វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការដៃគូលើគ្រប់វិស័យ ជាមួយអូស្ត្រាលីនិងណូវែលហ្សេឡង់

(VOVworld)-នាថ្ងៃទី១៦មិនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់តាម សេចក្តី
អញ្ជើញរបស់សមភាគីអូស្រ្តាលីលោក Tony Abbot និង ណូវែលហ្សេឡង់លោក
John Key។ ដំណើរទស្សនកិច្ចដ៏សែនសំខាន់ទាំងពីរនេះ គឺសំដៅបង្កើនទំនាក់
ទំនងដៃគូលើគ្រប់វិស័យ បង្កើតក្របខ័ណ្ឌ និងកំណត់ទិសដៅសម្រាប់ទំនាក់
ទំនងរវាងវៀតណាមជាមួយអូស្ត្រាលី ក៏ ដូចជាវៀតណាមជាមួយណូវែលហ្សេ
ឡង់នាពេលខាងមុខ។

       អូស្រ្តាលីនិងណូវែលហ្សេឡង់ជាប្រទេសស្ថិតក្នុងទ្វីបអូសេអានី ហើយ
ប្រទេសទាំងពីរនេះ កំពុងលាតត្រដាងអនុវត្តគោលនយោបាយកិច្ចការបទេស
ថ្មីយ៉ាងសកម្ម ក្នុងនោះ មានការយកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនង
ជាមួយសម្ព័ន្ធមិត្តជិតស្និទបង្កើនតួនាទីរបស់នៅបណ្តាវេទិការពហុភាគីក្នុងនោះ
ម្ចាស់ការផ្សាភ្ជាប់ ជាមួយអាស៊ាន។

       វៀតណាមជាដៃគូសំខាន់របស់អូស្ត្រាលីនៅតំបន់អាស៊ីអាគ្នេយ៍

       ប្រទេសវៀតណាមមួយកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារនិងប្រទេស អូស្រ្តាលីមួយដើរតួនាទីសំខាន់សម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ​និង អភិវឌ្ឍន៍នៅទ្វីបអាស៊ី-ប៉ាស៊ីហ្វិក។ ដោយហេតុនេះ ប្រទេសទាំងពីរមិនត្រឹម​តែចែករំលែកផលប្រយោជន៍ជាក់ស្តែងក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងចែករំលែកផលប្រយោជន៍និងការយកចិត្តទុកដាក់រួមនៅបណ្តា
បញ្ហាសន្តិសុខ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់។

វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការដៃគូលើគ្រប់វិស័យ ជាមួយអូស្ត្រាលីនិងណូវែលហ្សេឡង់ - ảnh 1
គំរោងការណ៍ស្ពាន Cao Lanh ជាការវិនិយោគឥតសំណងរបស់អូស្ត្រាលី

       ក្នុងសៀវភៅសរចេញផ្សាយនាឆ្នាំ២០១២ អូស្រ្តាលីបានដាក់ចេញគោល
ដៅគឺបង្កើន ទំនាក់ទំនងជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួនដែលក្នុង
នោះមានវៀត ណាម។ ជាពិសេស ក្រោយពីទំនាក់ទំនងនយោបាយដែលមាន
ទំនុកទុកចិត្ត ពីមួយថ្ងៃទៅមួយថ្ងៃ អូស្រ្តាលីជាប្រទេស១ស្ថិតក្នុងក្រុមប្រទេស
ដៃគូពាណិជ្ជ កម្មសំខាន់ក្នុងចំណោមប្រទេសចំនួន១០ និងក្រុមវិនិយោគិន
ចម្បងចំនួន២០របស់វៀតណាម ទៀតផង។ តម្លៃប្រាក់ពាណិជ្ជកម្មរវាងប្រទេស
ទាំងពីរកើនពី៣២លាន ដុល្លារអាមេរិកក្នុងឆ្នាំ១៩៩០ ឡើង៦ពាន់លាន
ដុល្លារអាមេរិកក្នុងឆ្នាំ២០១៤។ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងមួយចំនួននិងកំពុង ចរចារអំពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចតំបន់លើ
គ្រប់វិស័យ (RCEP)ផងដែរ។  រហូតមកដល់ពេលនេះអូស្រ្តាលីបានផ្តល់
អាហារូបករណ៍សម្រាប់វៀតណាមជាង ៤ពាន់ចំណែកនិងអូស្រ្តាលីកំពុង
ស្ថិតក្នុង TOP 10 ទីផ្សារដែលមានចំនួនភ្ញៀវ ទេសចរណ៍មកទស្សនាវៀត
ណាមច្រើនបំផុតរហូតដល់ ៣២១ពាន់នាក់នាឆ្នាំ២០១៤។

       ចែករំលែកអំពីរាល់បញ្ហារួមក្នុងតំបន់និងអន្តរជាតិ អូស្រ្តាលីជានិច្ចកាល ចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ មជ្ឈដ្ឋានអ្នកន
យោបាយអូស្រ្តាលីបានចែករំលែកជាច្រើនលើសច្រើនសារថា ត្រូវរក្សាសន្តិ
ភាព និងស្ថិរភាព ក្នុងតំបន់​​ ធានាសន្តិសុខ សុវត្ថិភាពនានាចរណ៍ និងអា
កាសចរណ៍ ដោះស្រាយជំលោះដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិង
ត្រូវសម្រេច ក្រមប្រតិបត្តិនៅសមុទ្រខាងកើត១យ៉ាងចាប់ៗ។

        ជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយនូណូ
វែលហ្សេឡង់

វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការដៃគូលើគ្រប់វិស័យ ជាមួយអូស្ត្រាលីនិងណូវែលហ្សេឡង់ - ảnh 2
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ទទួលជួប ជាមួយទេសាភិបាលណូវែលហ្សេឡង់Jerry Mateparae ក្នុង
ដំណើរទស្សនកិច្ចនៅវៀតណាមនាខែសីហា២០១៣

       ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចប្រទេសអូស្ត្រាលីជាផ្លូវការ ក្នុងរយៈ
ពេល២ថ្ងៃគឺថ្ងៃទី១៩និង២០ មិនា នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានទៅទស្សនកិច្ចប្រទេស នូវេលសេ្សឡង់ជាផ្លូវការ។ ដំណើរទស្សនកិច្ច
នេះ ប្រព្រឹត្តទៅចំនឹងពេលវេលា ដែលវៀតណាមនិងណូវែលហ្សេឡង់
កំពុងត្រៀមរៀបចំរំលឹកខួបលើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី១កក្កដា២០០៥-ថ្ងៃទី១កក្កដា២០១៥)។ វៀតណាមកំពុងជាដៃគូ
ពាណិជ្ជកម្មធំទី២០របស់ណូវែលហ្សេឡង់ដោយតម្លៃ ប្រាក់ពាណិជ្ជកម្មទ្វេ
ភាគីទទួលបាន៨០០លានដុល្លារ អាមេរិកនាឆ្នាំ២០១៤។ នាបច្ចុប្បន្ន ណូវែលហ្សេឡង់មានគំរោងការវិនិយោគ នៅវៀតណាមចំនួន២៥ដោយ
ទុនវិនិយោគចំនួន៨២លានដុល្លារអាមេរិក។

       ក្នុងរយៈពេល២ថ្ងៃបំពេញទស្សនកិច្ចនៅណូវែលហ្សេឡង់ លោក
Nguyen Tan Dung នឹងមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃប្រទេសនេះ
ក្នុងនោះ ភាគីទាំងពីរ ពិភាគ្សានិងព្រមព្រៀងលើវិធានការមួយចំនួនសំដៅ
ជម្រុញ កិច្ចសហប្រតិប្តិការទ្វេភាគីលើគ្រប់វិស័យ។

       ដំណើរទស្សនកិច្ចបរទេសដំបូងរបស់នាយករដ្ឋមន្ត្រីលោក Nguyen
Tan Dung ក្នុងឆ្នាំ២០១៥នេះ ពិតជារួមចំណែករឹតបន្តឹងនូវទំនុកទុកចិត្ត រវាង ថ្នាក់ដឹកនាំនៃប្រទេសទាំងបីរ បង្កើតគ្រឹះស្ថានរឹងមាំដើម្បីនាំទំនាក់ទំនងរវាង វៀតណាមជាមួយអូស្រ្តាលី និងណូវែលហ្សេឡង់ឈានចូលដំណាក់កាលថ្មី
និង​អភិវឌ្ឍន័យ៉ាងខ្លាំងក្លារថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ