វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន

វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន - ảnh 1
វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន (VOV)


Vovworld-បរិមាណគ្រាប់បែកម៉ីនដែលទាហានអាមេរិកប្រើប្រាស់ក្នុង​សង្គ្រាម​នៅវៀតណាមគឺជាង១៥លានតោន ច្រើនជាង៤ដងនៃបរិមាណគ្រាប់​បែករំសេវ
បណ្ដាប្រទេសប្រើប្រាស់ក្នុងសង្គ្រាមលោកលើកទី២។ បញ្ចប់សង្គ្រាម វៀតណាម
ត្រូវបានរៀបចូលជាប្រទេសមួយក្នុងចំណោមប្រទេសមានស្ថានភាពបំពុលគ្រាប់
បែកម៉ីនដ៏ធ្ងន់ធ្ងរបំផុតលើពិភពលោក។ ផ្ទៃដីសរុបដែលត្រូវបំពុល​គ្រាប់បែកម៉ីន
នៅវៀតណាមគឺប្រមាណ៦,៦លានហិតតា ស្រូបយកជាង២០%នៃ​ទំហ៊ំដីធ្លីទូទាំង
ប្រទេស។​បរិមាណគ្រាប់បែកម៉ីនមិនទាន់ផ្ទុះស្ថិតនៅខេត្តក្រុង​ស្ទើរតែទាំងអស់ក្នុង
ទូទាំងប្រទេស ក្នុងនោះច្រើនបំផុតគឺនៅភាគកណ្ដាល។ ជា​ពិសេសមានដំបន់ផ្ទៃដី
៨០%ត្រូវបំពុល។

គ្រាប់បែកម៉ីនវត្ថុផ្ទុះបណ្ដាលនូវផល​វិបាក​ដ៏​ធ្ងន់ធ្ងរ

តាមការគិតគូរបស់ស្ថាប័នមានសមត្ថកិច្ច បើចង់រាវរកបំផ្លាញគ្រាប់បែកម៉ីន​វត្ថុ​ផ្ទុះ
ទាំងអស់ដែលនៅសេសសល់ពីសង្គ្រាមនៅវៀតណាមនឹងអស់រយៈពេលរាប់​រយ
ឆ្នាំ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung ប្រធានគណៈ​កម្មាធិការ
បញ្ជារដ្ឋអំពីកម្មវិធីសកម្មភាពជាតិជំនះពុះពារលើផលវិបាកនៃគ្រាប់​បែកម៉ីនក្រោយ
សង្គ្រាម (គណៈកម្មាធិការបញ្ជាលេខ៥០៤)បានឲ្យដឹងថា៖

“ស្ថានភាពគ្រាប់បែកម៉ីនវត្ថុផ្ទុះនៅសេសសល់ក្រោយសង្គ្រាមនៅមាន​វត្តមាននៅ
ដំបន់ស្ទើរតែទាំងអស់លើទូទាំងប្រទេសវៀតណាម ជះឥទ្ធិពល​អសកម្មដល់
បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។ ​ជារៀងរាល់​ឆ្នាំ​ជាមធ្យមនៅវៀត
ណាមមានមនុស្សចំនួន១៥០០នាក់ស្លាប់និងជិត២៣០០នាក់​រងរបួសដោយគ្រាប់
បែកម៉ីននៅសេសសល់ក្រោយសង្គ្រាមបណ្ដាលឡើង ក្នុង​នោះមានកុមារជាច្រើន។”

តាមការប៉ាន់ស្មានថា​ដើម្បីបោសសម្អាតអស់គ្រាប់បែកម៉ីនក្រោយសង្គ្រាម វៀត
ណាមត្រូវការថវិការជាង១ម៉ឺនលានដុល្លារអាមេរិក ដោយមិនទាន់រាប់ចំនួន​ប្រាក់
រាប់ពាន់លានដុល្លារអាមេរិកទៀតសំរាប់ការរៀបចំឡើងវិញការស្នាក់នៅ​និងធានា
សុខុមាលភាពសង្គមនៅដំបន់ត្រូវបំពុលគ្រាប់បែកម៉ីន។

វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនវត្ថុផ្ទុះ

បន្ទាប់ពីបញ្ចប់សង្គ្រាមមក រដ្ឋាភិបាលវៀតណាមបានយកចិត្តទុកដាក់​ជំនះ​ពុះពារ​លើផលវិបាកនៃគ្រាប់បែកម៉ីនវត្ថុផ្ទុះសំដៅរំដោះដីធ្លី បញ្ជូន​ប្រជាជន​មករស់នៅ។ ឆ្ពោះទៅគោលដៅជំនះពុះពារដោយចីរភាពស្ថានភាព​បំពុល​គ្រាប់បែកម៉ីន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានអនុម័តនិងលាតត្រដាង​អនុវត្តកម្មវិធីសកម្មភាពជាតិ
ជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន​ក្រោយសង្គ្រាមដំណាក់កាល២០១០
-២០១៥ (ដែលហៅកាត់ថា កម្មវិធី៥០៤) ជា​មួយ​គោលដៅ ចលនាប្រភពកំលាំង
ក្នុងប្រទេសនិងអន្តរជាតិសំដៅកាត់​បន្ថយ​ក៏​ដូចជាឈានទៅជំនះពុះពារទាំងស្រុង
ឥទ្ធិពលដោយគ្រាប់បែកម៉ីនត្តិសាស្ត្រវៀតណាម ភាគខាងត្បូងត្រូវបានរំដោះទាំង
ស្រុង បំរើ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសុវត្ថិភាពសំរាប់ប្រជាជន ជួយឧបត្ថម្ភ
ជនរង​គ្រោះដោយគ្រាប់បែកម៉ីនសម្របខ្លួនក្នុងជីវភាពសង្គម។ មជ្ឈមណ្ឌល​សកម្ម
ភាព​គ្រាប់បែកម៉ីនជាតិវៀតណាម(មជ្ឈមណ្ឌល VNMAC) ក៏បានបង្កើត​ជាមួយភារកិច្ច
រៀបចំគ្រប់គ្រងសហការលាតត្រដាងភារកិច្ចរបស់កម្មវិធី៥០៤​និងជាកន្លែងអនុវត្ត
សកម្មភាពសហប្រតិបត្តិការអន្តរជាតិ ចលនាជួយឧបត្ថម្ភ​ថ្នាក់​ជាតិក្នុងវិស័យជំនះ
ពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីន។ នាយករដ្ឋ​មន្ត្រី Nguyen Tan Dung បាន
ចាត់ទុកថា៖

“ការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនក្នុងរយៈពេលកន្លង​មករបស់
វៀតណាមទទួលបានលទ្ធផលដ៏សំខាន់។ ផ្ទៃដីរាប់ម៉ឺនហិតតាត្រូវបាន​រំដោះផុតពី
គ្រាប់បែកម៉ីនវត្ថុផ្ទុះ។ វៀតណាមក៏បានសំរេចការសង្កេតបង្កើត​ផែនទី​គ្រាប់បែកម៉ីន។ ប៉ុន្តែដោយសារផលវិបាកដោយគ្រាប់បែកម៉ីននៃ​សង្គ្រាម​គឺធំធេងពេក ដោយហេតុ
នេះភារកិច្ចជំនះពុះពារលើផលវិបាកដោយគ្រាប់បែក​ម៉ីនធានាសុវត្ថិភាពសំរាប់
ប្រជាជនជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកម៉ីនសម្របខ្លួនក្នុងជីវភាពសង្គម
នៅមានការលំបាកធ្ងន់ធ្ងរ។”

បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយបំពុលគ្រាប់បែកម៉ីន

        ក្នុងប៉ុន្មានឆ្នាំកន្លងមក សហគមន៍អ្នកធ្វើហិរញ្ញប្បទានអន្តរជាតិនិងអង្គការ​ក្រៅរដ្ឋាភិបាលបរទេសបានជួយឧបត្ថម្ភសម្ភារៈថវិការមានតំលៃរាប់សិបលាន​ដុល្លារអាមេរិកដើម្បីវៀតណាមជំនះពុះពារដោះស្រាយផលវិបាកដោយគ្រាប់​បែកម៉ីនក្រោយសង្គ្រាមប្រទេសមួយចំនួនដូចជាអាល្លឺម៉ង់ អូស្ត្រាលី អៀកឡង់ ជាដើមនិងអង្គការក្រៅរដ្ឋាភិបាលបរទេសជិត៤០បានចូលរួមជួយឧបត្ថម្ភវៀត
ណាមក្នុងវិស័យនេះ។ តាំងពីឆ្នាំ២០០៤មក មូលនិធិកុមារអង្គការ​សហប្រជាជាតិ
(UNICEF) បានលៃទុកឲ្យវៀតណាមខ្ទង់ជំនួយ៥លានដុល្លារ​អាមេរិកក្នុងរយៈពេល
៥ឆ្នាំដើម្បីអប់រំការយល់ដឹងអំពីគ្រាប់បែកម៉ីនសំរាប់កុមារនៅខេត្តចំនួន៦គឺ Nghe An,
Ha Tinh, Quang Binh, Quang Tri, Thua Thien Hue, Da Nang។ ជាពិសេសតាំងពីឆ្នាំ
១៩៩៣មក វៀតណាមទទួលបានការ​ជួយ​ឧបត្ថម្ភមានតំលៃជាង៦៥លានដុល្លារ
អាមេរិកពីរដ្ឋាភិបាលអាមេរិកអំពីកិច្ច​សហប្រតិបត្តិការជំនះពុះពារលើផលវិបាក
ដោយគ្រាប់បែកម៉ីនក្រោយសង្គ្រាមនៅវៀតណាម។​ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ
នៅវៀតណាមលោក David Shear បានឲ្យដឹងថា៖

        “ឯកសារជាលាយលក្ខអក្សរដែលបានចុះហត្ថលេខានឹងបង្កើតក្របខ័ណ្ឌទ្វេ
ភាគីយូរអង្វែងសំរាប់កិច្ចសហប្រតិបត្តិការមនុស្សធម៍អំពីសកម្មភាពគ្រាប់​បែកម៉ីន
រវាងអាមេរិកនិងវៀតណាម។ ​យើងនៅមានបរិមាណការងារដ៏ធំធេង​នៅ​ចំពោះមុខ ប៉ុន្តែដោយកិច្ចសហប្រតិបត្តិការយើងបាននិងកំពុងទទួលបាន​លទ្ធផលសំខាន់
ដើម្បីមានបរិយាកាសរស់នៅសុវត្ថិភាពជាងសំរាប់ប្រជាជន​វៀតណាម។”

        កម្មវិធីជំនះពុះពារលើផលវិបាកដោយគ្រាប់បែកម៉ីនរបស់វៀតណាមត្រូវ​បានអន្តរជាតិវាយតំលៃជាកម្មវិធីធំបំផុតលើពិភពលោកនិងវៀតណាមជាគំរូ​សំរាប់ប្រទេសនានារៀនសូត្រ។ រួមជាមួយការជួយឧបត្ថម្ភរបស់ដៃគូរអន្តរជាតិ​រដ្ឋាភិបាលវៀតណាមកំពុងខំប្រឹងប្រែងដើម្បីថ្ងៃណាមួយជិតៗនេះ លើដែនដី​វៀត​ណាមនឹងគ្មានគ្រាប់បែកម៉ីនវត្ថុផ្ទុះនិងប្រជាជនបានរស់នៅប្រកបដោយសុវត្ថិភាព​
សុភមង្គល់ ប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ