វៀតណាម - សហរដ្ឋអាមេរិក​ចាប់ផ្ដើម​ដំណាក់កាល​ជាបន្ត​ នៃ​កិច្ចសហប្រតិប​ត្តិកា​ររយៈពេល ២៥ ឆ្នាំ

(VOVWORLD) - ឆ្នាំ ២០២០ វៀតណាមនិងសហរដ្ឋអាមេរិកបានគូសសញ្ញារយៈពេល ២៥ ឆ្នាំ នៃការប្រក្រតីភាពទំនាក់ទំនងការទូត។ 
វៀតណាម - សហរដ្ឋអាមេរិក​ចាប់ផ្ដើម​ដំណាក់កាល​ជាបន្ត​  នៃ​កិច្ចសហប្រតិប​ត្តិកា​ររយៈពេល ២៥ ឆ្នាំ - ảnh 1 ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមលោក Daniel Kritenbrink (រូបថត៖ ស្ថានទូតអាមេរិក)

ដំណាក់កាល ២៥ ឆ្នាំ កន្លងទៅបានសរឲ្យឃើញនូវការវិវឌ្ឍដ៏ធំធេង ទាំងការយល់ដឹង និងសកម្មភាពរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដែលសម្រេចបាននូវសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍លើគ្រប់វិស័យ។ សកម្មភាពអបអរសាទរដែលប្រព្រឹត្តិទៅក្នុងឆ្នាំនេះ នឹងបង្កើតកម្លាំងចលករដ៏សំខាន់ ដើម្បីវៀតណាម និងសហរដ្ឋអាមេរិកបន្តបោះជំហានទៅមុខ ដើម្បីផលប្រយោជន៍ និងវិបុលភាពរួមផងដែរ។

រយៈពេល ២៥ ឆ្នាំចាប់តាំងពីពេលប្រក្រតីភាពទំនាក់ទំនងការទូត (ឆ្នាំ១៩៩៥) នាបច្ចុប្បន្ននៅវៀតណាមនិងសហរដ្ឋអាមេរិកបានក្លាយជាដៃគូលើគ្រប់វិស័យ កាន់តែគោរពគ្នាក្នុងគោលនយោបាយតំបន់របស់ប្រទេសនីមួយៗ និងបានចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រជាច្រើន។ នេះគឺជាទ្រព្យសម្បត្តិដ៏មានតំលៃនៃទំនាក់ទំនងទ្វេភាគី ដែលមិនងាយទទួលបានឡើយ។ ដូច្នេះ ទាំងវៀតណាមនិងសហរដ្ឋអាមេរិកសុទ្ធតែយល់ដឹងយ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្តនយោបាយ ចក្ខុវិស័យរយៈពេលវែង រួមកម្លាំងកាយចិត្តដើម្បីនាំទំនាក់ទំនងនេះបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងមាំមួន។

ទំនុកទុកចិត្តកាន់តែត្រូវបានពង្រឹងយ៉ាងរឹងមាំ

ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ដើម្បីកសាងជំនឿទុកចិត្ត ភាគីទាំងពីរជានិច្ចកាលបានផ្ដោតសំខាន់លើផលបយោជន៍ត្រឹមត្រូវរបស់គ្នា រួមគ្នាដោះស្រាយរាល់បញ្ហាដែលនៅសល់តាមរយៈការសន្ទនា ប្រកបដោយការស្ថាបនា ក្នុងស្មារតីយល់ដឹង និងគោរពគ្នាទៅវិញទៅមក គោរពស្ថាប័ននយោបាយរបស់គ្នា ក៏ដូចជាចូលរួមចំណែកជាក់ស្ដែងទៅក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ដូចគ្នា។

អ្នកវិភាគនយោបាយអន្តរជាតិជាច្រើនរូបបានវាយតម្លៃថា ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក គឺជាទំនាក់ទំនងពិសេស និងកម្រក្នុងទំនាក់ទំនងអន្តរជាតិ បច្ចុប្បន្ន។ ដូច្នេះ ការអបអរខួបលើកទី ២៥ ឆ្នាំ នៃការប្រក្រតីភាពទំនាក់ទំនងការទូត គឺជាព្រឹត្តិការណ៍ ដែលមានអត្ថន័យដ៏ពិសេសសម្រាប់ប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមលោក Daniel Kritenbrink បានចែករំលែកថា៖

“យើងខ្ញុំកំពុងទន្ទឹងរង់ចាំពិធីរំលឹកខួបលើកទី ២៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនង ការទូតពោលគឺនា ២០២០ តែម្ដង។ នេះគឺជាឱកាសសម្រាប់យើងខ្ញុំដើម្បីទទួលស្វាគមន៍នូវទំនាក់ទំនងសហប្រតិបត្តិការ ក៏ដូចជាចំណងមិត្តភាពរវាង សហរដ្ឋអាមេរិកនិងវៀតណាម ដែលត្រូវបានពូនជ្រុំអស់រយៈពេល ២៥ ឆ្នាំកន្លងមកហើយ។ យើងទាំងពីរគឺជាដៃគូគួឲ្យជឿទុកចិត្តរបស់គ្នាទៅវិញទៅមក ដើម្បីវិបុលភាពរួម ហើយប្រការដែលមានអត្ថន័យជ្រាលជ្រៅគឺយើងទាំងពីរបានយកឈ្នះលើអតីតកាល កសាងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ”។

ដើម្បីទទួលបានសមទ្ធិផលទាំងនេះ គឺមិនអាចបំភ្លេចបានឡើយការរួមចំណែកដ៏ថ្លៃថ្លា ការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់ជនវៀតណាម និងសហរដ្ឋអាមេរិកជាច្រើនជំនាន់។ ហេតុដូច្នេះហើយ សកម្មភាពមួយក្នុងចំណោមសកម្មភាពដំបូងរបស់វៀតណាមក្នុងការអបអរសាទរខួបលើកទី ២៥ ឆ្នាំ នៃការប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម - សហរដ្ឋអាមេរិកគឺជាការតបស្នងសងគុណមិត្តភក្តិសហរដ្ឋអាមេរិក ដែលបានត្រួសត្រាយផ្លូវក្នុងការប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។

នាថ្ងៃទី ១៣ ខែកុម្ភៈ កន្លងមក នៅពេលទៅទៅសួរសុខទុក្ខក្រុមគ្រួសារសមាជិកព្រឹទ្ធសភា លោក  John McCain ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc និងមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងនៅពេលដែលក្រុមគ្រួសារលោក  John McCainបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍របស់លោក។ កាលនៅរស់ លោក John McCain ជាមនុស្សស្រឡាញ់វៀតណាម និងបានរួមចំណែកផ្សះផ្សារ«ស្នាមរបួស» នៃសង្គ្រាម និងធ្វើឱ្យប្រក្រតីឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតវៀតណាម បានអះអាងពីចក្ខុវិស័យយុទ្ធសាស្ត្រ និងភាពអង់អាចក្លាហាន ដើម្បីជំនះពុះពាររាល់ឧបសគ្គរបស់សមាជិកព្រឹទ្ធសភា លោក John McCainដែលលោកបានរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងវៀតណាម - អាមេរិក ព្រមទាំងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ក៏ដូចជាការសម្របសម្រួលគ្នាក្នុងបញ្ហាអន្តរជាតិនិងតំបន់នាពេលបច្ចុប្បន្នផងដែរ ។

ក្រឡេកមើលឡើងវិញនិងបន្តបោះជំហានទៅមុខ

ក្រឡេកមើលឡើងវិញនូវសមិទ្ធិផលនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងរយៈពេលមួយភាគបួននៃសតវត្សរ៍កន្លងមក យើងអាចមើលឃើញថាថ្វីត្បិតតែរយៈពេល ២៥ ឆ្នាំមក មិនមែនជារយៈពេលយូរប៉ុន្មានទេ ប៉ុន្តែអ្វីៗដែលវៀតណាមនិងអាមេរិក សម្រេចបានគឺពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ លើសពីនេះទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពោលគឺចាប់ពីពេលជាអតីតសត្រូវក្រោយសង្គ្រាមមក ប្រទេសទាំងពីរបានក្លាយទៅជាមិត្តភក្តិ ហើយលើសពីនេះទៀតគឺបានក្លាយជាដៃគូគ្រប់ជ្រុងជ្រោយផងដែរ។ វាយតម្លៃអំពីទំនាក់ទំនងវៀតណាម - អាមេរិក អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Ngo Quang Xuan បានឲ្យដឹងថា៖

«ខ្ញុំគិតថា ទំនាក់ទំនងពីអតីតសត្រូវដល់ទំនាក់ទំនងភាពដៃគូគួរឲ្យទុកចិត្តពិតជាមានអត្ថន័យសំខាន់ណាស់សម្រាប់ទំនាក់ទំនងទ្វេភាគី ក៏ដូចជា ពោះសន្តិភាពនិងស្ថេរភាពក្នុងតំបន់។ សហរដ្ឋអាមេរិកក៏មើលឃើញឧត្តមប្រយោជន៍របស់គេដោយផ្ទាល់ ដែលគេទទួលបានក្នុងទំនាក់ទំនងជាមួយវៀតណាម ហើយគេក៏បានមើលឃើញពីសក្តានុពលក្នុងកិច្ចការបរទេសរបស់គេ មិនត្រឹមតែក្នុងវិស័យ នយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទៀតនៅក្នុងវិស័យជាច្រើនទៀតផង។ ខ្ញុំគិតថានៅពេលអនាគត ទំនាក់ទំនងនេះទទួលបានសន្ទុះស្រាប់ហើយ នឹងបន្តកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតជាក់ជាពុំខានឡើយ។»

ពីមូលដ្ឋានគ្រឹះនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយដូចនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលនិងប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក សុទ្ធតែយល់ច្បាស់ថា ប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងធំធេងជាច្រើនថែមទៀត។ ការចាប់ផ្តើមសកម្មភាពជាបន្តបន្ទាប់ដើម្បីរំលឹកខួបលើកទី ២៥ នៃទិវាធ្វើឱ្យប្រក្រតីឡើងងវិញនូវទំនាក់ទំនងការទូត នឹងប្រាកដជានាំមកនូវសន្ទុះដ៏រឹងមាំនិងខ្លាំងក្លាដល់ប្រទេសទាំងពីរ ដើម្បីបន្តជម្រុញនាំទំនាក់ទំនង វៀតណាម - អាមេរិកឡើងដល់កំរិតខ្ពស់ថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ