វៀតណាមជំរុញយ៉ាងខ្លាំងការអនុវត្តយន្តការតភ្ជាប់ច្រកទ្វារតែមួយជាតិ

(VOVWORLD) - ការអនុវត្តយន្តការតភ្ជាប់ច្រកទ្វារតែមួយជាតិចាប់ផ្តើមជា ផ្លូវការពីឆ្នាំ ២០១៥ ។ គិតមកដល់ពេលនេះ បានមានក្រសួងស្ថាប័នចំនួន ១១ ដែលបានតភ្ជាប់ដោយទំរង់បែបបទរាប់រយបានកាត់បន្ថយបង្កលក្ខណៈងាយស្រួលជាលើកដំបូងសំរាប់សកម្មភាពអាជីវកម្មយ៉ាងច្បាស់លាស់។ សំដៅទទួលបានគោលដៅ ៨០% ទំរង់បែបបទត្រូវបានអនុវត្តតាមយន្តការច្រកទ្វារតែមួយជាតិនាត្រីមាសទី ១ ឆ្នាំ ២០១៩ ការតភ្ជាប់រវាងបណ្ដាក្រសួងនិងអង្គភាពពាក់ព័ន្ធនានាកំពុងត្រូវបានជំរុញយ៉ាងខ្លាំងសំដៅឆ្ពោះទៅការកសាងខឿនរដ្ឋបាលបើកចំហរនិងតម្លាភាព។ 

វៀតណាមជំរុញយ៉ាងខ្លាំងការអនុវត្តយន្តការតភ្ជាប់ច្រកទ្វារតែមួយជាតិ - ảnh 1 វៀតណាមជំរុញយ៉ាងខ្លាំងការអនុវត្តយន្តការតភ្ជាប់ច្រកទ្វារតែមួយជាតិ (VNA)

យន្តការតភ្ជាប់ច្រកទ្វារតែមួយជាតិត្រូវបានបង្កើតនិងអនុវត្តក្នុងដំណើរការ ធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម មិនត្រឹមតែឆ្លើយតបនឹងតម្រូវការ អភិវឌ្ឍន៍លឿននៃពាណិជ្ជកម្មអន្តរជាតិសន្សំសម្ចៃពេលវេលានិងចំណាយសំរាប់ សហគ្រាស ប៉ុណ្ណោះទេ ថែមទាំង រួមវិភាគទានបង្កលក្ខណៈងាយស្រួលសំរាប់ សកម្មភាពគ្រប់គ្រងរដ្ឋនិងពាណិជ្ជកម្ម ព្រមទាំង នាំពាណិជ្ជកម្មអេឡិចត្រូនិក ចូលក្នុងជីវភាពរស់នៅ ទៀតផង។

ប្រសិទ្ធភាពច្បាស់លាស់នៃយន្តការច្រកទ្វារតែមួយជាតិ

គំរោងការណ៍យន្តការតភ្ជាប់ច្រកទ្វារតែមួយជាតិដែលអគ្គនាយកដ្ឋានគយរដ្ឋការធ្វើអធិបតីត្រូវបានអនុវត្តជាផ្លូវការចាប់ពីឆ្នាំ ២០១៥។ រហូតមកដល់ពេលនេះក្រៅពីបែបបទឆ្លងទំនិញនៃក្រសួងហិរញ្ញវត្ថុទំរង់បែបបទចំនួន ៤៧ របស់ក្រសួងផ្នែកចំនួន ១១ ត្រូវបានបច្ចុប្បន្នកម្មនៅយន្តការច្រកទ្វារតែមួយជាតិ ហើយនាពេលខាងមុខមានបន្ថែមបែបបទចំនួន ១០០ នឹងត្រូវបានដាក់បញ្ជូនក្នុង យន្តការនេះ។

អាចសឲ្យឃើញថា ការអនុវត្តយន្តការច្រកទ្វារតែមួយជាតិបានជះ ឥទ្ធិពលយ៉ាងខ្លាំងទៅលើសកម្មភាពនាំចេញនាំចូល ក្នុងនោះ ប្រសិទ្ធភាពច្បាស់ លាស់គឺនាឆ្នាំ ២០១៧ វៀតណាមសន្សំសម្ចៃឲ្យបានប្រាក់ចំនួន ២០០ លានដុល្លាសំរាប់សហគមន៍សហគ្រាសតាមតូរលេខស្ថិតិនៃអគ្គនាយកដ្ឋានគយ រដ្ឋការ។ អគ្គនាយករងអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងស្ថិតិរដ្ឋការវៀតណាម លោក Pham Duyen Phuong បានអះអាងថា៖

«តាមរយៈការអនុវត្តយន្តការច្រកទ្វារតែមួយនេះ សហគ្រាសកាត់បន្ថយឲ្យ បានចំណាយនិងពេលវេលា សំខាន់ជាងគេគឺយន្តការច្រកទ្វារតែមួយជាតិត្រូវ បានអនុវត្តនៅលំហរអេឡិចត្រូនិក ដោយហេតុនេះ កាត់បន្ថយការជួបប្រាស្រ័យ រវាងសហគ្រាសជាមួយបណ្កាស្ថាប័នគ្រប់គ្រងរដ្ឋ តាមរយៈនោះ រាំងស្កាត់ឲ្យ បានភាពអសកម្មនិងការរំខាន។ ម្យ៉ាងទៀត លក្ខណៈតម្លាភាពបើកចំហរនៃសំណុំឯកសារត្រូវបានលើកកំពស់ការជឿទុកចិត្តនៃព័ត៌មានខ្ពស់ជាងដែលនាំទៅប្រសិទ្ធភាពក្នុងការគ្រប់គ្រងនៃស្ថាប័នរដ្ឋនឹងល្អជាង។»

        អាស្រ័យដោយការតភ្ជាប់ច្រកទ្វារមួយ ការរៀបចំសំណុំឯកសារនាំចេញនាំ ចូលរបស់សហគ្រាសត្រូវបានកាត់បន្ថយឲ្យបាន ៣០ ម៉ោង សន្សំសម្ចៃបាន ចំនួនប្រាក់ ៦០០ លានដុល្លាក្នុងឆ្នាំ ២០១៧។ ការអនុវត្តយន្តការច្រកទ្វារតែមួយ ជាតិបាននាំមកនូវប្រសិទ្ធភាពដំបូងដ៏ធំធេងក្នុងការងារកែទម្រង់រដ្ឋបាល។ នាយក ក្រុមហ៊ុននាំចេញនាំចូល IEA លោក Nguyen Hai Anh បានឲ្យដឹងថា៖

        «មុននេះ ពេលដែលធ្វើបែបបទរដ្ឋការ យើងត្រូវការលិខិតដោយមានហត្ថ លេខាដោយដៃ បន្ទាប់នោះ ត្រូវយកច្បាប់ដើមមកស្ថាប័នគយ។ ឥឡូវនេះ តាមរយៈគេហទំព័រព័ត៌មានច្រកទ្វារតែមួយជាតិក្រុមហ៊ុនយើងខ្ញុំចុះឈ្មោះលើគេហទំព័រហើយទទួលបានឯកសារអេឡិកត្រូនិក។ ជំហាននេះជួយឲ្យក្រុមហ៊ុនយើងខ្ញុំកាត់បន្ថយពេលវេលាកំលាំងនិងធនធានមនុស្សពីនោះបង្កើនការប្រកួតប្រជែងនៃសហគ្រាសច្រើនណាស់។»

        កែទម្រង់លើគ្រប់ជ្រុងជ្រោយ កសាងខឿនរដ្ឋបាលបើកចំហរតម្លាភាព

        គោលដៅសំខាន់មួយក្នុងចំណោមគោលដៅដែលរដ្ឋាភិបាលវៀតណាម បានដាក់ចេញគឺ

វៀតណាមនឹងឈរក្នុងក្រុមប្រទេសទាំង ៤ ដែលមានបរិយាកាសប្រកួតប្រជែងងាយស្រួលក្នុងប្លុកអាស៊ាន។ ដូច្នេះ ដើម្បីបង្កើតកំលាំង ចលករសំរាប់សកម្មភាពនាំចេញនាំចូលកាន់តែអភិវឌ្ឍន៍ វៀតណាមកំពុងកសាង ក្របខ័ណ្ឌគត្តិយុត្តិព្រមៗគ្នាដើម្បីជំរុញយ៉ាងខ្លាំងល្បឿនតភ្ជាប់ច្រកទ្វារតែមួយជាតិ។

         ជាសមាជិកសកម្មរបស់អាស៊ានក្នុងការអនុវត្តយន្តការច្រកទ្វារតែមួយ អាស៊ាន គិតតាំងពីពេលកសាងគំរោងសេចក្តីសម្រេចដើម្បីដាក់ឲ្យដំណើរការ ខ្លឹមសារទាំងនេះ វៀតណាមបានម្ចាស់ការចូលរួមក្រុមការងារអាស៊ាន ខំប្រឹង ប្រែងជាមួយប្រទេសផ្សេងៗទៀតអនុវត្តយន្តការច្រកទ្វារតែមួយអាស៊ានដើម្បី ធានាឲ្យបានយន្តការនេះចូលជាធរមានពេលដែលប្រទេសអាស៊ានទាំង ១០ អនុម័ត (នាបច្ចុប្បន្ន មានប្រទេសចំនួន ៨ បានអនុម័តហើយ)។ ការជំរុញយ៉ាង ខ្លាំងអនុវត្តយន្តការច្រកទ្វារតែមួយជាតិតាមទិសកែទម្រង់លើគ្រប់ជ្រុងជ្រោយសំដៅបន្តដំណើរធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ