោកប្រធានហូជីមិញក៏ជាប្រធានបទនៃការនិពន្ធរបស់ អ្នកអក្សរសាស្ត្រ និងកវីដ៏ល្បីល្បាញជាច្រើនលើពិភពលោកផងដែរ។ កវី ជនជាតិគុយបាលោក Felix Pita Rodriguez បានចាត់ទុកថា៖ “ក្នុងវណ្ណកម្ម របស់លោកប្រធានហូជីមិញ កសិករនៅវៀតណាម នៅអាល់ហ្សេរី នៅកុងហ្គោ អ្នករងការជិះជាន់សង្កត់សង្កិននៅកោះAntilles ឬនៅភាគខាងត្បូង ប្រទេសអាមេរិក សុទ្ធតែមានអ្នកគាំទ្រពួកគេយ៉ាងសកម្មដែរ”។

នៅប្រទេសវៀតណាមវិញ ចាប់ពីឆ្នាំ១៩៤៥មក មានវណ្ណកម្មរាប់សិប ម៉ឺនគ្រប់ប្រភេទចាប់ពីសារព័ត៌មាន អក្សរសាស្ត្រ កំណាព្យ ទ្រឹស្ដី តន្ត្រី ល្ខោន ភាពយន្ត រហូតដល់ វិចិត្រសិល្បៈ រូបថត របាំ ស្ថាបត្យកម្ម សិល្បៈ ប្រជាប្រិយនិងសិល្បៈជនជាតិភាគតិច ត្រូវបាននិពន្ធឡើងស្ដីពីរូបភាព លោកប្រធានហូជីមិញ។

បញ្ចប់អត្ថបទសរសេរ អ្នកនិពន្ធបានសង្កត់ធ្ងន់ថា នៅតែមានរឿងរ៉ាវ ជាច្រើនទាំងនៅវៀតណាមនិងប្រទេសផ្សេងៗទៀត ដែលក្នុងនោះលោក ប្រធានហូជីមិញជាប្រភពនៃការបំផុសគំនិត ជាជំនឿជាក់ ជាប្រភពកម្លាំងដ៏ ធំធេងសម្រាប់ប្រជាជាតិនានាជំនះពុះពារលើការលំបាកលំបិន នឹមត្រួតត្រា និងគ្រាប់បែកមីន ដើម្បីរំដោះប្រជាជាតិខ្លួន រំដោះសង្គម រំដោះមនុស្ស ឆ្ពោះ ទៅរកជីវភាពរស់នៅប្រកបដោយសេរីភាព ប្រជាធិបតេយ្យ សមភាព សម្បូរធូធារនិងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ