វៀតណាម-គុយបាបន្តជំរុញទំនាក់ទំនងប្រពៃណី

(VOV)_ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាថ្ងៃទី១៥វិច្ឆិកា ​បានចាប់
ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបា ក្នុងរយៈ​ពេល៣ថ្ងៃ (ចាប់ពី
ថ្ងៃទី១៥ដល់ថ្ងៃទិ១៧វិច្ឆិកា) តាមសេចក្ដីអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជាប្រ
ធានគណរដ្ឋមន្ត្រីគុយបា លោក Raul Castro ។ដំណើរ​ទស្សនកិច្ចលើកនេះបានបន្តរួម
ចំណែកជំរុញទំនាក់ទំនងសាមគ្គីពិសេស កិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ និងជឿ
ជាក់គ្នាទៅវិញទៅមក រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ 
វៀតណាមនិងគុយបា។

វៀតណាម-គុយបាបន្តជំរុញទំនាក់ទំនងប្រពៃណី - ảnh 1
វៀតណាម-គុយបាបន្តជំរុញទំនាក់ទំនងប្រពៃណី

ទំនាក់ទំនងវៀតណាម-គុយបា ត្រូវបានកសាងនិងពូនជ្រុំពីចំណង​សាមគ្គីភាព
 មិត្ត ភាព និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដែលបានឆ្លងកាត់ការ​លំបាកសាកល្បង
ជាច្រើន ក្នុងដំណាក់កាលប្រវត្តិសាស្ត្រនានា បានក្លាយទៅ​ជាទ្រព្យសម្បត្តិដែលមិនអាច
កាត់ថ្លៃបាន និងជាប្រភពកម្លាំងចលករខ្លាំងក្លា​សំរាប់បុព្វហេតុបដិវត្តន៍នៅប្រទេស
និមួយៗ។

        ទំនាក់ទំនងពិសេស

          ក្នុងប្រវត្តិសាស្ត្រពិភពលោកនាបច្ចុប្បន្ន កម្រមានទំនាក់ទំនងណាពិសេស​ដូច
ជាទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេស​ទាំងពីរ
 វៀតណាមនិងគុយបា។ ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបានយល់ដឹងច្បាស់
អំពីសារសំខាន់ នៃទំនាក់ទំនងរវាងប្រទែសទាំងពីរ ហើយចាត់​ទុកនេះជាទ្រព្យសម្បាត្តិ
ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ 

វៀតណាម-គុយបាបន្តជំរុញទំនាក់ទំនងប្រពៃណី - ảnh 2
វៀតណាម-គុយបាបន្តជំរុញទំនាក់ទំនងប្រពៃណី

បង្កើតកម្លាំងចលករជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី

        ពង្រីកប្រពៃណីដ៏ល្អប្រសើរ ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម-គុយបា ​បានខំ
ប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគី ដែលបានបង្ហាញតាមរយដំណើរ​បំពេញទស្សន
កិច្ចជាបន្តបន្ទាប់របស់គណប្រតិភូគ្រប់ជាន់ថ្នាក់។ ភាគីទាំងពីរបានអនុវត្តជាប្រចាំ
និងទទួលបានលទ្ធផលជាច្រើន ពីបណ្ដាយន្តការសហប្រតិបត្តិការគណៈកម្មាធិការ
អន្តររដ្ឋាភិបាល សិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរ ការពិគ្រោះយោបល់នយោបាយ
រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ជំនួបសន្ទនាស្ដីអំពីសន្តិសុខ ការពារជាតិ។ 
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងវិនិ​យោគមានបំរ៉ែបំរួលសកម្មជាច្រើន
 ការផ្លាស់ប្តូរពាណិជ្ជកម្មនាពេលថ្មីៗនេះ បានខ្ពស់ជាង២០០លានដុល្លារអាមេរិក/ឆ្នាំ។
 វៀតណាមនាំចេញទៅគុយបា ភាគ​ច្រើនគឺ៖ ស្រូវ អង្ករ គ្រឿងប្រើប្រាស់ និងនាំចូល
ពីគុយបា នូវផលិតផលជីវសាស្ត្រ ថ្នាំព្យាលជំងឺ…លៗ ពិសេស ភាគីទាំងពីរទទួលបាន
សមិទ្ធិផលសកម្មជាច្រើនពី​គំរោងការណ៍ផលិតអង្ករ ស្រូវ ​សណ្ដែក ថ្នាំព្យាបាលជំងឺ  
វប្បធម៌ កីឡានិងទេសចរណ៍។ អំពីវិស័យកសិកម្ម គំរោងការណ៍សហប្រតិបត្តិការជួយ
ឧបត្ថម្ភគុយបា​អភិវឌ្ឍន៍ផលិតកម្មស្រូវ ដំណាក់កាល ២០១១-២០១៥ ទទួលបាន
សមិទ្ធិផល​វិជ្ជមានជាច្រើន។ ភាគីទាំងពីរក៏បានបន្តស្រាវជ្រាវនិងអនុវត្តគំរោងការណ៍​កសិកម្ម ជលផលផ្សេងៗក្នុងរយៈពេលខាងមុខនេះ។

          ស្ដីអំពីវិស័យវិនិយោគ ក្នុងសភាពការណ៍ថ្មី បណ្ដាអង្គភាពអាជីវកម្មវៀតណាមកំ
ពុងជំរុញគំរោងការណ៍វិនិយោគនៅគុយបា ស្ដីអំពីការកសាងហេដ្ឋា​រចនាសម្ព័ន្ធទេស
ចរណ៍ ផលិតកម្មទំនិញប្រើប្រាស់។ស្ដីអំពីទំនាក់ទំនងពហុទិស ភាគីទាំងពីរបានរក្សាទំ
នាក់ទំនងសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមក នៅអង្គការអន្តរជាតិ និងវេទិ
កាពហុភាគី ជាពិសេសគឺគ្នុងអង្គការសហប្រជាជាតិ។

          ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាមជានិច្ចកាលលើកទឹកចិត្ត 
បង្កលក្ខណះងាយស្រួលសំរាប់សហគមន៍សហគ្រាសរបស់ភាគីទាំងពីរ បើក​ទូលាយកិច្ច
សហប្រតិបត្តិការ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ 
សមស្របជាមួយទំនាក់ទំនងនយោបាយ មិត្តភាពជាប្រពៃណី​ពិសេស រវាងប្រទេសទាំង
ពីរ។ អង្គភាពអាជីវកម្មវៀតណាមយកចិត្តទុកដាក់និងស្វែងរកឱកាសអាជីវកម្ម និង
អភិវឌ្ឍន៍គំរោងការណ៍វិនិយោគនៅគុយបា។ ភាគី​គុយបាក៏បានម្ចាស់ការផ្តើមគំនិត
អោយអង្គភាពអាជីវកម្មវៀតណាម បោះទុន​វិនិយោគក្នុងវិស័យសក្ដានុភាពនានា 
ដូចជា៖ ផលិតកម្មស្បៀងអាហារ ធ្វើអាជីវ​កម្មប្រេងឧស្ម័ន ឧស្សាហកម្ម ទេសចរណ៍…ៗ

          ក្នុងសភាពការណ៍នេះ ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ប្រធាន​រដ្ឋ 
លោក Tran Dai Quang មិនគ្រាន់តែរឹតបណ្តឹងថែមទៀតទំនាក់​ទំនងពិសេស​ប៉ុណ្ណោះ
ទេ ថែមទាំងបើកចេញឱកាសសហប្រតិបត្តិការសេដ្ឋកិច្ច រវាងវៀតណាមនិងគុយបា
ក្នុងដំណាក់កាលថ្មីទៀតផង។ នេះជាឱកាសដើម្បីភាគីទាំងពីរជំរុញកិច្ចសហប្រតិប
ត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម សមស្របជាមួយលក្ខណះថ្មី និងផលប្រយោជន៍​របស់ប្រ
ទេសនិមួយៗ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ