វៀតណាមខិតខំប្រឹងប្រែងអនុវត្តន៍អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម

(VOVWORLD) - វៀតណាមក្លាយជាប្រទេសសមាជិកទី ១៥៨ នៃអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងទម្រង់ប្រព្រឹត្តយ៉ាងឃោរឃៅ អមនុស្សធម៌ ឬទង្វើថោកទាបផ្សេងទៀត (ហៅកាត់ថា អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម ឬអនុសញ្ញា CAT) នាឆ្នាំ ២០១៥។ ការអនុវត្តអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម ជាមួយនឹងដំណោះស្រាយជាច្រើនក្នុងរយៈពេលថ្មីៗនេះ បញ្ជាក់កាន់តែច្បាស់អំពីការប្តេជ្ញាចិត្ត និងគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស។

បច្ចុប្បន្ននេះ មានបទប្បញ្ញត្តិជាច្រើនស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មចំពោះអំពើពាក់ព័ន្ធនឹងការធ្វើទារុណកម្មនៅក្នុងអនុសញ្ញា CAT ត្រូវបានវៀតណាមដាក់បញ្ចូលទៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ ២០១៥ និងក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០១៥ (ធ្វើវិសោធនកម្ម បំពេញបន្ថែមនៅឆ្នាំ ២០២១) ច្បាប់ស្តីពីការរៀបចំភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មឆ្នាំ ២០១៥ ច្បាប់ស្តីពីការអនុវត្តការឃុំខ្លួន និងការឃុំខ្លួនបណ្តោះអាសន្ន ច្បាប់ស្តីពីការបរិហារកេរ្តិ៍ ច្បាប់ស្តីពីការលើកលែងទោស ច្បាប់ស្តីពីការអនុវត្តសាលក្រមព្រហ្មទណ្ឌ។ ទន្ទឹមនឹងនោះ ឯកសារណែនាំដែលពាក់ព័ន្ធរាប់រយមានដំណើរការស្ដង់ដារ ដោយបើកចំហរបទប្បញ្ញត្តិជាសាធារណៈ និងបំពេញបន្ថែមបទប្បញ្ញត្តិមួយចំនួន ដើម្បីរាំងស្កាត់អំពើទារុណកម្ម និងការពារអ្នកដែលប្រឈមមុខនឹងការធ្វើទារុណកម្ម ព្រមទាំងជួយដល់ជនរងគ្រោះដោយការធ្វើទារុណកម្ម ក្នុងអំឡុងពេលដំណើរការដោះស្រាយបណ្តឹងតវ៉ា  បរិហារ ការស៊ើបអង្កេត ការឃុំខ្លួន   ការផ្តន្ទាទោស ការកាត់ក្តី ការប្រតិបត្តិទោសព្រហ្មទណ្ឌ និងសំណងការខូចខាត។

វៀតណាមខិតខំប្រឹងប្រែងអនុវត្តន៍អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម - ảnh 1ពន្ធនាគារ Vinh Quang នៅខេត្ត Vinh Phuc រៀបចំទិវាអន្តរជាតិនារី ទី ៨ ខែមិនា សម្រាប់អ្នកទោស។ រូបថត៖ VOV

កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តអនុសញ្ញា

ការផ្លាស់ប្តូរជាវិជ្ជមានរបស់វៀតណាមក្នុងការទប់ស្កាត់អំពើទារុណកម្ម គឺជាការដំឡើង ស្វែងរក និងការប្រើប្រាស់ខ្សែអាត់សំឡេង និងវីដេអូក្នុងអំឡុងពេលសួរយកចម្លើយជនជាប់ចោទ និយាយដោយឡែកនិងក្នុងអំឡុងពេលដំណើរការនីតិវិធីព្រហ្មទណ្ឌនិយាយរួម។ ការអនុវត្តការឃុំខ្លួន និងការឃុំខ្លួនបណ្តោះអាសន្ន; ការអនុវត្តសាលក្រមព្រហ្មទណ្ឌ; ការពិនិត្យសុខភាព និងការព្យាបាលនៅក្នុងកន្លែងឃុំឃាំង; ពាក្យបណ្តឹង ជំនួយផ្នែកច្បាប់; ដាក់វិន័យកម្មាភិបាលនិងបុគ្គលិក; ប្រជាធិបតេយ្យមូលដ្ឋាន; ច្បាប់ក្រមសីលធម៌វិជ្ជាជីវៈ; កំណែទម្រង់ប្រព័ន្ធតុលាការ; កំណែទម្រង់រដ្ឋបាល... សុទ្ធតែត្រូវបានវៀតណាមចេញឯកសារដើម្បីប្រតិបត្តិដែរ។ ដោយឈរលើមូលដ្ឋាននៃការផ្លាស់ប្តូរឯកសារគតិយុត្តិ អាជ្ញាធរវៀតណាមបានរៀបចំជាបន្ទាន់នូវការអនុវត្តបទប្បញ្ញត្តិទាំងនេះ។ តាមនោះ រួមចំណែកក្នុងការធានាឱ្យបានកាន់តែប្រសើរឡើងនូវសិទ្ធិរបស់ប្រជាពលរដ្ឋនិយាយរួម និងសិទ្ធិរបស់អ្នកដែលប្រឈមមុខនឹងការធ្វើទារុណកម្មនិយាយដោយឡែក ក៏ដូចជាការកែលម្អការទទួលខុសត្រូវរបស់ភ្នាក់ងារសមត្ថកិច្ច រួមចំណែកក្នុងការទប់ស្កាត់ និងបន្ថយអំពើទារុណកម្ម។

ក្នុងវិស័យច្បាប់ វៀតណាមបានអនុវត្តប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ជាពិសេសអនុវត្តប្រជាធិបតេយ្យនៅក្នុងកន្លែងឃុំឃាំងអ្នកទោស គ្រឹះស្ថានអប់រំចាប់បង្ខំ និងសាលានិតិសម្បទារចំណុះក្រសួងនគរបាល។ ជាមួយគ្នានោះ អនុវត្តប្រជាធិបតេយ្យក្នុងការអនុវត្តការឃុំខ្លួន និងការឃុំខ្លួនបណ្តោះអាសន្នរបស់កម្លាំងនគរបាលប្រជាជន; អនុវត្តប្រជាធិបតេយ្យក្នុងការងារអធិការកិច្ច ដោះស្រាយបណ្តឹង និងបរិហារកេរ្តិ៍ ទទួលប្រជាពលរដ្ឋ បង្ការនិងប្រឆាំងអំពើពុករលួយរបស់នគរបាលប្រជាជន។

វៀតណាមក៏មានបទប្បញ្ញត្តិលើព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈឱ្យប្រជាជនបានដឹង; មតិរបស់ប្រជាជន ទម្រង់នៃការចូលរួមមតិ និងទម្រង់នៃការត្រួតពិនិត្យ គឺចូលរួមទប់ស្កាត់ និងកំណត់ភាពអវិជ្ជមាន ការិយាធិបតេយ្យ ដោយធានាឲ្យបានកាន់តែប្រសើរឡើងនូវសិទ្ធិមនុស្ស និងសិទ្ធិរបស់ប្រជាពលរដ្ឋ រួមទាំងសិទ្ធិមិនទទួលរងការធ្វើទារុណកម្ម ជាមួយនឹងបាវចនាថា "ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យ ប្រជាជនតាមដាន ប្រជាជនទទួលផល”។

បន្តអនុវត្តអនុសញ្ញា

ក្រៅពីសកម្មភាពសំដៅបង្កើនការអនុវត្តកាតព្វកិច្ចរបស់សមាជិកនៃអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម វៀតណាមផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងការបង្ហាញ និងការពាររបាយការណ៍ជាតិ នៅចំពោះមុខគណៈកម្មាធិការប្រឆាំងការធ្វើទារុណកម្មនៅឆ្នាំ ២០១៧; បង្ហាញ និងការពារព័ត៌មាន ទិន្នន័យ និងខ្លឹមសារដែលវៀតណាមបានចែងក្នុងរបាយការណ៍ជាតិលើកទី១ នៅចំពោះមុខគណៈកម្មាធិការប្រឆាំងការធ្វើទារុណកម្មក្នុងឆ្នាំ ២០១៨។ ដោយឈរលើមូលដ្ឋាននៃរបាយការណ៍ពាក់កណ្តាលអាណត្តិរបស់គណៈកម្មាធិការប្រឆាំងការធ្វើទារុណកម្ម វៀតណាមបានបន្តបង្កើត និងបញ្ជូនរបាយការណ៍ពាក់កណ្តាលអាណត្តិ ដោយឆ្លើយតបទៅនឹងមតិយោបល់ និងអនុសាសន៍ទាំងនេះក្នុងខែតុលា ឆ្នាំ ២០២០។ ក្នុងរបាយការណ៍នេះ វៀតណាមបានផ្តល់នូវទឡ្ហីករណ៍ និងទិន្នន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ អះអាងនូវទស្សនៈខ្ជាប់ខ្ជួន និងហ្មត់ចត់របស់វៀតណាមស្តីពីការហាមប្រាមរាល់អំពើដែលទាក់ទិននឹងការធ្វើទារុណកម្ម   ការដាក់ទណ្ឌកម្មលើរាងកាយ និងការធ្វើទារុណកម្ម ដោយបានកំណត់ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរាល់ការរំលោភបំពាន។

ជាក់ស្តែង វៀតណាមបានបង្កើតគណៈកម្មាធិការដឹកនាំកំណែទម្រង់ប្រព័ន្ធយុត្តិធម៌មជ្ឈិម និងគណៈកម្មាធិការដឹកនាំកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅថ្នាក់ខេត្តទូទាំងប្រទេស ដើម្បីកសាងប្រព័ន្ធតុលាការស្អាតស្អំ ប្រជាធិបតេយ្យ និងម៉ឺងម៉ាត់ ក្នុងនោះមានសិទ្ធិមិនត្រូវធ្វើទារុណកម្ម។ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ វៀតណាមបានចេញផែនការបង្កើនប្រសិទ្ធភាពក្នុងការប្រតិបត្តិអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម និងអនុសាសន៍សមស្របរបស់គណៈកម្មាធិការប្រឆាំងការធ្វើទារុណកម្ម។ ដោយឈរលើមូលដ្ឋានអនុវត្តន៍ដោយច្បាមជាប់នូវអនុសាសន៍សមស្របរបស់គណៈកម្មាធិការប្រឆាំងការធ្វើទារុណកម្ម ផែនការនេះកំពុងត្រូវបាន ក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាមបង្កើនការអនុវត្តន៍ តាមរយៈសកម្មភាពជាក់ស្តែង ដើម្បីសម្រេចបាននូវប្រសិទ្ធភាពជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ