(VOVWORLD) - តាមរបាយការណ៍របស់រដ្ឋាភិបាលវៀតណាមនៅពិធីបើកសម័យ ប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៤ គោលដៅចំនួន ១៣ ឆ្នាំ ២០១៧ ក្នុងសេចក្តី សម្រេចចិត្តរបស់រដ្ឋសភាដែលត្រូវបាននាំចេញសុទ្ធតែគ្រោងនឹងទទួលបាននិងហួស ផែនការ។ លទ្ធផលនេះបង្ហាញនូវភាពជោគជ័យក្នុងការបញ្ជាគ្រប់គ្រងរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនាពេលកន្លងទៅ។ ប៉ុន្តែ ដើម្បីសម្រេចគោលដៅឆ្នាំ ២០១៧ ល្អរដ្ឋាភិបាលវៀតណាមកំណត់ច្បាស់លាស់មិនអត្តនោម័តិនាប៉ុន្មានខែចុងឆ្នាំ។
វៀតណាមខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីទទួលបានគោលដៅកំណើនឆ្នាំ ២០១៧ |
(VOVworld) - សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០១៧ ទទួលបានសមិទ្ធិផលលេចធ្លោលើវិស័យផលិត កម្មនិងការនាំចេញ។ បណ្ដាការខំប្រឹងប្រែងរបស់រដ្ឋាភិបាលនាពេលកន្លងទៅបានធ្វើ ឲ្យបរិយាកាសអាជីវកម្មនិងប្រកួតប្រជែងរបស់វៀតណាមកែលំអយ៉ាងខ្លាំង។ លំដាប់ ថ្នាក់របស់វៀតណាមត្រូវបានកើនឡើង ៥ ថ្នាក់ក្នុងរបាយការណ៍សមត្ថភាពប្រកួត ប្រជែងពិភពលោក ២០១៧-២០១៨ ដែលវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ទើបនឹង ប្រកាស។
រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តតាមទិសត្រឹមត្រូវ
វៀតណាមចាប់ផ្តើមឆ្នាំ ២០១៧ ដោយមានលក្ខណ្ឌមិនងាយស្រួលសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចទេ។ កំណើន GDP នាមាត្រីមាសទី ១ ទទួលបានទាប ដែលជះ ឥទ្ធិពលដល់គោលដៅកំណើនឆ្នាំ ២០១៧ ទាំងមូល។ ចំពោះមុខស្ថានភាពនោះ រដ្ឋាភិបាលកំណត់ត្រូវប្តេជ្ញាខ្នះខ្នែងទទួលគោលដៅដែលបានដាក់ចេញ បញ្ជាកសាង សេណារីយ៉ូរប្រចាំត្រីមាសសំរាប់ផ្នែកនីមួយៗវិស័យនីមួយៗ។ នាយករដ្ឋមន្ត្រីនិង បណ្ដាឧបនាយករដ្ឋមន្ត្រីបានធ្វើអធិបតីភាពសន្និសីទទូទាំងប្រទេសជាច្រើន រាប់រយកិច្ចប្រជុំដើម្បីផ្ទៀងស្តាប់មតិ បញ្ជាដោះស្រាយដោយទាន់ពេលវេលាការលំបាក សាកល្បងសំដៅជំរុញការអភិវឌ្ឍន៍ផ្នែកវិស័យនានា។ រដ្ឋាភិបាលប្រមូលផ្តុំទៅលើការ ដោះស្រាយការលំបាក បង្កលក្ខណៈងាយស្រួលក្នុងផលិតកម្មអាជីវកម្មតាមរយៈការ ត្រួតពិនិត្យឡើងវិញ កែលំអគោលនយោបាយច្បាប់និងកែទម្រង់បែបបទរដ្ឋបាល ជាពិសេសគឺឥណទាន ពន្ធដីធ្លី ការវិនិយោគនិងការសាងសង់។
ដោយមានការខំប្រឹងប្រែងទាំងអស់ពោលខាងលើ សេដ្ឋកិច្ចសង្គមវៀតណាម ពីដើមឆ្នាំរហូតមកដល់ពេលនេះទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ចំនួន ៣ គឺ៖ កំណើន GDP មានការបោះជំហានលេចធ្លោ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព បរិយាកាស វិនិយោគអាជីវកម្មនិងការលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិត្រូវបានកែលំអ។ រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានបញ្ជាក់ ថា៖
«លទ្ធផលពោលខាងលើអះអាងនូវភាពទាន់ពេលវេលានិងប្រសិទ្ធភាពនៃ កញ្ចប់វិធានការដែលរដ្ឋាភិបាលនាំចេញ បញ្ជាដោយដាច់ខាតផ្នែកតំបន់គ្រប់ជាន់ថ្នាក់ អនុវត្តដោយព្រមៗគ្នា។ នេះក៏ជាសញ្ញាវិជ្ជមានដើម្បីខឿនសេដ្ឋកិច្ចឆ្ពោះទៅគោលដៅ កំណើន ៦,៧% នៃឆ្នាំ ២០១៧ ទាំងមូល។ ប្រសិនបើគ្មានគ្រោះ ធម្មជាតិកើតមានឡើង ប្រសិនបើយើងមិនអត្តនោម័តិក្នុងការបញ្ជាណែនាំ ព្រមទាំង ដោះស្រាយភាពអន់ ខ្សោយនៅសេសសល់ នោះគឺដោយមានល្បឿននេះ ឆ្នាំ ២០១៧ នឹងជាឆ្នាំដំបូង ក្រោយរយៈពេលច្រើនឆ្នាំ វៀតណាមសម្រេចហួសផែនការគោលដៅទាំង ១៣ ដែល រដ្ឋសភាបានប្រគល់ជូន។»
ទទួលស្គាល់បណ្ដាការខ្នះខ្នែងក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាល ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃថា៖
«រដ្ឋសភាវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់រដ្ឋាភិបាលផ្នែកស្ថាប័នគ្រប់ ជាន់ថ្នាក់ក្នុងការអនុវត្តបណ្ដាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋ។ រដ្ឋសភាក៏ស្ងើចសរសើរស្មារតីខ្នះខ្នែងនៃសហគមន៍ សហគ្រិននិងប្រជាជនគ្រប់ស្រទាប់ដែលបានជំនះពុះពារលើការសាកល្បង ដណ្តើម បានលទ្ធផលវិជ្ជមាន បង្កើតបុព្វបទដើម្បីទទួលបាននិងសម្រេចកាលកំណត់បណ្ដា គោលដៅនៃឆ្នាំ ២០១៧ តាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា។»
មិនអត្តនោម័តិក្នុងប៉ុន្មានខែសេសសល់នៃឆ្នាំ ២០១៧
ដើម្បីទទួលបានគោលដៅនៅកំរិត ៦,៧% ក្នុងឆ្នាំទាំងមូល ខឿនសេដ្ឋកិច្ចនៅ មានការងារធ្វើជាច្រើនដើម្បីសម្រេច ក្នុងនោះ ត្រីមាសទី ៤ គប្បីទទួលបានកំណើន នៅកំរិត ៧,៣២%។ នេះគឺជាភារកិច្ចពិបាកព្រោះថាកំរិតកំណើននេះត្រូវខ្ពស់ ១,៥ ដង បើប្រៀបនឹងកំរិតនាដើមឆ្នាំហើយខ្ពស់បំផុតក្នុងអំឡុង ៦ ឆ្នាំកន្លងទៅ។ បណ្ដាកត្តា ដែលជះឥទ្ធិពលខ្លាំងទៅលើកំណើនត្រីមាសទី ៤ នៅជា៖ ឧស្សាហកម្មកែច្នៃ ផលិតកម្ម ទេសចរណ៍ សកម្មភាពនាំចេញនាំចូល។ ចំពោះវិស័យទាំងនេះ រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានឲ្យដឹងថា៖
«នាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្នើឲ្យក្រសួងស្ថាប័ននានាជំរុញយ៉ាងខ្លាំងក្លាថែម ទៀតការកែលំអបរិយាកាសអាជីវកម្ម ដោះស្រាយការលំបាកសំរាប់សហគ្រាស។ ជំរុញការត្រួតពិនិត្យឡើងវិញនិងកាត់បន្ថយលក្ខណ្ឌវនិយោគអាជីវកម្មមិនចាំបាច់។ កែទម្រង់លើគ្រប់ជ្រុងជ្រោយពីសកម្មភាពត្រួតពិនិត្យជំនាញចំពោះទំនិញនាំចេញនាំ ចូល។ បណ្ដាក្រសួងនិងតំបន់គប្បីរៀបចំជាប្រចាំការសន្ទនាការជួបប្រាស្រ័យជាមួយ មជ្ឈដ្ឋានសហគ្រិនដោយឈរលើមូលដ្ឋានមតិនិងសំណើររបស់សហគ្រិនដោយទាន់ ពេលវេលា។»
លទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមពីដើមឆ្នាំរហូតមកដល់ពេលនេះគឺជា ការខំប្រឹងប្រែងដ៏ធំរបស់រដ្ឋាភិបាលនិងក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ក្នុងកាលៈទេសៈ ខឿនសេដ្ឋកិច្ចកំពុងផ្លាស់ប្តូររូបសណ្ឋានកំណើន កាត់បន្ថយជាបណ្តើៗការផ្អែកទៅ លើការធ្វើអាជីវកម្មប្រភពធនធាន ហើយឆ្ពោះទៅឧស្សាហកម្មកែច្នៃផលិតនិងសេវាកម្ម ។ ដោយមានភាពម្ចាស់ការក្នុងការគ្រប់គ្រង ស្មារតីមិនអត្តនោម័តិក្នុងការអនុវត្ត ភារកចិច្ចនាប៉ុន្មាខែចុងឆ្នាំ នោះគឺគោលដៅទទួលបានកំណើន GDP នៅកំរិត ៦,៧% នាឆ្នាំ ២០១៧ របស់វៀតណាមស្ថិតក្នុងបាតដៃ៕