វៀតណាម៖ សមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ២៦ កុម្ភៈ រដ្ឋមន្ត្រីក្រសួងការបរទេស
វៀតណាមលោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ស្វីស) ហើយបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអៀរឡង់ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៩ ខែកុម្ភៈ។ ដំណើរទស្សនកិច្ចការងារនេះគឺសំដៅបញ្ជាក់ថា វៀតណាមបន្ត ជាសមាជិកដ៏សកម្មនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្នុងស្មារតី “ការគោរពនិងការយល់ ដឹង។ កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ។ សិទ្ធិមនុស្សទាំងអស់ - សម្រាប់មនុស្សទាំងអស់”។

ការធានាសិទ្ធិមនុស្សនៅតែទទួលបានការយកចិត្តទុកដាក់ជានិច្ចពីប្រទេស និងអង្គការអន្តរជាតិ

កិច្ចប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-២៨ ខែកុម្ភៈ) បានទាក់ទាញការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជិត ១៤០ មន្ត្រីជាន់ខ្ពស់នៃអ.ស.ប និងអង្គការអន្តរជាតិ ដទៃទៀត។ កិច្ចប្រជុំនេះគឺជាសកម្មភាពសំខាន់បំផុតនៃសម័យប្រជុំលើកទី ៥៥ នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្ស (ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៦ សប្តាហ៍ចាប់ពីថ្ងៃទី ២៦ ខែ កុម្ភៈដល់ថ្ងៃទី ៥ ខែមេសា) ជាមួយនឹងរបៀបវារៈដ៏មមាញឹកនិងពោរពេញទៅដោយ មហិច្ឆតា។

កិច្ចប្រជុំជាន់ខ្ពស់បានផ្តោតលើការពិភាក្សាអំពីបញ្ហាសកលជាបន្ទាន់ ដូចជា៖ ការងើបឡើងវិញក្រោយជំងឺរាតត្បាត COVID-19 វឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខ ក្រៅប្រពៃណីដូចជា៖ ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ សន្តិសុខ ប្រភពទឹក វិសមភាព ផលប៉ះពាល់អវិជ្ជមាននៃការធ្វើបរិវត្តកម្មឌីជីថល និងការធានា សិទ្ធិរបស់ក្រុមងាយរងគ្រោះ។ ល។ សរុបសេចក្ដីមក សម័យប្រជុំលើកទី៥៥ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស មាន កិច្ចពិភាក្សា ឯកទេសចំនួន ៧; ពិនិត្យរបាយការណ៍ឯកទេសចំនួន ៨០ ហើយពិភាក្សាអំពីយន្តការ សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើបញ្ហាទាក់ទងនឹងសិទ្ធិមនុស្សក្នុងវិស័យផ្សេងៗគ្នាជាច្រើន; ពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅប្រទេសជាក់ស្ដែងមួយចំនួន; ទន្ទឹមនឹងនេះ គ្រោងនឹងអនុម័តលើសេចក្ដីសម្រេចចិត្តចំនួនជាង៣០របស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សលើប្រធានបទផ្សេងៗជាច្រើន។

វៀតណាមសកម្មនិងម្ចាស់ការចូលរួមយ និងរួមចំណែកដោយការទទួលខុសត្រូវខ្ពស់បំផុត

អនុវត្តន៍គោលនយោបាយកិច្ចការបរទេសនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងសារាចរណ៍លេខ ២៥ របស់គណៈលេខាស្តីពីការជំរុញ និងលើកកំពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០ វៀតណាមបន្តដើរតួនាទី ជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែក យ៉ាងសកម្មក្នុងការកសាង និងបង្កើតច្បាប់លេងទូទៅនៃសហគមន៍ពិភពលោក។ នេះជាឆ្នាំទីពីរហើយ ដែលវៀតណាមចូលរួមកិច្ចប្រជុំជាន់ខ្ពស់ក្នុងនាមជា សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៥។

វៀតណាម៖ សមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son។ (រូបថត៖ dangcongsan.vn)

មុននោះ ក្នុងឆ្នាំ ២០២៣ វៀតណាមមានសញ្ញាសម្គាល់ និងគំនិតផ្តួចផ្តើមជាច្រើនដែលត្រូវបាន សហគមន៍អន្តរជាតិស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងក្លា ក្នុងនោះលេចធ្លោគឺសេចក្តី សម្រេចចិត្តស្តីពី "ការរំលឹកខួប ៧៥ ឆ្នាំនៃសេចក្តីប្រកាសអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងខួប ៣០ ឆ្នាំនៃសេចក្តីប្រកាស និងកម្មវិធីសកម្មភាពទីក្រុងវីយែន" ព្រមទាំងគំនិត ផ្តួចផ្តើមដ៏លេចធ្លោចំនួន ៥ ផ្សេងទៀតនៅកិច្ចប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សលើប្រធានបទផ្សេងៗគ្នាជាច្រើន។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីឲ្យវៀត ណាមបន្តពង្រីកតួនាទី និងឋានៈជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សនាពេលខាងមុខ ក្នុងនោះសកម្មភាពដំបូងបង្អស់ក្នុងឆ្នាំនេះគឺ ការចូលរួមសម័យប្រជុំជាន់ខ្ពស់លើកទី ៥៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។ រដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា៖

“ការដែលយើងមានគំនិតផ្តួចផ្តើម ដែលត្រូវបានអនុម័តនៅក្នុងសម័យប្រជុំដំបូង (លើកទី ៥២ ឆ្នាំ ២០២៣) ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់ អាណត្តិ ២០២៣ - ២០២៥ នោះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល យ៉ាងជិតស្និទ្ធ និងស៊ីសង្វាក់គ្នារវាង ក្រសួងការបរទេស ស្ថាប័នតំណាងវៀតណាម នៅបរទេស ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាតួនាទីសមាជិកដ៏សកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ ដើម្បីបន្តរួមចំណែកបង្កើតឋានៈសម្រាប់វៀត ណាម ក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុង និងក្រៅក្រុមប្រឹក្សាសិទ្ធិ មនុស្សក្នុងអាណត្តិទាំងស្រុងរបស់យើងនាពេលខាងមុខ។  ប្រការនេះគឺសមស្រប យ៉ាងពេញទំហឹង ទៅនឹងបាវចនារបស់វៀតណាមនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សគឺ៖ “ការគោរពនិងការយល់ដឹង។ កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ សិទ្ធិមនុស្សទាំងអស់សម្រាប់មនុស្សទាំងអស់”។

ក្នុងឆ្នាំ ២០២៤ វៀតណាមនឹងអនុវត្តន៍គំនិតផ្តួចផ្តើមសហប្រតិបត្តិការមួយចំនួនដើម្បីជំរុញ និងធានាសិទ្ធិមនុស្ស ក្នុងនោះវៀតណាមនឹងធ្វើជាអធិបតីក្នុងកាកសាង និងការចរចាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្សនៅសម័យប្រជុំប្រចាំខែមិថុនា; ការពាររបាយការណ៍ជាតិក្រោមយន្តការ ត្រួតពិនិត្យសកលតាមកាលកំណត់ វដ្តទី ៤ ក្នុងខែឧសភា។

រាល់ការរួមវិភាគទានក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៥៥ នៃក្រុម ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និយាយដោយឡែក និងសកម្មភាពរបស់ វៀតណាមពេញមួយឆ្នាំនេះ នឹងជាឱកាសដើម្បីឲ្យវៀតណាមបន្តបង្កើតនូវសញ្ញា សម្គាល់ជាច្រើនក្នុងតួនាទីជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣ - ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ