លទ្ធផលសេដ្ឋកិច្ចក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ: សមិទ្ធិផលនៃការត្រិះរិះអភិវឌ្ឍន៍យ៉ាងទូលំទូលាយ

(VOVWORLD) - វិស័យសេដ្ឋកិច្ច-សង្គមរបស់ វៀតណាមសម្រេចបានក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ បានកត់ត្រាលទ្ធផលវិជ្ជមាន ដោយខិតជិតគោលដៅដែលបានដាក់ចេញ។ នេះជាលទ្ធ ផល នៃការលើកកម្ពស់កំណែទម្រង់របៀបរបប ដោយអនុវត្តយ៉ាងខ្លាំងក្លានូវ "សសរស្តម្ភយុទ្ធសាស្ត្រទាំងបួន" នៃប្រព័ន្ធទាំងមូល។ កំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គមក៏ជាកម្លាំងចលករសម្រាប់វៀតណាម អនុវត្តប្រកបដោយប្រសិទ្ធ ភាព នូវការបង្រួមអង្គភាព-ក្បាលម៉ាស៊ីន ប្រតិ បត្តិការគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។

ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំបានកើនឡើង ៧,៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ខែនៃដំណាក់កាល ២០១១-២០២៥។ ការនាំចេញនិងនាំចូលសរុបទំនិញកើនឡើងជាង ១៦% ក្នុងរយៈពេលដូចគ្នានេះ។ សមតុល្យពាណិជ្ជកម្មទំនិញមានអតិរេក ៧,៦៣ ពាន់លានដុល្លារអាមេរិក។

មូលដ្ឋានគ្រឹះសម្រាប់កំណើន

ចំណុចសំខាន់គឺនៅប៉ុន្មានខែដំបូងនៃឆ្នាំនេះ សេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រជាច្រើនត្រូវបានបង្កើតឡើង និងអនុវត្តយ៉ាងម៉ឺងម៉ាត់នៅគ្រប់កម្រិតទាំងអស់។ ក្នុងសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ រដ្ឋ សភាបានអនុម័តលើសេចក្តីសម្រេចចិត្ត វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ រួមជាមួយនឹងច្បាប់ និងសេចក្តីសម្រេចចិត្តប្រកបដោយសមកាលកម្មជាច្រើន បង្កើតមូលដ្ឋានច្បាប់សម្រាប់ការច្នៃប្រឌិត និងការរៀបចំក្បាលម៉ាស៊ីនអាជ្ញាធរមូលដ្ឋានពីរកម្រិត។  ការផ្លាស់ប្តូរទាំងនេះនឹងបង្កើតលំហរអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមធំជាង និងសម្រួលដំណើរការបែបបទរដ្ឋបាល ផ្ទេរអំណាចទៅអង្គភាពផ្ទាល់។

ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បក្សនិងរដ្ឋបានផ្សព្វផ្សាយនិងអនុវត្តជាបន្ទាន់នូវ "សសរស្តម្ភយុទ្ធសាស្ត្រទាំងបួន" ដើម្បីបង្កើតយន្តការប្រកប ដោយស្ថិរភាព តម្លាភាព និងប្រសិទ្ធភាពសម្រាប់សកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងការអនុវត្ត សសរស្តម្ភយុទ្ធសាស្ត្រទាំងបួន រដ្ឋាភិបាលបានដាក់ចេញនិងផ្តោតលើការបញ្ជាណែនាំឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋានដើម្បីការពារអាជីវកម្មរកស៊ីស្របច្បាប់ បង្កើតសេដ្ឋកិច្ចទីផ្សារប្រកបដោយតម្លាភាព។  

ជាមួយនឹងផ្នត់គំនិតអភិវឌ្ឍន៍ដ៏ទូលំទូលាយ ជាមួយនឹងដំណោះស្រាយដើម្បីបង្កើតសេដ្ឋកិច្ចទីផ្សារប្រកបដោយតម្លាភាព បានបំពេញបន្ថែម និងពង្រឹងទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ក្នុងបរិយាកាសវិនិយោគនិងធ្វើអាជីវកម្មរបស់វៀតណាម។ ពោលគឺ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដើមទុនវិនិយោគសង្គមសរុបបានកើនឡើង ៩,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខ្ពស់ជាង ៣,០ នៃពិន្ទុភាគរយ ប្រៀបនឹងកំណើនក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ដែលក្នុងនោះ ទុនវិនិ យោគនៃវិស័យក្រៅរដ្ឋ មានសមាមាត្រខ្ពស់បំផុតគឺ ៥៤,០%។

លទ្ធផលសេដ្ឋកិច្ចក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ: សមិទ្ធិផលនៃការត្រិះរិះអភិវឌ្ឍន៍យ៉ាងទូលំទូលាយ - ảnh 1លោកស្រី ង្វៀន ធី ហឿង ប្រធានការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) (រូបថត៖ VOV)

ធ្វើការបកស្រាយពីការរីកចម្រើនដ៏គួរអោយចាប់អារម្មណ៍នេះ លោកស្រី ង្វៀន ធី ហឿង នាយកការិយាល័យស្ថិតិទូទៅបានមានប្រសាសន៍ថា កត្តាសំខាន់គឺមកពីទិសដៅ និងការគ្រប់គ្រងយ៉ាងខ្លាំងក្លា និងស៊ីសង្វាក់គ្នានៃប្រព័ន្ធនយោបាយទាំងមូល។

“ការផ្តល់សិទ្ធិអំណាចដល់សមូហភាពនីមួយៗ និងបុគ្គលម្នាក់ៗ នៅកម្រិតផ្សេងៗគ្នា ដើម្បីរួមចំណែកដល់សមត្ថភាពអតិបរមា ធនធាន និងប្រមូលផ្តុំសមត្ថភាពច្រើនបំផុតដើម្បីអនុវត្តភារកិច្ច។ ការពង្រឹងអំណាចក្នុងការធ្វើការងារឱ្យកាន់តែល្អ និងរឹងមាំនៅក្នុងមុខតំណែង និងមុខងារនីមួយៗ ក្នុងការកំណត់យ៉ាងច្បាស់នូវសិទ្ធិ ការទទួលខុសត្រូវ កាតព្វកិច្ច ព្រមទាំងការរួមចំណែកក្នុងការដោះស្រាយការងារជាក់ស្តែង ការដោះស្រាយការងាររួម”។

បន្តបង្កើនសក្តានុពលកំណើន

លទ្ធផលសេដ្ឋកិច្ចជាវិជ្ជមានក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីសម្រេចបាននូវគោលដៅកំណើន ៨% ឬច្រើនជាងនេះនៅឆ្នាំនេះ និងចំនួនពីរខ្ទង់ក្នុងឆ្នាំបន្ទាប់។ លោកស្រី ង្វៀន ធី ម៉ាយ ហាញ់ ប្រធាននាយកដ្ឋានប្រព័ន្ធគណនីជាតិ (ការិយាល័យស្ថិតិទូទៅ) បាននិយាយថា លទ្ធផលនេះនឹងគ្រាន់តែជាលក្ខខណ្ឌចាំបាច់សម្រាប់គោលដៅកំណើន ៨% ប៉ុណ្ណោះ។ ដើម្បីសម្រេចបាននូវគោលដៅ ដំណាក់កាលប៉ុន្មានខែចុងក្រោយនេះ វៀតណាមត្រូវបង្កើនសក្តានុពលកំណើន។ ជាពិសេសការវិនិយោគសាធារណៈនឹងក្លាយជាកម្លាំងចលករដ៏សំខាន់បំផុត។ បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងដឹកនាំយ៉ាងខ្លាំងក្លាឆ្ពោះទៅរកគោលដៅបញ្ចេញដើមទុនវិនិយោគសាធារណៈទាំង ១០០% ជាពិសេសនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ។ បន្ទាប់មកគឺវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត និងកំណើនឥណទាន។ លោកស្រី ង្វៀន ធី ម៉ាយ ហាញ់ មានប្រសាសន៍ថា៖ “វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិតនឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់ ដោយដើរតួនាទីជាយុទ្ធសាស្ត្រ។ ការផ្ទុះឡើងនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិតនឹងបើកឱកាសសម្រាប់អាជីវកម្មក្នុងការចូលប្រើប្រាស់ និងអនុវត្តបច្ចេកវិទ្យា AI ក្នុងសកម្មភាពផលិតកម្ម ដើម្បីកាត់បន្ថយការចំណាយ កែលម្អផលិតភាពការងារ និងបង្កើនការប្រកួតប្រជែង។ ការខិតខំសម្រេចបានកំណើនឥណទាន ១៦% ជាមួយនឹងការកែសម្រួលសមស្របទៅនឹងការអភិវឌ្ឍ និងស្ថានភាពជាក់ស្តែងក្នុងឆ្នាំ ២០២៥ នឹងបង្កើតលំហរដ៏ធំសម្រាប់កំណើនសេដ្ឋកិច្ច ភាគច្រើនតាមរយៈការផ្តល់ដើមទុនដ៏សម្បូរបែប ដើម្បីជំរុញផលិតកម្ម និងអាជីវកម្ម ជំរុញការវិនិយោគ និងការប្រើប្រាស់នៅទូទាំងសង្គម”។

វៀតណាមបានអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួនដោយស្មារតីសកម្ម និងបត់បែន ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអស្ថិរភាព និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក។ របៀបរបបងាយស្រួល  លំហរអភិវឌ្ឍន៍ត្រូវបានបើកទូលាយ   រួមជាមួយនឹងទិសដៅដ៏រឹងមាំពីមជ្ឈិមដល់ថ្នាក់មូលដ្ឋាន... គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់វៀតណាមក្នុងការបំពេញគោលដៅអភិវឌ្ឍន៍ដែលបានកំណត់ក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ