វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសវិនិយោគិនធំបំផុតចំនួន ៥ នៅកម្ពុជា
CHANH TUY -  
(VOV) /  
|
កេហទំព័ររបស់ធនគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) (www.bidc.kh) |
(VOVworld) – នាប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមមិនត្រឹមតែជាប្រទេសដែល
ទាក់ទាញប្រភពទុនវិនិយោគពីបរទេសដែលទទួលបាន ១៥ ពាន់ ៨០០ លាន
ដុល្លាអាមេរិកក្នុងឆ្នាំ ២០១៦ ប៉ុណ្ណោះទេ ថែមទាំងជំរុញយ៉ាងខ្លាំងការវិនិយោគ
នៅឯបរទេស ទៀតផង។ នាបច្ចុប្បន្ន សហគ្រាសវៀតណាមដែលកំពុងចូលរួម
វិនិយោគផលិតកម្មនិងធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ត្រូវបានវាយតំលៃគឺ
ស្ថិរភាពហើយនាំមកនូវប្រសិទ្ធភាពខ្ពស់។
នាសព្វថ្ងៃ វៀតណាមបានមានគំរោងការណ៍វិនិយោគចូលក្នុងទីផ្សារកម្ពុជា
ចំនួន ១៨៣ ដោយមានប្រភពទុនចុះបញ្ជីសរុបទទួលបាន ២ ពាន់ ៨០០ លាន
ដុល្លាអាមេរិក ហើយបន្តស្ថិតនៅលំដាប់ថ្នាក់ទី ៥ ក្នុងតារាងរៀបចំណាត់ថ្នាក់
បណ្ដាប្រទេសដែលមានតំលៃវិនិយោគធំបំផុតនៅកម្ពុជា។
ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ចំណុះធនាគារវិនិយោគនិង
អភិវឌ្ឍន៍វៀតណាម (BIDV) គឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាសវៀតណាម
ដែលវិនិយោគដោយទ្រង់ទ្រាយធំចូលក្នុងទីផ្សារកម្ពុជា។ គិតដល់ ពេលនេះ BIDC
អភិវឌ្ឍន៍បានសាខាទាំង ៩ ដោយមានកម្មាភិបាលបុគ្គលិក ចំនួន ៣៦០ នាក់។
ជារៀលរាល់ឆ្នាំ BIDC បង់ពន្ធជូនរដ្ឋកម្ពុជាចំនួន ១ លានដុល្លាអាមេរិកហើយត្រូវ
បានវាយតំលៃជាអង្គភាពអាជីវកម្មដែលពោរពេញទៅ ដោយសក្តានុភាពនិង
មានកំណើនខ្ពស់នៅកម្ពុជាផងដែរ។ លោក Do Viet Hung អគ្គនាយករង BIDC
បានឲ្យដឹងថា៖
«គិតដល់ពេលនេះ ទ្រព្យសម្បត្តិ្តសរុបរបស់ BIDC ទទួលបាន ៧៦០ លាន
ដុល្លាអាមេរិក ស្ថិតក្នុងតុប ១០ បណ្ដាធនាគារធំបំផុតនៅកម្ពុជា។ សកម្មភាព
អាជី វកម្មរបស់ BIDC អស់រយៈពេល ៧ ឆ្នាំកន្លងទៅទទួលបានការជួយឧបត្ថម្ភជា
ច្រើនពីរដ្ឋាភិបាលនៃប្រទេសទាំងពីរជាពិសេសគឺការជួយឧបត្ថម្ភរបស់ស្ថានទូត
វៀតណាមនិងទីប្រឹក្សាពាណិជ្ជកម្មរបស់វៀតណាមប្រចាំនៅកម្ពុជា។»
|
ពិធីកាត់ខ្សែបូរសម្ភោធការដ្ឋានសងសង់រោងចក្រផលិតទឹកដោះគោ Angkormilk (vietnam.vnanet.vn) |
Angkormilk ក៏ជាសហគ្រាសផលិតនិងកែច្នៃទឹកដោះគោធំដែលសម្ព័ន្ធ
ក្រុមហ៊ុន Vinamilk របស់វៀតណាមចង់សម្ព័ន្ធជាមួយអង្គភាពអាជីវកម្មកម្ពុជា
មួយ។ ក្រោយរយៈពេល ២ ឆ្នាំធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព Angkormilk
ដណ្តើមបានហ៊ុនទាំង ១០០%។ នាយកក្រុមហ៊ុន Angkormilk លោក Doan Quoc
Khanh បានឲ្យដឹងថា៖ នាឆ្នាំ ២០១៦ ប្រាក់ចំណូលរបស់ក្រុមហ៊ុនទទួលបាន ១២
លាន ៦ សែនដុល្លាអាមេរិក កើន ១០% បើប្រៀបនឹងឆ្នាំ ២០១៥។ នាបច្ចុប្បន្ន
ផលិតផលរបស់ Angkormilk មានវត្តមាននៅខេត្តក្រុងក្នុងទូទាំងប្រទេសកម្ពុជា។
«យើងខ្ញុំមានភាពងាយស្រួលគឺក្រុមហ៊ុន Angkormilk ជាក្រុមហ៊ុនផលិតទឹក
ដោះគោដំបូងនៅកម្ពុជា។ ទីពីរគឺបែបផែន រូបមន្តផ្សំនិងខ្សែសង្វាក់បច្ចេកវិទ្យា
ទទួលបានបទដ្ឋានអន្តរជាតិ។»
កៅស៊ូក៏ជាគំរោងការណ៍វិនិយោគសំខាន់មួយរបស់វៀតណាមនៅកម្ពុជាដែរ។
ឥឡូវនេះ មានក្រុមហ៊ុនកៅស៊ូសាជីវកម្មវៀតណាម-កម្ពុជាចំនួន ៤៨ ត្រូវបាន
រាជរដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យផ្ទៃដីជាង ២០ ម៉ឺនហិកតាដើម្បីដាំកៅស៊ូនៅខេត្ត
ចំនួន ៧ ភាគឦសានកម្ពុជា។ ជាមធ្យម បណ្ដាក្រុមហ៊ុនកៅស៊ូវៀតណាមនៅ
កម្ពុជាប្រើប្រាស់ពលករចំនួន ១៥ ពាន់នាក់។
បណ្ដាសហគ្រាសវៀតណាមនិងសហគ្រាសសាជីវកម្មវៀតណាម-កម្ពុជាមិន
ត្រឹមតែរួមចំណែកចូលក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុណ្ណោះទេ ថែមទាំង
រួម វិភាគទានចូលមូលនិធិសុខុមាលភាពសង្គមនៅប្រទេសនេះ ទៀតផង។
មជ្ឈដ្ឋានសហគ្រាសវៀតណាមនៅជាស្ពានតភ្ជាប់ដែលរួមចំណែកក្នុងការកសាង
ចំណងមិត្តភាពសាមគ្គីភាពរបស់ប្រជាជននៃប្រទេសទាំងពីរឲ្យបានខ្លាំងក្លាថែម
ទៀត៕
CHANH TUY
-VOV