វៀតណាម-ចិនជំរុញការជឿទុកចិត្តខាងនយោបាយនិងកិច្ចសហប្រតិបត្តិការជាក់ស្តែង

(VOVWORLD) - តបតាមការអញ្ជើញរបស់ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងការបរទេសចិន ប្រធានគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម លោក Wang Yi ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀត ណាម - ចិននៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី នៃប្រទេសចិន ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១២ និង ១៣ ខែកក្កដា។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកក្នុងការពង្រឹងទំនុកចិត្តខាងនយោបាយ  នាំទំនាក់ទំនងវៀតណាម-ចិនកាន់តែជាក់ស្តែងនិងស៊ីជម្រៅថែមទៀត។

វៀតណាម-ចិនជំរុញការជឿទុកចិត្តខាងនយោបាយនិងកិច្ចសហប្រតិបត្តិការជាក់ស្តែង - ảnh 1កិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងចិន នាខែកញ្ញា ឆ្នាំ ២០២១ នៅទីក្រុងហាណូយ (រូបថត៖ TTXVN)

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងចិនក្នុងរយៈពេលកន្លងមក បន្តរក្សាស្ថិរភាពនិងមានវឌ្ឍនភាពថ្មីជាច្រើន។ ទាក់ទងនឹងទំនាក់ទំនងនយោបាយ ការផ្លាស់ប្តូរ និងការជួបប្រាស្រ័យកម្រិតខ្ពស់ធ្វើឡើងជាប្រចាំ ក្នុងទម្រង់ដែលអាចបត់បែនបាន រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តផ្នែកនយោបាយរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ។

ទំនាក់ទំនងវៀតណាម-ចិនមានវឌ្ឍនភាពថ្មីៗជាច្រើន

ចាប់តាំងពីក្រោយមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមមក អគ្គលេខាបក្ស លោក Nguyen Phu Trong, ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh

Hue បានអញ្ជើញមានជំនួបសន្ទនាតាមទូរស័ព្ទ ជួបពិភាក្សាអនឡាញជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping, នាយករដ្ឋមន្ត្រីលោក Li Keqiang និងលោក Li Zhanshu ប្រធានគណៈកម្មាធិ ការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដែលបាននាំចេញនូវទិសដៅសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរមានការអភិវឌ្ឍស្ថិរភាព តម្លាភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការ និងការជួបប្រាស្រ័យលើកាណាល់បក្ស  ការទូត ការពារជាតិ នគរ បាល និងតំបន់ព្រំដែននៃប្រទេសទាំងពីរ ត្រូវបានរក្សាយ៉ាងជិតស្និទ្ធ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ចិនបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងទីផ្សារនាំចេញធំទីពីររបស់វៀតណាម ខណៈដែល វៀតណាមបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន និងជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំមួយរបស់ចិននៅលើពិភពលោក។ យោងតាមស្ថិតិរបស់ផ្នែកគយវៀតណាម ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងឈានដល់ ១៦៥,៨ពាន់លានដុល្លារអាមេរិក កើនឡើង ២៤,៦%; ហើយក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ សម្រេចបាន ៦៤,០៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទិននឹងការវិនិយោគ គិតរហូតមកដល់ខែមិថុនា ឆ្នាំ២០២២ ចិនស្ថិតក្នុងចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន១៣៩ ដែលធ្វើការវិនិយោគនៅវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ២២,៣១ពាន់លានដុល្លារអាមេរិក។ បញ្ហានៅសិសសល់ក្នុងគម្រោងសហប្រតិបត្តិការមួយចំនួនត្រូវបានដោះស្រាយជាបណ្តើរៗ។ គម្រោងផ្លូវដែកក្រុង Cat Linh-Ha Dong ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ កិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺកូវីដ-១៩ ទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។ ចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលផ្តល់វ៉ាក់សាំងបង្ការកូវីដ ១៩ច្រើនជាងគេបំផុត ដោយបានរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅវៀតណាម។

លើបញ្ហាព្រំដែន  ព្រំដែនគោករវាងវៀតណាមនិងចិនរក្សាសន្តិភាព និងស្ថិរភាព; ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធ ដោះស្រាយសមស្របរាល់បញ្ហាដែលកើតឡើង ដោយឈរលើមូលដ្ឋាននៃឯកសារច្បាប់ចំនួន៣ ស្តីពីព្រំដែនគោក; ស្ថានភាពនៅសមុទ្របានលេចចេញនូវកត្តាស្មុគ្រស្មាញថ្មីមួយចំនួន ប៉ុន្តែមានស្ថិរភាពជាមូលដ្ឋាន ភាគីទាំងពីរបានរក្សានូវបណ្តាញសន្ទនា ការចរចា និងការខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការខ្វែងគំនិតគ្នាដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។

នៅបណ្តាវេទិកាពហុភាគី វៀតណាមនិងចិនបានសម្របសម្រួលយ៉ាងសកម្មដើម្បីជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក ជាពិសេសនៅវេទិកាអាស៊ាន និងអង្គការសហប្រជាជាតិ; គាំទ្រគ្នាទៅវិញទៅមកក្នុងការចូលរួមបណ្តាអង្គការអន្តរជាតិ។

ថ្វីត្បិតដូច្នេះក៏ដោយ  ដោយសារតែផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ ទំនាក់ទំនងវៀតណាម-ចិនបានប្រឈមមុខនឹងការលំបាកមួយចំនួន ហើយពាណិជ្ជកម្មទ្វេភាគីបានបង្ហាញពីសញ្ញានៃកំណើនថយចុះ ការឆ្លងទំនិញគយ នៅតាមច្រកចូលក៏បានបង្ហាញពីសញ្ញានៃការឆ្លងកាត់មិនរលូន ជើងហោះហើរត្រង់មិនទាន់ដំណើរការធម្មតាឡើងវិញ និស្សិតវៀតណាមមិនអាចវិលត្រឡប់មកសិក្សានៅប្រទេសចិនវិញបាន…។ ជាមួយនឹងបញ្ហាទាំងនេះ ភាគីទាំងពីរតែងតែរក្សាការផ្លាស់ប្តូរដោយស្មោះត្រង់តាមទម្រង់ជាច្រើន ក្នុងគោលបំណងស្វែងរកវិធីសាស្ត្រដោះស្រាយ។

ជម្រុញទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង

ក្នុងបរិបទនៃវឌ្ឍនភាពល្អក្នុងទំនាក់ទំនងទ្វេភាគី ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន និងធ្វើជាសហប្រធានសម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន របស់ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh លើកនេះ មានអត្ថន័យសំខាន់ណាស់។ ទីមួយ បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការរក្សាការជួបប្រាស្រ័យ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត។ ទីពីរ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការយល់ឃើញរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ រួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងវៀតណាម និងចិនកាន់តែស៊ីជម្រៅនិងជាក់ស្តែង។ ទីបី វាយតម្លៃជារួមនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចាប់តាំងពីកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មាធិការដឹកនាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងចិន (នៅខែកញ្ញា ឆ្នាំ ២០២១) រហូតមកដល់ពេលនេះ ធ្វើការពិភាក្សាអំពីទិសដៅសំខាន់ៗ និងវិធានការជាក់ស្តែង ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជម្រុញកម្លាំងចលករសម្រាប់ទំនាក់ទំនងវៀតណាម - ចិន ឲ្យអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

ដោយឈរលើមូលដ្ឋាននៃគុណសម្បត្តិ សក្តានុពល តម្រូវការ និងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី ជាមួយនឹងការប្តេជ្ញាចិត្តរួម និងការខិតខំប្រឹងប្រែងរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ចិន ត្រូវបានលើកកម្ពស់ឡើងកម្រិតថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ