វៀតណាមឆ្ពោះទៅខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព

វៀតណាមឆ្ពោះទៅខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព - ảnh 1
វៀតណាមឆ្ពោះទៅខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព (tuyengiao.vn)

        Vovworld-កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវ​
ភារកិច្ច​ស្នូលចំនួន៩។ ក្នុងនោះមានការធ្វើសុក្រិដ្ឋច្បាប់និងយន្តការសេដ្ឋកិច្ច
លើក​កំពស់សមត្ថភាពប្រកួតប្រជែងជាតិ អង្គភាពអាជីវកម្មនិងផលិតផល ទំនើបភាវូបនីយកម្មកសិកម្មនិងអភិវឌ្ឍន៍ជនបទ ពង្រឹងនិងពង្រីក​យន្តការ​
សហការ ឃ្លាំមើលលាតត្រដាងអនុវត្តការងារធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ច
អន្តរជាតិ។

ធ្វើសុក្រិដ្ឋ​ច្បាប់និងយន្តការសេដ្ឋកិច្ច

        ដើម្បីធ្វើសុក្រិដ្ឋយន្តការសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីបានសំណូមពរនាពេលខាង​
មុខ បណ្ដាក្រសួងស្ថាប័នស្មើរក្រសួង ស្ថាប័នចំណុះរដ្ឋាភិបាលត្រួតពិនិតគោល​នយោបាយពាណិជ្ជកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌ WTO ដាក់ផែនការ​អំពី​ការកែសម្រួលច្បាប់ដើម្បីអនុវត្តកិច្ចព្រមព្រៀងដៃគូរយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វិក
កសាង​និងលាតត្រដាងអនុវត្តកម្មវិធីសកម្មភាពអនុវត្តយុទ្ធសាស្ត្រចូលរួមកិច្ច
ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA) ដល់ឆ្នាំ២០២០ក៏ដូចជាកសាងយុទ្ធសាស្ត្រ
អភិវឌ្ឍន៍​ទំនាក់​ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយដៃគូសំខាន់ៗ។
វាយ​តំលៃអំពីយថាទស្សន៍ចរចារពាណិជ្ជកម្មក្នុងកាលៈទេសៈនាបច្ចុប្បន្ន រដ្ឋមន្ត្រី
​ក្រសួង​ឧស្សាហ-ពាណិជ្ជកម្មលោក Vu Huy Hoang បានឲ្យដឹងថា៖

        “វៀតណាមបច្ចុប្បន្នមានលក្ខណៈងាយស្រួលជាច្រើនក្នុងការធ្វើ​សមាហរណ
កម្មអន្តរជាតិ។​ បណ្ដាដៃគូធំៗសុទ្ធតែយកចិត្តទុកដាក់ដល់វៀត​ណាម​និងប្លុក
សេដ្ឋកិច្ចជាច្រើន រាប់ទាំងសហភាពអឺរ៉ុប បណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកសុទ្ធតែ
ចង់ចរចារនិងព្រមព្រៀងបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយ
វៀតណាម។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី
ចំនួន៨និងកំពុងចរចារដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ចំនួន៦ទៀត។”

        អំពីការការសុក្រិដ្ឋច្បាប់ នាយករដ្ឋមន្ត្រីបានសំណូមពរក្រសួងស្ថាប័នជំរុញ​
ការ​សម្រួលបែបបទរដ្ឋបាលជិត២៦០ សំរេចការធ្វើ​វិសោធនកម្ម​គំរោងច្បាប់ជា
ច្រើន ក្នុងនោះមានច្បាប់អង្គភាពអាជីវកម្ម ច្បាប់វិនិយោគ ច្បាប់​សំណង់ជាដើម។ នាយករដ្ឋមន្ត្រីបានសំណូមពរដាច់ខាតលុបចោលឯកសារ ការកំណត់ជាន់ត្រួត
ស៊ីគ្នា ទន្ទឹមនឹងនោះផ្សព្វផ្សាយឯកសារថ្មីច្បាស់លាស់ជាក់​ស្ដែង​ធានាចរិតលក្ខណៈ
ព្រមៗគ្នាអនុវត្តបានសមស្របនឹងកិច្ចសន្យាអន្តរជាតិ​និងស្ថានភាពជាក់ស្ដែង។

លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ

        នេះជាខ្លឹមសារសំខាន់ក្នុងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល។​ ដើម្បីអនុវត្ត​
គោលដៅនេះ ជារៀងរាល់ឆ្នាំ ក្រសួងផែនការនិងវិនិយោគត្រូវរាយការណ៍
​រដ្ឋាភិបាល​អំពីការលាតត្រដាងគំរោងផែនការមេរៀបចំរចនាសម្ព័ន្ធខឿន​សេដ្ឋកិច្ច​ឡើងវិញផ្សាភ្ជាប់នឹងផ្លាស់ប្តូររូបសណ្ឋានកំណើនតាមទិសដៅលើក​កំពស់គុណ
ភាពប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែងដំណាក់កាល២០១៣-២០២០។ ទន្ទឹមនឹងនោះត្រូវកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ពាណិជ្ជសញ្ញា​ជាតិសំដៅ
ជំរុញសកម្មភាពនាំចេញនាំចូលស៊ីជម្រៅប្រសិទ្ធភាពនិងចីរភាព។

ទំនើបភាវូបនីយកម្មកសិកម្មនិងអភិវឌ្ឍន៍ជនបទ

        តាមកម្មវិធីថា នាពេលខាងមុខ វៀតណាមនឹងកសាងយុទ្ធសាស្ត្រ​សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ គំរោងការ​លើកកំពស់តំលៃកំណើនរបស់កសិរក្ខាជលផលវៀតណាម សុក្រិដ្ឋគោល​នយោបាយដំណោះស្រាយជាក់ស្ដែងដើម្បីអភិវឌ្ឍន៍រូបភាពសេដ្ឋកិច្ច​សហប្រតិបត្តិការក្នុងកសិកម្ម។ ផ្ដោតទៅលើការលាតត្រដាងអនុវត្ត​គោលការ​ណ៍​រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញផ្សាភ្ជាប់នឹងកសាងជនបទថ្មី រដ្ឋមន្ត្រី​ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Cao Duc Phat បានឲ្យដឹងថា៖

        “ក្នុងអំឡុង១ឆ្នាំកន្លងមក ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានកសាង​ផែនការសកម្មភាពនិងបញ្ជាកសាងគំរោងការឯកទេសចំនួន១២ដើម្បីជាក់ស្ដែង
បនិយកម្មគោលការណ៍ដល់វិស័យនិមួយៗ​ដាំដុះ ចិញ្ចឹមសត្វ រុក្ខាកម្ម ជលផល កែច្នៃនិងធារាសាស្ត្រ។​ ក្នុងនោះយកចិត្តទុកដាក់ជាពិសេសដល់គោល​នយោបាយ​​អភិវឌ្ឍន៍ជលផល ជួយឧបត្ថម្ភអ្នកនេសាទនិងគោលនយោបាយ​ប្រើប្រាស់ដីធ្លី
ដាំស្រូវទូលាយជាង។”

        ការផ្សព្វផ្សាយនិងលាតត្រដាងកម្មវិធីសកម្មភាពដើម្បីខឿនសេដ្ឋកិច្ច​អភិវឌ្ឍន៍លឿននិងចីរភាពនឹងរួមចំណែកអនុវត្តប្រកបដោយជោគជ័យ​គោលការណ៍ គោលនយោបាយធំៗដែលបានដាក់ចេញនៅសន្និបាតមជ្ឈឹម​លើក​ទី៤នីតិកាលទី១០ បង្កើតបុព្វបទរឹងមាំដើម្បីវៀតណាមអភិវឌ្ឍន៍ខ្ពស់ជាង​ក្នុងដំណាក់កាលក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ