វៀតណាម​ទទួលបានសញ្ញាសម្គាល់ជាច្រើនក្នុងការធានាសិទ្ធិមនុស្ស

(VOVWORLD) - ក្នុងឆ្នាំ ២០២១ វៀតណាមទទួលបានសមិទ្ធិផលលេចធ្លោជាច្រើនក្នុងការធានាសិទ្ធិមនុស្ស។ សមិទ្ធិផលទាំងនោះ គឺជាសក្ខីភាពដ៏រស់រវើកអំពីលក្ខណៈដ៏ត្រឹមត្រូវនៃគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋវៀតណាម ដោយអះអាងពីតួនាទី និងឋានៈរបស់វៀតណាមគឺជាសមាជិកដ៏សកម្ម ប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិក្នុងការធានាសិទ្ធិមនុស្សផងដែរ។
វៀតណាម​ទទួលបានសញ្ញាសម្គាល់ជាច្រើនក្នុងការធានាសិទ្ធិមនុស្ស - ảnh 1ក្នុងឆ្នាំ ២០២១ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍដ៏ស្មុគស្មាញនោះ រដ្ឋាភិបាលបានចេញផ្សាយគោលនយោបាយជាច្រើន សំដៅធានាស្ថិរភាពជីវភាពរស់នៅជូនប្រជាជន

ការគោរពនិងកិច្ចការពារសិទ្ធិមនុស្សគឺជាគោលការណ៍ឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម។ ប្រការនេះបានបញ្ហាញយ៉ាងច្បាស់លាស់នៅក្នុងសេចក្តីប្រកាសឯករាជ្យ និងក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះហើយ សិទ្ធិមនុស្ស គឺជាគុណតម្លៃរួមរបស់មនុស្សជាតិ; ការធានា និងការលើកកម្ពស់សិទ្ធិមនុស្ស គឺជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីធានាថាប្រជាជនវៀតណាមគ្រប់រូបទទួលបានសិទ្ធិមនុស្សយ៉ាងពេញលេញនោះ បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងការកសាង និងសុក្រិតប្រព័ន្ធច្បាប់។ ក្នុងឆ្នាំ ២០២១ វៀតណាមបានបន្តអនុម័ត និងធ្វើវិសោធនកម្មលើក្រមច្បាប់សំខាន់ៗជាច្រើន ដូចជាច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញឿនធ្វើវិសោធនកម្ម និងពិចារណាអនុម័តលើច្បាប់ធ្វើវិសោធនកម្មលើមាត្រាមួយចំនួន នៃក្រមច្បាប់នីតិវិធីព្រហ្មទណ្ឌ។ ការបង្កើតកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ តែងតែធានា គោលការណ៍ផ្តល់អាទិភាពក្នុងការដាក់បញ្ចូលគម្រោងច្បាប់ ដើម្បីអនុវត្តបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញស្តីពីសិទ្ធិមនុស្ស សិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ។

វៀតណាមមិនត្រឹមតែចាត់ទុកការធានាសរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការទទួលបានព័ត៌មានជាកាតព្វកិច្ចតាមសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សប៉ុណ្ណោះទេ ថែមទាំងបានផ្ដើមចេញពីផលប្រយោជន៍ជាក់ស្ដែងសម្រាប់ការអភិវឌ្ឍប្រទេសជាតិទៀតផង។ លើសពីនេះទៅទៀត វៀតណាមត្រូវបានទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេស ដោយមានល្បឿនកំណើន និងការប្រើប្រាស់អ៊ីនធឺណិតខ្ពស់នៅលើពិភពលោក។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ ប្រជាជនវៀតណាមចំនួនជាង ៧០% បានប្រើប្រាស់អ៊ីនធឺណិត ប្រជាជនចំនួន ៧២ លាននាក់បានប្រើប្រាស់បណ្ដាញសង្គម ហើយនាបច្ចុប្បន្ននេះ មានគណគណនី Facebook ចំនួន ៧៦ លាននៅវៀតណាម។

នាថ្ងៃទី ៣០ សីហា ឆ្នាំ ២០២១ លោកប្រធានរដ្ឋវៀតណាមបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តស្តីពីការលើកលែងទោសមុនកាលកំណត់សម្រាប់អ្នកទោសចំនួន ៣ ០៣៥ នាក់។ នេះគឺជាគោលការណ៍ គោលនយោបាយដ៏ធំរបស់បក្ស និងរដ្ឋវៀតណាម ដោយបង្ហាញពីប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិវៀតណាម។ ទន្ទឹមនឹងនេះ ការពិចារណាលើការលើកលែងទោសចំពោះជនបរទេសត្រូវបានអនុវត្តន៍ប្រដោយសមភាព តម្លាភាព បានជួយឲ្យសហគមន៍អន្តរជាតិយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀតអំពីគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម ដោយរួមចំណែកបង្កើនទំនាក់ទំនងទ្វេភាគីជាមួយបណ្ដាប្រទេស ដែលមានពលរដ្ឋត្រូវបានលើកលែងទោស។

ក្នុងឆ្នាំ ២០២១ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍដ៏ស្មុគស្មាញនោះ រដ្ឋាភិបាលបានចេញផ្សាយគោលនយោបាយជាច្រើន សំដៅធានាស្ថិរភាពជីវភាពរស់នៅជូនប្រជាជន ជាពិសេសគឺជនក្រីក្រ។ កញ្ចប់សន្តិសុខសង្គមលើកទី ១ ដែលមានទឹកប្រាក់ចំនួន ៦៣ លានលានដុង និងកញ្ចប់សន្តិសុខសង្គមលើកទី ២ ដែលមានតម្លៃ ២៦ លានលានដុងត្រូវបានអនុវត្តន៍ គឺជាមូលដ្ឋានគ្រឹះ ដើម្បីការពារសិទ្ធិមនុស្ស ព្រមទាងសរឲ្យឃើញបីការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់បក្ស និងរដ្ឋក្នុងការអនុវត្តកាតព្វកិច្ចការពារ ធានា និងជំរុញសិទ្ធិមនុស្សនៅវៀតណាម។

វៀតណាម​ទទួលបានសញ្ញាសម្គាល់ជាច្រើនក្នុងការធានាសិទ្ធិមនុស្ស - ảnh 2រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិក (ប្រភព៖ dangcongsan.vn)

រដ្ឋាភិបាលវៀតណាមក៏បានខិតខំប្រឹងប្រែងអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិក បង្កើនការប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្ដល់ព័ត៌មាន និងជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ។ គេហទំព័រហ្វេសប៊ុក “ព័ត៌មានរដ្ឋាភិបាល” តែងតែផ្តល់ព័ត៌មានទាន់ពេលវេលា និងត្រឹមត្រូវ អំពីការដឹកនាំ ការសប្របសម្រួលរបស់លោកនាយករដ្ឋមន្ត្រី បច្ចុប្បន្នភាពសង្គម ដោយទទួលបានការជួយជ្រោមជ្រែងពីសំណាក់ប្រជាជនយ៉ាងច្រើនកុះករ ពោលគឺមានប្រជាជនប្រមាណ ២,៦ លាននាក់បានចុច Like និងមានប្រជាពលរដ្ឋប្រមាណ ៣ លាននាក់បាន តាមដាន ដោយបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់ប្រជាជនចំពោះប្រភពព័ត៌មានផ្លូវការរបស់រដ្ឋាភិបាល។

ក្រៅពីនេះ ក្នុងឆ្នាំ ២០២១ កិច្ចការពារ និងការជំរុញសិទ្ធិមនុស្សក្នុងប្រទេស  និងកិច្ចការបរទេសស្ដីពីសិទ្ធិមនុស្សតាមរយៈក្របខ័ណ្ឌទ្វេភាគី ក៏ត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពផងដែរ។ វៀតណាមបានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំស្តីពីសិទ្ធិមនុស្សជាមួយអាមេរិក និងអូស្ត្រាលីប្រកបដោយជោគជ័យ ផ្តល់ព័ត៌មានអំពីការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងជំរុញសិទ្ធិមនុស្ស ហើយតាមនោះបង្កើនការយល់ដឹងគ្នាទៅវិញទៅមក បង្រួញការខ្វែងគំនិតគ្នា ស្វែងរកឱកាសសហប្រតិបត្តិការ ហើយរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីជាមួយដៃគូនានា។

វៀតណាមបានរក្សាការផ្លាស់ប្តូរជាមួយដៃគូផ្សេងទៀតដូចជា EU ក្រុម G៤ (កាណាដា ស្វីស ន័រវែស និងនូវែលហ្សេឡង់) និងធ្វើការពិគ្រោះយោបល់សំដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមិត្តជាប្រពៃណីដូចជារុស្ស៊ី ចិន លើវិស័យសិទ្ធិមនុស្ស។ នៅក្នុងជំនួបផ្លាស់ប្ដូរទ្វេភាគីនៅគ្រប់ជាន់ថ្នាក់នោះ ការដែលបណ្ដាប្រទេសបានគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាណត្តិ ២០២៣-២០២៥ បានបន្តសរឲ្យឃើញពីកិត្យានុភាពនិងឋានៈរបស់ប្រទេសជាតិ ដែលកាន់តែឧត្តុងឧត្តមលើវិស័យធានាសិទ្ធិមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ