វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសដៃគូប្រពៃណី

 (VOVworld)-ចាប់ពីថ្ងៃទី​៣ដល់ថ្ងៃទី៦មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសព័រទុយហ្គាល់
និងសាធារណរដ្ឋប៊ុលហ្គារី។ ជាសមាជិករបស់សហភាពអឺរ៉ុប ទាំងព័រទុយហ្គាល់និង
ប៊ុលហ្គារី សុទ្ធតែមានទំនាក់ទំនងជាប្រពៃណីល្អប្រសើជាមួយ វៀតណាម។ ដំណើរ
ទស្សនកិច្ចនេះ ជាឱកាសល្អដើម្បីវៀតណាមបង្កើនទំនាក់ ទំនង សហប្រតិបត្តិការ
លើគ្រប់វិស័យ ជាពិសេសគឺជម្រុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយប្រទេស
ទាំងពីរពោរពេញដោយសក្តានុភាពនេះ។

វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសដៃគូប្រពៃណី - ảnh 1
លោកនាយករដ្ឋមន្ត្រីមកកាន់ព្រលានយន្តហោះយោធា Figo
Manduro នៅរដ្ឋធានី Lisbon

        ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក Nguyen Tan Dung បានប្រព្រឹត្តទៅ
ចំនឹងឱកាសដែល វៀតណាមនិងប៊ុលហ្គារីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូត និងរំលឹកខួបលើកទី៤០ឆ្នាំនៃទិវាបង្កើតទំនាក់ ទំនងការទូតជាមួយព័រទុយហ្គាល់ផងដែរ។ ប្រទេសទាំងពីរនេះ សុទ្ធតែជាប្រទេស
មាន ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ល្អ ជាពិសេស វិស័យមួយចំនួនមានចរិតលក្ខណៈប្រ ហាក់ប្រហែលជាមួយវៀតណាម។ ជាងនេះទៅទៀត ខណៈដែលសហគមន៍ សេដ្ឋកិច្ចអាស៊ានចាប់ផ្តើមមានសុពលភាពពីឆ្នាំ២០១៦ ព័រទុយហ្គាល់និងប៊ុលហ្គារី
មាន បំណងថា វៀតណាមនឹងជាច្រកទ្វាដើម្បីជម្រុញកិច្ចសហប្រតិបត្តិការជាមួយ តំបន់អាស៊ានផងដែរ។      វៀតណាមយកចិត្តទុកដាក់ជម្រុញកិច្ចសហប្រតិបត្តិការជាមួយព័រទុយហ្គាល

        តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារំាងនិងព័រទុយហ្គាល់លោក Nguyen
Ngoc Son ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ទៅកាន់
ព័រទុយហ្គាល់ មានអត្ថន័យដ៏សែនសំខាន់​សម្រាប់ទំនាក់ទំនងនៃប្រទេស ទាំងពីរ ដោយសារនេះជាដំណើរទស្សនកិច្ចលើកទី១របស់នាយករដ្ឋមន្ត្រីវៀត ណាមមួយ
រូប និងជាឱកាសសម្រាប់ប្រទេសទាំងពីររំលឹកខួបលើកទី៤០ឆ្នាំនៃ ទិវាបង្កើតទំ
នាក់ទំនងការទូតផងដែរ។ លោក Nguyen Ngoc Son ឲ្យដឹងថា៖“ដំណើរទស្សន
កិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ព័រទុយ ហ្គាល់ នឹងគូសសញ្ញា
នូវការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ តាម រយៈដំណើរទស្សន
កិច្ចនេះ និងឆ្លងតាមរយៈឯកសារនានាដែលបានចុះហត្ថលេខា ក្នុងឱកាសនេះ
ដែរ នឹងបើកចេញយកថាទស្សន៍ថ្មីសម្រាប់ប្រទេសទាំងពីរ។ ជាង នេះទៅទៀត គ្រោងនឹងមានអង្គភាពអាជីវកម្មវៀតណាមជិត១០០អង្គភាព ចូល រួមវេទិការ
អង្គភាពអាជីវកម្មរវាងប្រទេសទាំងពីរ ក្នុងបំណងយល់ដឹងច្បាស់អំពី ទីផ្សារបស់
គ្នាទៅវិញទៅមក”

វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសដៃគូប្រពៃណី - ảnh 2
តំណាងរដ្ឋាភិបាលព័រទុយហ្គាល់ទទួលលោកនាយករដ្ឋមន្ត្រី
នៅព្រលានយន្តហោះ

        ក្នុងដំណើរទស្សនកិច្ចនេះ ទន្ទឹមនឹងបណ្តាការជួបសន្ទនាជាមួយថ្នាក់ដឹក
នាំ ជួររបស់ព័រទុយហ្គាល់ ធ្វើជាកាក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសាសហ
ប្រតិ បត្តិការមួយចំនួន នាយករដ្ឋមន្ត្រីវៀតណាមនិងសមភាគីព័រទុយហ្គាល់នឹង
អញ្ជើញធ្វើជា សហអធិបតីវេទិការសេដ្ឋកិច្ចសមុទ្រ២០១៥។ វាយតម្លៃអំពីអត្ថ
ន័យនៃសកម្មភាព នេះ លោក Nguyen Ngoc Son ឲ្យដឹងថា៖“ព័រទុយហ្គាល់មាន
ការយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីវៀត
ណាម និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ដូច្នេះ ភាគីមិត្តបាន
អញ្ជើញលោកនាយករដ្ឋមន្ត្រីធ្វើជាអធិបតីវេទិការសេដ្ឋកិច្ច សមុទ្រ។ ចូលរួម
វេទិការនេះ នឹងជាឱកាសដើម្បីវៀតណាមអាចលើក មតិ របស់ខ្លួនចូលក្នុងកិច្ច
ការពារបរិស្ថាននគរ ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេល អនាគត”

        ឆ្ពោះទៅទំនាក់ទំងដៃគូយុទ្ធសាស្រ្តជាមួយប៊ុលហ្គារី

        បញ្ចប់ដំណើរទស្សនកិច្ចប្រទេសព័រទុយហ្គាល់ លោកនាយករដ្ឋមន្ត្រី
Nguyen Tan Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើទៅកាន់
ប្រទេសប៊ុលហ្គារី។ ជាប្រទេស១ក្នុងចំណោម ប្រទេសចំនួន១០ដែលបង្កើត
ទំនាក់ទំនង ការទូតជាមួយវៀតណាមនៅដើមឆ្នាំ ១៩៥០ហើយប៊ុលហ្គារី
ជានិច្ចកាលជួយវៀតណាមទាំង ខាងសំភារនិងខាងស្មារតីក្នុងបុព្វហេតុតស៊ូ
រំដោះនិងការពារមាតុប្រទេស។ នា ប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងសហប្រតិ
បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀត ណាមជាមួយប៊ុលហ្គារីកាន់តែ
ស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកអគ្គរដ្ឋទូត​វៀ ណាមប្រចាំនៅប៊ុលហ្គារី
លោក Le Duc Luu បានឲ្យដឹងថា៖“ចំណុចថ្មីនៃដំណើរទស្សនកិច្ចនេះគឺ ដើម្បីអនុវត្តបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ បណ្តារដ្ឋ
មន្ត្រី អនុរដ្ឋមន្ត្រី ក្រសួង ផ្នែកនានានៃប្រទេសទាំងពីរ នឹងដំណើរការរាល់
ជំនួបប្រាស្រ័យផ្ទាល់ ដើម្បីពិភាគ្សាលើគំរោងសហប្រតិ បត្តិការ សំដៅលើក
កំពស់ប្រសិទ្ធភាពនៃបណ្តាកម្មវិធីសហប្រតិបបត្តិការ ពន្លឿនពាណិជ្ជកម្ម
រវាងប្រទេសទាំងពីរផងដែរ”

        ដំណើរទស្សនកិច្ចទៅកាន់ប្រទេសព័រទុយហ្គាល់និងប៊ុលហ្គារីលើកនេះ
របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung គឺសំដៅរឹតបន្តឹងទំនាក់ទំនងមិត្តភាព ជាមួយប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងពីរនេះ។ ជាពិសេស នេះកឺជា
ឱកាស ដើម្បីវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងរួមផលប្រយោជន៍ ជាមួយប្រទេសនានាក្នុងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនិយាយរួមនិងព័រទុយ ហ្គាល់និងប៊ុលហ្គារីនិយាយដោយឡែកផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ